ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។
(English Below)
This week our learners could take a step back from studying in their textbooks and participate in projects and experiments that encouraged their curiosity and creativity.
STEM Week plays a vital role in supporting learners by providing hands-on, engaging experiences in Science, Technology, Engineering, and Mathematics. It allows students to explore real-world problems through experiments, challenges, and group projects. This practical approach helps deepen understanding of key concepts and strengthens problem-solving and critical thinking skills. STEM Week often helps students see the relevance of their learning and makes learning more dynamic, inclusive, and meaningful.
Every child shines like a star at Brightstar!
ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។
សប្តាហ៍ស្ទែម ដើរតួយ៉ាងសំខាន់ជួយដល់ការសិក្សារបស់សិស្ស ដែលរួមមានតាមរយៈការផ្តល់ឱកាសដល់សិស្សបានអនុវត្តសកម្មភាពផ្ទាល់ ចូលរួមស្វែងយល់ពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ សិស្សានុសិស្សបានស្វែងយល់ពីបញ្ហាពិតជាក់ស្តែង តាមរយៈការធ្វើពិសោធន៍ ការប្រកួតប្រជែង និងគម្រោងកិច្ចការក្រុម។ វិធីសាស្រ្តសិក្សានេះ ជួយធ្វើឱ្យសិស្សយល់ដឹងស៊ីជម្រៅពីគោលគំនិតសំខាន់ៗ រួមទាំងពង្រឹងបំណិនដោះស្រាយបញ្ហា និងការត្រិះរិះ។ សប្តាហ៍ស្ទែម ក៏ជួយឱ្យសិស្សបានឃើញពីភាពពាក់ព័ន្ធជាក់ស្តែងផ្សាភ្ជាប់នឹងការសិក្សារបស់ពួកគេផ្ទាល់ ជួយបង្កើនការសិក្សាឱ្យកាន់តែមានភាពរស់រវើក បរិយាបន្ន និងប្រកបដោយអត្ថន័យ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

នៅសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសិក្សារៀនសូត្រពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងសកម្មភាពសិក្សាវិទ្យាសាស្រ្តស្ទែម ដែលជួយពង្រឹងដល់សេចក្តីស្រឡាញ់ចំពោះការសិក្សា និងការចង់ដឹងចង់ឃើញ។

ការសិក្សាអប់រំដែលមានប្រសិទ្ធិភាពបំផុតគឺកើតឡើងនៅពេលដែលប្អូនៗជាសិស្សានុសិស្សខ្លួនឯងផ្ទាល់បានចូលរួមសិក្សារៀនសូត្រ យកចិត្តទុកដាក់ចង់ដឹងចង់ឃើញ និងមានទំនាក់ទំនងជាមួយអ្វីៗនៅជុំវិញខ្លួន។

នៅក្នុងប្រធានបទមេរៀន “ស្រមៃថា” កុមារៗសិស្សានុសិស្សរបស់យើងបានស្វែងយល់នូវភាពសប្បាយរីករាយអំពីការបង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់នូវសម្ភារផ្សេងៗរួមមានដូចជាទឹកថ្នាំពណ៌ ក្រដាស និងពិសេសគឺគំនិតច្នៃប្រឌិត ការចេះស្រមើលស្រមៃ។

ត្រីមាសទី៣បានបញ្ចប់ទៅប្រកបដោយផ្លែផ្កាសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង!

ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងបានប្រព្រឹត្តិទៅដោយរលូននៅសប្តាហ៍នេះ ខណៈសបង្ហាញឱ្យយើងបានឃើញច្បាស់នូវវឌ្ឍនភាពសិក្សា ចំណុចខ្លាំង និងចំណុចកែលម្អដែលសិស្សានុសិស្សត្រូវពង្រឹងបន្ថែម។

ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗកុមារៗប្រចាំថ្នាក់មត្តេយ្យរបស់យើងកំពុងចាប់ផ្តើមប្រព្រឹត្តិទៅហើយនៅសប្តាហ៍នេះ ខណៈយើងពិតជា មានមោទនភាពដែលបានឃើញនូវការលូតលាស់រីកចម្រើនទៅមុខរបស់សិស្សានុសិស្ស។

Read More
Our little heroes wrapped up the ‘To the Rescue’ unit with an exciting array of activities. They built amazing structures in the superhero den, struck bold poses at the Captain America photo booth, explored sensory challenges as superhero detectives, and engaged in sand play and construction projects, all of which sparked their imagination. The river water play station encouraged teamwork, ice painting unleashed their creativity, and the superhero animal rescue sparked empathy for others.
Creativity, teamwork, and heroism were evident in every moment, making this unit a great celebration of their growth.
Every child shines like a star at Brightstar!

នៅក្នុងថ្នាក់មត្តេយ្យសិក្សារបស់យើង ការសិក្សាត្រូវបានផ្តោតអាទិភាពទៅលើការអភិវឌ្ឍផ្នែកកាយសម្បទា។
(English Below)
នៅក្នុងថ្នាក់មត្តេយ្យសិក្សារបស់យើង ការសិក្សាត្រូវបានផ្តោតអាទិភាពទៅលើការអភិវឌ្ឍផ្នែកកាយសម្បទា។ ក្នុងនោះរួមមាន ដូចជាការផ្តោតទៅលើការតោងឡើង ការពត់ខ្លួន ការរក្សាលំនឹង និងការពង្រឹងរាងកាយឱ្យរឹងមាំ។ ការតោងឡើងជា លំហាត់រាងកាយដែលជួយពង្រឹងសាច់ដុំ និងបង្កើតភាពជឿជាក់លើខ្លួនឯង ខណៈដែលការពន់ពេនខ្លួន ក៏ជួយពង្រឹងដល់តួរាងកាយទាំងមូល ធ្វើឱ្យមានភាពរហ័សរហួន ព្រមទាំងការរក្សាលំនឹងចូលរួមជួយដល់ការទប់លំនឹង និងការផ្ចង់អារម្មណ៍។
ការពង្រឹងរាងកាយ ធ្វើឱ្យកុមារៗចេះសហការគ្នាជាក្រុម មានភាពរឹងមាំ និងចេះដោះស្រាយបញ្ហា។ រាល់សកម្មភាពនីមួយៗ សុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ និងការលូតលាស់ដល់កុមារៗ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
In our Early Years, we prioritise the importance of physical development. This term, we are focusing on climbing, stretching, balancing and building. Climbing challenges their muscles and builds self-confidence, stretching improves posture and flexibility and balancing enhances stability and concentration.
Building encourages teamwork, strength and problem solving. Each activity fosters growth and every movement makes a difference.
Every child shines like a star at Brightstar!

ការអភិវឌ្ឍកុមាររួមបញ្ចូលនូវសកម្មភាពចម្រុះជាច្រើន។ ក្នុងកម្មវិធីកុមារដ្ឋាន និងមត្តេយ្យសិក្សារបស់សាលាអន្តរជាតិប្រាយស្តារ សកម្មភាពសិក្សាទាំងអស់សុទ្ធតែមានគោលដៅក្នុងការអភិវឌ្ឍពេញលេញសម្រាប់កុមារ ទាំងផ្នែករាងកាយ ស្មារតី និងបញ្ញា។
