កុមារតូចៗដែលជាអ្នករុករកដ៏ចំណាន បានធ្វើសកម្មភាពសិក្សាខាងក្រៅថ្នាក់ដ៏អស្ចារ្យ! តាមរយៈការអង្កេត ការស្វែងយល់ពីរុក្ខជាតិ ក្នុងសួនច្បារ កុមារតូចៗបានបង្ហាញនូវភាពរីករាយជាខ្លាំង។

(English Below)
កុមារតូចៗដែលជាអ្នករុករកដ៏ចំណាន បានធ្វើសកម្មភាពសិក្សាខាងក្រៅថ្នាក់ដ៏អស្ចារ្យ! តាមរយៈការអង្កេត ការស្វែងយល់ពីរុក្ខជាតិ ក្នុងសួនច្បារ កុមារតូចៗបានបង្ហាញនូវភាពរីករាយជាខ្លាំង។
សកម្មភាពសិក្សាក្រៅថ្នាក់មិនមែនត្រឹមតែផ្តល់នូវភាពរីករាយប៉ុណ្ណោះទេ តែក៏ជួយអភិវឌ្ឍបំណិនសំខាន់មួយចំនួនរបស់ប្អូនៗសិស្សានុសិស្សផងដែរដូចជា ការធ្វើការជាក្រុម របៀបដោះស្រាយបញ្ហា និងការអភិវឌ្ឍរាងកាយផងដែរ។ បន្ថែមលើនេះ ខ្យល់អាកាសបរិសុទ្ធ និងពន្លឺព្រះអាទិត្យនាពេលព្រលឹមរឹតតែជួយឱ្យប្អូនៗមានថាមពល​ ស្រស់ស្រាយ និងកាន់តែ
ស្វាហាប់។
កុមាររបស់យើងអាចលេង រៀន និងរីកចម្រើនក្នុងបរិយាកាសក្រៅថ្នាក់ដ៏ល្អប្រសើរ!
Our little explorers had an amazing time outdoors today! Discovering nature all around them in the garden, our kindergarten students couldn’t be more excited!
These outdoor activities are more than just fun – they help develop important skills like teamwork, problem-solving, and physical coordination. Plus, the fresh air and sunshine are perfect for boosting their energy and creativity.
They play, learn, and grow in the great outdoors!

សិស្សានុសិស្សរបស់យើង បានចូលរួមរៀនសូត្របញ្ចេញនូវការស្រមើលស្រមៃរបស់ពួកគេដោយក្តីរីករាយតាមរយៈសកម្មភាពគូររូបគំនូរ!

(English Below)

សិស្សានុសិស្សរបស់យើង បានចូលរួមរៀនសូត្របញ្ចេញនូវការស្រមើលស្រមៃរបស់ពួកគេដោយក្តីរីករាយតាមរយៈសកម្មភាពគូររូបគំនូរ!

ទេសភាពគំនូរដ៏ស្រស់ត្រកាល និងរស់រវើក ដែលជាស្នាដៃរបស់ប្អូនៗគ្រប់គ្នា បានឆ្លុះបញ្ចាំងឱ្យឃើញថាម្នាក់ៗសុទ្ធតែមានគំនិតច្នៃប្រឌិតល្អឯករៀងៗខ្លួន។

សាលារីករាយដែលបានឃើញប្អូនៗចេះសិក្សាបញ្ចេញនូវសមត្ថភាព រួមទាំងស្វែងយល់ពីគំនិតថ្មីៗ។

រីករាយតាមដានជាមួយនឹងការសិក្សាប្រកបដោយភាពរីករាយ រួមទាំងការបណ្តុះនូវទេពកោសល្យសិល្បៈរបស់ប្អូនៗជាបន្តទៀត៕

 

Our students have had a fantastic time bringing their imagination to life with some colorful drawing activities at school!

From magical creatures to beautiful landscapes, every masterpiece is a reflection of their unique creativity. We love seeing how art allows our kids to express themselves and explore new ideas.

Stay tuned for more creative fun as we continue to nurture their artistic talents!

#Brightstar #InternationalSchool #KidsArt #SchoolActivities #CreativeKids

ឈានចូលមកដល់សប្តាហ៍នេះ សាលាអន្តរជាតិប្រាយស្តារយើងបានចាប់ផ្តើមនូវឆមាសថ្មី ឆមាសទី២ ដោយសិស្សានុសិស្សរបស់យើងបានសិក្សាអំពីមេរៀនតុល្យភាពរបបអាហារ និងការបរិភោគអាហារដែលមានសុខភាពល្អ។

(English Below)
ឈានចូលមកដល់សប្តាហ៍នេះ សាលាអន្តរជាតិប្រាយស្តារយើងបានចាប់ផ្តើមនូវឆមាសថ្មី ឆមាសទី២ ដោយសិស្សានុសិស្សរបស់យើងបានសិក្សាអំពីមេរៀនតុល្យភាពរបបអាហារ និងការបរិភោគអាហារដែលមានសុខភាពល្អ។ ពិសេសជាងនេះ ប្អូនៗក៏បានដើរទស្សនកិច្ច និងសិក្សាស្វែងយល់តាមសួនបន្លែដែលសាលាបានដាំដោយផ្ទាល់ដៃផងដែរ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
This week at Brightstar we have begun semester 2. Our students have been learning about balanced diets and how to eat healthily. They also had a tour of our very own vegetable garden and learned about fresh produce.
Every child shines like a star at Brightstar!

