នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។

តាមរយ:សកម្មភាពសិក្សាប្រកបដោយការអភិវឌ្ឍរបស់យើង ប្អូនៗសិស្សានុសិស្សអាចពង្រឹងនូវសមត្ថភាពក្នុងការបំពេញការងារក្រុម និងបំណិនចេះសហការគ្នា ព្រមទាំងជួយដល់សុខភាពរាងកាយ ទំនុកចិត្ត និងទម្លាប់រស់នៅល្អ៕

At Brightstar, physical education is valued just as highly as academics. Through developmentally appropriate activities, students strengthen their teamwork and collaboration skills while building overall fitness, confidence, and a lifelong appreciation for healthy, active living.

នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសទី៣ នេះ យើងឃើញថា ការសិក្សាបានប្រព្រឹត្តិយ៉ាងសកម្ម!

(English Below)

នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសទី៣ នេះ យើងឃើញថា ការសិក្សាបានប្រព្រឹត្តិយ៉ាងសកម្ម! ប្អូនៗសិស្សានុសិស្សរបស់យើង បានបន្តចាប់ផ្តើមការចូលរួមនៅក្នុងសកម្មភាពសិក្សាសម្បូរបែប ដែលជួយជំរុញដល់ការចង់ចេះចង់ដឹង និងសេចក្តីស្រឡាញ់ចំពោះការសិក្សាពេញមួយជីវិត។

តាមរយៈរូបភាពទាំងនេះ យើងអាចមើលឃើញថា ការបង្កើតនូវបរិយាកាស និងរបៀបសិក្សាច្រើនបែបខុសៗគ្នាបាននាំមកនូវភាពសប្បាយរីករាយ ការចូលរួម និងបទពិសោធន៍សិក្សាប្រកបដោយអត្ថន័យជូនដល់សិស្សានុសិស្សរបស់យើង៕

The first week of Term 3 was in full swing at Brightstar! Students kicked off the term with a variety of engaging activities designed to nurture curiosity and inspire a lifelong love for learning.

Through these images, we see how creating an environment that embraces different learning styles brings joy, engagement, and meaningful learning experiences for our students.

ការប្រឡងបានចាប់ផ្តើមប្រព្រឹត្តិទៅហើយសម្រាប់ប្អូនៗថ្នាក់មត្តេយ្យសិក្សារបស់យើងនៅសប្តាហ៍នេះ។ ឆ្លៀតក្នុងអំឡុងនេះផងដែរ លោកគ្រូ អ្នកគ្រូក៏បានតាមដានពីសកម្មុភាពសិក្សារបស់ប្អូនៗផ្ទាល់មួយទល់មួយ ដូចជាតាមរយៈកិច្ចការអនុវត្តន៍ និងការសិក្សាជាក់ស្តែង។

(English Below)

ការប្រឡងបានចាប់ផ្តើមប្រព្រឹត្តិទៅហើយសម្រាប់ប្អូនៗថ្នាក់មត្តេយ្យសិក្សារបស់យើងនៅសប្តាហ៍នេះ។ ឆ្លៀតក្នុងអំឡុងនេះផងដែរ លោកគ្រូ អ្នកគ្រូក៏បានតាមដានពីសកម្មុភាពសិក្សារបស់ប្អូនៗផ្ទាល់មួយទល់មួយ ដូចជាតាមរយៈកិច្ចការអនុវត្តន៍ និងការសិក្សាជាក់ស្តែង។ ប្អូនៗត្រូវបានលោកគ្រូ អ្នកគ្រូដាក់ឱ្យរកលេខ ស្វែងយល់ពីសូរស័ព្ទអក្សរ ចែករំលែកគំនិត និងចាត់ថ្នាក់វត្ថុស្ថិតក្រោមណែនាំ និងជ្រោមជ្រែងយ៉ាងកក់ក្តៅ៕

Assessment has begun for our Early Years learners. During this period, teachers work one on one with each student through familiar, hands-on learning experiences. Students are invited to identify numbers, explore phonics sounds, share ideas, and sort materials, all in a calm and supportive learning environment.

