https://brightstar.edu.kh/wp-admin/
ថ្នាក់មត្តេយ្យសិក្សារបស់យើង បន្តផ្តល់ជូននូវការសិក្សាល្អប្រកបដោយអត្ថន័យ ការអនុវត្តជាក់ស្តែងដល់កុមារៗសិស្សានុសិស្ស។
(English Below)
ថ្នាក់មត្តេយ្យសិក្សារបស់យើង បន្តផ្តល់ជូននូវការសិក្សាល្អប្រកបដោយអត្ថន័យ ការអនុវត្តជាក់ស្តែងដល់កុមារៗសិស្សានុសិស្ស។ ជាមួយនឹងសកម្មភាពសិក្សាលេងកម្សាន្តជាមួយការពូនដីខ្សាច់ និងការសម្តែងការលក់ភេសជ្ជៈផ្លែឈើ ប្អូនៗមានឱកាសក្នុងការសិក្សាស្វែងយល់ បង្កើតនិងចូលរួមសហការជាមួយគ្នាជំរុញដល់គំនិតច្នៃប្រឌិត និងផ្សាភ្ជាប់ការសិក្សាជាមួយជីវិតពិត៕
Our EY classrooms continue to provide meaningful, hands-on learning experiences. From creating their own kinetic sand to taking part in a fruit tea shop role-play, our learners explore, create and work together in ways that support creativity and bring learning to life.
ទោះបីជាប្រាយស្តារជាសាលាអន្តរជាតិក្តី ក៏ការសិក្សាភាសា និងវប្បធម៌ខ្មែរជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សារបស់ខ្លួនតាមរយៈកម្មវិធីខេមរសិក្សា។
នៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា យើងមិនត្រឹមតែលើកទឹកចិត្តសិស្សឱ្យចេះសហការរៀនសូត្រជាមួយគ្នានោះទេ តែក៏ត្រូវចេះស្វែងយល់ពីចក្ខុវិស័យ និងភាពខ្លាំងរបស់គ្នាទៅវិញទៅមកផងដែរ។
ការប្រឡងតេស្តសមត្ថភាពប្រចាំថ្នាក់មត្តេយ្យសិក្សានៅទីបំផុតបានចាប់ផ្តើមជាផ្លូវការហើយ!
each child’s strengths and areas for growth, supporting their ongoing learning journey.
ក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ ការពិភាក្សាក្រុមដោយប្រើប្រាស់ភាសាខ្មែរបានពង្រឹងបន្ថែមនូវសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែររបស់សិស្សានុសិស្សដែលជួយឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង ចែករំលែកគំនិត និងវែកញែកការយល់ឃើញដោយប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។
ដៃកាន់ក្តារសម្រាប់កត់ត្រាជាមួយកែវភ្នែករំពៃសំឡឹងមើល!
(English Below)
ដៃកាន់ក្តារសម្រាប់កត់ត្រាជាមួយកែវភ្នែករំពៃសំឡឹងមើល!
នៅថ្ងៃនេះ ប្អូនៗជាសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានចំណាយពេលយ៉ាងយកចិត្តទុកដាក់ក្នុងការសិក្សាក្រៅថ្នាក់រុករកសត្វល្អិត ស្វែងយល់ពីដី រុក្ខជាតិ សំបុក និងដើមឈើ ក៏ដូចជាភាវៈមានជីវិតផ្សេងៗទៀតនៅក្នុងបរិវេណសាលា។
ក្រៅពីអារម្មណ៍រំភើបរីករាយហើយនោះ សកម្មភាពខាងក្រៅថ្នាក់ទាំងនេះ ក៏ជួយបង្រៀនសិស្សឱ្យចេះនូវបំណិនការអង្កេត ការចេះឆ្ងល់និងសួរ ដែលសុទ្ធសឹងជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការត្រិះរិះបែបវិទ្យាសាស្រ្ត៕
Armed with clipboards and curious eyes, our Early Years went on a bug hunt today, exploring soil, plants, webs and trees to spot the little creatures hiding in our outdoor space.
Beyond excitement, this kind of outdoor, hands-on learning builds observation skills, nurtures a natural sense of wonder and lays the foundation for scientific thinking.
Read More
(English Below)
កម្មវិធីខេមរសិក្សាជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សារបស់សាលាអន្តរជាតិប្រាយស្តារ។ តាមរយៈកម្មវិធីសិក្សានេះ ប្អូនៗសិស្សានុសិស្សទទួលបានការអប់រំផ្នែកភាសាខ្មែរ ក៏ដូចជាការសិក្សាស្វែងយល់អំពីវប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាខ្មែរផងដែរ។
The Khmer Studies Program is an essential component of the academic curriculum at Brightstar International School. Through this program, students are provided with comprehensive learning in the Khmer language while also developing a deeper understanding of Cambodian culture, traditions, and national identity.
