នៅសប្តាហ៍នេះ ប្អូនៗជាសិស្សថ្នាក់បឋមសិក្សារបស់យើង បានបញ្ចប់នូវការសិក្សាអំពីមេរៀនផ្នែកទ្រឹស្តីសម្រាប់ត្រីមាសទី ៣ តាមរយៈសកម្មភាពអនុវត្តន៍ទាំងក្នុង និងក្រៅថ្នាក់រៀន។ ឆ្លងកា

(English Below)
នៅសប្តាហ៍នេះ ប្អូនៗជាសិស្សថ្នាក់បឋមសិក្សារបស់យើង បានបញ្ចប់នូវការសិក្សាអំពីមេរៀនផ្នែកទ្រឹស្តីសម្រាប់ត្រីមាសទី ៣ តាមរយៈសកម្មភាពអនុវត្តន៍ទាំងក្នុង និងក្រៅថ្នាក់រៀន។ ឆ្លងកាត់នូវការងារជាក្រុម និងការចេះសហការគ្នា ប្អូនៗមានឱកាសក្នុងការចែករំលែកគំនិត ប្រាស្រ័យទាក់ទង និងប្រើប្រាស់ទ្រឹស្តីមេរៀនមកអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព។ លោកគ្រូ អ្នកគ្រូ មានមោទនភាពចំពោះភាពស្វាហាប់ និងការខិតខំប្រឹងប្រែងរបស់ប្អូនៗនៅពេញមួយសប្តាហ៍នេះ!

This week, our Primary students wrapped up their theoretical learning for Term 3 through engaging activities both inside and outside the classroom. Through teamwork and collaboration, students shared ideas, communicated effectively, and applied what they have learned in meaningful ways. We are proud of the enthusiasm and effort they showed throughout the week!

នៅក្នុងការសិក្សាថ្នាក់មត្តេយ្យ កុមារៗរបស់យើងបានសិក្សាស្វែងយល់អំពីមេរៀនរង្វាស់តាមរយៈការអនុវត្តសកម្មភាពសិក្សាផ្ទាល់រួមមានដូចជា ការប្រៀបធៀបកម្ពស់ ការវាស់ប្រវែង និងស្វែងយល់ពីទម្ងន់ធ្ងន់ និងស្រាល។

(English Below)

នៅក្នុងការសិក្សាថ្នាក់មត្តេយ្យ  កុមារៗរបស់យើងបានសិក្សាស្វែងយល់អំពីមេរៀនរង្វាស់តាមរយៈការអនុវត្តសកម្មភាពសិក្សាផ្ទាល់រួមមានដូចជា ការប្រៀបធៀបកម្ពស់ ការវាស់ប្រវែង និងស្វែងយល់ពីទម្ងន់ធ្ងន់ និងស្រាល។ បទពិសោធន៍សិក្សានេះ ជួយសិស្សអភិវឌ្ឍនូវមូលដ្ឋានគ្រឹះគណិតវិទ្យា បណ្តុះការចង់ចេះចង់ដង និងទំនុកចិត្តក្នុងការដោះស្រាយបញ្ហារស់នៅប្រចាំថ្ងៃ៕

In Early Years, learners explore measurement through hands-on Maths activities like comparing heights, measuring length and exploring heavy and light. These experiences help children develop early mathematical thinking, curiosity, and confidence in solving everyday problems.c

កុមារតូចៗប្រចាំថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមនៅក្នុងសកម្មភាពសិក្សាសម្អាត និងតំហែទាំនៅសប្តាហ៍នេះ ដោយបានរួមគ្នាដើរប្រមូលសំរាមនៅតាមទីធ្លាសាលារៀន។

(English Below)

កុមារតូចៗប្រចាំថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមនៅក្នុងសកម្មភាពសិក្សាសម្អាត និងតំហែទាំនៅសប្តាហ៍នេះ ដោយបានរួមគ្នាដើរប្រមូលសំរាមនៅតាមទីធ្លាសាលារៀន។ តាមរយៈសកម្មភាពនេះ ប្អូនៗបានសិក្សាយល់ដឹងពីសារៈសំខាន់នៃអនាម័យ ទំនួលខុសត្រូវ និងការថែរក្សាបរិស្ថានជុំវិញខ្លួន៕

Our EY students took part in a clean up activity where they worked together to pick up trash around the outdoor area. The activity helped them understand the importance of cleanliness, responsibility, and caring for their surroundings.

