សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលាអន្តរជាតិប្រាយស្តារជាថ្មីបន្ទាប់ពីវិស្សមកាលតូច!

(English Below)
សូមស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់សាលាអន្តរជាតិប្រាយស្តារជាថ្មីបន្ទាប់ពីវិស្សមកាលតូច!
ក្នុងថ្ងៃសិក្សាដំបូលនៃឆ្នាំថ្មី២០២៥នេះ យើងបានផ្តោតសំខាន់ទៅលើការដាស់អារម្មណ៍ និងស្មារតីប្អូនៗសិស្សានុសិស្សឱ្យវិលត្រឡប់មកកាន់ការសិក្សារបស់យើងវិញ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ក្នុងគោលបំណង បង្កើតនូវបរិយាកាសសិក្សាថ្ងៃដំបូងប្រកបដោយភាពកក់ក្តៅ និងភាពស្និទស្នាលទៅវិញទៅមក ដែលនឹងជួយធ្វើឱ្យសិស្សានុសិស្សរបស់យើងអាចចូលរួមគ្រប់សកម្មភាពតាមរយៈការសិក្សា លេងកម្សាន្ត និងការចូលរួមសកម្មភាពសប្បាយៗនានា។
យើងខ្ញុំ សូមឆ្លៀតឱកាសនេះថ្លៃងអំណរគុណចំពោះលោក លោកស្រី ដែលបានបន្តចូលរួមគាំទ្រ និងជឿជាក់មកលើសហគមន៍សាលាអន្តរជាតិប្រាយស្តាររបស់យើង។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពដែលបានក្លាយជាផ្នែកមួយក្នុងដំណើរការអប់រំបុត្រធីតារបស់លោក លោកស្រី និងប្តេជ្ញាសម្រេចឱ្យបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ!
Welcome back to Brightstar!
We hope you all had a wonderful and restful holiday season and are excited for the new year ahead.
As we begin this fresh chapter in 2025, we’ll be focusing on helping your children ease back into their learning environment, reconnect with their friends, and engage with their teachers. Our goal is to create a warm, welcoming atmosphere where they can thrive through learning, play, and fun activities.
We want to take a moment to express our heartfelt gratitude for your continued support and trust in the Brightstar community. We are honored to be part of your child’s educational journey and look forward to another amazing year together!

ខែទី១២ ឬខែធ្នូ គឺជារដូវកាលចុងឆ្នាំមួយដែលមនុស្សម្នាតែងគិតគូរពីការកសាងអំពើល្អ ទឹកចិត្តសប្បុរស និងការផ្តល់ឱ្យគ្នា។

(English Below)
ខែទី១២ ឬខែធ្នូ គឺជារដូវកាលចុងឆ្នាំមួយដែលមនុស្សម្នាតែងគិតគូរពីការកសាងអំពើល្អ ទឹកចិត្តសប្បុរស និងការផ្តល់ឱ្យគ្នា។ ទន្ទឹមនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើង ក៏មានមោទនភាពនៅក្នុងការបញ្រ្ជាបនូវគុណតម្លៃទាំងនេះចូលទៅក្នុងទឹកចិត្តរបស់សិស្សានុសិស្ស តាមរយៈការរៀបចំនូវកម្មវិធីបរិច្ចាគសម្ភារកុមារៗដល់សាលាសហគមន៍ភូមិទី១៥ និង ១៦នៃមូលនិធិឱកាស។ យើងរួមគ្នា កសាងអនាគតដ៏ភ្លឺស្វាង និងលើកកម្ពស់គុណតម្លៃសហគមន៍ តាមរយ:ជំនួយសម្រាប់អប់រំ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់លោក លោកស្រីជាមាតាបិតា ក៏ដូចជាសហគមន៍សាលារបស់យើងសម្រាប់ទឹកចិត្តបរិច្ចាគដ៏ថ្លៃថ្លានេះ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
December is the month synonymous with giving, kindness, and generosity, and Brightstar proudly inspires charity, compassion, and empathy in our students by supporting the outstanding work of the Aogaah Foundation’s Village 15 and 16 Schools. Together, we’re building brighter futures and empowering communities through the gift of education.
A huge thank you to our amazing parents and community for their generous donations and unwavering support.
Every child shines like a star at Brightstar!

សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំមានមោទនភាពក្នុងការចូលរួមចំណែកដល់សហគមន៍ តាមរយៈការជួយឧបត្ថម្ភដល់មណ្ឌលមែកឈើ ដែលជាអង្គការក្រៅរដ្ឋាភិបាល ធានារ៉ាប់រងមើលថែទាំ ចិញ្ចឹម និងអប់រំកុមារៗកម្ពុជាដែលជួបប្រទះនឹងភាពខ្វះខាត។

(English Below)សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំមានមោទនភាពក្នុងការចូលរួមចំណែកដល់សហគមន៍ តាមរយៈការជួយឧបត្ថម្ភដល់មណ្ឌលមែកឈើ ដែលជាអង្គការក្រៅរដ្ឋាភិបាល ធានារ៉ាប់រងមើលថែទាំ ចិញ្ចឹម និងអប់រំកុមារៗកម្ពុជាដែលជួបប្រទះនឹងភាពខ្វះខាត។
ទាំងអស់គ្នា យើងអាចធ្វើបាន យើងអាចចូលរួមជួយធ្វើឱ្យការរស់នៅរបស់កុមារៗកាន់តែប្រសើរ។ ចូលរួមកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារៗជំនាន់ក្រោយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Brightstar is proud to give back to our community by supporting The Branch, an incredible NGO dedicated to housing, feeding, and educating orphaned Cambodian children.
Together, we can make a difference in the lives of those who need it most. Let’s build brighter futures, one step at a time.
Every child shines like a star at Brightstar!
#BrightstarCares #TheBranch #CommunitySupport #GiveBack

នៅសាលាអន្តរជាតិប្រាយស្តារ អំណានមិនត្រឹមតែជាផ្នែកមួយនៃកិច្ចការរៀនសូត្រប៉ុណ្ណោះទេ តែអំណានគឺជាបំណិនដ៏មានអត្ថប្រយោជន៍ដល់សិស្សានុសិស្ស!

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារ អំណានមិនត្រឹមតែជាផ្នែកមួយនៃកិច្ចការរៀនសូត្រប៉ុណ្ណោះទេ តែអំណានគឺជាបំណិនដ៏មានអត្ថប្រយោជន៍ដល់សិស្សានុសិស្ស!

ចូលរួមបណ្តុះការស្រមើលស្រមៃរបស់បុត្រធីតាលោក លោកស្រី តាមរយៈការអាន ការយល់ដឹងពីខ្លឹមសារអំណានជាច្រើនរួមទាំងការផ្សងព្រេង រឿងនិទានអំពីចោរសមុទ្រ អ្នករបាំ និងរឿងរ៉ាវជីវប្រវត្តិបំផុសគំនិតល្អៗរបស់បុគ្គលល្បីៗ។ សិក្សាអំណានកំណាព្យដើម្បីជួយធ្វើឱ្យអារម្មណ៍ធូរស្រាល អន្លង់អន្លោច ឬអាចស្វែងយល់ពីរឿងពិត ប្រវត្តិសាស្រ្ត វិទ្យាសាស្រ្ត និងឧក្រិដ្ឋកម្ម។
ការអាននាំមកនូវគំនិតច្នៃប្រឌិត ការចេះយល់ចិត្ត ក៏ដូចជាការអភិវឌ្ឍជារួមរបស់កុមារទាំងបញ្ញា ស្មារតី និងសង្គម។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

At Brightstar we know reading is not a chore or a punishment—it’s a magical gift!
Ignite your child’s imagination with adventures to faraway lands, captivating tales of pirates and ballerinas, or inspiring stories from real-life biographies. Dive into poetry that stirs the soul, or explore fascinating non-fiction like history, science, and true crime. Reading unlocks creativity, builds empathy, and supports the holistic development of every child.
Every child shines like a star at Brightstar!
#LoveReading #KidsWhoRead #AdventuresInBooks

Learning made fun! Today’s highlight: Medial A and E review! The kids dived into words and objects with these sounds, sharpening their pronunciation and object recognition skills.

Learning made fun! Today’s highlight: Medial A and E review! The kids dived into words and objects with these sounds, sharpening their pronunciation and object recognition skills. Watching them learn and laugh – Absolute joy! Keep up the great work, little superstars!

