នៅរាល់ដើមឆ្នាំសិក្សានីមួយៗ សាលារបស់យើងតែងតែធ្វើការវាយតម្លៃសមត្ថភាពមូលដ្ឋាន (Benchmark Assessments) ដើម្បីទទួលបានព័ត៌មានសំខាន់ៗស្តីពីចំណេះដឹង និងការយល់ដឹងបច្ចុប្បន្នជាក់ស្តែងរបស់សិស្សម្នាក់ៗ។

ទន្ទឹមនឹងការឈានចូលសប្តាហ៍ទី២ នៃឆ្នាំសិក្សាថ្មីនេះ ប្អូនៗកុមារៗថ្នាក់មត្តេយ្យរបស់យើងហាក់កាន់តែសម្របខ្លួនបានល្អជាមួយនឹងថ្នាក់រៀនរបស់ពួកគេ ពិសេសប្អូនៗបានស្គាល់មិត្តភក្តិ បង្កើតមិត្តភាព និងមានទំនុកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។

សូមស្វាគមន៍សាជាថ្មីមកកាន់សាលាអន្តរជាតិប្រាយស្តារ! នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំសិក្សាថ្មីនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជួបជាមួយលោកគ្រូ អ្នកគ្រូ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិឡើងវិញ និង រៀបចំខ្លួនសម្រាប់ការសិក្សាជាបន្តបន្ទាប់។

នៅទីបំផុត វគ្គសិក្សាវិស្សមកាលរបស់សាលាអន្តរជាតិប្រាយស្តារក៏បានឈានចូលមកដល់សប្តាហ៍ចុងក្រោយ ក្រោមប្រធានបទមេរៀន “តោះ! យើងចូលរួមអបអរ” ឬ “Let’s Celebrate!”។
(English Below)

សាលាអន្តរជាតិប្រាយស្តារមានមោទនភាពយ៉ាងក្រៃលែងចំពោះប្អូនៗសិស្សានុសិស្សរបស់យើង ដែលបានសម្រេចលទ្ធផលដ៏ល្អប្រសើរក្នុងការប្រឡងបញ្ចប់កម្រិតបឋមសិក្សា Cambridge Primary Checkpoint ឆ្នាំ ២០២៦នេះ។

កម្មវិធីសិក្សាវិស្សមកាលរបស់យើងបានចាប់ផ្តើមឡើងយ៉ាងល្អ! ប្រធានបទមេរៀនសម្រាប់សប្តាហ៍នេះគឺ ការយកចិត្តទុកដាក់ចំពោះខ្លួនឯង ឬការសមាធិចិត្ត (Mindfulness) ហើយសិស្សានុសិស្សរបស់យើងកំពុងរីករាយជាមួយសកម្មភាពសិក្សាដែលជួយឲ្យពួកគេចេះរំពៃមើលពីជីវិតប្រចាំថ្ងៃ សង្កេតអារម្មណ៍របស់ខ្លួនឯង និងស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពលោកជុំវិញខ្លួន។

នៅក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំសិក្សានេះ ប្អូនៗសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា របស់យើងនៅតែបន្តការសិក្សា ការលេងកម្សាន្ត និងការបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។
(English Below)

សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ
(English Below)
សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាបានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។
At Brightstar, we are proud to promote our national identity through a strong and vibrant Khmer Studies Program.
We are committed to nurturing a new generation that speaks our own language with pride and confidence.

កុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងមេរៀនសំដែង ការងូតទឹក និងការផ្តល់ចំណីដល់សត្វពាហនៈប្រកបដោយភាពសប្បាយរីករាយ។
(English Below)
កុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងមេរៀនសំដែង ការងូតទឹក និងការផ្តល់ចំណីដល់សត្វពាហនៈប្រកបដោយភាពសប្បាយរីករាយ។ ប្អូនៗបានអនុវត្តនូវការមើលថែទាំ អភិវឌ្ឍបំណិនចលករ ក៏ដូចជាផ្សាភ្ជាប់ការស្រមៃជាមួយនឹងជីវភាពរស់នៅពិតៗតាមរយៈសកម្មភាពដូចជា ការលាង ការដុសសម្អាត និងការបញ្ចុកចំណីដល់សត្វរបស់ខ្លួន៕
Our EY learners enjoyed bathing and feeding their toy animals as part of their role-play. As they washed, scrubbed and bottle-fed their animals, they practised caring for others, developed fine motor skills and used their imaginations to bring their play to life.

នៅសប្តាហ៍នេះ ការប្រឡងបញ្ចប់ឆ្នាំរបស់ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សាត្រូវបានធ្វើឡើងដោយជោគជ័យ។ ក្នុងការប្រឡងនេះ សាលាបានដាក់បញ្ចូលនូវវិធីសាស្រ្តខុសៗគ្នា
(English Below)
នៅសប្តាហ៍នេះ ការប្រឡងបញ្ចប់ឆ្នាំរបស់ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សាត្រូវបានធ្វើឡើងដោយជោគជ័យ។ ក្នុងការប្រឡងនេះសាលាបានដាក់បញ្ចូលនូវវិធីសាស្រ្តខុសៗគ្នា ដើម្បីក្នុងគោលបំណងឱ្យសិស្សឆ្លុះបញ្ចាំង និងបង្ហាញពីចំណេះដឹងដែលទទួលបានពីការសិក្សា។ តាមរយៈវិធីសាស្រ្តនេះ សិស្សបានអភិវឌ្ឍនូវការយល់ដឹង ក៏ដូចជាវឌ្ឍនភាពរបស់ខ្លួន ហើយធានាថា ប្អូនៗសុទ្ធតែទទួលបាននូវការអប់រំដែលមានគុណភាពខ្ពស់៕
In Primary, we have successfully completed our end-of-year assessments. At Brightstar, we incorporate a variety of assessment methods to reflect the different ways students receive, understand, and demonstrate information. This approach allows us to develop a more well-rounded understanding of each student’s progress while continuing to refine and strengthen our educational practices to ensure that every student receives a high-quality education.