នៅថ្ងៃសៅរ៍ ទី២៥ ខែមករា នេះ សាលាអន្តរជាតិប្រាយស្តារ បានរួមសហការជាមួយមន្ទីរពេទ្យអរៀនដា រៀបចំនូវកម្មវិធីចែករំលែកការយល់ដឹងផ្នែកសុខភាព អំពី ជំងឺពងបែកនៅដៃ ជើង​ មាត់ និងជំងឺផ្តាសាយ និងរបៀបនៃការបង្ការ ទៅដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ព្រមទាំងបុគ្គលិកទាំងអស់។

(English Below)

នៅថ្ងៃសៅរ៍ ទី២៥ ខែមករា នេះ សាលាអន្តរជាតិប្រាយស្តារ បានរួមសហការជាមួយមន្ទីរពេទ្យអរៀនដា រៀបចំនូវកម្មវិធីចែករំលែកការយល់ដឹងផ្នែកសុខភាព អំពី ជំងឺពងបែកនៅដៃ ជើង​ មាត់ និងជំងឺផ្តាសាយ និងរបៀបនៃការបង្ការ ទៅដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ព្រមទាំងបុគ្គលិកទាំងអស់។

កម្មវិធីនេះ ជាផ្នែកមួយបង្ហាញពីការប្តជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងការអប់រំពេញមួយជីវិតសម្រាប់សហគមន៍របស់យើង។

សូមថ្លែងអំណរគុណចំពោះការចូលរួមក្នុងកម្មវិធីចែករំលែកការយល់ដឹងសុខភាពដ៏មានសារៈសំខាន់នេះ។

យើងរួមគ្នាបង្កើតនូវសហគមន៍មួយដែលមានសុខភាពល្អប្រសើរសម្រាប់ទាំងអស់គ្នា!

This Saturday, January 25, Brightstar International School and Orienda International Hospital co-organized a Health Talk Session on Hand, Foot and Mouth Disease and Flu for the parents and staff.

This is just one of the many ways we’re committed to promoting health, well-being, and lifelong learning. We believe in nurturing not only academic growth but also the physical and mental health of everyone in our community.

A huge thank you to everyone who joined us for the insightful health talk session.

Together, let’s create a healthier community for all
#Brightstar #InternationalSchool #Orienda #HealthTalk

កុងស៊ីហ្វាឆាយ!

(English Below)
កុងស៊ីហ្វាឆាយ!
ការប្រារព្ធនូវកម្មវិធីចូលឆ្នាំថ្មីប្រពៃណីចិន មិនមែនធ្វើឡើងដើម្បីតែការសប្បាយរីករាយមួយមុខនោះទេ តែយើងក៏ធ្វើឡើងដើម្បីជាឱកាសក្នុងការសិក្សាអំពីវប្បធម៌ចម្រុះ ក៏ដូចជាជួយពង្រឹងនូវការយល់ដឹងរបស់យើងអំពីអត្តសញ្ញាណខុសៗគ្នារបស់សាកលលោកផងដែរ។ នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង សិស្សានុសិស្សបានស្វែងយល់ពីប្រពៃណីចម្រុះ ដោយ បង្កើននូវការយល់ដឹងស៊ីជម្រៅរបស់ពួកគេទៅលើវប្បធម៌ និងគោរពនូវរាល់លក្ខណៈពិសេសរបស់ជាតិសាសន៍នីមួយៗ។ យើងទាំងអស់គ្នាចូលរួមផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងជាសកលជាមួយគ្នា!
Gong Xi Fa Cai!
Celebrating Chinese New Year is not just about fun and festivities—it’s an opportunity to learn about diverse cultural practices and enhance our understanding of global differences. At Brightstar, our students explored new traditions, deepened their cultural awareness, and embraced the beauty of diversity. Here’s to growing together and building a more connected world!

 

ទិវាសួស្តីមាតាបិតា! ក្នុងរយៈពេល២ថ្ងៃមកនេះ បុត្រធីតារបស់លោក លោកស្រីបានឆ្លងកាត់នូវការប្រឡង និងការវាយតម្លៃប្រចាំឆមាសទី១។

(English Below)
ទិវាសួស្តីមាតាបិតា!
ក្នុងរយៈពេល២ថ្ងៃមកនេះ បុត្រធីតារបស់លោក លោកស្រីបានឆ្លងកាត់នូវការប្រឡង និងការវាយតម្លៃប្រចាំឆមាសទី១។ លោកគ្រូអ្នកគ្រូរបស់យើងឥឡូវនេះកំពុងរៀបចំនូវកិច្ចការបន្ទាប់ត្រៀមសម្រាប់កម្មវិធីជំនួបគ្រូបង្រៀន-មាតាបិតាដែលនឹងឈានមកក្នុងពេលខាងមុខនេះ៕
good afternoon parents,
The last 2 days have seen your children take their semester 1 exams and assessments. Our teachers are now preparing for and looking forward to the upcoming Parent Teacher Conference.

