ថ្ងៃដែលពោរពេញដោយអត្ថន័យជាមួយកម្មវិធី “កូនចុងភៅតូច” របស់សាលាអន្តរជាតិប្រាយស្តារ!

នៅថ្ងៃនេះសាលាអន្តរជាតិប្រាយស្តាររបស់យើងមានមោទនភាពក្នុងការប្រារព្ធនូវទិវានារីអន្តរជាតិក្រោមប្រធានបទ “ចំណាត់ការឆ្ពោះទៅមុខ” ដែលផ្ដោតទៅលើការផ្លាស់ប្ដូរនូវសិទ្ធិស្ត្រី និងក្មេងស្រីជុំវិញពិភពលោក។

ការរៀនលេងកីឡាបាល់ទះធ្វើឱ្យសិស្សានុសិស្សកចេះសហការជាក្រុម បង្កើនចលនារាងកាយ និងភាពរហ័សរហួន មានភាពសកម្មក្នុងការរស់នៅ ក៏ដូចជាសុខភាពល្អ។

ថ្ងៃថ្មី ការប្រកួតប្រជែងថ្មី! សូរសព្ទអក្សរ គឺជាមេរៀនមួយដ៏សំខាន់សម្រាប់កុមារៗថ្នាក់មត្តេយ្យសិក្សា ព្រោះវាជួយឱ្យពួកគេចេះប្រកបអក្សរ ចេះពាក្យ មានទំនុកចិត្តលើខ្លួនឯង រួមទាំងអាចអភិវឌ្ឍនូវបំណិនអំណានបានយ៉ាងរឹងមាំ។

ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។
ថ្ងៃនេះគឺជាទិវាកីឡារបស់សាលាអន្តរជាតិប្រាយស្តារ ដែលជាព្រឹត្តិការណ៍មួយប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ និងពោរពេញដោយការប្រកួតប្រជែង។
នៅក្នុងនោះ ក្រុមកីឡាករវ័យក្មេងទាំង៤ក្រុមដែលដាក់ឈ្មោះទៅតាមធាតុទាំង៤រួមមាន Aqua, Solar, Terra, និង Giai បានចូលរួមប្រកួតប្រជែងគ្នាទៅលើវិញ្ញាសាចម្រុះដូចជា កីឡាហែលទឹក ការឆ្លងកាត់ឧបសគ្គ ការរត់បណ្តាក់ និងកីឡាទាញព្រ័ត្រ។ ក្រុមនីមួយៗ បានបង្ហាញឱ្យឃើញពីការតាំងចិត្ត អំណត់ និងការសហការគ្នាជាក្រុមយ៉ាងក្លៀវក្លា ញុំាងឱ្យកម្មវិធីរបស់យើងរឹតតែឱឡារិក និងប្រកបដោយភាពប្រកួតប្រជែង។
ជាលទ្ធផល ក្រុមតំណាងធាតុទឹក ( Aqua) បានដណ្តើមយកជ័យជម្នះលេខមួយក្នុងការប្រកួត ឈ្នះលើបណ្តាក្រុមដទៃផ្សេងទៀតតាមលេខរៀង ដូចជាក្រុម(Solar) ជ័យលាភីលេខ២ ក្រុម (Terra) លេខ៣ និងក្រុម (Giai) លេខ៤។
អ្វីដែលសំខាន់ជាងគេនោះគឺ ក្រុមទាំងអស់សុទ្ធបានបង្ហាញនូវទឹកចិត្តជាអ្នកកីឡា និងភាពរំភើបរីករាយដែល ធ្វើឱ្យកម្មវិធីថ្ងៃនេះក្លាយជាពេលវេលាគួរជាទីចងចាំសម្រាប់អ្នកចូលរួមគ្រប់ៗគ្នា៕
Today was the Brightstar School’s Sports Day which was a thrilling event filled with excitement and competition.
Four teams—Aqua, Solar, Terra, and Giai—competed in various events, including swimming, an obstacle race, a relay, and a tug-of-war. Every team showcased incredible determination and teamwork, making the competition competitive and enjoyable.
The Aqua team emerged victorious, securing first place with outstanding performances. Solar followed closely in second, while Terra claimed third, and Giai finished in fourth.
All teams displayed great sportsmanship and enthusiasm, making the day a memorable celebration for everyone involved.
#Brightstar #InternationalSchool #SportsDay #SchoolEvents

នៅសាលាអន្តរជាតិប្រាយស្តារ យើងឱ្យតម្លៃទៅលើគំនិតច្នៃប្រឌិត! តួយ៉ាងប្អូនៗសិស្សានុសិស្សជាសិល្បករវ័យក្មេងរបស់យើងបានចូលរួមបំពេញនូវកិច្ចការរៀនសូត្រច្នៃប្រឌិតរបស់ពួកគេប្រកបដោយភាពរីករាយ។

រីករាយទិវានៃក្តីស្រលាញ់!

កុមារតូចៗដែលជាអ្នករុករកដ៏ចំណាន បានធ្វើសកម្មភាពសិក្សាខាងក្រៅថ្នាក់ដ៏អស្ចារ្យ! តាមរយៈការអង្កេត ការស្វែងយល់ពីរុក្ខជាតិ ក្នុងសួនច្បារ កុមារតូចៗបានបង្ហាញនូវភាពរីករាយជាខ្លាំង។

សិស្សានុសិស្សរបស់យើង បានចូលរួមរៀនសូត្របញ្ចេញនូវការស្រមើលស្រមៃរបស់ពួកគេដោយក្តីរីករាយតាមរយៈសកម្មភាពគូររូបគំនូរ!
(English Below)
សិស្សានុសិស្សរបស់យើង បានចូលរួមរៀនសូត្របញ្ចេញនូវការស្រមើលស្រមៃរបស់ពួកគេដោយក្តីរីករាយតាមរយៈសកម្មភាពគូររូបគំនូរ!
ទេសភាពគំនូរដ៏ស្រស់ត្រកាល និងរស់រវើក ដែលជាស្នាដៃរបស់ប្អូនៗគ្រប់គ្នា បានឆ្លុះបញ្ចាំងឱ្យឃើញថាម្នាក់ៗសុទ្ធតែមានគំនិតច្នៃប្រឌិតល្អឯករៀងៗខ្លួន។
សាលារីករាយដែលបានឃើញប្អូនៗចេះសិក្សាបញ្ចេញនូវសមត្ថភាព រួមទាំងស្វែងយល់ពីគំនិតថ្មីៗ។
រីករាយតាមដានជាមួយនឹងការសិក្សាប្រកបដោយភាពរីករាយ រួមទាំងការបណ្តុះនូវទេពកោសល្យសិល្បៈរបស់ប្អូនៗជាបន្តទៀត៕
Our students have had a fantastic time bringing their imagination to life with some colorful drawing activities at school!
From magical creatures to beautiful landscapes, every masterpiece is a reflection of their unique creativity. We love seeing how art allows our kids to express themselves and explore new ideas.
Stay tuned for more creative fun as we continue to nurture their artistic talents!
#Brightstar #InternationalSchool #KidsArt #SchoolActivities #CreativeKids

ឈានចូលមកដល់សប្តាហ៍នេះ សាលាអន្តរជាតិប្រាយស្តារយើងបានចាប់ផ្តើមនូវឆមាសថ្មី ឆមាសទី២ ដោយសិស្សានុសិស្សរបស់យើងបានសិក្សាអំពីមេរៀនតុល្យភាពរបបអាហារ និងការបរិភោគអាហារដែលមានសុខភាពល្អ។
