“ចូលរួមបង្កើតសុភមង្គលជាមួយគ្នា!” នៅថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចូលរួមអបអរទិវានៃភាពសប្បាយរីករាយសកលតាមរយៈការចូលរួមក្នុងសកម្មភាពសិក្សា និងកម្សាន្តសប្បាយៗជាច្រើនដែលរួមមានដូចជា ការបង្កើតស្នាដៃសិល្បៈដោយការបាញ់ថ្នាំពណ៌លើផ្ទាំងក្រណាត់ ការច្នៃបង្កើតទម្រង់មុខដែលបង្ហាញពីភាពរីករាយ រួមទាំងការដាំដុះកម្សាន្តផ្សេងៗនៅក្នុងសួនបន្លែ។

(English Below)
“ចូលរួមបង្កើតសុភមង្គលជាមួយគ្នា!” នៅថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចូលរួមអបអរទិវានៃភាពសប្បាយរីករាយសកលតាមរយៈការចូលរួមក្នុងសកម្មភាពសិក្សា និងកម្សាន្តសប្បាយៗជាច្រើនដែលរួមមានដូចជា ការបង្កើតស្នាដៃសិល្បៈដោយការបាញ់ថ្នាំពណ៌លើផ្ទាំងក្រណាត់ ការច្នៃបង្កើតទម្រង់មុខដែលបង្ហាញពីភាពរីករាយ រួមទាំងការដាំដុះកម្សាន្តផ្សេងៗនៅក្នុងសួនបន្លែ។
ប្អូនៗបានសហការរួមគ្នាដាំដុះគ្រាប់ពូជ ដែលស្តែងចេញនូវអត្ថន័យនៃការលូតលាស់ ក្តីសង្ឃឹម និងសុភមង្គល។ ក្រៅតែពីបានអនុវត្តនូវសកម្មភាពទាំងនេះរួចហើយ ប្អូនៗក៏បានចំណាយពេលវេលាក្នុងការឆ្លុះបញ្ចាំងឡើងវិញពីភាពសប្បាយរីករាយផ្សេងៗដែលបានបំពេញជាមួយគ្នា ទាំងការលេងប្រដាប់លេង ការបិតស្ទីកឃើលើរូបភាព និងការចែករំលែករឿងសប្បាយៗពីនេះពីនោះជាមួយគ្នា។
តាមរយៈការសិក្សានេះ បានរំលឹកឱ្យយើងដឹងថា សុភមង្គលគឺតែងតែស្ថិតនៅជុំវិញខ្លួនរបស់យើង ហើយយើងអាចបង្កើតវាឡើងបានគ្រប់ពេលវេលា៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
“World Happiness Day-Celebrating Happiness Together”
Today, our young learners embraced the little things that bring them joy with fun activities like Art Attack, Creating Our Happy Faces, and planting smiles in our Happiness Garden.
Together, they planted seeds, symbolising growth, hope, and happiness. They also took a moment to reflect on what makes them happy while sitting with friends, playing with toys, placing stickers on pictures that brought them joy, and sharing stories about what makes them smile.
It was a beautiful reminder that happiness is all around us, waiting to be celebrated, and today showed us that joy is always close by.
Every child shines like a star at Brightstar!

ដើម្បីចូលរួមលើកកម្ពស់វិស័យអំណានជាភាសាខ្មែរ និងជាការចូលរួមអបអរទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) សាលាអន្តរជាតិប្រាយស្តារបានរៀបចំកម្មវិធីប្រកួតអំណានភាសាខ្មែរសម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាកាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅនេះ។

