នៅក្នុងប្រធានបទមេរៀន “ស្រមៃថា” កុមារៗសិស្សានុសិស្សរបស់យើងបានស្វែងយល់នូវភាពសប្បាយរីករាយអំពីការបង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់នូវសម្ភារផ្សេងៗរួមមានដូចជាទឹកថ្នាំពណ៌ ក្រដាស និងពិសេសគឺគំនិតច្នៃប្រឌិត ការចេះស្រមើលស្រមៃ។

(English Below)
នៅក្នុងប្រធានបទមេរៀន “ស្រមៃថា” កុមារៗសិស្សានុសិស្សរបស់យើងបានស្វែងយល់នូវភាពសប្បាយរីករាយអំពីការបង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់នូវសម្ភារផ្សេងៗរួមមានដូចជាទឹកថ្នាំពណ៌ ក្រដាស និងពិសេសគឺគំនិតច្នៃប្រឌិត ការចេះស្រមើលស្រមៃ។
ប្អូនៗបានរៀនសាកល្បងលាយទឹកថ្នាំចម្រុះពណ៌បញ្ចូលគ្នា រៀនអនុវត្តបំណិនចលករ​ ដោយប្រើពុម្ពតាមទ្រង់ទ្រាយក្នុងការលាបពណ៌ ក៏ដូចជារីករាយក្នុងការលាយបង្កើតពណ៌ឥន្ធនូ។
ជាមួយនឹងការផ្តោតផង លេងផង ប្អូនៗបានស្វែងយល់ដឹងពីការចេះស្រមើលស្រមៃ។ លើសពីនេះ រាល់ស្នាដៃសិល្បៈថ្នាំពណ៌របស់ប្អូនៗ សុទ្ធតែបាននាំមកនូវគំនិតច្នៃប្រឌិត និងការចង់ដឹងចង់ឃើញ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
In “Imagine That” theme, our young learners explored the joy of making art using paint, paper, and a whole lot of imagination.
They experimented with colour mixing, practised their fine motor skills by using shapes to create their paintings, and had fun with rainbow colours as they brought their ideas to life.
With focus and freedom, they explored what happens when they simply imagine. From bold splashes of paint to vibrant shapes and patterns, each creation offered a glimpse into their bright and curious minds.
Every child shines like a star at Brightstar!

ត្រីមាសទី៣បានបញ្ចប់ទៅប្រកបដោយផ្លែផ្កាសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង!

(English Below)
ត្រីមាសទី៣បានបញ្ចប់ទៅប្រកបដោយផ្លែផ្កាសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង!
ក្នុងរយៈពេលកន្លងមកនេះ ប្អូនៗបានទទួលនូវបទពិសោធន៍សិក្សាល្អៗជាច្រើន ទាំងសំណើចផង ចំណេះផង ការបណ្តុះនូវភាពចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិតជាដើម។ តាមរយៈការចូលរួមរិះរកនូវគំនិតថ្មីៗ ក៏ដូចជាការចូលរួមសកម្មភាពសិក្សាជាក្រុមជាមួយមិត្តភក្តិ បានបង្ហាញឱ្យឃើញថា សិស្សានុសិស្សរបសយើង សុទ្ធតែពោរពេញដោយសេចក្តីរីករាយ និងភាពស្វាហាប់ក្នុងការសិក្សា។ គ្រប់សកម្មភាពសិក្សានៅប្រាយស្តារ សុទ្ធតែចូលរួមធ្វើឱ្យការសិក្សារបស់ពួកគេរីកចម្រើនទៅមុខ មិនថា តាមរយៈការលេង ការច្នៃប្រឌិត សិល្បៈ ឬការរួមគ្នាដោះស្រាយចំណោទបញ្ហានានា។
យើងទាំងអស់គ្នាពិតជាមានមោទនភាពជាខ្លាំងដែលបានឃើញនូវការភាពរីកចម្រើន ក៏ដូចជាលទ្ធផលសិក្សារបស់ប្អូនៗប្រកបដោយផ្លែផ្កាប្រចាំត្រីមាសនេះ។
សូមរីករាយ និងត្រៀមខ្លួនសម្រាប់ត្រីមាសថ្មីជាបន្តទៀត!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
What an incredible journey Term 3 has been!
Our young learners have filled the classroom with laughter, curiosity and creativity making each day an exciting adventure. From discovering new ideas to teaming up on for fun activities, they’ve shown incredible enthusiasm and excitement. Whether they were learning through play, creating beautiful crafts or solving problems together, each moment marked a step forward in their learning journey. It’s been amazing to watch them grow and achieve so much this term. We are excited for another great term ahead.
Every child shines like a star at Brightstar!

ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងបានប្រព្រឹត្តិទៅដោយរលូននៅសប្តាហ៍នេះ ខណៈសបង្ហាញឱ្យយើងបានឃើញច្បាស់នូវវឌ្ឍនភាពសិក្សា ចំណុចខ្លាំង និងចំណុចកែលម្អដែលសិស្សានុសិស្សត្រូវពង្រឹងបន្ថែម។

(English Below)
ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងបានប្រព្រឹត្តិទៅដោយរលូននៅសប្តាហ៍នេះ ខណៈសបង្ហាញឱ្យយើងបានឃើញច្បាស់នូវវឌ្ឍនភាពសិក្សា ចំណុចខ្លាំង និងចំណុចកែលម្អដែលសិស្សានុសិស្សត្រូវពង្រឹងបន្ថែម។ ការប្រឡងនេះ ជួយដល់ទាំងគ្រូ និងសិស្ស ព្រោះវាជាការផ្តល់ឱកាសដល់សិស្សដើម្បីដកស្ទង់នូវសមត្ថភាព ក៏ដូចជាភាពខ្លាំងរបស់ខ្លួន រកមើលនូវចំណុចខ្វះខាត ចូលរួមសហការជាមួយលោកគ្រូ អ្នកគ្រូធ្វើឱ្យការសិក្សាជារួមទទួលបានជោគជ័យ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our primary assessments were underway this week and played a crucial role in providing valuable insights into their learning progress, strengths, and areas that need improvement. They serve multiple purposes, benefiting both students and teachers. These assessments give learners the opportunities to test their strengths, identify their weaknesses and work in collaboration with their teachers to pave the way forward to success.
Every child shines like a star at Brightstar!

ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗកុមារៗប្រចាំថ្នាក់មត្តេយ្យរបស់យើងកំពុងចាប់ផ្តើមប្រព្រឹត្តិទៅហើយនៅសប្តាហ៍នេះ ខណៈយើងពិតជា មានមោទនភាពដែលបានឃើញនូវការលូតលាស់រីកចម្រើនទៅមុខរបស់សិស្សានុសិស្ស។

(English Below)
ការប្រឡងវាស់ស្ទង់សមត្ថភាពប្អូនៗកុមារៗប្រចាំថ្នាក់មត្តេយ្យរបស់យើងកំពុងចាប់ផ្តើមប្រព្រឹត្តិទៅហើយនៅសប្តាហ៍នេះ ខណៈយើងពិតជា មានមោទនភាពដែលបានឃើញនូវការលូតលាស់រីកចម្រើនទៅមុខរបស់សិស្សានុសិស្ស។ ក្រៅតែពីក្រឡេកមើលឡើងវិញនូវការសិក្សាអំពីចំនួនលេខហើយ យើងក៏ចង់ឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណេះដឹងទាក់ទងនឹងការចង់ដឹងចង់ឃើញ ការច្នៃប្រឌិត និងទិដ្ឋភាពសំខាន់ត្រួសៗដែលប្អូនៗបានឆ្លងកាត់កន្លងមកនេះ។ ទាំងនេះ គឺជាអ្វីដែលយើងចង់បង្ហាញឱ្យឃើញថា កុមារៗរបស់យើងបានសិក្សា ព្រមទាំងទទួលបានភាពរីកចម្រើនដល់ចំណុចណា ហើយយើងអាចជួយពួកគេបានដូចម្តេចខ្លះ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our Early Years assessments are underway and it is amazing to see each child grow in their own unique way. We are not just looking at numbers but at their curiosity, their creativity and the little moments that show how far they have come. It’s all about understanding where they are and how we can support them on their journey.
Every child shines like a star at Brightstar!

Read More

 

Our little heroes wrapped up the ‘To the Rescue’ unit with an exciting array of activities. They built amazing structures in the superhero den, struck bold poses at the Captain America photo booth, explored sensory challenges as superhero detectives, and engaged in sand play and construction projects, all of which sparked their imagination. The river water play station encouraged teamwork, ice painting unleashed their creativity, and the superhero animal rescue sparked empathy for others.

Creativity, teamwork, and heroism were evident in every moment, making this unit a great celebration of their growth.

Every child shines like a star at Brightstar!

