(English Below)
នៅរាល់ដើមឆ្នាំសិក្សានីមួយៗ សាលារបស់យើងតែងតែធ្វើការវាយតម្លៃសមត្ថភាពមូលដ្ឋាន (Benchmark Assessments) ដើម្បីទទួលបានព័ត៌មានសំខាន់ៗស្តីពីចំណេះដឹង និងការយល់ដឹងបច្ចុប្បន្នជាក់ស្តែងរបស់សិស្សម្នាក់ៗ។
លទ្ធផលនៃការវាយតម្លៃនេះ នឹងជួយឱ្យលោកគ្រូអ្នកគ្រូរបស់យើងកំណត់បានពីចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមដល់ប្អូនៗសិស្សានុសិស្ស។ លើសពីនេះ យើងក៏អាចរៀបចំផែនការបំប៉នលើការសិក្សារបស់សិស្សឱ្យបានសមស្រប និងមានប្រសិទ្ធភាពបំផុតពេញមួយឆ្នាំសិក្សាផងដែរ។
តាមរយៈវិធីសាស្ត្រនេះ អាចធានាបានថាកុមារគ្រប់រូបនឹងមានអារម្មណ៍ថា ខ្លួនទទួលបានការគាំទ្រ ការយកចិត្តទុកដាក់ ការផ្តល់តម្លៃ និងត្រូវបានរាប់បញ្ចូលយ៉ាងពេញលេញក្នុងដំណើរការសិក្សារបស់ពួកគេ៕
At the start of each academic year, our school conducts benchmark assessments to gain valuable insight into each student’s current knowledge and understanding. The results help our teachers identify students’ individual strengths and areas for development, allowing us to plan how best to support their learning throughout the year. This ensures that every child feels supported, valued, and included in their educational journey.