(English Below)
ដើម្បីចូលរួមលើកកម្ពស់វិស័យអំណានជាភាសាខ្មែរ និងជាការចូលរួមអបអរទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) សាលាអន្តរជាតិប្រាយស្តារបានរៀបចំកម្មវិធីប្រកួតអំណានភាសាខ្មែរសម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាកាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅនេះ។
ប្អូនៗសិស្សានុសិស្សយើងបានខិតខំប្រឹងប្រែង ហ្វឹកហាត់លើការអាន និងបានបង្ហាញសមត្ថភាពផ្នែកអំណានភាសាខ្មែរបានយ៉ាងល្អ។​
សូមចូលរួមអបអរសាទរ ដល់ប្អូនៗជាជ័យលាភី ក៏ដូចជាសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះ។​ សូមបន្តការស្រឡាញ់ការអាន និងការស្រឡាញ់ភាសាខ្មែររបស់យើង។
To inspire a love for reading in Khmer and to celebrate the National Day of Reading (March 11 2025) Brightstar organized Khmer Reading Competition for all our primary students on March 13, 2025.
We are incredibly proud of all the participants and thank you to each one of you for embracing the importance of reading Khmer, and for taking the time and effort to enhance your skills.
Congrats to all the amazing participants in the Khmer Reading Competition! Let’s keep the love for reading alive!

What a fun and educational day in our Early Years class!

What a fun and educational day in our Early Years class!

We would like to highlight today’s life of our kids in an early year class at Brightstar.
The kids experimented with speed, distance, and gravity during today’s car ramp activity, learning about how toy vehicles perform on low, medium, and high ramps. They also reviewed the first set of phonics sounds, matching pictures to letter sounds and tracing letters—so proud of their progress! For numeracy, counting up to 13 and quantifying 13 buttons was a great math activity, and this afternoon, we explored waterfalls in Social Studies, using water droppers to paint and simulate the flow of water from top to bottom.
At Brightstar, our kids always have a wonderful day filled with exploration and growth!

ថ្ងៃដែលពោរពេញដោយអត្ថន័យជាមួយកម្មវិធី “កូនចុងភៅតូច” របស់សាលាអន្តរជាតិប្រាយស្តារ!

(English Below)
ថ្ងៃដែលពោរពេញដោយអត្ថន័យជាមួយកម្មវិធី “កូនចុងភៅតូច” របស់សាលាអន្តរជាតិប្រាយស្តារ!
ដោយស្ថិតក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូ ថ្នាក់នីមួយៗបានចូលរួមបង្ហាញនូវស្នាដៃ ក៏ដូចជាជំនាញរៀងៗខ្លួនក្នុងការរៀបចំនូវមុខម្ហូបអាហារសុខភាព អាហារជីវជាតិ រួមមានដូចជាស៊ូស៊ី បាយរុំសារាយ ផ្លែឈើដោតចង្កាក់ និងនំបុ័ងភីហ្សាបន្លែ។ ប្អូនៗសិស្សានុសិស្សរបស់យើង សុទ្ធតែបានយកចិត្តទុកដាក់គ្រប់ៗគ្នាក្នុងការរៀបចំម្ហូប និងការលាយនូវគ្រឿងផ្សំ ហើយថែមទាំងបានយល់ដឹងពីសារៈប្រយោជន៍នៃការចម្អិនម្ហូបអាហារស្រស់ៗ និងអាហារដែលមានតុល្យភាព។
ក្រោយការរៀបចំ និងចម្អិនរួចរាល់ ប្អូនៗបានភ្លក្សនូវម្ហូបគ្នាទៅវិញទៅមក។
សកម្មភាពកូនចុងភៅតូចនៅថ្ងៃនេះ បានបង្កើតនូវអត្ថន័យល្អៗជាច្រើន រួមទាំងស្នាមញញឹម ការស្វែងយល់ពីរសជាតិម្ហូប ពិសេសបានរំឮកឱ្យសិស្សានុសិស្សបានដឹងថា ការបរិភោគអាហារសុខភាពផ្តល់នូវភាពសប្បាយរីករាយផង ការច្នៃប្រឌិតផង និងរស់ជាតិឆ្ងាញ់ពិសារផង៕
What a wonderful day at Brightstar during our “Little Chef” event. Guided by their teachers, each class showcased their skills by preparing healthy and nutritious dishes like sushi, rice balls, fruit kebabs and vegetable pizza bread. Our young learners took pride in preparing and mixing their ingredients while discovering the benefits of fresh produce and learning the importance of balanced meals. Afterward, they enjoyed their treats and tasted dishes prepared by other classes.
Little Chef Day filled Brightstar with smiles, tasty discoveries, and a simple reminder that healthy eating can be fun, creative, and delicious.