ភាពជាដៃគូផ្លូវការវាងសាលាអន្តរជាតិប្រាយស្តារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា

(English Below)
ភាពជាដៃគូផ្លូវការវាងសាលាអន្តរជាតិប្រាយស្តារ និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា
គណៈគ្រប់គ្រងសាលាមានសេចក្តីសោមនស្ស សូមជម្រាបជូនដំណឹងអំពីការចាប់ផ្តើមជាផ្លូវការនូវភាពជាដៃគូរវាងសាលាអន្តរជាតិប្រាយស្តារភ្នំពេញ និងមន្ទីរពេទ្យអន្តរជាតិអរៀនដាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស បុគ្គលិក ព្រមទាំងសមាជិកទាំងអស់នៃសហគមន៍ទាំងពីរនឹងទទួលបាននូវឱកាស និងអត្ថប្រយោជន៍ជាច្រើន។
ភាពជាដៃគូរនេះក៏បានបង្ហាញពីទស្សនវិស័យ និងការតាំងចិត្តរួមគ្នាក្នុងការលើកកម្ពស់សហគមន៍មួយដែលយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការអប់រំ និងសុខភាព។
Official Partnership Between Orienda International Hospital and Brightstar International School
We are thrilled to announce an exciting new partnership between Brightstar International School of Phnom Penh and Orienda International Hospital through a Memorandum of Understanding (MoU) signing ceremony on January 18, 2025.
This collaboration opens the door to countless benefits and opportunities for our students, staff, and the wider communities.
This partnership also symbolizes our shared vision and commitment to fostering a healthy and educated community.

ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!

(English Below)

ពិតជាការសិក្សាដែលបានកន្លងទៅដោយភាពសប្បាយរីករាយ!

បុត្រធីតារបស់លោកលោកស្រីបានចូលរួមរីករាយកម្សាន្តនៅក្នុងការសិក្សារបស់ពួកគេតាមរយៈសកម្មភាពលេង និងរាំ! សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានសិក្សាអំពីមេរៀននិយាយពីផ្លែឈើ និងបន្លែ ក្នុងពេលដែលសិស្សានុសិស្សថ្នាក់បឋមសិក្សាវិញបានសិក្សាអំពីរបាំសត្វនាគ សម្រាប់ត្រៀមខ្លួនសំដែងនៅក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីចិនរបស់សាលា។

What an exciting few days it has been!
Your children have been immersing themselves into their learning through play and dance! Our EY students have been looking at and learning about fruits and vegetables, while our PY students have been learning The Dragon Dance, ready for the Chinese New Year performance!

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានបញ្ចប់មេរៀនក្នុងឆមាសទី១នេះហើយ។ ក្នុងថ្ងៃបន្ទាប់ៗទៀត ពួកគេនឹងធ្វើការរំលឹកមេរៀន ក៏ដូចជាអនុវត្តបន្ថែមនូវខ្លឹមសារមេរៀន និងចំណេះដឹងដែលបានសិក្សារួចមកហើយក្នុងមួយឆមាសនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃចំណេះដឹងនៅសប្តាហ៍ក្រោយ។​

សកម្មភាពសិក្សាសម្បូរបែប គម្រោងសិក្សានានា ក៏ដូចជាកិច្ចការពិសោធន៍ផ្សេងៗ បានធ្វើឱ្យសិស្សានុសិស្សរបស់យើងចូលរួមសិក្សាយ៉ាងសកម្ម និងជម្រុញទឹកចិត្តពួកគេឱ្យចង់សិក្សា ស្វែងយល់ចំណេះដឹងថ្មីៗបន្ថែមទៀត។

Today our students have begun wrapping up their learning for semester 1 and will begin consolidating what they have learned over the next few days in preparation for their assessments next week.
Activities, projects and experiments have kept your children engaged and excited for what is to come.

Good afternoon, parents, What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.

Good afternoon, parents,
What a wonderful start to the year it has been! Over the past few days, we’ve been filled with joy as your children and their teachers have shared stories from their Christmas break and settled back into their learning routines.
Our Early Years team has been busy practicing counting, recognizing numbers, exploring new vowel sounds, and refining pronunciation.
Meanwhile, our Primary students have been diving into exciting lessons about the world around them, discovering the layers of our planet, and learning about the fascinating workings of the human brain.
Enjoy your weekend, and we’ll see you soon!

Exit mobile version