(English Below)
សាលាអន្តរជាតិប្រាយស្តារមានមោទនភាពយ៉ាងក្រៃលែងចំពោះប្អូនៗសិស្សានុសិស្សរបស់យើង ដែលបានសម្រេចលទ្ធផលដ៏ល្អប្រសើរក្នុងការប្រឡងបញ្ចប់កម្រិតបឋមសិក្សា Cambridge Primary Checkpoint ឆ្នាំ ២០២៦នេះ។
លទ្ធផលដ៏គួរឱ្យកោតសរសើរនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ និងកិច្ចសហការយ៉ាងល្អពីមាតាបិតា និងអាណាព្យាបាលសិស្ស។
នៅប្រាយស្តារ យើងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងជំរុញឱ្យសិស្សគ្រប់រូបអភិវឌ្ឍសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ។
សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលទទួលបានសមិទ្ធផលដ៏អស្ចារ្យក្នុងការប្រឡង Cambridge Primary Checkpoint!
We are incredibly proud of our students for their outstanding achievements in the Cambridge Primary Checkpoint May 2026 Series.
These results reflect not only our students’ hard work and determination, but also the dedication of our teachers and the strong partnership with our parents.
At Brightstar International School, we remain committed to providing a caring learning environment where every child is encouraged to achieve their full potential.
Congratulations to all of our Cambridge Checkpoint achievers!

Previous Post