នៅក្នុងថ្នាក់មត្តេយ្យសិក្សារបស់យើង​ ការសិក្សាត្រូវបានផ្តោតអាទិភាពទៅលើការអភិវឌ្ឍផ្នែកកាយសម្បទា។

(English Below)

នៅក្នុងថ្នាក់មត្តេយ្យសិក្សារបស់យើង​ ការសិក្សាត្រូវបានផ្តោតអាទិភាពទៅលើការអភិវឌ្ឍផ្នែកកាយសម្បទា។ ក្នុងនោះរួមមាន ដូចជាការផ្តោតទៅលើការតោងឡើង ការពត់ខ្លួន ការរក្សាលំនឹង និងការពង្រឹងរាងកាយឱ្យរឹងមាំ។ ការតោងឡើងជា លំហាត់រាងកាយដែលជួយពង្រឹងសាច់ដុំ និងបង្កើតភាពជឿជាក់លើខ្លួនឯង ខណៈដែលការពន់ពេនខ្លួន ក៏ជួយពង្រឹងដល់តួរាងកាយទាំងមូល ធ្វើឱ្យមានភាពរហ័សរហួន ព្រមទាំងការរក្សាលំនឹងចូលរួមជួយដល់ការទប់លំនឹង និងការផ្ចង់អារម្មណ៍។

ការពង្រឹងរាងកាយ ធ្វើឱ្យកុមារៗចេះសហការគ្នាជាក្រុម មានភាពរឹងមាំ និងចេះដោះស្រាយបញ្ហា។ រាល់សកម្មភាពនីមួយៗ សុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ និងការលូតលាស់ដល់កុមារៗ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

In our Early Years, we prioritise the importance of physical development. This term, we are focusing on climbing, stretching, balancing and building. Climbing challenges their muscles and builds self-confidence, stretching improves posture and flexibility and balancing enhances stability and concentration.

Building encourages teamwork, strength and problem solving. Each activity fosters growth and every movement makes a difference.
Every child shines like a star at Brightstar!

ការអភិវឌ្ឍកុមាររួមបញ្ចូលនូវសកម្មភាពចម្រុះជាច្រើន។ ក្នុងកម្មវិធីកុមារដ្ឋាន និងមត្តេយ្យសិក្សារបស់សាលាអន្តរជាតិប្រាយស្តារ សកម្មភាពសិក្សាទាំងអស់សុទ្ធតែមានគោលដៅក្នុងការអភិវឌ្ឍពេញលេញសម្រាប់កុមារ ទាំងផ្នែករាងកាយ ស្មារតី និងបញ្ញា។

(English Below)
ការអភិវឌ្ឍកុមាររួមបញ្ចូលនូវសកម្មភាពចម្រុះជាច្រើន។ ក្នុងកម្មវិធីកុមារដ្ឋាន និងមត្តេយ្យសិក្សារបស់សាលាអន្តរជាតិប្រាយស្តារ សកម្មភាពសិក្សាទាំងអស់សុទ្ធតែមានគោលដៅក្នុងការអភិវឌ្ឍពេញលេញសម្រាប់កុមារ ទាំងផ្នែករាងកាយ ស្មារតី និងបញ្ញា។
កុមារចូលរួមក្នុងសកម្មភាពនានាដែលមានលក្ខណៈជាការលេង និងសិក្សា ដូចជាការគូរ ការកាត់ ការដើរ រត់ លោត និងការលេងល្បែងសិក្សាផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពនៃការប្រើប្រាស់រាងកាយគ្រប់ផ្នែក ដែលជាមូលដ្ឋានសម្រាប់ការសិក្សា និងលូតលាស់ក្នុងពេលអនាគត។
“Watch them grow! Every little step counts as our kindergarten kids strengthen their motor skills, building confidence, coordination, and creativity along the way!
From practicing hand-eye coordination with fun activities like drawing and cutting, to developing their balance and strength through running, jumping, and playing—each movement helps build the foundation for their future learning and growth.

“ចូលរួមបង្កើតសុភមង្គលជាមួយគ្នា!” នៅថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចូលរួមអបអរទិវានៃភាពសប្បាយរីករាយសកលតាមរយៈការចូលរួមក្នុងសកម្មភាពសិក្សា និងកម្សាន្តសប្បាយៗជាច្រើនដែលរួមមានដូចជា ការបង្កើតស្នាដៃសិល្បៈដោយការបាញ់ថ្នាំពណ៌លើផ្ទាំងក្រណាត់ ការច្នៃបង្កើតទម្រង់មុខដែលបង្ហាញពីភាពរីករាយ រួមទាំងការដាំដុះកម្សាន្តផ្សេងៗនៅក្នុងសួនបន្លែ។

