ខណៈដំណាច់ឆ្នាំសិក្សារបស់យើងកំពុងខិតចូលមកដល់ ប្អូនៗជាសិស្សានុសិស្សយើងបានបន្តបំពេញនូវកិច្ចការរៀនសូត្ររបស់ពួកគេប្រកបដោយភាពស្វាហាប់ ពិសេសបានបង្ហាញឱ្យឃើញពីការរីកចម្រើន ទទួលបានតាមរយៈកិច្ចការគម្រោងសំខាន់ៗ។

កុមារៗថ្នាក់មត្តេយ្យនៃសាលារបស់យើងកំពុងសិក្សាស្វែងយល់អំពីចង្វាក់ភ្លេង ទំនុកច្រៀង និងរៀនបញ្ចេញកាយវិការតាមភ្លេងយ៉ាងសកម្មនៅក្នុងម៉ោងថ្នាក់តន្រ្តី។

ហេតុអ្វីបានជាសកម្មភាពរាងកាយជួយជំរុញឱ្យសិស្សទទួលបានភាពជោគជ័យ?
(English Below)
ហេតុអ្វីបានជាសកម្មភាពរាងកាយជួយជំរុញឱ្យសិស្សទទួលបានភាពជោគជ័យ?
សកម្មភាពរាងកាយមិនត្រឹមតែជួយរក្សាឱ្យខ្លួនប្រាណស្អាតសមសួនប៉ុណ្ណោះទេ តែវាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការលូតលាស់ និងការអភិវឌ្ឍរបស់សិស្សានុសិស្ស។ ការចូលរួមក្នុងសកម្មភាពបម្លាស់ទីទៀងទាត់ អាចជួយពង្រឹងដល់មុខងារនៃការគិត ដូចជាការចងចាំ និងការផ្តោតអារម្មណ៍ ដែលនេះសុទ្ធតែអាចពង្រឹងដល់ការសិក្សាកាន់តែប្រសើរ។
លើសពីនេះ វាជួយលើកកម្ពស់ដល់ការអភិវឌ្ឍកាយសម្បទាមាំមួន ជួយធ្វើឱ្យឆ្អឹង និងសាច់ដុំរឹងមាំ បង្កើតទម្លាប់រស់នៅដែលមានសុខភាពល្អយូរអង្វែងទប់ស្កាត់ការកើតជំងឺរាំុរៃ។
ក្រៅតែពីអត្ថប្រយោជន៍ទាំងនេះ ការឆ្លៀតបញ្ចូលនូវសកម្មភាពរាងកាយក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ គឺពិតជាសំខាន់ក្នុងការអប់រំសិស្សានុសិស្សឱ្យរីកចម្រើន និងមានភាពអត់ធ្មត់៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
🌟 Why Physical Activity Fuels Student Success 🌟
Physical activity isn’t just about staying fit—it’s a cornerstone of student growth and development. Engaging in regular movement enhances cognitive functions like memory and attention, leading to improved academic performance.
It promotes healthy physical development, strengthening bones and muscles, and establishing lifelong habits that combat chronic diseases.
Incorporating physical activity into daily routines isn’t just beneficial—it’s essential for nurturing well-rounded, resilient students.
Every child shines like a star at Brightstar!

នៅសាលាអន្តរជាតិប្រាយស្តារ យើងបណ្តុះនូវសេចក្តីស្រឡាញ់ចំពោះអំណានតាំងពីវ័យដំបូង តាមរយៈម៉ោងសិក្សារឿងនិទាន ការមើលសៀវភៅរូបភាព និងការអានអត្ថបទងាយៗ។

ភាពអស្ចារ្យកើតឡើង នៅពេលប្អូនៗចេះសហការ និងចែករំលែករួមគ្នា!

