(English Below)
នៅសាលាអន្តរជាតិប្រាយស្តារក្នុងសប្តាហ៍នេះ ប្អូនៗសិសានុសិស្សថ្នាក់បឋមសិក្សារបស់យើង បានចូលរួមក្នុងរបៀបសិក្សាដ៏មានប្រសិទ្ធភាពតាមរយៈការរៀនជាមួយគ្នា និងការរៀនសូត្រពីគ្នាទៅវិញទៅមក។
មិនថាការប្រៀបធៀបវិធីសាស្ត្រដោះស្រាយលំហាត់ក្នុងមុខវិជ្ជាគណិតវិទ្យា ការចែករំលែកសម្ភារក្នុងអំឡុងសកម្មភាពអនុវត្តជាក្រុម ឬការហ្វឹកហាត់សម្រាប់ការធ្វើបទបង្ហាញក្តី ប្អូនៗសុទ្ធតែបានសិក្សាយល់ដឹងពីរបៀបក្នុងពន្យល់គំនិត ក៏ដូចជាបញ្ចេញមតិយោបល់របស់ខ្លួនឱ្យបានច្បាស់លាស់ ស្តាប់ និងយល់ពីទស្សនៈផ្សេងៗគ្នា ព្រមទាំងចេះពិភាក្សា និងធ្វើការសម្រេចចិត្តរួមគ្នា៕
This week at Brightstar, we are celebrating the ways our students in Primary learn with and from one another.
Whether they’re comparing strategies in Maths, sharing materials during a group task or practising for a presentation, they’re learning to explain their ideas clearly, listen to different perspectives and make decisions together.
