សប្តាហ៍ទី១១ – កម្មវិធីបុណ្យហាឡូវីន (Halloween) នៅកម្រិតបឋមសិក្សា ក្នុងសប្តាហ៍នេះ ប្អូនៗនៅកម្រិតបឋមសិក្សារបស់យើងបានចូលរួមសិក្សាកម្សាន្តក្នុងសកម្មភាពសិក្សាក្នុងថ្នាក់សប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីត្រៀមអបអរសាទរពិធីបុណ្យហាឡូវីន (Halloween)!

កាលពីសប្ដាហ៍មុន សិស្សានុសិស្សគ្រប់កម្រិតនៃសាលាអន្តរជាតិប្រាយស្តារ ភ្នំពេញ បានចូលរួមក្នុងការវាយតម្លៃការសិក្សាប្រចាំត្រីមាសទី១ ដើម្បីបង្ហាញចំណេះដឹង និងបំណិនដែលពួកគេបានអភិវឌ្ឍកន្លងមក។

សប្តាហ៍ទី១០ – ការប្រឡងតាមរយៈកិច្ចការអនុវត្តជាក់ស្តែង ក្នុងសប្តាហ៍នេះ សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើងបានយកចំណេះដឹងដែលបានសិក្សាក្នុងត្រីមាសទី១ មកអនុវត្តតាមរយៈគម្រោងសិក្សាបែបអនុវត្តជាក់ស្តែង និងគួរឱ្យចាប់អារម្មណ៍ ដែលអនុញ្ញាតឱ្យពួកគេប្រើចំណេះដឹងទ្រឹស្តីទៅអនុវត្តក្នុងស្ថានភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។
(English Below)
សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។
តាមរយៈកម្មវិធីសិក្សាបន្ថែមក្រៅម៉ោងបស់យើង សិស្សមានឱកាសអភិវឌ្ឍកាយសម្បទា កម្លាំង ការបន់បែនសម្រួលចលនា និងភាពអំណត់ ព្រមទាំងបំណិនជីវិតសំខាន់ៗដូចជា ការរៀបចំវិន័យ ការធ្វើការងារជាក្រុម ការបង្កើនទំនុកចិត្តលើខ្លួនឯង និងភាពអត់ធ្មត់ក្នុងការឆ្លងកាត់ឧបសគ្គ។
សកម្មភាពទាំងនេះមិនត្រឹមតែជួយលើកកម្ពស់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត លើកទឹកចិត្តឱ្យមានទំនាក់ទំនងសង្គមដោយភាពវិជ្ជមាន និងជួយឱ្យប្អូនៗបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អតាំងពីវ័យក្មេង៕
At Brightstar, we believe that physical activity plays an important role in supporting students’ overall development and well-being.
Through our extra-curricular programs, our students have opportunities to develop physical fitness, strength, coordination, and endurance while building essential life skills such as discipline, teamwork, confidence, and resilience.
These activities not only promote physical health but also support mental well-being, encourage positive social interactions, and help students develop healthy habits from a young age.

ការអប់រំកាយផ្តល់ឱកាសជាច្រើនដល់កូនៗជាសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង ក្នុងការធ្វើចលនា ស្វែងយល់ និងអនុវត្តបំណិនរាងកាយផ្សេងៗ។

ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។

កម្មវិធីខេមរភាសានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ យកចិត្តទុកដាក់លើការកសាងមូលដ្ឋានគ្រឹះនៃការសិក្សារបស់កុមារតាំងពីកម្រិតមត្តេយ្យ។ ការរៀនលេខខ្មែរ គឺជាផ្នែកមួយនៃមុខវិជ្ជាបុរេគណិត ដែលជួយឱ្យកុមារស្គាល់ និងយល់អំពីលេខ ព្រមទាំងអាចសរសេរលេខខ្មែរបានត្រឹមត្រូវ។

នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ការសិក្សាមិនមែនធ្វើឡើងត្រឹមទ្រឹស្តីមេរៀននៅក្នុងសៀវភៅនោះទេ។ សិស្សរបស់យើងត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់ បង្កើត សហការ និងយកចំណេះដឹងរបស់ពួកគេទៅអនុវត្តតាមរយៈបទពិសោធន៍ជាក់ស្តែងផ្ទាល់តែម្តង។

ក្នុងសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យនៃសាលារបស់យើង បានចូលរួមស្វែងយល់អំពីវិធីបែងចែកសំរាមតាមប្រភេទផ្សេងៗក្នុងធុងសំរាមដែលត្រឹមត្រូវ។

កុមារមត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានចូលរួមយ៉ាងសប្បាយរីករាយក្នុងសកម្មភាពបត់ក្រដាសធ្វើជាទូកតូចៗ។ តាមរយៈសកម្មភាពនេះ កូនៗបានហាត់អនុវត្តការធ្វើតាមការណែនាំ បង្កើនការផ្តោតអារម្មណ៍ អភិវឌ្ឍចិត្តចលភាព(បំណិនចលករតូច) និងបណ្តុះភាពច្នៃប្រឌិត។
