(English Below)
កម្មវិធីខេមរភាសានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ យកចិត្តទុកដាក់លើការកសាងមូលដ្ឋានគ្រឹះនៃការសិក្សារបស់កុមារតាំងពីកម្រិតមត្តេយ្យ។ ការរៀនលេខខ្មែរ គឺជាផ្នែកមួយនៃមុខវិជ្ជាបុរេគណិត ដែលជួយឱ្យកុមារស្គាល់ និងយល់អំពីលេខ ព្រមទាំងអាចសរសេរលេខខ្មែរបានត្រឹមត្រូវ។
តាមរយៈសកម្មភាពសិក្សាសប្បាយៗ និងសមស្របតាមវ័យ កុមាររៀនស្គាល់លេខខ្មែរ បែងចែកលេខនីមួយៗ និងហាត់សរសេរលេខត្រឹមត្រូវតាមទិសដៅសំណេរ។ សកម្មភាពទាំងនេះមិនត្រឹមតែជួយពង្រឹងចំណេះដឹងផ្នែកលេខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍការសម្របសម្រួលរវាងដៃ និងភ្នែក ជំនាញកាន់ខ្មៅដៃ ការផ្ចង់អារម្មណ៍ និងទំនុកចិត្តក្នុងការរៀនផងដែរ។
At Brightstar International of Phnom Penh, our Khmer Studies Program focuses on building strong learning foundations from the Early Years. Learning Khmer numbers is an important part of our early mathematics program, helping young learners recognize and understand numbers while developing the ability to write them correctly.
Through fun, engaging, and age appropriate activities, children learn to identify Khmer numbers, distinguish one number from another, and practice forming each number correctly. These activities not only strengthen early numeracy skills but also support hand eye coordination, pencil control, concentration, and confidence in learning.
