សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាក៏បានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។

(English Below)
សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាក៏បានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។
រួមគ្នាដើម្បីលើកកម្ពស់ភាសា វប្បធម៌ និងអត្តសញ្ញាណជាតិយើង។
At Brightstar, we are proud to promote our national identity through a strong and vibrant Khmer Studies Program.
We are committed to nurturing a new generation that speaks our​ own language with pride and confidence.

អបអរសាទរ ខួប៣ឆ្នាំនៃការបង្កើតសាលាអន្តរជាតិប្រាយស្តារ!

(English Below)
អបអរសាទរ ខួប៣ឆ្នាំនៃការបង្កើតសាលាអន្តរជាតិប្រាយស្តារ!
ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ យើងក៏បានក្លាយជាសហគមន៍ដ៏រឹងមាំដែលមានលោកគ្រូ អ្នកគ្រូ និងមាតាបិតា អ្នកអាណាព្យាបាល ដែលសុទ្ធតែយកចិត្តទុកដាក់ និងស្រឡាញ់ការអប់រំចំពោះកូនៗ។ នៅថ្ងៃនេះ យើងបានអបអរនូវការពិតមួយ គឺ ការកសាងអនាគតភ្លឺស្វាងសម្រាប់សិស្សានុសិស្សរបស់យើងគ្រប់រូបៗ។
Happy Birthday Brightstar! In just a few short years, we have grown into a strong community of educators and parents who are passionate about their children’s education. Today, we celebrated the fact that our students are building a brighter future for all of us.

នៅថ្ងៃសុក្រ ទី ២៩ ខែសីហានេះ សាលារបស់យើងបានរៀបចំនូវ កម្មវិធីការបើកឱ្យចូលទស្សនកិច្ចសម្រាប់ថ្នាក់បឋមសិក្សា (Primary Open House)។

(English Below)
នៅថ្ងៃសុក្រ ទី ២៩ ខែសីហានេះ សាលារបស់យើងបានរៀបចំនូវ កម្មវិធីការបើកឱ្យចូលទស្សនកិច្ចសម្រាប់ថ្នាក់បឋមសិក្សា (Primary Open House)។
ប្អូនៗសិស្សានុសិស្សបានអមដំណើរមាតាបិតា និងអ្នកអាណាព្យាបាលរបស់ពួកគេទៅកាន់ថ្នាក់រៀនរៀងៗខ្លួន ព្រមទាំងបានធ្វើការណែនាំលោកគ្រូ អ្នកគ្រូទៅកាន់មាតាបិតារបស់ពួកគេផងដែរ​​​។ អ្នកអាណាព្យាបាលក៏បានចូលរួមសង្កេតមើលថ្នាក់រៀនរបស់កូនៗ ពិនិត្យពីទិដ្ឋភាព សោភណភាពជារួមរបស់សាលា ព្រមទាំងបង្កើតទំនាក់ទំនងជាមួយសមាជិកបុគ្គលិករបស់យើងផងដែរ។
ការបង្កើតសហគមន៍រឹងមាំរវាងមាតាបិតា និងលោកគ្រូអ្នកគ្រូ គឺជាមូលហេតុមួយក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឱ្យសាលាអន្តរជាតិប្រាយស្តារ ជាជម្រើសត្រឹមត្រូវសម្រាប់បុត្រធីតាលោកអ្នក!
At Brightstar, we hosted our Primary Open House on Friday, August 29th. Students guided parents to their homeroom classes and introduced their teachers. Parents took the opportunity to observe their children’s classes, tour our school grounds, and get to know our staff members.
Our strong community of parents and educators is one of many reasons that Brightstar is the right choice for your child!

ពិតជាគួរឲ្យកោតសរសើរដែលបានឃើញនូវសកម្មភាពសិក្សាដ៏សកម្មរបស់ប្អូនៗសិស្សានុសិស្ស! នៅពេលសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពសិក្សាជាមួយគ្នា នោះពួកគេអាចទទួលបាននូវចំណេះដឹង ការចង់ដឹងចង់ឃើញ ការជជែកពិភាក្សា និងទំនុកចិត្ត។

(English Below)
ពិតជាគួរឲ្យកោតសរសើរដែលបានឃើញនូវសកម្មភាពសិក្សាដ៏សកម្មរបស់ប្អូនៗសិស្សានុសិស្ស!
នៅពេលសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពសិក្សាជាមួយគ្នា នោះពួកគេអាចទទួលបាននូវចំណេះដឹង ការចង់ដឹងចង់ឃើញ ការជជែកពិភាក្សា និងទំនុកចិត្ត។
ទាំងនេះមិនត្រឹមតែជួយដល់ភាពជោគជ័យនៃការសិក្សាប៉ុណ្ណោះទេ តែក៏ជួយបង្កើតបំណិន និងផ្នត់គំនិតសម្រាប់ការសិក្សាពេញមួយជីវិតផងដែរ។
អប់រំសិស្សនៅថ្ងៃនេះ ដើម្បីឲ្យក្លាយជាអ្នកគិត អ្នកត្រិះរិះនៅថ្ងៃអនាគត៕
It’s incredible to see how student-led learning transforms the classroom! When students take the lead, their engagement soars — curiosity sparks, discussions deepen, and confidence grows. 🌟
This approach doesn’t just support academic success; it builds the skills and mindset for lifelong learning. Empowered learners today become the self-driven thinkers of tomorrow.