សកម្មភាពសិក្សានៃកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិរបស់យើងនៅថ្ងៃនេះ បានប្រព្រឹត្តទៅជារួមនិយាយអំពីការសាងសង់ប្រអប់ដាក់ដីខ្សាច់ទំហំធំ បង្កើតឡើងដើម្បីការសិក្សាស្វែងយល់ និងការកម្សាន្តរបស់កុមារៗ។

(English Below)
សកម្មភាពសិក្សានៃកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិរបស់យើងនៅថ្ងៃនេះ បានប្រព្រឹត្តទៅជារួមនិយាយអំពីការសាងសង់ប្រអប់ដាក់ដីខ្សាច់ទំហំធំ បង្កើតឡើងដើម្បីការសិក្សាស្វែងយល់ និងការកម្សាន្តរបស់កុមារៗ។ ប្អូនៗកុមារៗ បានចូលរួមជាមួយគ្នានូវការបង្កើត ការរកដំណោះស្រាយ និងធ្វើពិសោធន៍ទៅលើគ្រឿងសម្ភារផ្គុំ។ បទពិសោធន៍សិក្សានេះ បានលើកទឹកចិត្តឲ្យសិស្សរៀនចេះពីការចែករំលែក ការសហការជាក្រុម និងការត្រិះរិះច្នៃប្រឌិត។ កុមារៗសិក្សាពោរពេញដោយសេចក្តីរីករាយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Today’s IEYC activity was all about constructing a large sandbox for endless exploration and play! The children worked together to build, problem-solve, and experiment with textures and materials. This hands-on experience encouraged sharing, teamwork, and creative thinking. They’re learning and having fun—one grain of sand at a time!
Every child shines like a star at Brightstar!

រីករាយជាមួយសកម្មភាពសិក្សាកម្សាន្តសប្បាយៗ

(English Below)
រីករាយជាមួយសកម្មភាពសិក្សាកម្សាន្តសប្បាយៗ
នៅក្នុងសប្តាហ៍នេះ កុមារាកុមារីតូចៗនៃថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមលេងកម្សាន្តក្នុងសកម្មភាពសិក្សាសប្បាយៗដូចជា ល្បែងសហការជាក្រុម ការគូសរូបលើដីខ្សាច់ និងការរៀនធ្វើពិសោធន៍! ប្អូនតូចៗបានរៀនពីគំនិតច្នៃប្រឌិត តាមរយៈការរៀនលាយធ្វើពពុះទឹកជាមួយសាច់អេប៉ុង និងការស្វែងយល់ពីដំណើរនៃឧបករណ៍រ៉កប្រើសម្រាប់ទាញយោងវត្ថុ។ លើសពីនេះ អ្វីដែលកាន់តែជាបទពិសោធន៍សិក្សាមានអត្ថន័យទៀតនោះ គឺការរៀនប្រើពាក្យគួរសម និងសំដែងឥរិយាបថល្អទៅកាន់មិត្តភក្តិ ។ ការសិក្សាដែលពិតជាពោរពេញដោយការកម្សាន្តរីករាយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Fun and Learning in Action!
This week, our little explorers in Nursery class had a blast with team-building games, sandpit tracing, and colourful experiments! From mixing bubbles and sponges to discovering the magic of pulleys, creativity was in full swing. They even built a “Magic Words” garden while learning manners with actions. Learning has never been this fun!
Every child shines like a star at Brightstar!

ការសិក្សានៅដើមសប្តាហ៍ដែលពោរពេញដោយភាពសប្បាយរីករាយ! កុមារតូចៗថ្នាក់ទារកដ្ឋានកម្រិតទាបនៃសាលារបស់យើង បានចូលរួមសិក្សានូវចំណេះជំនាញសំខាន់ៗរួមមានការបង្កើតនូវទំនុកចិត្ត និងការពង្រឹងបំណិនផ្នែកស្តាប់តាមរយ: សកម្មភាពហាត់សមហែលទឹក ការសិក្សាពីសំឡេងរបស់ព្យញ្ជនៈ ‘r’ ជាមួយពាក្យ ‘rabbit’ និង ‘rainbow’ ព្រមទាំងការច្រៀងកម្សាន្តនូវចម្រៀង ‘My Puppies Rip the Rag’។ តាមរយៈការគូសរូបលើក្តារដីសដែលជួយពង្រឹងដល់បំណិនចលកររបស់សិស្សហើយនោះ ការចូលរួមក្នុងសកម្មភាពអានសៀវភៅរឿង Brown Bear ក៏បណ្តុះនូវការចេះពិភាក្សាគ្នាផងដែរ។ សិក្សាតាមរយៈការកម្សាន្តសប្បាយជារៀងរាល់ថ្ងៃ! កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ! What a fantastic day of learning and fun! Pre-nursery students built water confidence and honed listening skills in swimming drills, explored the ‘r’ sound with vocabulary like rabbit and rainbow, and sang ‘See My Puppies Rip the Rag’! Chalkboard drawing boosted fine motor skills, and Brown Bear sparked colourful discussions. Learning through joy—every day! Every child shines like a star at Brightstar!

