នៅក្នុងសប្តាហ៍នេះ សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើងបានចូលរួមរីករាយជាមួយសកម្មភាពសិក្សាសប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញដល់ការសហការគ្នា ការប្រាស្រ័យទាក់ទង និងការត្រិះរិះ។

(English Below)
នៅក្នុងសប្តាហ៍នេះ សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើងបានចូលរួមរីករាយជាមួយសកម្មភាពសិក្សាសប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញដល់ការសហការគ្នា ការប្រាស្រ័យទាក់ទង និងការត្រិះរិះ។
តាមរយៈបទពិសោធន៍សិក្សាបែបអន្តរកម្ម សិស្សានុសិស្សមានឱកាសធ្វើការជាក្រុម ចែករំលែកគំនិត ផ្លាស់ប្តូរយោបល់ ដោះស្រាយបញ្ហា និងអភិវឌ្ឍបំណិនសំខាន់ៗជាច្រើន ហើយថែមទាំងទទួលបានភាពសប្បាយរីករាយក្នុងការសិក្សា៕
This week, our Primary students enjoyed a variety of fun and engaging activities, both inside and outside the classroom, designed to promote collaboration, communication, and critical thinking.
Through interactive learning experiences, students had opportunities to work together, share ideas, solve problems, and develop essential skills while having fun.

ការលេងទឹក និងដីខ្សាច់តែងតែជាសកម្មភាពដែលកុមារៗថ្នាក់មត្តេយ្យសិក្សា របស់យើងចូលចិត្តជាងគេ! តាមរយៈការប្រើប្រដាប់ដួស ការចាក់បំពេញទឹក និងការស្វែងយល់ពីភាពខុសៗគ្នានៃផ្ទៃវត្ថុ ប្អូនៗហាក់ទទួលបានភាពរីករាយពីសកម្មភាពសិក្សាបែបអនុវត្តផ្ទាល់ក្រៅថ្នាក់រៀនទាំងនេះ។

(English Below)
ការលេងទឹក និងដីខ្សាច់តែងតែជាសកម្មភាពដែលកុមារៗថ្នាក់មត្តេយ្យសិក្សា របស់យើងចូលចិត្តជាងគេ!
តាមរយៈការប្រើប្រដាប់ដួស ការចាក់បំពេញទឹក និងការស្វែងយល់ពីភាពខុសៗគ្នានៃផ្ទៃវត្ថុ ប្អូនៗហាក់ទទួលបានភាពរីករាយពីសកម្មភាពសិក្សាបែបអនុវត្តផ្ទាល់ក្រៅថ្នាក់រៀនទាំងនេះ។
បទពិសោធន៍សិក្សាទាំងនេះផ្តល់ឱកាសឱ្យកុមាររបស់យើងអភិវឌ្ឍនូវបំណិនចលនារាងកាយ ចេះចែករំលែកគ្នាក្នុងការលេងកម្សាន្ត និងស្វែងយល់ពីអ្វីៗជុំវិញខ្លួន៕
Water and sand play are always a favourite among our EY students!
From scooping and pouring to filling buckets and exploring different textures, the students enjoyed a variety of hands-on activities outdoors. These experiences give them opportunities to develop their coordination, practise sharing and taking turns and explore through play.

បំណិនសង្គមពិតជាចាំបាច់ណាស់សម្រាប់កុមារ។ កាលពីសប្តាហ៍មុន ក្នុងកម្មវិធីខេមរភាសា កុមារមត្តេយ្យបានអនុវត្តការសំពះ ការនិយាយពាក្យ «អរគុណ» និង «សូមទោស» ព្រមទាំងការរង់ចាំវេន តាមរយៈសកម្មភាពសិក្សាដ៏រីករាយ។

(English Below)
បំណិនសង្គមពិតជាចាំបាច់ណាស់សម្រាប់កុមារ។ កាលពីសប្តាហ៍មុន ក្នុងកម្មវិធីខេមរភាសា កុមារមត្តេយ្យបានអនុវត្តការសំពះ ការនិយាយពាក្យ «អរគុណ» និង «សូមទោស» ព្រមទាំងការរង់ចាំវេន តាមរយៈសកម្មភាពសិក្សាដ៏រីករាយ។
​Social skills are important for young leaners. In the Khmer program, through fun activities, our students practised respectful greetings, saying “thank you,” and “sorry,” and taking turns.

