ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាលទាំងអស់! សម្រាប់ថ្នាក់កម្មវិធីខ្មែរកាលពីម្សិលមិញ ប្អូនៗបានអនុវត្តអំពីការសរសេរអក្សរ«ក» និងការផាត់ពណ៌។ តាមរយៈសកម្មភាពសិក្សានេះ ប្អូនៗអាចពង្រឹងបន្ថែមលើការសរសេរ ការអាននិងស្គាល់ព្យញ្ជនៈ«ក» បានច្បាស់លាស់។ សូមអរគុណ!

ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាលទាំងអស់!
សម្រាប់ថ្នាក់កម្មវិធីខ្មែរកាលពីម្សិលមិញ ប្អូនៗបានអនុវត្តអំពីការសរសេរអក្សរ«ក» និងការផាត់ពណ៌។
តាមរយៈសកម្មភាពសិក្សានេះ ប្អូនៗអាចពង្រឹងបន្ថែមលើការសរសេរ ការអាននិងស្គាល់ព្យញ្ជនៈ«ក» បានច្បាស់លាស់។
សូមអរគុណ!

ការដាក់បញ្ចូលល្បែងកម្សាន្ត និងបច្ចេកវិទ្យាទៅក្នុងដំណើរការសិក្សា គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយជួយជំរុញដល់ការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅ។ ដោយវាមិនត្រឹមតែធ្វើឲ្យការសិក្សាមានភាពសកម្មប៉ុណ្ណោះទេ តែក៏បង្កើននូវបំណិនសំខាន់ៗដូចជា ការគិតត្រិះរិះ ការសហការ និងឯករាជ្យភាព ដើម្បីប្រើប្រាស់ក្នុងវិទ្យាសាស្រ្តសម័យទំនើប។ នៅសាលាអន្តរជាតិប្រាយស្តារ យើងមានជំនឿលើការសិក្សាដែលមានភាពរស់រវើក សម្បូរបែប កើតឡើងពីការបណ្តុះគំនិតចង់ដឹងចង់ឃើញ។

(English Below)

ការដាក់បញ្ចូលល្បែងកម្សាន្ត និងបច្ចេកវិទ្យាទៅក្នុងដំណើរការសិក្សា គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយជួយជំរុញដល់ការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅ។
ដោយវាមិនត្រឹមតែធ្វើឲ្យការសិក្សាមានភាពសកម្មប៉ុណ្ណោះទេ តែក៏បង្កើននូវបំណិនសំខាន់ៗដូចជា ការគិតត្រិះរិះ ការសហការ និងឯករាជ្យភាព ដើម្បីប្រើប្រាស់ក្នុងវិទ្យាសាស្រ្តសម័យទំនើប។

នៅសាលាអន្តរជាតិប្រាយស្តារ យើងមានជំនឿលើការសិក្សាដែលមានភាពរស់រវើក សម្បូរបែប កើតឡើងពីការបណ្តុះគំនិតចង់ដឹងចង់ឃើញ។

Integrating games and technology into the learning process serves as a powerful tool in consolidating and deepening student understanding. These approaches not only make learning engaging but also foster critical thinking, collaboration, and independence — essential skills for success in the modern world.

At Brightstar International School, we believe learning should be meaningful, dynamic, and driven by curiosity. ✨

ប្អូនៗសិស្សានុសិស្សនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង កំពុងសិក្សាចាប់យកនូវបំណិនសូរស័ព្ទអក្សរសំខាន់ៗដោយផ្តោតតាមរយៈការស្តាប់ ការអនុវត្តបញ្ចេញសំឡេងច្បាស់ៗ ការគូសផ្តាមអក្សរ ការស្គាល់ពាក្យមូលដ្ឋានដែលពេញនិយមក្នុងការប្រើប្រាស់ និងការសិក្សាស្គាល់សូរដំបូងរបស់ពាក្យ។

