កាលពីសប្ដាហ៍មុន សិស្សានុសិស្សគ្រប់កម្រិតនៃសាលាអន្តរជាតិប្រាយស្តារ ភ្នំពេញ បានចូលរួមក្នុងការវាយតម្លៃការសិក្សាប្រចាំត្រីមាសទី១ ដើម្បីបង្ហាញចំណេះដឹង និងបំណិនដែលពួកគេបានអភិវឌ្ឍកន្លងមក។

(English Below)
កាលពីសប្ដាហ៍មុន សិស្សានុសិស្សគ្រប់កម្រិតនៃសាលាអន្តរជាតិប្រាយស្តារ ភ្នំពេញ បានចូលរួមក្នុងការវាយតម្លៃការសិក្សាប្រចាំត្រីមាសទី១ ដើម្បីបង្ហាញចំណេះដឹង និងបំណិនដែលពួកគេបានអភិវឌ្ឍកន្លងមក។ សូមកោតសរសើរដល់សិស្សទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការសិក្សា!
Last week, students across all levels at Bright Star International School of Phnom Penh participated in their Term 1 assessments, demonstrating the knowledge and skills they have developed throughout the term. Well done to all our students for their hard work and dedication to learning!

សប្តាហ៍ទី១០ – ការប្រឡងតាមរយៈកិច្ចការអនុវត្តជាក់ស្តែង ក្នុងសប្តាហ៍នេះ សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើងបានយកចំណេះដឹងដែលបានសិក្សាក្នុងត្រីមាសទី១ មកអនុវត្តតាមរយៈគម្រោងសិក្សាបែបអនុវត្តជាក់ស្តែង និងគួរឱ្យចាប់អារម្មណ៍ ដែលអនុញ្ញាតឱ្យពួកគេប្រើចំណេះដឹងទ្រឹស្តីទៅអនុវត្តក្នុងស្ថានភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។

(English Below)
សប្តាហ៍ទី១០ – ការប្រឡងតាមរយៈកិច្ចការអនុវត្តជាក់ស្តែង
ក្នុងសប្តាហ៍នេះ សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើងបានយកចំណេះដឹងដែលបានសិក្សាក្នុងត្រីមាសទី១ មកអនុវត្តតាមរយៈគម្រោងសិក្សាបែបអនុវត្តជាក់ស្តែង និងគួរឱ្យចាប់អារម្មណ៍ ដែលអនុញ្ញាតឱ្យពួកគេប្រើចំណេះដឹងទ្រឹស្តីទៅអនុវត្តក្នុងស្ថានភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
តាមរយៈសកម្មភាពទាំងនេះ សិស្សានុសិស្សមានឱកាសពង្រឹងបំណិនសំខាន់ៗ ដូចជា ការប្រាស្រ័យទាក់ទង ការសហការជាក្រុម ការច្នៃប្រឌិត និងការគិតពិចារណាបែបវិភាគ ព្រមទាំងភ្ជាប់ចំណេះដឹងដែលបានរៀនក្នុងថ្នាក់ទៅនឹងបទពិសោធន៍ក្នុងជីវិតពិត។
ការប្រឡងតាមរយៈកិច្ចការអនុវត្តជាក់ស្តែងទាំងនេះ បានលើកទឹកចិត្តឱ្យសិស្សានុសិស្សបង្ហាញការយល់ដឹងរបស់ខ្លួន ធ្វើការរួមគ្នា និងអភិវឌ្ឍបង្កើនទំនុកចិត្តលើខ្លួនឯង ព្រមទាំងភាពឯករាជ្យក្នុងការសិក្សា៕
Week 10 – Performance Task Assessments
This week, our Primary students put their Term 1 learning into action through engaging, hands-on projects that allowed them to apply their theoretical knowledge in practical and meaningful ways.
Through these activities, students had the opportunity to strengthen essential skills such as communication, collaboration, creativity, and critical thinking, while making connections between classroom concepts and real-world experiences.
These Performance Task Assessments encouraged students to demonstrate their understanding, work together, and develop greater confidence and independence in their learning.

សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។

(English Below)

សាលាអន្តរជាតិប្រាយស្តារយើងជឿជាក់ថា ការអនុវត្តសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងសុខុមាលភាពរបស់សិស្សទាំងមូល។

តាមរយៈកម្មវិធីសិក្សាបន្ថែមក្រៅម៉ោងបស់យើង សិស្សមានឱកាសអភិវឌ្ឍកាយសម្បទា កម្លាំង ការបន់បែនសម្រួលចលនា និងភាពអំណត់ ព្រមទាំងបំណិនជីវិតសំខាន់ៗដូចជា ការរៀបចំវិន័យ ការធ្វើការងារជាក្រុម ការបង្កើនទំនុកចិត្តលើខ្លួនឯង និងភាពអត់ធ្មត់ក្នុងការឆ្លងកាត់ឧបសគ្គ។

សកម្មភាពទាំងនេះមិនត្រឹមតែជួយលើកកម្ពស់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សុខុមាលភាពផ្លូវចិត្ត លើកទឹកចិត្តឱ្យមានទំនាក់ទំនងសង្គមដោយភាពវិជ្ជមាន និងជួយឱ្យប្អូនៗបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អតាំងពីវ័យក្មេង៕

 

At Brightstar, we believe that physical activity plays an important role in supporting students’ overall development and well-being.

Through our extra-curricular programs, our students have opportunities to develop physical fitness, strength, coordination, and endurance while building essential life skills such as discipline, teamwork, confidence, and resilience.

These activities not only promote physical health but also support mental well-being, encourage positive social interactions, and help students develop healthy habits from a young age.

ការអប់រំកាយផ្តល់ឱកាសជាច្រើនដល់កូនៗជាសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង ក្នុងការធ្វើចលនា ស្វែងយល់ និងអនុវត្តបំណិនរាងកាយផ្សេងៗ។

(English Below)
ការអប់រំកាយផ្តល់ឱកាសជាច្រើនដល់កូនៗជាសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង ក្នុងការធ្វើចលនា ស្វែងយល់ និងអនុវត្តបំណិនរាងកាយផ្សេងៗ។
តាមរយៈការហ្វឹកហាត់រក្សាលំនឹង ការឆ្លងកាត់ឧបសគ្គ ការរត់ ការទាត់ និងការចូលរួមក្នុងសកម្មភាពប្រកួតប្រជែងផ្នែករាងកាយជាច្រើនដទៃទៀត កុមារនៃថ្នាក់នីមួយៗសុទ្ធតែបានចូលរួមគ្រប់ៗគ្នាក្នុងសកម្មភាពអប់រំកាយដែលសមស្របទៅនឹងអាយុ និងសមត្ថភាពរបស់ពួកគេ។ បទពិសោធន៍ទាំងនេះជួយសិស្សរបស់យើងឱ្យអភិវឌ្ឍបានយ៉ាងល្អ នូវការសម្រួលចលនា ការគ្រប់គ្រងរាងកាយ និងទំនុកចិត្ត ព្រមទាំងលើកទឹកចិត្តឱ្យពួកគេមានភាពសកម្ម និងរីករាយជានិច្ចជាមួយការធ្វើសកម្មភាពរាងកាយ៕
Physical Education gives our EY students plenty of opportunity to move and practise different physical skills.
From balancing and moving through obstacle courses to running, kicking and other physical challenges, each class takes part in activities suited to their age and ability. These activities help students develop their coordination, body control and confidence while enjoying being active.

ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។

(English below)
ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។ លោកគ្រូ អ្នកគ្រូរបស់យើងបាន ប្រើវិធីសាស្រ្តបង្រៀនដូចជាការអនុវត្តគម្រោងកិច្ចការច្នៃប្រឌិត សកម្មភាពអនុវត្តផ្ទាល់ៗ និងឧទាហរណ៍ដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីឱ្យសិស្សអាចយកចំណេះដឹងដែលបានរៀនមកអនុវត្តបានភ្លាមៗ។
វិធីសាស្ត្រនេះជួយឱ្យសិស្សអាចផ្សាភ្ជាប់ការសិក្សានៅក្នុងថ្នាក់ទៅនឹងជីវិត ក៏ដូចជាពិភពលោកខាងក្រៅបានយ៉ាងមានអត្ថន័យ៕
In our primary classes, theoretical concepts from books become active learning experiences. Teachers use creative, hands-on projects and real-world examples so students can immediately apply what they learn. This helps children make meaningful connections between lessons and life beyond the classroom.

កម្មវិធីខេមរភាសានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ យកចិត្តទុកដាក់លើការកសាងមូលដ្ឋានគ្រឹះនៃការសិក្សារបស់កុមារតាំងពីកម្រិតមត្តេយ្យ។ ការរៀនលេខខ្មែរ គឺជាផ្នែកមួយនៃមុខវិជ្ជាបុរេគណិត ដែលជួយឱ្យកុមារស្គាល់ និងយល់អំពីលេខ ព្រមទាំងអាចសរសេរលេខខ្មែរបានត្រឹមត្រូវ។

(English Below)
កម្មវិធីខេមរភាសានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ យកចិត្តទុកដាក់លើការកសាងមូលដ្ឋានគ្រឹះនៃការសិក្សារបស់កុមារតាំងពីកម្រិតមត្តេយ្យ។ ការរៀនលេខខ្មែរ គឺជាផ្នែកមួយនៃមុខវិជ្ជាបុរេគណិត ដែលជួយឱ្យកុមារស្គាល់ និងយល់អំពីលេខ ព្រមទាំងអាចសរសេរលេខខ្មែរបានត្រឹមត្រូវ។
តាមរយៈសកម្មភាពសិក្សាសប្បាយៗ និងសមស្របតាមវ័យ កុមាររៀនស្គាល់លេខខ្មែរ បែងចែកលេខនីមួយៗ និងហាត់សរសេរលេខត្រឹមត្រូវតាមទិសដៅសំណេរ។ សកម្មភាពទាំងនេះមិនត្រឹមតែជួយពង្រឹងចំណេះដឹងផ្នែកលេខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការសម្របសម្រួលរវាងដៃ និងភ្នែក ជំនាញកាន់ខ្មៅដៃ ការផ្ចង់អារម្មណ៍ និងទំនុកចិត្តក្នុងការរៀនផងដែរ។
At Brightstar International of Phnom Penh, our Khmer Studies Program focuses on building strong learning foundations from the Early Years. Learning Khmer numbers is an important part of our early mathematics program, helping young learners recognize and understand numbers while developing the ability to write them correctly.
Through fun, engaging, and age appropriate activities, children learn to identify Khmer numbers, distinguish one number from another, and practice forming each number correctly. These activities not only strengthen early numeracy skills but also support hand eye coordination, pencil control, concentration, and confidence in learning.

នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ការសិក្សាមិនមែនធ្វើឡើងត្រឹមទ្រឹស្តីមេរៀននៅក្នុងសៀវភៅនោះទេ។ សិស្សរបស់យើងត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់ បង្កើត សហការ និងយកចំណេះដឹងរបស់ពួកគេទៅអនុវត្តតាមរយៈបទពិសោធន៍ជាក់ស្តែងផ្ទាល់តែម្តង។

(English Below)
នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ការសិក្សាមិនមែនធ្វើឡើងត្រឹមទ្រឹស្តីមេរៀននៅក្នុងសៀវភៅនោះទេ។ សិស្សរបស់យើងត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់ បង្កើត សហការ និងយកចំណេះដឹងរបស់ពួកគេទៅអនុវត្តតាមរយៈបទពិសោធន៍ជាក់ស្តែងផ្ទាល់តែម្តង។
តាមរយៈការចូលរួមយ៉ាងសកម្មនេះ ប្អូនៗអាចអភិវឌ្ឍបំណិនសំខាន់ៗដូចជា ការដោះស្រាយបញ្ហា ការបំពេញការងារជាក្រុម ការទំនាក់ទំនង និងភាពឯករាជ្យលើខ្លួនឯង។ ទន្ទឹមនឹងនេះ ប្អូនៗក៏អាចបង្កើតទំនុកចិត្តលើខ្លួនឯង និងមានភាពរីករាយក្នុងការសិក្សាផងដែរ។
សាលាសេចក្តីសោមនស្សរីករាយដែលបានឃើញប្អូនៗក្លាយជាអ្នកសិក្សាដែលមានការចង់ដឹងចង់ឃើញ មានទំនុកចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្ររបស់ខ្លួន៕
In Primary, learning goes beyond the pages of a textbook. Our students are encouraged to explore, create, collaborate and apply their knowledge through meaningful hands-on experiences.
By taking an active role in their learning, students develop important skills such as problem-solving, teamwork, communication and independence — all while building confidence and having fun along the way!
We love seeing our students become curious, confident and active participants in their own learning.