ការសិក្សាភាសាខ្មែរតាំងពីវ័យដំបូលនៃការសិក្សា នឹងជួយឱ្យប្អូនៗសិស្សានុសិស្សមានឱកាសកាន់ប្រសើរក្នុងការអភិវឌ្ឍចំណេះដឹង បំណិន និងភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរនៅពេលអនាគត។

(English Below)
ការសិក្សាភាសាខ្មែរតាំងពីវ័យដំបូលនៃការសិក្សា នឹងជួយឱ្យប្អូនៗសិស្សានុសិស្សមានឱកាសកាន់ប្រសើរក្នុងការអភិវឌ្ឍចំណេះដឹង បំណិន និងភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរនៅពេលអនាគត។ ដោយហេតុនេះហើយ ទើបសាលាអន្តរជាតិប្រាយស្តារបានដាក់បញ្ចូលកម្មវិធីខេមរសិក្សាទៅក្នុងកម្មវិធីសិក្សាគោលរបស់ខ្លួនតាំងពីថ្នាក់ដំបូង។
The study of the Khmer language from the earliest stages of education provides students with greater opportunities to develop their knowledge, competencies, and proficiency in the use of Khmer in the years ahead. Accordingly, Brightstar International School has incorporated the Khmer Studies Program into its core curriculum from the foundational grade levels onward.

ការសិក្សារំលឹកមេរៀនត្រៀមសម្រាប់ការប្រឡងនៅសប្តាហ៍ក្រោយរបស់ប្អូនៗថ្នាក់មត្តេយ្យសិក្សា បានធ្វើឡើងប្រកបដោយភាពសប្បាយរីករាយ តាមរយៈការលេងកម្សាន្ត និងការស្វែងយល់រុករក។

(English Below)
ការសិក្សារំលឹកមេរៀនត្រៀមសម្រាប់ការប្រឡងនៅសប្តាហ៍ក្រោយរបស់ប្អូនៗថ្នាក់មត្តេយ្យសិក្សា បានធ្វើឡើងប្រកបដោយភាពសប្បាយរីករាយ តាមរយៈការលេងកម្សាន្ត និងការស្វែងយល់រុករក។ សកម្មភាពសិក្សាអនុវត្តជាក់ស្តែង ការបំពេញកិច្ចការ និងការរៀនច្នៃប្រឌិត បានជួយឱ្យសិស្សរបស់យើងរៀនចេះបង្កើតទំនុកចិត្ត ចេះបង្ហាញនូវការយល់ដឹងរបស់ពួកគេតាមរយៈការលេង និងបទពិសោធន៍សិក្សាប្រចាំថ្ងៃ៕
Preparation for Assessment Week looks like play, exploration, and joyful learning in our Early Years classrooms. From hands-on activities to practical learning tasks and creative experiences, students are building confidence and expressing their understanding through play and everyday learning experiences.

សាលាអន្តរជាតិ ប្រាយស្តារលើកកម្ពស់ការសិក្សាភាសា និងវប្បធម៌ខ្មែរតាមរយៈកម្មវិធីខេមរសិក្សា។

(English Below)
សាលាអន្តរជាតិ ប្រាយស្តារលើកកម្ពស់ការសិក្សាភាសា និងវប្បធម៌ខ្មែរតាមរយៈកម្មវិធីខេមរសិក្សា។
សិស្សានុសិស្សរបស់យើងសិក្សាភាសាខ្មែរ និងស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ភាសាខ្មែរ និងរក្សាបាននូវអត្តសញ្ញាណជាខ្មែរ។
At Brightstar, we are proud to promote our national identity through a strong and vibrant Khmer Studies Program.
Our students actively engage in reading, writing, and speaking Khmer — deepening their love and understanding of their identity.

សប្តាហ៍ដំបូងនៃការសិក្សាពោរពេញដោយអត្ថន័យ ក្រោយវិលត្រឡប់ពីវិស្សមកាល!

(English Below)
សប្តាហ៍ដំបូងនៃការសិក្សាពោរពេញដោយអត្ថន័យ ក្រោយវិលត្រឡប់ពីវិស្សមកាល!
គ្រប់បន្ទប់ថ្នាក់រៀននីមួយៗនៅសប្តាហ៍នេះ ហាក់ពោរពេញទៅដោយស្នាមញញឹម ការផ្សាភ្ជាប់ទំនាក់ទំនងរវាងមិត្ត និងមិត្ត ព្រមទាំងការរៀបចំរបៀបរបប និងទម្លាប់សិក្សាថ្មីៗ។ ប្អូនៗសិស្សានុសិស្សសុទ្ធតែបានបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្ត និងអាកប្បកិរិយាវិជ្ជមានចំពោះការសិក្សា ដែលនេះជាដំណើរចាប់ផ្តើមត្រីមាសសិក្សាថ្មីដ៏រលូនមួយ។
ទាំងនេះគឺជាសញ្ញានៃវឌ្ឍនភាព ការរីកចម្រើន ការចង់ចេះចង់ដឹង និងភាពជោគជ័យរបស់ប្អូនៗសម្រាប់ត្រីមាសនេះ!
What a wonderful first week back at school! ✨
Our classrooms were filled with smiles, reconnecting with friends, and settling into new routines. Students have already shown great enthusiasm and a positive attitude toward learning, and it’s been lovely to see such a smooth start to the term.
Here’s to a fantastic term ahead filled with growth, curiosity, and success!