ប្អូនៗនៃថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមស្វែងយល់ និងលេងទឹកជាមួយគ្នា តាមរយៈសកម្មភាពដុសលាងសម្អាត។

(English Below)
ប្អូនៗនៃថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមស្វែងយល់ និងលេងទឹកជាមួយគ្នា តាមរយៈសកម្មភាពដុសលាងសម្អាត។ ការអនុវត្តជាក់ស្តែងនេះ បានជួយពង្រឹងដល់ការធ្វើចលនា ការផ្តោត និងភាពឯករាជ្យរបស់សិស្ស ពិសេសពួកគេព្រមទាំងបានសិក្សាពីការថែរក្សាបរិស្ថាន និងការចេះរួមសហការជាមួយគ្នាផងដែរ៕
Our EY learners explored water play through washing and cleaning activities. Through these hands on experiences, students strengthened coordination, focus and independence while learning to care for their environment and work alongside others.

ក្នុងកម្មវិធីខេមរសិក្សា វិធីសាស្ត្រនៃការបង្រៀនចម្រុះ ត្រូវបានអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធផលនៃការសិក្សាភាសាខ្មែររបស់ប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តារ។

(English Below)
ក្នុងកម្មវិធីខេមរសិក្សា វិធីសាស្ត្រនៃការបង្រៀនចម្រុះ ត្រូវបានអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងលទ្ធផលនៃការសិក្សាភាសាខ្មែររបស់ប្អូនៗសិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តារ។
A variety of teaching methods are implemented to enhance the effectiveness and learning outcomes of Khmer language studies for students at Brightstar International School.

ការសិក្សានៅសាលាអន្តរជាតិប្រាយស្តារក្នុងសប្តាហ៍នេះ គឺជាការអនុវត្តបន្សុាំឡើងវិញនូវទម្លាប់ល្អក្នុងសាលារៀន។

(English Below)

ការសិក្សានៅសាលាអន្តរជាតិប្រាយស្តារក្នុងសប្តាហ៍នេះ គឺជាការអនុវត្តបន្សុាំឡើងវិញនូវទម្លាប់ល្អក្នុងសាលារៀន។

រាល់មុខវិជ្ជាទាំងអស់ ប្អូនៗសិស្សានុសិស្សសុទ្ធតែបានចូលរួមសិក្សាយ៉ាងសកម្ម ដោយជួយឱ្យពួកគេអាចពង្រឹង និងរំលឺកនូវមេរៀនចាស់យ៉ាងមានប្រសិទ្ធភាព។ ឆ្លងកាត់តាមការអនុវត្តផ្ទាល់នូវសកម្មភាពសិក្សា ការសហការ ការពិភាក្សា និងការធ្វើលំហាត់ ប្អូនៗអាចរំលឹកពីអ្វីដែលបានសិក្សាពីពេលកន្លងទៅ ហើយក៏ថែមទាំងជួយឱ្យពួកគេបង្កើតទំនុកចិត្តលើខ្លួនឯងសម្រាប់សិក្សាមេរៀនបន្ទាប់ៗនៅសប្តាហ៍ក្រោយផងដែរ!

This week at Brightstar was a gentle and positive transition back into our school routine.

Across all subjects, students engaged in interactive learning experiences designed to strengthen and review key concepts. Through hands-on activities, collaboration, discussion, and guided practice, learners were able to revisit prior knowledge while building confidence for the weeks ahead!