ក្នុងសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យនៃសាលារបស់យើង បានចូលរួមស្វែងយល់អំពីវិធីបែងចែកសំរាមតាមប្រភេទផ្សេងៗក្នុងធុងសំរាមដែលត្រឹមត្រូវ។

(English Below)
ក្នុងសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យនៃសាលារបស់យើង បានចូលរួមស្វែងយល់អំពីវិធីបែងចែកសំរាមតាមប្រភេទផ្សេងៗក្នុងធុងសំរាមដែលត្រឹមត្រូវ។ ពួកគេបានរៀនអំពីការកែច្នៃឡើងវិញ ការរក្សាបរិស្ថានឱ្យស្អាត និងការបោះចោលសំរាមឱ្យបានត្រឹមត្រូវ។ តាមរយៈការធ្វើការរួមគ្នា ពួកគេបានយល់ដឹងថា បុគ្គលម្នាក់ៗសុទ្ធតែអាចចូលរួមចំណែកក្នុងការថែរក្សា និងការពារពិភពលោកជុំវិញខ្លួនរបស់ពួកគេបាន៕
This week, our EY students explored how to sort different types of waste into the correct bins. They learned about recycling, keeping their environment clean and disposing of waste properly. Working together, they discovered how they can all play a part in caring for the world around them.

កុមារមត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានចូលរួមយ៉ាងសប្បាយរីករាយក្នុងសកម្មភាពបត់ក្រដាសធ្វើជាទូកតូចៗ។ តាមរយៈសកម្មភាពនេះ កូនៗបានហាត់អនុវត្តការធ្វើតាមការណែនាំ បង្កើនការផ្តោតអារម្មណ៍ អភិវឌ្ឍចិត្តចលភាព(បំណិនចលករតូច) និងបណ្តុះភាពច្នៃប្រឌិត។

(English Below)
កុមារមត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានចូលរួមយ៉ាងសប្បាយរីករាយក្នុងសកម្មភាពបត់ក្រដាសធ្វើជាទូកតូចៗ។ តាមរយៈសកម្មភាពនេះ កូនៗបានហាត់អនុវត្តការធ្វើតាមការណែនាំ បង្កើនការផ្តោតអារម្មណ៍ អភិវឌ្ឍចិត្តចលភាព(បំណិនចលករតូច) និងបណ្តុះភាពច្នៃប្រឌិត។
ការរៀនអាចមានទាំងភាពសប្បាយរីករាយ និងការច្នៃប្រឌិត!
Our young learners at Bright Star International School of Phnom Penh had a wonderful time learning how to fold paper and create their own little boats. Through this fun origami activity, students practiced following instructions, improved their concentration, and developed fine motor skills and creativity.
Learning can be simple, creative, and fu

នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ប្អូនៗជាសិស្សានុសិស្សកំពុងខិតខំពង្រឹងមូលដ្ឋានគ្រឹះបំណិនអក្ខរកម្ម តាមរយៈមេរៀនសូរអក្សរ (Phonics) ដែលសុទ្ធសឹងតែជួយបង្កើនទាំងទំនុកចិត្តរបស់សិស្សក្នុងការអាន ការប្រកបពាក្យ និងការសរសេរ។

(English Below)
នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ប្អូនៗជាសិស្សានុសិស្សកំពុងខិតខំពង្រឹងមូលដ្ឋានគ្រឹះបំណិនអក្ខរកម្ម តាមរយៈមេរៀនសូរអក្សរ (Phonics) ដែលសុទ្ធសឹងតែជួយបង្កើនទាំងទំនុកចិត្តរបស់សិស្សក្នុងការអាន ការប្រកបពាក្យ និងការសរសេរ។

បំណិនដែលសិស្សកំពុងអភិវឌ្ឍទាំងនេះ ត្រូវបានពង្រឹងបន្ថែមក្នុងអំឡុងពេលសិក្សានៅបណ្ណាល័យ ដែលផ្តល់ឱកាសឱ្យសិស្សបានអនុវត្ត និងបន្តដុះខាត់បំណិនអក្ខរកម្មរបស់ពួកគេឱ្យកាន់តែពូកែ តាមរយៈការស្វែងយល់ និងការអានសៀវភៅ៕

In Primary, our students are strengthening their literacy foundations through focused phonics lessons, building confidence in reading, spelling, and writing.

These developing skills are then reinforced during library time, providing students with meaningful opportunities to apply and continually practise their literacy skills through reading and engagement with books.

close-link