“ចូលរួមបង្កើតសុភមង្គលជាមួយគ្នា!” នៅថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចូលរួមអបអរទិវានៃភាពសប្បាយរីករាយសកលតាមរយៈការចូលរួមក្នុងសកម្មភាពសិក្សា និងកម្សាន្តសប្បាយៗជាច្រើនដែលរួមមានដូចជា ការបង្កើតស្នាដៃសិល្បៈដោយការបាញ់ថ្នាំពណ៌លើផ្ទាំងក្រណាត់ ការច្នៃបង្កើតទម្រង់មុខដែលបង្ហាញពីភាពរីករាយ រួមទាំងការដាំដុះកម្សាន្តផ្សេងៗនៅក្នុងសួនបន្លែ។

ដើម្បីចូលរួមលើកកម្ពស់វិស័យអំណានជាភាសាខ្មែរ និងជាការចូលរួមអបអរទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) សាលាអន្តរជាតិប្រាយស្តារបានរៀបចំកម្មវិធីប្រកួតអំណានភាសាខ្មែរសម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាកាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅនេះ។

What a fun and educational day in our Early Years class!
What a fun and educational day in our Early Years class!

ថ្ងៃដែលពោរពេញដោយអត្ថន័យជាមួយកម្មវិធី “កូនចុងភៅតូច” របស់សាលាអន្តរជាតិប្រាយស្តារ!

នៅថ្ងៃនេះសាលាអន្តរជាតិប្រាយស្តាររបស់យើងមានមោទនភាពក្នុងការប្រារព្ធនូវទិវានារីអន្តរជាតិក្រោមប្រធានបទ “ចំណាត់ការឆ្ពោះទៅមុខ” ដែលផ្ដោតទៅលើការផ្លាស់ប្ដូរនូវសិទ្ធិស្ត្រី និងក្មេងស្រីជុំវិញពិភពលោក។

ការរៀនលេងកីឡាបាល់ទះធ្វើឱ្យសិស្សានុសិស្សកចេះសហការជាក្រុម បង្កើនចលនារាងកាយ និងភាពរហ័សរហួន មានភាពសកម្មក្នុងការរស់នៅ ក៏ដូចជាសុខភាពល្អ។

ថ្ងៃថ្មី ការប្រកួតប្រជែងថ្មី! សូរសព្ទអក្សរ គឺជាមេរៀនមួយដ៏សំខាន់សម្រាប់កុមារៗថ្នាក់មត្តេយ្យសិក្សា ព្រោះវាជួយឱ្យពួកគេចេះប្រកបអក្សរ ចេះពាក្យ មានទំនុកចិត្តលើខ្លួនឯង រួមទាំងអាចអភិវឌ្ឍនូវបំណិនអំណានបានយ៉ាងរឹងមាំ។

ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។
ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។
នៅក្នុងនោះ ក្រុមកីឡាករវ័យក្មេងទាំង៤ក្រុមដែលដាក់ឈ្មោះទៅតាមធាតុទាំង៤រួមមាន Aqua, Solar, Terra, និង Giai បានចូលរួមប្រកួតប្រជែងគ្នាទៅលើវិញ្ញាសាចម្រុះដូចជា កីឡាហែលទឹក ការឆ្លងកាត់ឧបសគ្គ ការរត់បណ្តាក់ និងកីឡាទាញព្រ័ត្រ។ ក្រុមនីមួយៗ បានបង្ហាញឱ្យឃើញពីការតាំងចិត្ត អំណត់ និងការសហការគ្នាជាក្រុមយ៉ាងក្លៀវក្លា ញុំាងឱ្យកម្មវិធីរបស់យើងរឹតតែឱឡារិក និងប្រកបដោយភាពប្រកួតប្រជែង។
ជាលទ្ធផល ក្រុមតំណាងធាតុទឹក ( Aqua) បានដណ្តើមយកជ័យជម្នះលេខមួយក្នុងការប្រកួត ឈ្នះលើបណ្តាក្រុមដទៃផ្សេងទៀតតាមលេខរៀង ដូចជាក្រុម(Solar) ជ័យលាភីលេខ២ ក្រុម (Terra) លេខ៣ និងក្រុម (Giai) លេខ៤។
អ្វីដែលសំខាន់ជាងគេនោះគឺ ក្រុមទាំងអស់សុទ្ធបានបង្ហាញនូវទឹកចិត្តជាអ្នកកីឡា និងភាពរំភើបរីករាយដែល ធ្វើឱ្យកម្មវិធីថ្ងៃនេះក្លាយជាពេលវេលាគួរជាទីចងចាំសម្រាប់អ្នកចូលរួមគ្រប់ៗគ្នា៕
Today was the Brightstar School’s Sports Day which was a thrilling event filled with excitement and competition.
Four teams—Aqua, Solar, Terra, and Giai—competed in various events, including swimming, an obstacle race, a relay, and a tug-of-war. Every team showcased incredible determination and teamwork, making the competition competitive and enjoyable.
The Aqua team emerged victorious, securing first place with outstanding performances. Solar followed closely in second, while Terra claimed third, and Giai finished in fourth.
All teams displayed great sportsmanship and enthusiasm, making the day a memorable celebration for everyone involved.
#Brightstar #InternationalSchool #SportsDay #SchoolEvents

នៅសាលាអន្តរជាតិប្រាយស្តារ យើងឱ្យតម្លៃទៅលើគំនិតច្នៃប្រឌិត! តួយ៉ាងប្អូនៗសិស្សានុសិស្សជាសិល្បករវ័យក្មេងរបស់យើងបានចូលរួមបំពេញនូវកិច្ចការរៀនសូត្រច្នៃប្រឌិតរបស់ពួកគេប្រកបដោយភាពរីករាយ។

រីករាយទិវានៃក្តីស្រលាញ់!
