(English Below)
ប្អូនៗកុមារថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមនៅក្នុងសកម្មភាពប្រណាំងប្រជែងជញ្ជូនទឹកពីធុងមួយទៅធុងមួយ និងជញ្ជូនកែវទឹកនីមួយៗទៅកាន់គោលដៅ។ ប្អូនបានសហការជាមួយគ្នា ដោយផ្លាស់ប្តូរវេន គោរពតាមការណែនាំ ព្រមទាំងលើកទឹកចិត្តគ្នាទៅវិញទៅមក។នេះគឺជាវិធីសាស្រ្តដ៏ល្អ ព្រមទាំងសប្បាយរីករាយក្នុងការអនុវត្តនូវបំណិនសហការជាក្រុម ក៏ដូចជាពង្រឹងចលនារាងកាយឱ្យមានតុល្យភាពស្របពេលជាមួយគ្នានឹងការកម្សាន្តនៅខាងក្រៅថ្នាក់៕
Our young learners took part in water relay challenges, passing water from bucket to bucket and carefully transporting cups of water to the finish line. They worked together, took turns, followed instructions, and cheered each other on. It was a fun way to practise teamwork, balance and coordination while enjoying the outdoors.