នៅថ្ងៃនេះសាលាអន្តរជាតិប្រាយស្តាររបស់យើងមានមោទនភាពក្នុងការប្រារព្ធនូវទិវានារីអន្តរជាតិក្រោមប្រធានបទ “ចំណាត់ការឆ្ពោះទៅមុខ” ដែលផ្ដោតទៅលើការផ្លាស់ប្ដូរនូវសិទ្ធិស្ត្រី និងក្មេងស្រីជុំវិញពិភពលោក។

(English Below)
នៅថ្ងៃនេះសាលាអន្តរជាតិប្រាយស្តាររបស់យើងមានមោទនភាពក្នុងការប្រារព្ធនូវទិវានារីអន្តរជាតិក្រោមប្រធានបទ “ចំណាត់ការឆ្ពោះទៅមុខ” ដែលផ្ដោតទៅលើការផ្លាស់ប្ដូរនូវសិទ្ធិស្ត្រី និងក្មេងស្រីជុំវិញពិភពលោក។ ប្អូនៗជាសិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាអប់រំអំពីប្រធានបទនេះតាមរយៈការអនុវត្តសកម្មភាពសិក្សាសប្បាយៗ ដែលជួយឲ្យពួកគេយល់អំពីសារៈសំខាន់នៃការគោរព ការចេះជួយគ្នាទៅវិញទៅមក ហើយថែមទាំងលើកកម្ពស់ដល់ការចេះធ្វើអំពើសប្បុរសនិងអំពើយុត្តិធម៌ផងដែរ៕
Today at Brightstar, we proudly celebrated International Women’s Day with the theme “Acceleration Action” focusing on how we can help create positive change for women and girls around the world. Our young learners explored this theme through fun activities that helped them understand the importance of respecting and supporting everyone, while promoting kindness and fairness.

ការរៀនលេងកីឡាបាល់ទះធ្វើឱ្យសិស្សានុសិស្សកចេះសហការជាក្រុម បង្កើនចលនារាងកាយ និងភាពរហ័សរហួន មានភាពសកម្មក្នុងការរស់នៅ ក៏ដូចជាសុខភាពល្អ។

(English Below)
ការរៀនលេងកីឡាបាល់ទះធ្វើឱ្យសិស្សានុសិស្សកចេះសហការជាក្រុម បង្កើនចលនារាងកាយ និងភាពរហ័សរហួន មានភាពសកម្មក្នុងការរស់នៅ ក៏ដូចជាសុខភាពល្អ។ កីឡាផ្តល់នូវគុណសម្បត្តិជារួម ជួយឱ្យយើងមានវិន័យ ការតស៊ូ និងបំណិនសង្គម ជួយដល់ទាំងរាងកាយ និងស្មារតី។ សរុបមក ការចូលរួមលេងកីឡា ជួយបង្កើនភាពស្និតស្នាល មិត្តភាព កាត់បន្ថយនូវភាពតានតឹងផង និងបណ្តុះនូវមេរៀនជីវិតដ៏មានតម្លៃផងដែរ៕
Learning volleyball builds teamwork, coordination, and agility while promoting a healthy, active lifestyle. Sports, in general, teach discipline, perseverance, and social skills, helping individuals stay physically and mentally fit. Volleyball, with its fast-paced nature, improves reflexes and communication. Engaging in sports fosters camaraderie, reduces stress, and instills valuable life lessons that extend beyond the game.

