កុមារតូចៗដែលជាអ្នករុករកដ៏ចំណាន បានធ្វើសកម្មភាពសិក្សាខាងក្រៅថ្នាក់ដ៏អស្ចារ្យ! តាមរយៈការអង្កេត ការស្វែងយល់ពីរុក្ខជាតិ ក្នុងសួនច្បារ កុមារតូចៗបានបង្ហាញនូវភាពរីករាយជាខ្លាំង។

សិស្សានុសិស្សរបស់យើង បានចូលរួមរៀនសូត្របញ្ចេញនូវការស្រមើលស្រមៃរបស់ពួកគេដោយក្តីរីករាយតាមរយៈសកម្មភាពគូររូបគំនូរ!
(English Below)
សិស្សានុសិស្សរបស់យើង បានចូលរួមរៀនសូត្របញ្ចេញនូវការស្រមើលស្រមៃរបស់ពួកគេដោយក្តីរីករាយតាមរយៈសកម្មភាពគូររូបគំនូរ!
ទេសភាពគំនូរដ៏ស្រស់ត្រកាល និងរស់រវើក ដែលជាស្នាដៃរបស់ប្អូនៗគ្រប់គ្នា បានឆ្លុះបញ្ចាំងឱ្យឃើញថាម្នាក់ៗសុទ្ធតែមានគំនិតច្នៃប្រឌិតល្អឯករៀងៗខ្លួន។
សាលារីករាយដែលបានឃើញប្អូនៗចេះសិក្សាបញ្ចេញនូវសមត្ថភាព រួមទាំងស្វែងយល់ពីគំនិតថ្មីៗ។
រីករាយតាមដានជាមួយនឹងការសិក្សាប្រកបដោយភាពរីករាយ រួមទាំងការបណ្តុះនូវទេពកោសល្យសិល្បៈរបស់ប្អូនៗជាបន្តទៀត៕
Our students have had a fantastic time bringing their imagination to life with some colorful drawing activities at school!
From magical creatures to beautiful landscapes, every masterpiece is a reflection of their unique creativity. We love seeing how art allows our kids to express themselves and explore new ideas.
Stay tuned for more creative fun as we continue to nurture their artistic talents!
#Brightstar #InternationalSchool #KidsArt #SchoolActivities #CreativeKids

ឈានចូលមកដល់សប្តាហ៍នេះ សាលាអន្តរជាតិប្រាយស្តារយើងបានចាប់ផ្តើមនូវឆមាសថ្មី ឆមាសទី២ ដោយសិស្សានុសិស្សរបស់យើងបានសិក្សាអំពីមេរៀនតុល្យភាពរបបអាហារ និងការបរិភោគអាហារដែលមានសុខភាពល្អ។

នៅថ្ងៃសៅរ៍ ទី២៥ ខែមករា នេះ សាលាអន្តរជាតិប្រាយស្តារ បានរួមសហការជាមួយមន្ទីរពេទ្យអរៀនដា រៀបចំនូវកម្មវិធីចែករំលែកការយល់ដឹងផ្នែកសុខភាព អំពី ជំងឺពងបែកនៅដៃ ជើង មាត់ និងជំងឺផ្តាសាយ និងរបៀបនៃការបង្ការ ទៅដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ព្រមទាំងបុគ្គលិកទាំងអស់។
(English Below)
នៅថ្ងៃសៅរ៍ ទី២៥ ខែមករា នេះ សាលាអន្តរជាតិប្រាយស្តារ បានរួមសហការជាមួយមន្ទីរពេទ្យអរៀនដា រៀបចំនូវកម្មវិធីចែករំលែកការយល់ដឹងផ្នែកសុខភាព អំពី ជំងឺពងបែកនៅដៃ ជើង មាត់ និងជំងឺផ្តាសាយ និងរបៀបនៃការបង្ការ ទៅដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ព្រមទាំងបុគ្គលិកទាំងអស់។
កម្មវិធីនេះ ជាផ្នែកមួយបង្ហាញពីការប្តជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងការអប់រំពេញមួយជីវិតសម្រាប់សហគមន៍របស់យើង។
សូមថ្លែងអំណរគុណចំពោះការចូលរួមក្នុងកម្មវិធីចែករំលែកការយល់ដឹងសុខភាពដ៏មានសារៈសំខាន់នេះ។
យើងរួមគ្នាបង្កើតនូវសហគមន៍មួយដែលមានសុខភាពល្អប្រសើរសម្រាប់ទាំងអស់គ្នា!
This Saturday, January 25, Brightstar International School and Orienda International Hospital co-organized a Health Talk Session on Hand, Foot and Mouth Disease and Flu for the parents and staff.
This is just one of the many ways we’re committed to promoting health, well-being, and lifelong learning. We believe in nurturing not only academic growth but also the physical and mental health of everyone in our community.
A huge thank you to everyone who joined us for the insightful health talk session.
Together, let’s create a healthier community for all
#Brightstar #InternationalSchool #Orienda #HealthTalk

កុងស៊ីហ្វាឆាយ!
ទិវាសួស្តីមាតាបិតា! ក្នុងរយៈពេល២ថ្ងៃមកនេះ បុត្រធីតារបស់លោក លោកស្រីបានឆ្លងកាត់នូវការប្រឡង និងការវាយតម្លៃប្រចាំឆមាសទី១។

ភាពជាដៃគូផ្លូវការវាងសាលាអន្តរជាតិប្រាយស្តារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា

ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!
(English Below)
ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!
បុត្រធីតារបស់លោកលោកស្រីបានចូលរួមរីករាយកម្សាន្តនៅក្នុងការសិក្សារបស់ពួកគេតាមរយៈសកម្មភាពលេង និងរាំ! សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានសិក្សាអំពីមេរៀននិយាយពីផ្លែឈើ និងបន្លែ ក្នុងពេលដែលសិស្សានុសិស្សថ្នាក់បឋមសិក្សាវិញបានសិក្សាអំពីរបាំសត្វនាគ សម្រាប់ត្រៀមខ្លួនសំដែងនៅក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីចិនរបស់សាលា។
What an exciting few days it has been!
Your children have been immersing themselves into their learning through play and dance! Our EY students have been looking at and learning about fruits and vegetables, while our PY students have been learning The Dragon Dance, ready for the Chinese New Year performance!

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។
ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។ ក្នុងថ្ងៃបន្ទាប់ៗទៀត ពួកគេនឹងធ្វើការរំលឹកមេរៀន ក៏ដូចជាអនុវត្តបន្ថែមនូវខ្លឹមសារមេរៀន និងចំណេះដឹងដែលបានសិក្សារួចមកហើយក្នុងមួយឆមាសនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃចំណេះដឹងនៅសប្តាហ៍ក្រោយ។
សកម្មភាពសិក្សាសម្បូរបែប គម្រោងសិក្សានានា ក៏ដូចជាកិច្ចការពិសោធន៍ផ្សេងៗ បានធ្វើឱ្យសិស្សានុសិស្សរបស់យើងចូលរួមសិក្សាយ៉ាងសកម្ម និងជម្រុញទឹកចិត្តពួកគេឱ្យចង់សិក្សា ស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមទៀត។
Today our students have begun wrapping up their learning for semester 1 and will begin consolidating what they have learned over the next few days in preparation for their assessments next week.
Activities, projects and experiments have kept your children engaged and excited for what is to come.

Good afternoon, parents, What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.