(English Below)

ការសិក្សានៅដើមសប្តាហ៍ដែលពោរពេញដោយភាពសប្បាយរីករាយ!

កុមារតូចៗថ្នាក់ទារកដ្ឋានកម្រិតទាបនៃសាលារបស់យើង បានចូលរួមសិក្សានូវចំណេះជំនាញសំខាន់ៗរួមមានការបង្កើតនូវទំនុកចិត្ត និងការពង្រឹងបំណិនផ្នែកស្តាប់តាមរយ: សកម្មភាពហាត់សមហែលទឹក ការសិក្សាពីសំឡេងរបស់ព្យញ្ជនៈ ‘r’ ជាមួយពាក្យ ‘rabbit’ និង ‘rainbow’ ព្រមទាំងការច្រៀងកម្សាន្តនូវចម្រៀង ‘My Puppies Rip the Rag’។
តាមរយៈការគូសរូបលើក្តារដីសដែលជួយពង្រឹងដល់បំណិនចលកររបស់សិស្សហើយនោះ ការចូលរួមក្នុងសកម្មភាពអានសៀវភៅរឿង Brown Bear ក៏បណ្តុះនូវការចេះពិភាក្សាគ្នាផងដែរ។ សិក្សាតាមរយៈការកម្សាន្តសប្បាយជារៀងរាល់ថ្ងៃ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

What a fantastic day of learning and fun! Pre-nursery students built water confidence and honed listening skills in swimming drills, explored the ‘r’ sound with vocabulary like rabbit and rainbow, and sang ‘See My Puppies Rip the Rag’! Chalkboard drawing boosted fine motor skills, and Brown Bear sparked colourful discussions. Learning through joy—every day!
Every child shines like a star at Brightstar!

ពិតជាសប្បាយរីករាយជាមួយដំណើរទស្សនកិច្ចសិក្សាប្រចាំត្រីមាសរបស់សាលាអន្តរជាតិប្រាយស្តារ!

(English Below)
ពិតជាសប្បាយរីករាយជាមួយដំណើរទស្សនកិច្ចសិក្សាប្រចាំត្រីមាសរបស់សាលាអន្តរជាតិប្រាយស្តារ!
នៅថ្ងៃសុក្រនេះ ប្អូនៗដែលជាសិស្សានុសិស្សថ្នាក់បឋមសិក្សាបានចុះធ្វើទស្សនកិច្ចនៅឯភោជនីយដ្ឋាន Pizza Hut ពោរពេញដោយបទពិសោធន៍ល្អៗជាច្រើន។ ក្នុងនោះ រួមមានទាំងការរៀនធ្វើនំភីហ្សា ការរៀបចំម្ហូបអាហារ អាហារូបត្ថម្ភ និងការរៀនដុតនំ។ ទទួលបានបទពិសោធន៍ពិតៗ សប្បាយ ព្រមទាំងជាអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ
What a blast! As this term’s field trips wrap up, we’re celebrating the fantastic experiences our students had! From making pizza at Pizza Hut to exploring food prep, nutrition, and baking skills, they’ve truly had a slice of hands-on learning and fun. Here’s to delicious memories and exciting lessons!
Every child shines like a star at Brightstar!

សិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងនៅថ្ងៃនេះ បានចុះធ្វើទស្សនកិច្ចសិក្សាប្រកបដោយភាពសប្បាយរីករាយនៅឯBirdie Mini Golf!

(English Below)
សិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងនៅថ្ងៃនេះ បានចុះធ្វើទស្សនកិច្ចសិក្សាប្រកបដោយភាពសប្បាយរីករាយនៅឯBirdie Mini Golf!
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ប្អូនៗសិស្សានុសិស្សនឹងមានឱកាសរៀនបន្ថែមពីរបៀបធ្វើការ និងសហការជាក្រុម ពង្រឹងបំណិនដោះស្រាយបញ្ហា ដែលនេះនឹងក្លាយជាបទពិសោធន៍សិក្សាមួយដែលមិនអាចបំភ្លេចបាន។ ទស្សនកិច្ចសិក្សាដ៏មានអត្ថន័យ នាំមកនូវស្នាមញញឹម ស្មារតីសិក្សា និងការអនុវត្តពិតៗ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our primary students had a blast combining fun and education at Birdie Mini Golf!
Field trips like these build teamwork, enhance problem-solving skills, and make learning unforgettable. Bright smiles, active minds, and real-world experiences—just a glimpse of the joy field trips bring.
Every child shines like a star at Brightstar.

close-link