ថ្ងៃថ្មី ការប្រកួតប្រជែងថ្មី! សូរសព្ទអក្សរ គឺជាមេរៀនមួយដ៏សំខាន់សម្រាប់កុមារៗថ្នាក់មត្តេយ្យសិក្សា ព្រោះវាជួយឱ្យពួកគេចេះប្រកបអក្សរ ចេះពាក្យ មានទំនុកចិត្តលើខ្លួនឯង រួមទាំងអាចអភិវឌ្ឍនូវបំណិនអំណានបានយ៉ាងរឹងមាំ។

(English Below)
ថ្ងៃថ្មី ការប្រកួតប្រជែងថ្មី!
សូរសព្ទអក្សរ គឺជាមេរៀនមួយដ៏សំខាន់សម្រាប់កុមារៗថ្នាក់មត្តេយ្យសិក្សា ព្រោះវាជួយឱ្យពួកគេចេះប្រកបអក្សរ ចេះពាក្យ មានទំនុកចិត្តលើខ្លួនឯង រួមទាំងអាចអភិវឌ្ឍនូវបំណិនអំណានបានយ៉ាងរឹងមាំ។
លោកគ្រូអ្នកគ្រូរបស់យើងក៏បានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀននូវសំឡេងព្យព្ជានៈ ព្រមទាំងការបន្សំសំឡេងទាំងនោះដល់ប្អូនៗសិស្សានុសិស្សគ្រប់គ្នាឱ្យយល់ច្បាស់ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលជួយឱ្យការអានកាន់តែស្ទាត់ជំនាញ។
ជាមួយគ្នានេះ ការជួយណែនាំ ក៏ដូចជាបង្ហាត់បង្រៀនមេរៀនសូរសព្ទអក្សរបន្ថែមដល់បុត្រធីតានៅគេហដ្ឋាន តាមរយៈការចូលរួមអានជាមួយពួកគេ ក៏អាចជួយពង្រឹងដល់ការអភិវឌ្ឍជំនាញអក្ខរកម្ម ព្រមទាំងបណ្តុះនូវចិត្តស្រឡាញ់ចំពោះការសិក្សាផងដែរ៕
Another day, another challenge!
Phonics is essential for early years learners as it helps them decode words, build confidence, and develop strong reading skills.
Our teachers have been helping learners understand letter sounds and blend them, giving them the foundation needed for fluent reading.
Supporting phonics at home through reading together enhances their literacy development and love for learning.

ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។

(English Below)

ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។

នៅក្នុងនោះ ក្រុមកីឡាករវ័យក្មេងទាំង៤ក្រុមដែលដាក់ឈ្មោះទៅតាមធាតុទាំង៤រួមមាន Aqua, Solar, Terra, និង Giai បានចូលរួមប្រកួតប្រជែងគ្នាទៅលើវិញ្ញាសាចម្រុះដូចជា កីឡាហែលទឹក ការឆ្លងកាត់ឧបសគ្គ ការរត់បណ្តាក់ និងកីឡាទាញព្រ័ត្រ។ ក្រុមនីមួយៗ បានបង្ហាញឱ្យឃើញពីការតាំងចិត្ត អំណត់ និងការសហការគ្នាជាក្រុមយ៉ាងក្លៀវក្លា ញុំាងឱ្យកម្មវិធីរបស់យើងរឹតតែឱឡារិក និងប្រកបដោយភាពប្រកួតប្រជែង។

ជាលទ្ធផល ក្រុមតំណាងធាតុទឹក ( Aqua) បានដណ្តើមយកជ័យជម្នះលេខមួយក្នុងការប្រកួត ឈ្នះលើបណ្តាក្រុមដទៃផ្សេងទៀតតាមលេខរៀង ដូចជាក្រុម(Solar) ជ័យលាភីលេខ២ ក្រុម (Terra) លេខ៣ និងក្រុម (Giai) លេខ៤។

អ្វីដែលសំខាន់ជាងគេនោះគឺ ក្រុមទាំងអស់សុទ្ធបានបង្ហាញនូវទឹកចិត្តជាអ្នកកីឡា និងភាពរំភើបរីករាយដែល ធ្វើឱ្យកម្មវិធីថ្ងៃនេះក្លាយជាពេលវេលាគួរជាទីចងចាំសម្រាប់អ្នកចូលរួមគ្រប់ៗគ្នា៕

Today was the Brightstar School’s Sports Day which was a thrilling event filled with excitement and competition.