សប្តាហ៍ទី១១ – កម្មវិធីបុណ្យហាឡូវីន (Halloween) នៅកម្រិតបឋមសិក្សា ក្នុងសប្តាហ៍នេះ ប្អូនៗនៅកម្រិតបឋមសិក្សារបស់យើងបានចូលរួមសិក្សាកម្សាន្តក្នុងសកម្មភាពសិក្សាក្នុងថ្នាក់សប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីត្រៀមអបអរសាទរពិធីបុណ្យហាឡូវីន (Halloween)!

(English Below)
សប្តាហ៍ទី១១ – កម្មវិធីបុណ្យហាឡូវីន (Halloween) នៅកម្រិតបឋមសិក្សា
ក្នុងសប្តាហ៍នេះ ប្អូនៗនៅកម្រិតបឋមសិក្សារបស់យើងបានចូលរួមសិក្សាកម្សាន្តក្នុងសកម្មភាពសិក្សាក្នុងថ្នាក់សប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីត្រៀមអបអរសាទរពិធីបុណ្យហាឡូវីន (Halloween)!
សិស្សានុសិស្សមានឱកាសបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួន តាមរយៈការរចនា និងការបង្កើតគ្រឿងតុបតែងលម្អផ្សេងៗ ដើម្បីបង្កើតជាបរិយាកាសសប្បាយរីករាយ និងភាពស្រស់ស្អាតក្នុងបរិវេណសាលា។ ពួកគេក៏បានស្វែងយល់ពីការពិសោធន៍វិទ្យាសាស្ត្រដ៏គួរឱ្យទាក់ទាញ រួមទាំងស្វែងយល់ពីប្រតិកម្មគីមីផ្សេងៗតាមរយៈការអនុវត្តផ្ទាល់ជាក់ស្តែងផងដែរ។
នៅពេញមួយសប្តាហ៍នេះ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ផ្សេងៗទាំងអស់ សុទ្ធតែបានមកចូលរួមអនុវត្តជាមួយគ្នានូវសកម្មភាពចលនារាងកាយ និងល្បែងកម្សាន្តផ្សេងៗ។ ជាមួយគ្នានេះ ពួកគេក៏បានរីករាយជាមួយនឹងកម្មវិធីអានសៀវភៅស្ថិតក្រោមប្រធានបទហាឡូវីន (Halloween) ដែលធ្វើឱ្យរឿងនិទានកាន់តែមានភាពរស់រវើក និងទាក់ទាញមួយកម្រិតទៀត។
នេះគឺជាសប្តាហ៍ដ៏អស្ចារ្យ ព្រោះមានពោរពេញទៅដោយភាពច្នៃប្រឌិត ការចង់ចេះចង់ដឹង ការសហការគ្នា និងបទពិសោធន៍សិក្សាដ៏មានអត្ថន័យគួរឱ្យចងចាំ!
Week 11 – Halloween in Primary
This week, our Primary students enjoyed a variety of engaging classroom activities leading up to the excitement of Halloween!
Students had the opportunity to express their creativity by designing and making decorations to bring a festive atmosphere to our campus. They also explored exciting science experiments, discovering different chemical reactions through hands-on learning.
Throughout the week, students collaborated across year groups through interactive physical activities and games, while also enjoying themed reading sessions that brought stories to life.
It was a wonderful week filled with creativity, curiosity, collaboration, and memorable learning experiences!

កាលពីសប្ដាហ៍មុន សិស្សានុសិស្សគ្រប់កម្រិតនៃសាលាអន្តរជាតិប្រាយស្តារ ភ្នំពេញ បានចូលរួមក្នុងការវាយតម្លៃការសិក្សាប្រចាំត្រីមាសទី១ ដើម្បីបង្ហាញចំណេះដឹង និងបំណិនដែលពួកគេបានអភិវឌ្ឍកន្លងមក។

(English Below)
កាលពីសប្ដាហ៍មុន សិស្សានុសិស្សគ្រប់កម្រិតនៃសាលាអន្តរជាតិប្រាយស្តារ ភ្នំពេញ បានចូលរួមក្នុងការវាយតម្លៃការសិក្សាប្រចាំត្រីមាសទី១ ដើម្បីបង្ហាញចំណេះដឹង និងបំណិនដែលពួកគេបានអភិវឌ្ឍកន្លងមក។ សូមកោតសរសើរដល់សិស្សទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការសិក្សា!
Last week, students across all levels at Bright Star International School of Phnom Penh participated in their Term 1 assessments, demonstrating the knowledge and skills they have developed throughout the term. Well done to all our students for their hard work and dedication to learning!