(English Below)
ប្អូនៗសិស្សានុសិស្សនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង កំពុងសិក្សាចាប់យកនូវបំណិនសូរស័ព្ទអក្សរសំខាន់ៗដោយផ្តោតតាមរយៈការស្តាប់ ការអនុវត្តបញ្ចេញសំឡេងច្បាស់ៗ ការគូសផ្តាមអក្សរ ការស្គាល់ពាក្យមូលដ្ឋានដែលពេញនិយមក្នុងការប្រើប្រាស់ និងការសិក្សាស្គាល់សូរដំបូងរបស់ពាក្យ។ ទាំងនេះគឺជាគ្រឹះសិក្សាមូលដ្ឋានដ៏សំខាន់សម្រាប់ជួយឲ្យសិស្សមានទំនុកចិត្តលើខ្លួនឯង ក៏ដូចជាស្រឡាញ់នូវបំណិនអំណានពេញមួយជីវិត។
At Brightstar, our young learners are building essential phonics skills through focused listening, practising clear speech, tracing letters, recognising high-frequency words and identifying beginning sounds; all while laying the foundation for confident, lifelong reading.

ក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ ការពិភាក្សាក្រុមដោយប្រើប្រាស់ភាសាខ្មែរបានពង្រឹងបន្ថែមនូវសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែររបស់សិស្សានុសិស្សដែលជួយឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង ចែករំលែកគំនិត និងវែកញែកការយល់ឃើញដោយប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។

(English Below)
ក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ ការពិភាក្សាក្រុមដោយប្រើប្រាស់ភាសាខ្មែរបានពង្រឹងបន្ថែមនូវសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែររបស់សិស្សានុសិស្សដែលជួយឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង ចែករំលែកគំនិត និងវែកញែកការយល់ឃើញដោយប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។
In the Khmer Studies Program at Brightstar, engaging in group discussions using the Khmer language significantly enhances students’ proficiency in their native tongue, fostering greater confidence in communication, idea sharing, and the articulation of diverse perspectives.

Read More

(English Below)

នៅក្នុងថ្នាក់មត្តេយ្យសិក្សា ការលេងមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវចំណេះដឹង និងការសិក្សារៀនសូត្រផ្សេងៗផងដែរ។

ជាមួយនឹងការអនុវត្តសកម្មភាពសិក្សាផ្ទាល់ដូចជា ការគូរគំនូរ និងការរៀនលេងសម្តែង កុមារៗតែងមានឱកាសក្នុងការសិក្សាស្វែងយល់ ការស្រមើលស្រមៃ និងការរុករក។

 

In our Early Years classrooms, play is not just fun, it is how our young learners learn best. From hands-on activities like painting and pretend play to practical life experiences, each day is filled with opportunities for exploration, imagination and discovery.

សិស្សានុសិស្សជាជនជាតិខ្មែរ នៅសាលាអន្តរជាតិប្រាយស្តារ តែងតែទទួលបានការអប់រំជាប្រចាំពីឥរិយាបទ និងសីលធម៌ជាខ្មែរតាមរយៈកម្មវិធីខេមរសិក្សាដើម្បីឱ្យពួកគេមានចំណេះដឹងជាអន្តរជាតិ តែនូវតែក្សាបានអត្តសញ្ញាណជាខ្មែរ។

(English Below)
សិស្សានុសិស្សជាជនជាតិខ្មែរ នៅសាលាអន្តរជាតិប្រាយស្តារ តែងតែទទួលបានការអប់រំជាប្រចាំពីឥរិយាបទ និងសីលធម៌ជាខ្មែរតាមរយៈកម្មវិធីខេមរសិក្សាដើម្បីឱ្យពួកគេមានចំណេះដឹងជាអន្តរជាតិ តែនូវតែក្សាបានអត្តសញ្ញាណជាខ្មែរ។
Khmer students at Brighstar International School are regularly educated on Khmer manners and moral values through the Khmer Studies Program, to ensure that they gain international knowledge while preserving their Khmer identity.

នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!

(English Below)

នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!