Four teams—Aqua, Solar, Terra, and Giai—competed in various events, including swimming, an obstacle race, a relay, and a tug-of-war. Every team showcased incredible determination and teamwork, making the competition competitive and enjoyable.

The Aqua team emerged victorious, securing first place with outstanding performances. Solar followed closely in second, while Terra claimed third, and Giai finished in fourth.

All teams displayed great sportsmanship and enthusiasm, making the day a memorable celebration for everyone involved.

#Brightstar #InternationalSchool #SportsDay #SchoolEvents

#CreativeKids

នៅសាលាអន្តរជាតិប្រាយស្តារ យើងឱ្យតម្លៃទៅលើគំនិតច្នៃប្រឌិត! តួយ៉ាងប្អូនៗសិស្សានុសិស្សជាសិល្បករវ័យក្មេងរបស់យើងបានចូលរួមបំពេញនូវកិច្ចការរៀនសូត្រច្នៃប្រឌិតរបស់ពួកគេប្រកបដោយភាពរីករាយ។

(English Below)
នៅសាលាអន្តរជាតិប្រាយស្តារ យើងឱ្យតម្លៃទៅលើគំនិតច្នៃប្រឌិត! តួយ៉ាងប្អូនៗសិស្សានុសិស្សជាសិល្បករវ័យក្មេងរបស់យើងបានចូលរួមបំពេញនូវកិច្ចការរៀនសូត្រច្នៃប្រឌិតរបស់ពួកគេប្រកបដោយភាពរីករាយ។
ជាមោទនភាពមួយ ដែលបានឃើញនូវគំនិតច្នៃប្រឌិតរបស់ប្អូនៗមានការរីកលូតលាស់បែបនេះ ខណៈដែលពួួកគេខិតខំសិក្សាស្វែងយល់យ៉ាងយកចិត្តទុកដាក់ទៅលើអ្វីជាសណ្ឋាន ពណ៌ និងទ្រង់ទ្រាយ។
កិច្ចការហត្ថកម្មមិនមែនសំដៅតែលើការបង្កើតភាពស្រស់ស្អាតមួយមុខនោះទេ តែវាក៏ជួយពង្រឹងដល់បំណិនចលកររាងកាយ ការចេះស្រមើលស្រមៃ និងចំណង់ចិត្តរីករាយក្នុងការសិក្សាផងដែរ។
At Brightstar, we believe in the power of creativity! Our little artists got creative with their hands.
It is so amazing to watch their creativity bloom as they explore new textures, colors, and shapes. Crafts are not just about making something pretty. They are about developing fine motor skills, boosting imagination, and having fun while learning!
Check out our little creators at work below!

រីករាយទិវានៃក្តីស្រលាញ់!

(English Below)
រីករាយទិវានៃក្តីស្រលាញ់!
សូមចែរំលែកក្តីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សដែលនៅជុំវិញខ្លួន និងតែងតែបង្ហាញការគោរពស្រឡាញ់ និងការដឹងគុណជូនមាតាបិតា លោកគ្រូ អ្នកគ្រូ បងប្អូន និងញាតិមិត្តទាំងអស់ដែលជាចំណែកដ៏សំខាន់ក្នុងជីវិតរបស់យើង។
Happy Valentine’s Day!
Sending love to our families and everyone today! Take a moment to appreciate all the love in our life. Let’s spread kindness and joy today and every day!

Exit mobile version