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់ប្រាយស្តារបានធ្វើទស្សនកិច្ចសិក្សាទៅកាន់កសិដ្ឋានគិរីសួគ៌ដែលជាកសិដ្ឋានចិញ្ចឹមគោ និងជាកន្លែងផលិតទឹកដោះគោដ៏ទំនើប។ ប្អូនៗបានសិក្សាស្វែងយល់ដោយផ្ទាល់ពីរបៀបថែទាំគោ ដំណើរការយកទឹកដោះ និងការផលិតទឹកដោះគោ។

ថ្ងៃនេះ ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សារបស់ប្រាយស្តារបានធ្វើទស្សនកិច្ចសិក្សាទៅកាន់កសិដ្ឋានគិរីសួគ៌ដែលជាកសិដ្ឋានចិញ្ចឹមគោ និងជាកន្លែងផលិតទឹកដោះគោដ៏ទំនើប។ ប្អូនៗបានសិក្សាស្វែងយល់ដោយផ្ទាល់ពីរបៀបថែទាំគោ ដំណើរការយកទឹកដោះ និងការផលិតទឹកដោះគោ។

ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។
(English Below)
This week our learners could take a step back from studying in their textbooks and participate in projects and experiments that encouraged their curiosity and creativity.
STEM Week plays a vital role in supporting learners by providing hands-on, engaging experiences in Science, Technology, Engineering, and Mathematics. It allows students to explore real-world problems through experiments, challenges, and group projects. This practical approach helps deepen understanding of key concepts and strengthens problem-solving and critical thinking skills. STEM Week often helps students see the relevance of their learning and makes learning more dynamic, inclusive, and meaningful.
Every child shines like a star at Brightstar!
ជាការបំពេញបន្ថែមនូវចំណេះដឹងពីលើទ្រឹស្តីមេរៀនក្នុងសៀវភៅ ក៏ដូចជា បង្កើនឱ្យមានការចង់ដឹងចង់ឃើញ និងគំនិតច្នៃប្រឌិត ប្អូនៗថ្នាក់បឋមសិក្សារបស់យើងនៅសប្តាហ៍នេះ បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងគម្រោងសិក្សា និងការធ្វើពិសោធន៍រួមគ្នា។
សប្តាហ៍ស្ទែម ដើរតួយ៉ាងសំខាន់ជួយដល់ការសិក្សារបស់សិស្ស ដែលរួមមានតាមរយៈការផ្តល់ឱកាសដល់សិស្សបានអនុវត្តសកម្មភាពផ្ទាល់ ចូលរួមស្វែងយល់ពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ សិស្សានុសិស្សបានស្វែងយល់ពីបញ្ហាពិតជាក់ស្តែង តាមរយៈការធ្វើពិសោធន៍ ការប្រកួតប្រជែង និងគម្រោងកិច្ចការក្រុម។ វិធីសាស្រ្តសិក្សានេះ ជួយធ្វើឱ្យសិស្សយល់ដឹងស៊ីជម្រៅពីគោលគំនិតសំខាន់ៗ រួមទាំងពង្រឹងបំណិនដោះស្រាយបញ្ហា និងការត្រិះរិះ។ សប្តាហ៍ស្ទែម ក៏ជួយឱ្យសិស្សបានឃើញពីភាពពាក់ព័ន្ធជាក់ស្តែងផ្សាភ្ជាប់នឹងការសិក្សារបស់ពួកគេផ្ទាល់ ជួយបង្កើនការសិក្សាឱ្យកាន់តែមានភាពរស់រវើក បរិយាបន្ន និងប្រកបដោយអត្ថន័យ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

នៅសប្តាហ៍នេះ កុមារៗថ្នាក់មត្តេយ្យសិក្សារបស់យើងបានចូលរួមសិក្សារៀនសូត្រពោរពេញដោយភាពសប្បាយរីករាយជាមួយនឹងសកម្មភាពសិក្សាវិទ្យាសាស្រ្តស្ទែម ដែលជួយពង្រឹងដល់សេចក្តីស្រឡាញ់ចំពោះការសិក្សា និងការចង់ដឹងចង់ឃើញ។

ការសិក្សាអប់រំដែលមានប្រសិទ្ធិភាពបំផុតគឺកើតឡើងនៅពេលដែលប្អូនៗជាសិស្សានុសិស្សខ្លួនឯងផ្ទាល់បានចូលរួមសិក្សារៀនសូត្រ យកចិត្តទុកដាក់ចង់ដឹងចង់ឃើញ និងមានទំនាក់ទំនងជាមួយអ្វីៗនៅជុំវិញខ្លួន។