កុមារតូចៗរបស់យើងនៅថ្ងៃនេះ បានសិក្សារៀនសូត្រនៅខាងក្រៅថ្នាក់រៀន ដែលជាឱិកាសដ៏ល្អមួយសម្រាប់ពួកគេក្នុងការស្វែងយល់ជាក់ស្តែងដោយសេរី និងភាពរីករាយ។

(English Below)

កុមារតូចៗរបស់យើងនៅថ្ងៃនេះ បានសិក្សារៀនសូត្រនៅខាងក្រៅថ្នាក់រៀន ដែលជាឱិកាសដ៏ល្អមួយសម្រាប់ពួកគេក្នុងការស្វែងយល់ជាក់ស្តែងដោយសេរី និងភាពរីករាយ។ ប្អូនៗបានផ្សាភ្ជាប់ខ្លួនជាមួយធម្មជាតិ តាមដានស្វែងយល់ពីភាវរស់ អនុវត្តកិច្ចការពិសោធន៍ និងសិក្សាពីខ្លឹមសារមេរៀនថ្មី។ ការសិក្សានៅខាងក្រៅថ្នាក់រៀន មិនត្រឹមតែជួយសិស្សរបស់យើងកសាងនូវចំណេះដឹងនោះទេ តែក៏ពង្រឹងនូវទំនុកចិត្ត ការស្រមើលស្រមៃ ការទំនាក់ទំនង និងទឹកចិត្តស្រឡាញ់ចំពោះការសិក្សាផងដែរ៕

Our young learners take their lessons outdoors, giving them the chance to explore freely and naturally. They connect with nature, observe living things, experiment with materials, and use their senses to understand new concepts. Outdoor learning does not just build knowledge; it strengthens confidence, imagination, friendships and a genuine love for learning.

ការសិក្សាដែលផ្សារភ្ជាប់នឹងការអនុវត្ត។

(English Below)
ការសិក្សាដែលផ្សារភ្ជាប់នឹងការអនុវត្ត។
ប្អូនៗសិស្សានុសិស្សក្នុងកម្មវិធីខេមរសិក្សាទទួលបានប្រសិទ្ធផលដ៏ប្រសើរតាមរយៈការសិក្សាដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តសម្បូរបែប ដែលនេះបានជួយឱ្យពួកគេកាន់តែមានភាពស្ទាត់ ចេះចាំ និងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។
Learning Through Practice!
Students in the Khmer Studies Program have achieved remarkable progress through practice-integrated instruction. This approach enables them to develop stronger fluency, improve retention, and build confidence in using their mother tongue.

តើមានមូលហេតុអ្វីបានជានៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សដែលមកពីថ្នាក់បឋមសិក្សារបស់យើង បានចំណាយពេលវេលាសិក្សានៅខាងក្រៅថ្នាក់រៀន?

(English Below)

តើមានមូលហេតុអ្វីបានជានៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សដែលមកពីថ្នាក់បឋមសិក្សារបស់យើង បានចំណាយពេលវេលាសិក្សានៅខាងក្រៅថ្នាក់រៀន?

ជាមួយនឹងការសិក្សានៅខាងក្រៅថ្នាក់ ប្អូនៗមានឱកាសបានអនុវត្តនូវវត្ថុបំណងនៃមេរៀនក្នុងមជ្ឈដ្ឋានថ្មីជាក់ស្តែង។ ការសិក្សាបែបនេះ ជំរុញឱ្យសិស្សមានការចង់ចេះចង់ដឹង បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅ និងជួយឱ្យពួកគេបានយល់ច្បាស់ពីខ្លឹមសារមេរៀនផ្សាភ្ជាប់នឹងទិដ្ឋភាពជាក់ស្តែង។

ការសិក្សាអាចធ្វើទៅបានគ្រប់ទីកន្លែង ហើយសិស្សរបស់យើងក៏អាចធ្វើវាទៅបានដោយរលូន!

 

This week, our Primary students took their learning outdoors — because why not? ✨
By stepping outside the classroom, they were able to practise their learning objectives in a new and stimulating environment. This hands-on experience sparked their curiosity, deepened their understanding, and helped them visualise how classroom concepts apply to the real world.

Learning happens everywhere, and our students embraced it beautifully!

 

close-link