នៅក្នុងសប្តាហ៍នេះ ប្អូនៗថ្នាក់មត្តេយ្យរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រស្វែងយល់ពីការធ្វើចលនា ការទប់លំនឹង និងការបត់បែន។
(English Below)
នៅក្នុងសប្តាហ៍នេះ ប្អូនៗថ្នាក់មត្តេយ្យរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រស្វែងយល់ពីការធ្វើចលនា ការទប់លំនឹងនិងការបត់បែន។ ក្នុងនោះប្អូនៗបានហ្វឹកហាត់ដូចជា ការហាត់ដើរទប់លំនឹង ការទាត់ដុំបាល់ និងការបំបែកឧបសគ្គផ្សេងៗទៀត។ ការសិក្សានេះ ជួយឱ្យប្អូនៗកុមារៗរបស់យើង ចេះទាំងបំណិនចលករផង រក្សាបាននូវការផ្ញង់អារម្មណ៍ ភាពជឿជាក់ផង និងភាពសប្បាយរីករាយផង៕
Our Early Years students enjoyed an active and joyful week exploring movement, balance and coordination. From carefully walking on beams to kicking balls and completing simple challenges, they strengthened their motor skills while staying engaged, confident and excited.

ក្នុងកម្មវិធីខេមរសិក្សា ប្អូនៗសិស្សានុសិស្សបានបង្ហាញវឌ្ឍនភាពក្នុងការសិក្សាភាសា និងវប្បធម៌ខ្មែរគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយត្រីមាសកន្លងមកនេះ។

ប្អូនៗកុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើងនាំគ្នាលេងនៅខាងក្រៅទីធ្លាសាលា ដើម្បីការកម្សាន្តសប្បាយផង និងការសិក្សារៀនសូត្រ ដែលបណ្តុះនូវការចង់ចេះចង់ដឹងផង។
(English Below)
ប្អូនៗកុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើងនាំគ្នាលេងនៅខាងក្រៅទីធ្លាសាលា ដើម្បីការកម្សាន្តសប្បាយផង និងការសិក្សារៀនសូត្រដែលបណ្តុះនូវការចង់ចេះចង់ដឹងផង។មិនថាតាមរយៈសកម្មភាពសិក្សាដូចជាការស្វែងយល់ជាមួយធម្មជាតិក្តី ការប្រើប្រាស់សម្ភារសិក្សាដែលមានប្រសិទ្ធភាព ឬការអនុវត្តជាក់ស្តែងផ្ទាល់ សុទ្ធតែធ្វើឱ្យទីធ្លាខាងក្រៅថ្នាក់រៀនក្លាយជាកន្លែងសិក្សាមួយដ៏ល្អសម្រាប់ប្អូនៗក្នុងការសិក្សាចាប់យកបំណិនថ្មី និងរីកចម្រើនលូតលាស់ជាមួយនឹងភាពជឿជាក់៕
Our Early Years students use the outdoor environment not just for play, but for learning and purposeful activities that spark curiosity. Whether they are exploring nature, working with practical materials or engaging in hands-on tasks, the outdoor space becomes a place where they can learn new skills and grow with confidence.

https://brightstar.edu.kh/wp-admin/

នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សរបស់យើង បានស្វែងយល់ពីរបៀបសិក្សាបែបរិះរក ដែលជាការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់ ជួយដល់ការចង់ដឹងចង់ឃើញ ការត្រិះរិះ និងការសហការ។
(English Below)
នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សរបស់យើង បានស្វែងយល់ពីរបៀបសិក្សាបែបរិះរក ដែលជាការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់ ជួយដល់ការចង់ដឹងចង់ឃើញ ការត្រិះរិះ និងការសហការ។ តាមរយៈនេះ ប្អូនៗបានយល់ដឹងពីទំនាក់ទំនងរវាងទ្រឹស្តីក្នុងមេរៀន និងការអនុវត្តនៅខាងក្រៅពិតជាក់ស្តែង។
យើងមានមោទនភាព និងរំភើបជាមួយនឹងការរីកចម្រើនចំណេះដឹងរបស់ប្អូនៗ ក្រោមរបៀបនៃការសិក្សាប្រកបដោយប្រសិទ្ធភាព!
This week, our students explored through inquiry-based learning, diving into hands-on activities that encouraged curiosity, critical thinking, and collaboration. By discovering answers for themselves, they were able to see how classroom theory connects to real-world situations.
It’s inspiring to watch their understanding grow as they apply their learning in meaningful and practical ways!

កុមារៗនៅសាលារបស់យើង តែងតែបន្តនូវការអភិវឌ្ឍការសិក្សារបស់ពួកគេ យ៉ាងសកម្ម រួមមានតាមរយៈការរុករក ការបង្កើត និងការសិក្សាផ្សេងៗប្រកបដោយអត្ថន័យ។

របាំប្រពៃណី និងវប្បធម៌ខ្មែរត្រូវបានដាក់បញ្ចូលជាមុខវិជ្ជាមួយក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ។ តាមរយៈការសិក្សានេះ ប្អូនៗសិស្សានុសិស្សបានសិក្សាស្វែងយល់ការតែច្បាស់ពីវប្បធម៌ ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិ តាមរយៈការសិក្សាមេរៀន និងការអនុវត្តផ្ទាល់។

តាមរយៈកម្មវិធីខេមរសិក្សានៅប្រាយស្តារ ការសិក្សាភាសាខ្មែរ និងវប្បធម៌ប្រពៃណីជាតិត្រូវបានដាក់បញ្ជូលតាមពីថ្នាក់ដំបូងដើម្បីធានាថាប្អូនៗសិស្សានុសិស្សមានគ្រឹះរឹងមាំសម្រាប់ការសិក្សា និងប្រើប្រាស់ភាសាជាតិរបស់ខ្លួនពេញមួយជីវិត។

ទន្ទឹមនឹងត្រីមាសសិក្សាទី១ បានបញ្ចប់ទៅ លោកគ្រូ អ្នកគ្រូសូមកោតសរសើរ និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាវឌ្ឍនភាពសិក្សារបស់ប្អូនៗសិស្សានុសិស្សដែលសម្រេចបានដោយជោគជ័យក្នុងអំឡុងពេលនៃការប្រឡង។
(English Below)
ទន្ទឹមនឹងត្រីមាសសិក្សាទី១ បានបញ្ចប់ទៅ លោកគ្រូ អ្នកគ្រូសូមកោតសរសើរ និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាវឌ្ឍនភាពសិក្សារបស់ប្អូនៗសិស្សានុសិស្សដែលសម្រេចបានដោយជោគជ័យក្នុងអំឡុងពេលនៃការប្រឡង។
ហើយយើងក៏សូមស្វាគមន៍ និងរីករាយក្នុងដំណើរសិក្សាជាបន្តប្រចាំត្រីមាសទី២ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយផងដែរ! 📚✨
As Term 1 comes to a close, we’re proud of all the hard work and progress our students have made during their assessments.
We’re excited to head into Term 2 next week with new learning adventures ahead! 📚✨

នៅថ្ងៃនេះកងពន្លត់អគ្គិភ័យកុមារៗរបស់យើង បានចូលរួមសិក្សាយល់ដឹងនូវប្រធានបទមេរៀនស្តីពីសុវត្ថិភាព និងការគ្រប់គ្រងអគ្គិភ័យ។