ប្អូនៗសិស្សានុសិស្សនៃថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងសកម្មភាពសិក្សាចាក់បង្ហូរទឹកជាផ្នែកនៃការសិក្សាអនុវត្តផ្ទាល់។

(English Below)
ប្អូនៗសិស្សានុសិស្សនៃថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងសកម្មភាពសិក្សាចាក់បង្ហូរទឹកជាផ្នែកនៃការសិក្សាអនុវត្តផ្ទាល់។ សកម្មភាពសិក្សានេះ ជួយដល់ការអភិវឌ្ឍបំណិនចលករ ចលនាភ្នែក-ដៃ ការផ្ចង់អារម្មណ៍ ព្រមទាំងជួយលើកកម្ពស់ដល់ឯករាជ្យភាព និងស្មារតីនៃការចេះទទួលខុសត្រូវផងដែរ៕

Our EY students took part in a pouring activity as part of their hands-on learning experience. This simple task supports fine motor development, hand-eye coordination and concentration, while promoting independence and a sense of responsibility.

ក្នុងកម្មវិធីខេមរសិក្សា ប្អូនៗបានទទួលបំណិនបន្ថែមក្នុងការរៀនធ្វើការងារជាក្រុម និងពិភាក្សាដោយប្រើប្រាស់ភាសាខ្មែរ។

្នុងកម្មវិធីខេមរសិក្សា ប្អូនៗបានទទួលបំណិនបន្ថែមក្នុងការរៀនធ្វើការងារជាក្រុម និងពិភាក្សាដោយប្រើប្រាស់ភាសាខ្មែរ។ ការធ្វើបែបនេះ ប្អូនៗនឹងកាន់តែមានសមត្ថភាពក្នុងការបញ្ចេញមតិ និងការយល់ឃើញរបស់ខ្លួនដោយប្រើប្រាស់ភាសាខ្មែរកាន់តែប្រសើរ និងបានត្រឹមត្រូវ។

In the Khmer Studies Program, students gain additional skills in working collaboratively and engaging in discussions using the Khmer language. Through these activities, they develop stronger abilities to express their ideas and perspectives more confidently, accurately, and effectively in Khmer.

នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។

តាមរយ:សកម្មភាពសិក្សាប្រកបដោយការអភិវឌ្ឍរបស់យើង ប្អូនៗសិស្សានុសិស្សអាចពង្រឹងនូវសមត្ថភាពក្នុងការបំពេញការងារក្រុម និងបំណិនចេះសហការគ្នា ព្រមទាំងជួយដល់សុខភាពរាងកាយ ទំនុកចិត្ត និងទម្លាប់រស់នៅល្អ៕

At Brightstar, physical education is valued just as highly as academics. Through developmentally appropriate activities, students strengthen their teamwork and collaboration skills while building overall fitness, confidence, and a lifelong appreciation for healthy, active living.

នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសទី៣ នេះ យើងឃើញថា ការសិក្សាបានប្រព្រឹត្តិយ៉ាងសកម្ម!

(English Below)

នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសទី៣ នេះ យើងឃើញថា ការសិក្សាបានប្រព្រឹត្តិយ៉ាងសកម្ម! ប្អូនៗសិស្សានុសិស្សរបស់យើង បានបន្តចាប់ផ្តើមការចូលរួមនៅក្នុងសកម្មភាពសិក្សាសម្បូរបែប ដែលជួយជំរុញដល់ការចង់ចេះចង់ដឹង និងសេចក្តីស្រឡាញ់ចំពោះការសិក្សាពេញមួយជីវិត។

តាមរយៈរូបភាពទាំងនេះ យើងអាចមើលឃើញថា ការបង្កើតនូវបរិយាកាស និងរបៀបសិក្សាច្រើនបែបខុសៗគ្នាបាននាំមកនូវភាពសប្បាយរីករាយ ការចូលរួម និងបទពិសោធន៍សិក្សាប្រកបដោយអត្ថន័យជូនដល់សិស្សានុសិស្សរបស់យើង៕

The first week of Term 3 was in full swing at Brightstar! Students kicked off the term with a variety of engaging activities designed to nurture curiosity and inspire a lifelong love for learning.

Through these images, we see how creating an environment that embraces different learning styles brings joy, engagement, and meaningful learning experiences for our students.

close-link