សប្តាហ៍ទី១០ – ការប្រឡងតាមរយៈកិច្ចការអនុវត្តជាក់ស្តែង ក្នុងសប្តាហ៍នេះ សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើងបានយកចំណេះដឹងដែលបានសិក្សាក្នុងត្រីមាសទី១ មកអនុវត្តតាមរយៈគម្រោងសិក្សាបែបអនុវត្តជាក់ស្តែង និងគួរឱ្យចាប់អារម្មណ៍ ដែលអនុញ្ញាតឱ្យពួកគេប្រើចំណេះដឹងទ្រឹស្តីទៅអនុវត្តក្នុងស្ថានភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

(English Below)
សប្តាហ៍ទី១០ – ការប្រឡងតាមរយៈកិច្ចការអនុវត្តជាក់ស្តែង
ក្នុងសប្តាហ៍នេះ សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើងបានយកចំណេះដឹងដែលបានសិក្សាក្នុងត្រីមាសទី១ មកអនុវត្តតាមរយៈគម្រោងសិក្សាបែបអនុវត្តជាក់ស្តែង និងគួរឱ្យចាប់អារម្មណ៍ ដែលអនុញ្ញាតឱ្យពួកគេប្រើចំណេះដឹងទ្រឹស្តីទៅអនុវត្តក្នុងស្ថានភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
តាមរយៈសកម្មភាពទាំងនេះ សិស្សានុសិស្សមានឱកាសពង្រឹងបំណិនសំខាន់ៗ ដូចជា ការប្រាស្រ័យទាក់ទង ការសហការជាក្រុម ការច្នៃប្រឌិត និងការគិតពិចារណាបែបវិភាគ ព្រមទាំងភ្ជាប់ចំណេះដឹងដែលបានរៀនក្នុងថ្នាក់ទៅនឹងបទពិសោធន៍ក្នុងជីវិតពិត។
ការប្រឡងតាមរយៈកិច្ចការអនុវត្តជាក់ស្តែងទាំងនេះ បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបង្ហាញការយល់ដឹងរបស់ខ្លួន ធ្វើការរួមគ្នា និងអភិវឌ្ឍបង្កើនទំនុកចិត្តលើខ្លួនឯង ព្រមទាំងភាពឯករាជ្យក្នុងការសិក្សា៕
Week 10 – Performance Task Assessments
This week, our Primary students put their Term 1 learning into action through engaging, hands-on projects that allowed them to apply their theoretical knowledge in practical and meaningful ways.
Through these activities, students had the opportunity to strengthen essential skills such as communication, collaboration, creativity, and critical thinking, while making connections between classroom concepts and real-world experiences.
These Performance Task Assessments encouraged students to demonstrate their understanding, work together, and develop greater confidence and independence in their learning.

សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។

(English Below)

សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។

តាមរយៈកម្មវិធីសិក្សាបន្ថែមក្រៅម៉ោងបស់យើង សិស្សមានឱកាសអភិវឌ្ឍកាយសម្បទា កម្លាំង ការបន់បែនសម្រួលចលនា និងភាពអំណត់ ព្រមទាំងបំណិនជីវិតសំខាន់ៗដូចជា ការរៀបចំវិន័យ ការធ្វើការងារជាក្រុម ការបង្កើនទំនុកចិត្តលើខ្លួនឯង និងភាពអត់ធ្មត់ក្នុងការឆ្លងកាត់ឧបសគ្គ។

សកម្មភាពទាំងនេះមិនត្រឹមតែជួយលើកកម្ពស់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត លើកទឹកចិត្តឱ្យមានទំនាក់ទំនងសង្គមដោយភាពវិជ្ជមាន និងជួយឱ្យប្អូនៗបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អតាំងពីវ័យក្មេង៕

 

At Brightstar, we believe that physical activity plays an important role in supporting students’ overall development and well-being.

Through our extra-curricular programs, our students have opportunities to develop physical fitness, strength, coordination, and endurance while building essential life skills such as discipline, teamwork, confidence, and resilience.

These activities not only promote physical health but also support mental well-being, encourage positive social interactions, and help students develop healthy habits from a young age.

