ការសិក្សានៅសាលាអន្តរជាតិប្រាយស្តារក្នុងសប្តាហ៍នេះ គឺជាការអនុវត្តបន្សុាំឡើងវិញនូវទម្លាប់ល្អក្នុងសាលារៀន។
(English Below)
ការសិក្សានៅសាលាអន្តរជាតិប្រាយស្តារក្នុងសប្តាហ៍នេះ គឺជាការអនុវត្តបន្សុាំឡើងវិញនូវទម្លាប់ល្អក្នុងសាលារៀន។
រាល់មុខវិជ្ជាទាំងអស់ ប្អូនៗសិស្សានុសិស្សសុទ្ធតែបានចូលរួមសិក្សាយ៉ាងសកម្ម ដោយជួយឱ្យពួកគេអាចពង្រឹង និងរំលឺកនូវមេរៀនចាស់យ៉ាងមានប្រសិទ្ធភាព។ ឆ្លងកាត់តាមការអនុវត្តផ្ទាល់នូវសកម្មភាពសិក្សា ការសហការ ការពិភាក្សា និងការធ្វើលំហាត់ ប្អូនៗអាចរំលឹកពីអ្វីដែលបានសិក្សាពីពេលកន្លងទៅ ហើយក៏ថែមទាំងជួយឱ្យពួកគេបង្កើតទំនុកចិត្តលើខ្លួនឯងសម្រាប់សិក្សាមេរៀនបន្ទាប់ៗនៅសប្តាហ៍ក្រោយផងដែរ!
This week at Brightstar was a gentle and positive transition back into our school routine.
Across all subjects, students engaged in interactive learning experiences designed to strengthen and review key concepts. Through hands-on activities, collaboration, discussion, and guided practice, learners were able to revisit prior knowledge while building confidence for the weeks ahead!

ប្អូនៗសិស្សានុសិស្សនៃថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងសកម្មភាពសិក្សាចាក់បង្ហូរទឹកជាផ្នែកនៃការសិក្សាអនុវត្តផ្ទាល់។
(English Below)
ប្អូនៗសិស្សានុសិស្សនៃថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងសកម្មភាពសិក្សាចាក់បង្ហូរទឹកជាផ្នែកនៃការសិក្សាអនុវត្តផ្ទាល់។ សកម្មភាពសិក្សានេះ ជួយដល់ការអភិវឌ្ឍបំណិនចលករ ចលនាភ្នែក-ដៃ ការផ្ចង់អារម្មណ៍ ព្រមទាំងជួយលើកកម្ពស់ដល់ឯករាជ្យភាព និងស្មារតីនៃការចេះទទួលខុសត្រូវផងដែរ៕
Our EY students took part in a pouring activity as part of their hands-on learning experience. This simple task supports fine motor development, hand-eye coordination and concentration, while promoting independence and a sense of responsibility.

ក្នុងកម្មវិធីខេមរសិក្សា ប្អូនៗបានទទួលបំណិនបន្ថែមក្នុងការរៀនធ្វើការងារជាក្រុម និងពិភាក្សាដោយប្រើប្រាស់ភាសាខ្មែរ។
្នុងកម្មវិធីខេមរសិក្សា ប្អូនៗបានទទួលបំណិនបន្ថែមក្នុងការរៀនធ្វើការងារជាក្រុម និងពិភាក្សាដោយប្រើប្រាស់ភាសាខ្មែរ។ ការធ្វើបែបនេះ ប្អូនៗនឹងកាន់តែមានសមត្ថភាពក្នុងការបញ្ចេញមតិ និងការយល់ឃើញរបស់ខ្លួនដោយប្រើប្រាស់ភាសាខ្មែរកាន់តែប្រសើរ និងបានត្រឹមត្រូវ។
In the Khmer Studies Program, students gain additional skills in working collaboratively and engaging in discussions using the Khmer language. Through these activities, they develop stronger abilities to express their ideas and perspectives more confidently, accurately, and effectively in Khmer.

នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។
(English Below)
នៅសាលាអន្តរជាតិប្រាយស្តារ ការអប់រំកាយគឺត្រូវបានចាត់ទុក និងឲ្យតម្លៃខ្ពស់ដូចទៅនឹងការអប់រំផ្នែកចំណេះដឹង។
តាមរយ:សកម្មភាពសិក្សាប្រកបដោយការអភិវឌ្ឍរបស់យើង ប្អូនៗសិស្សានុសិស្សអាចពង្រឹងនូវសមត្ថភាពក្នុងការបំពេញការងារក្រុម និងបំណិនចេះសហការគ្នា ព្រមទាំងជួយដល់សុខភាពរាងកាយ ទំនុកចិត្ត និងទម្លាប់រស់នៅល្អ៕
At Brightstar, physical education is valued just as highly as academics. Through developmentally appropriate activities, students strengthen their teamwork and collaboration skills while building overall fitness, confidence, and a lifelong appreciation for healthy, active living.

នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសទី៣ នេះ យើងឃើញថា ការសិក្សាបានប្រព្រឹត្តិយ៉ាងសកម្ម!
(English Below)
នៅក្នុងសប្តាហ៍ទី១ នៃត្រីមាសទី៣ នេះ យើងឃើញថា ការសិក្សាបានប្រព្រឹត្តិយ៉ាងសកម្ម! ប្អូនៗសិស្សានុសិស្សរបស់យើង បានបន្តចាប់ផ្តើមការចូលរួមនៅក្នុងសកម្មភាពសិក្សាសម្បូរបែប ដែលជួយជំរុញដល់ការចង់ចេះចង់ដឹង និងសេចក្តីស្រឡាញ់ចំពោះការសិក្សាពេញមួយជីវិត។
តាមរយៈរូបភាពទាំងនេះ យើងអាចមើលឃើញថា ការបង្កើតនូវបរិយាកាស និងរបៀបសិក្សាច្រើនបែបខុសៗគ្នាបាននាំមកនូវភាពសប្បាយរីករាយ ការចូលរួម និងបទពិសោធន៍សិក្សាប្រកបដោយអត្ថន័យជូនដល់សិស្សានុសិស្សរបស់យើង៕
The first week of Term 3 was in full swing at Brightstar! Students kicked off the term with a variety of engaging activities designed to nurture curiosity and inspire a lifelong love for learning.
Through these images, we see how creating an environment that embraces different learning styles brings joy, engagement, and meaningful learning experiences for our students.

ការប្រឡងបានចាប់ផ្តើមប្រព្រឹត្តិទៅហើយសម្រាប់ប្អូនៗថ្នាក់មត្តេយ្យសិក្សារបស់យើងនៅសប្តាហ៍នេះ។ ឆ្លៀតក្នុងអំឡុងនេះផងដែរ លោកគ្រូ អ្នកគ្រូក៏បានតាមដានពីសកម្មុភាពសិក្សារបស់ប្អូនៗផ្ទាល់មួយទល់មួយ ដូចជាតាមរយៈកិច្ចការអនុវត្តន៍ និងការសិក្សាជាក់ស្តែង។
(English Below)
ការប្រឡងបានចាប់ផ្តើមប្រព្រឹត្តិទៅហើយសម្រាប់ប្អូនៗថ្នាក់មត្តេយ្យសិក្សារបស់យើងនៅសប្តាហ៍នេះ។ ឆ្លៀតក្នុងអំឡុងនេះផងដែរ លោកគ្រូ អ្នកគ្រូក៏បានតាមដានពីសកម្មុភាពសិក្សារបស់ប្អូនៗផ្ទាល់មួយទល់មួយ ដូចជាតាមរយៈកិច្ចការអនុវត្តន៍ និងការសិក្សាជាក់ស្តែង។ ប្អូនៗត្រូវបានលោកគ្រូ អ្នកគ្រូដាក់ឱ្យរកលេខ ស្វែងយល់ពីសូរស័ព្ទអក្សរ ចែករំលែកគំនិត និងចាត់ថ្នាក់វត្ថុស្ថិតក្រោមណែនាំ និងជ្រោមជ្រែងយ៉ាងកក់ក្តៅ៕
Assessment has begun for our Early Years learners. During this period, teachers work one on one with each student through familiar, hands-on learning experiences. Students are invited to identify numbers, explore phonics sounds, share ideas, and sort materials, all in a calm and supportive learning environment.

ការសិក្សាភាសាខ្មែរតាំងពីវ័យដំបូលនៃការសិក្សា នឹងជួយឱ្យប្អូនៗសិស្សានុសិស្សមានឱកាសកាន់ប្រសើរក្នុងការអភិវឌ្ឍចំណេះដឹង បំណិន និងភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរនៅពេលអនាគត។

ការសិក្សារំលឹកមេរៀនត្រៀមសម្រាប់ការប្រឡងនៅសប្តាហ៍ក្រោយរបស់ប្អូនៗថ្នាក់មត្តេយ្យសិក្សា បានធ្វើឡើងប្រកបដោយភាពសប្បាយរីករាយ តាមរយៈការលេងកម្សាន្ត និងការស្វែងយល់រុករក។

សាលាអន្តរជាតិ ប្រាយស្តារលើកកម្ពស់ការសិក្សាភាសា និងវប្បធម៌ខ្មែរតាមរយៈកម្មវិធីខេមរសិក្សា។

សប្តាហ៍ដំបូងនៃការសិក្សាពោរពេញដោយអត្ថន័យ ក្រោយវិលត្រឡប់ពីវិស្សមកាល!