(English Below)
“ចូលរួមបង្កើតសុភមង្គលជាមួយគ្នា!” នៅថ្ងៃនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចូលរួមអបអរទិវានៃភាពសប្បាយរីករាយសកលតាមរយៈការចូលរួមក្នុងសកម្មភាពសិក្សា និងកម្សាន្តសប្បាយៗជាច្រើនដែលរួមមានដូចជា ការបង្កើតស្នាដៃសិល្បៈដោយការបាញ់ថ្នាំពណ៌លើផ្ទាំងក្រណាត់ ការច្នៃបង្កើតទម្រង់មុខដែលបង្ហាញពីភាពរីករាយ រួមទាំងការដាំដុះកម្សាន្តផ្សេងៗនៅក្នុងសួនបន្លែ។
ប្អូនៗបានសហការរួមគ្នាដាំដុះគ្រាប់ពូជ ដែលស្តែងចេញនូវអត្ថន័យនៃការលូតលាស់ ក្តីសង្ឃឹម និងសុភមង្គល។ ក្រៅតែពីបានអនុវត្តនូវសកម្មភាពទាំងនេះរួចហើយ ប្អូនៗក៏បានចំណាយពេលវេលាក្នុងការឆ្លុះបញ្ចាំងឡើងវិញពីភាពសប្បាយរីករាយផ្សេងៗដែលបានបំពេញជាមួយគ្នា ទាំងការលេងប្រដាប់លេង ការបិតស្ទីកឃើលើរូបភាព និងការចែករំលែករឿងសប្បាយៗពីនេះពីនោះជាមួយគ្នា។
តាមរយៈការសិក្សានេះ បានរំលឹកឱ្យយើងដឹងថា សុភមង្គលគឺតែងតែស្ថិតនៅជុំវិញខ្លួនរបស់យើង ហើយយើងអាចបង្កើតវាឡើងបានគ្រប់ពេលវេលា៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
“World Happiness Day-Celebrating Happiness Together”
Today, our young learners embraced the little things that bring them joy with fun activities like Art Attack, Creating Our Happy Faces, and planting smiles in our Happiness Garden.
Together, they planted seeds, symbolising growth, hope, and happiness. They also took a moment to reflect on what makes them happy while sitting with friends, playing with toys, placing stickers on pictures that brought them joy, and sharing stories about what makes them smile.
It was a beautiful reminder that happiness is all around us, waiting to be celebrated, and today showed us that joy is always close by.
Every child shines like a star at Brightstar!

ដើម្បីចូលរួមលើកកម្ពស់វិស័យអំណានជាភាសាខ្មែរ និងជាការចូលរួមអបអរទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) សាលាអន្តរជាតិប្រាយស្តារបានរៀបចំកម្មវិធីប្រកួតអំណានភាសាខ្មែរសម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាកាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅនេះ។

(English Below)
ដើម្បីចូលរួមលើកកម្ពស់វិស័យអំណានជាភាសាខ្មែរ និងជាការចូលរួមអបអរទិវាជាតិអំណានលើកទី១០ (១១ មីនា ២០២៥) សាលាអន្តរជាតិប្រាយស្តារបានរៀបចំកម្មវិធីប្រកួតអំណានភាសាខ្មែរសម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាកាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅនេះ។
ប្អូនៗសិស្សានុសិស្សយើងបានខិតខំប្រឹងប្រែង ហ្វឹកហាត់លើការអាន និងបានបង្ហាញសមត្ថភាពផ្នែកអំណានភាសាខ្មែរបានយ៉ាងល្អ។​
សូមចូលរួមអបអរសាទរ ដល់ប្អូនៗជាជ័យលាភី ក៏ដូចជាសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងការប្រកួតនេះ។​ សូមបន្តការស្រឡាញ់ការអាន និងការស្រឡាញ់ភាសាខ្មែររបស់យើង។
To inspire a love for reading in Khmer and to celebrate the National Day of Reading (March 11 2025) Brightstar organized Khmer Reading Competition for all our primary students on March 13, 2025.
We are incredibly proud of all the participants and thank you to each one of you for embracing the importance of reading Khmer, and for taking the time and effort to enhance your skills.
Congrats to all the amazing participants in the Khmer Reading Competition! Let’s keep the love for reading alive!

What a fun and educational day in our Early Years class!

What a fun and educational day in our Early Years class!

We would like to highlight today’s life of our kids in an early year class at Brightstar.
The kids experimented with speed, distance, and gravity during today’s car ramp activity, learning about how toy vehicles perform on low, medium, and high ramps. They also reviewed the first set of phonics sounds, matching pictures to letter sounds and tracing letters—so proud of their progress! For numeracy, counting up to 13 and quantifying 13 buttons was a great math activity, and this afternoon, we explored waterfalls in Social Studies, using water droppers to paint and simulate the flow of water from top to bottom.
At Brightstar, our kids always have a wonderful day filled with exploration and growth!

close-link