ការអប់រំកាយផ្តល់ឱកាសជាច្រើនដល់កូនៗជាសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង ក្នុងការធ្វើចលនា ស្វែងយល់ និងអនុវត្តបំណិនរាងកាយផ្សេងៗ។

(English Below)
ការអប់រំកាយផ្តល់ឱកាសជាច្រើនដល់កូនៗជាសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង ក្នុងការធ្វើចលនា ស្វែងយល់ និងអនុវត្តបំណិនរាងកាយផ្សេងៗ។
តាមរយៈការហ្វឹកហាត់រក្សាលំនឹង ការឆ្លងកាត់ឧបសគ្គ ការរត់ ការទាត់ និងការចូលរួមក្នុងសកម្មភាពប្រកួតប្រជែងផ្នែករាងកាយជាច្រើនដទៃទៀត កុមារនៃថ្នាក់នីមួយៗសុទ្ធតែបានចូលរួមគ្រប់ៗគ្នាក្នុងសកម្មភាពអប់រំកាយដែលសមស្របទៅនឹងអាយុ និងសមត្ថភាពរបស់ពួកគេ។ បទពិសោធន៍ទាំងនេះជួយសិស្សរបស់យើងឱ្យអភិវឌ្ឍបានយ៉ាងល្អ នូវការសម្រួលចលនា ការគ្រប់គ្រងរាងកាយ និងទំនុកចិត្ត ព្រមទាំងលើកទឹកចិត្តឱ្យពួកគេមានភាពសកម្ម និងរីករាយជានិច្ចជាមួយការធ្វើសកម្មភាពរាងកាយ៕
Physical Education gives our EY students plenty of opportunity to move and practise different physical skills.
From balancing and moving through obstacle courses to running, kicking and other physical challenges, each class takes part in activities suited to their age and ability. These activities help students develop their coordination, body control and confidence while enjoying being active.

ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។

(English below)
ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។ លោកគ្រូ អ្នកគ្រូរបស់យើងបាន ប្រើវិធីសាស្រ្តបង្រៀនដូចជាការអនុវត្តគម្រោងកិច្ចការច្នៃប្រឌិត សកម្មភាពអនុវត្តផ្ទាល់ៗ និងឧទាហរណ៍ដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីឱ្យសិស្សអាចយកចំណេះដឹងដែលបានរៀនមកអនុវត្តបានភ្លាមៗ។
វិធីសាស្ត្រនេះជួយឱ្យសិស្សអាចផ្សាភ្ជាប់ការសិក្សានៅក្នុងថ្នាក់ទៅនឹងជីវិត ក៏ដូចជាពិភពលោកខាងក្រៅបានយ៉ាងមានអត្ថន័យ៕
In our primary classes, theoretical concepts from books become active learning experiences. Teachers use creative, hands-on projects and real-world examples so students can immediately apply what they learn. This helps children make meaningful connections between lessons and life beyond the classroom.

កម្មវិធីខេមរភាសានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ យកចិត្តទុកដាក់លើការកសាងមូលដ្ឋានគ្រឹះនៃការសិក្សារបស់កុមារតាំងពីកម្រិតមត្តេយ្យ។ ការរៀនលេខខ្មែរ គឺជាផ្នែកមួយនៃមុខវិជ្ជាបុរេគណិត ដែលជួយឱ្យកុមារស្គាល់ និងយល់អំពីលេខ ព្រមទាំងអាចសរសេរលេខខ្មែរបានត្រឹមត្រូវ។

(English Below)
កម្មវិធីខេមរភាសានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ យកចិត្តទុកដាក់លើការកសាងមូលដ្ឋានគ្រឹះនៃការសិក្សារបស់កុមារតាំងពីកម្រិតមត្តេយ្យ។ ការរៀនលេខខ្មែរ គឺជាផ្នែកមួយនៃមុខវិជ្ជាបុរេគណិត ដែលជួយឱ្យកុមារស្គាល់ និងយល់អំពីលេខ ព្រមទាំងអាចសរសេរលេខខ្មែរបានត្រឹមត្រូវ។
តាមរយៈសកម្មភាពសិក្សាសប្បាយៗ និងសមស្របតាមវ័យ កុមាររៀនស្គាល់លេខខ្មែរ បែងចែកលេខនីមួយៗ និងហាត់សរសេរលេខត្រឹមត្រូវតាមទិសដៅសំណេរ។ សកម្មភាពទាំងនេះមិនត្រឹមតែជួយពង្រឹងចំណេះដឹងផ្នែកលេខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការសម្របសម្រួលរវាងដៃ និងភ្នែក ជំនាញកាន់ខ្មៅដៃ ការផ្ចង់អារម្មណ៍ និងទំនុកចិត្តក្នុងការរៀនផងដែរ។
At Brightstar International of Phnom Penh, our Khmer Studies Program focuses on building strong learning foundations from the Early Years. Learning Khmer numbers is an important part of our early mathematics program, helping young learners recognize and understand numbers while developing the ability to write them correctly.
Through fun, engaging, and age appropriate activities, children learn to identify Khmer numbers, distinguish one number from another, and practice forming each number correctly. These activities not only strengthen early numeracy skills but also support hand eye coordination, pencil control, concentration, and confidence in learning.

close-link