ប្អូនៗបានអានរួមគ្នាជាដៃគូ ស្វែងយល់ពីគំនិតច្នៃប្រឌិតរបស់ខ្លួនតាមរយៈសកម្មភាពសិក្សាសំណេរសប្បាយៗ និងការស្លៀកសម្លៀកបំពាក់ទៅតាមតួអង្គរឿង ក្នុងថ្ងៃលើកកម្ពស់អក្ខរកម្ម។

This week our students celebrated the joy of reading and writing! 📚

They paired up for shared reading, explored their creativity through exciting writing activities, and capped it all off on Friday with a fantastic Literacy Day dress-up.

សប្តាហ៍លើកកម្ពស់អក្ខរកម្មបានចាប់ផ្តើមជាផ្លូវការហើយ នៅសាលាអន្តរជាតិប្រាយស្តារ! ការសិក្សានៅក្នុងថ្នាក់រៀនថ្ងៃនេះពោរពេញទៅដោយរឿងនិទាន និងសំណើចក្អាកក្អាយ។

 

(English Below)
សប្តាហ៍លើកកម្ពស់អក្ខរកម្មបានចាប់ផ្តើមជាផ្លូវការហើយ នៅសាលាអន្តរជាតិប្រាយស្តារ! ការសិក្សានៅក្នុងថ្នាក់រៀនថ្ងៃនេះពោរពេញទៅដោយរឿងនិទាន និងសំណើចក្អាកក្អាយ។ តាមរយៈសកម្មភាពអំណាន និងការច្នៃប្រឌិត ប្អូនៗសិស្សានុសិស្សរបស់យើងបានយល់ដឹងពីអត្ថន័យ និងតម្លៃអប់រំជាច្រើន។ ប្អូនៗសិស្សានុសិស្សរបស់យើងនឹងបន្តសកម្មភាពសិក្សាដ៏សប្បូរបែបប្រកបដោយភាពរីករាយបន្តទៀតក្នុងសប្តាហ៍នេះ!
Literacy Week has officially started at Brightstar. Today, our classrooms were filled with stories, laughter and the joy of learning. From shared reading moments to creative activities, our students are already showing how powerful words can be. We are looking forward to more exciting moments as the week continues.

ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ! សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។

(English Below)

ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ!

សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។

ការសហការមិនត្រឹមតែជួយកសាងចំណេះដឹងប៉ុណ្ណោះទេ តែជួយបង្កើតទំនុកចិត្ត គំនិតច្នៃប្រឌិត និងទំនាក់ទំនងផងដែរ។

Learning goes beyond books!

Our students grow by learning from each other, working together, and engaging in hands-on group activities.

Collaboration not only builds knowledge but also confidence, creativity, and connection.

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ប្អូនៗកុមារៗរបស់យើង បានចូលរួមសិក្សាអំពីការស្រមៃស្រមើលរៀនធ្វើជាវេជ្ជបណ្ឌិត និងខ្លះធ្វើជាទន្តបណ្ឌិត។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ប្អូនៗកុមារៗរបស់យើង បានចូលរួមសិក្សាអំពីការស្រមៃស្រមើលរៀនធ្វើជាវេជ្ជបណ្ឌិត និងខ្លះធ្វើជាទន្តបណ្ឌិត។ ក្នុងនោះ ប្អូនៗក៏បានអនុវត្តផ្ទាល់នៅខាងក្រៅថ្នាក់រៀន ដោយសំដែងធ្វើជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យផងដែរ។ តាមរយៈសកម្មភាពរៀនពិនិត្យសុខភាព និងការថែទាំ ប្អូនៗបានសិក្សាចេះដឹងអំពីអ្វីជាការស្រឡាញ់ ការយល់ចិត្ត ការប្រាស្រ័យទាក់ទង ព្រមទាំងទំនុកចិត្តពោរពេញដោយភាពសប្បាយរីករាយ៕

Today at Brightstar, our young learners used their imagination to become doctors and dentists, turning our outdoor space into a playful mini hospital. Through gentle check-ups and caring actions, they nurtured empathy, communication and confidence, all while having fun and building friendships.

close-link