ប្អូនៗកុមារតូចៗរបស់យើងកំពុងរៀនសូត្រចាប់យកនូវទម្លាប់ថ្មី ស្វែងយល់ពីបន្ទប់សិក្សា ក៏ដូចជាបរិយាកាសសិក្សាសប្បាយៗផ្សេងៗ។

(English Below)
ប្អូនៗកុមារតូចៗរបស់យើងកំពុងរៀនសូត្រចាប់យកនូវទម្លាប់ថ្មី ស្វែងយល់ពីបន្ទប់សិក្សា ក៏ដូចជាបរិយាកាសសិក្សាសប្បាយៗផ្សេងៗ។ ទន្ទឹមនេះ ម្នាក់ៗបានបង្កើតនូវទំនុកចិត្ត ក៏ដូចជាចំណងមិត្តភាពទាំងជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូផងដែរ!
Our Early Years learners are settling into their new routines, exploring their classrooms, and discovering the joy of learning in a fun and nurturing environment. They are getting to know their teachers, making new friends, and building confidence as they begin this exciting journey together!

ស្វាគមន៍បវេសនកាលសិក្សាថ្មី! ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ បានចាប់ផ្តើមពីថ្ងៃនេះតទៅហើយ។

(English Below)
ស្វាគមន៍បវេសនកាលសិក្សាថ្មី!
ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ បានចាប់ផ្តើមពីថ្ងៃនេះតទៅហើយ។
យើងទាំងអស់គ្នាជឿជាក់ថា ឆ្នាំសិក្សាថ្មីនេះនឹងនាំមកនូវ ឱកាសក្នុងការអភិវឌ្ឍបញ្ញា ស្មារតី និងបំនិនសំបូរបែប បង្កើតមិត្តភាព និងពោរពេញដោយភាពជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់សហគមន៍សាលារបស់យើង។
Welcome Back to School!
The new school year 2025-2026 is here — full of fresh opportunities, exciting adventures, and endless possibilities!
Let’s embrace new challenges, make new friends, and create unforgettable memories together.
Welcome back, dear students, teachers, and staff — let’s make this year the best one yet!

សាលាអន្តរជាតិប្រាយស្តារ ដោយសហការជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដាបានរៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសង្រ្គោះបឋមជូនដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់។

(English Below)
សាលាអន្តរជាតិប្រាយស្តារ ដោយសហការជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដាបានរៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសង្រ្គោះបឋមជូនដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់។ ការបណ្តុះបណ្តាលនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់ចំណេះដឹង និងជំនាញបឋមក្នុងការសង្រ្គោះអាយុជីវិតក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើងដោយចៃដន្យក្នុងសហគមន៍សាលា។

Safety starts with knowledge! Thank you to Orienda International Hospital for equipping Brightstar International School teachers and staff with essential First Aid training — an important skill that empowers us to respond quickly and confidently in emergencies, keeping our students safe.

កម្មវិធីសិក្សាវិស្សមកាលនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ

(English Below)
កម្មវិធីសិក្សាវិស្សមកាលនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ។
សិស្សានុសិស្សទាំងអស់ទទួលបានចំណេះដឹងជាច្រើន តាមរយៈសកម្មភាពសិក្សារួមទាំង ការធ្វើបទបង្ហាញនៅក្នុងថ្នាក់ ការចូលរួមស្លៀកឈុតសម្លៀកបំពាក់តាមប្រធានបទមេរៀន និងទទួលបាននូវសញ្ញាបត្របញ្ជាក់ការសិក្សាគ្រប់ៗគ្នា។
សូមអរគុណ និងអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំងអស់សម្រាប់ការសិក្សា និងបញ្ចប់ដោយជោគជ័យក្នុងវគ្គសិក្សាវិស្សមកាល! ជួបគ្នាឆាប់ៗនៅក្នុងឆ្នាំសិក្សាថ្មីខែសីហា!
Today we closed the chapter on a fun-filled summer at Brightstar International School.
The students amazed us with their class presentations, dazzled in their costumes, and proudly received their certificates, a celebration of everything they have learnt and become.
Thank you for being part of this journey and we can’t wait to welcome you back in August for the new school year!

ប្រធានបទមេរៀនរបស់យើងនៅក្នុងសប្តាហ៍នេះ គឺសិក្សាអំពី “ការធ្វើដំណើរជំុវិញពិភពលោក”។

(English Below)
ប្រធានបទមេរៀនរបស់យើងនៅក្នុងសប្តាហ៍នេះ គឺសិក្សាអំពី “ការធ្វើដំណើរជំុវិញពិភពលោក”។ ក្នុងនោះ ប្អូនៗសិស្សានុសិស្សបានចូលរួមក្នុងសកម្មភាពសិក្សារួមមាន ដូចជាការក្លែងធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗ ការវាយត្រាលើលិខិតឆ្លងដែន ការផាត់រូបគំនូរទេសភាព ការស្តាប់បទចម្រៀង និងការស្វែងយល់ពីវប្បធម៌ប្រពៃណីប្រទេសផ្សេងៗជុំវិញពិភពលោក ពិសេសបានចែករំលែកពីទីកន្លែងដែលជាចំណង់ចំណូលចិត្តផងដែរ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
This week at Brightstar, the theme “Around the World” brought global learning to life. Our learners stamped their passports as they visited different countries, learning about and painting famous landmarks, listening to world music, embracing different traditions, and sharing what makes each place special.
Every child shines like a star at Brightstar!

ការបណ្តុះគំនិតច្នៃប្រឌិតតាមការស្រមើស្រមៃគឺជាផ្នែកដ៏សំខាន់នៃកម្មវិធីថ្នាក់វិស្សមកាលរបស់យើង។

(English Below)

ការបណ្តុះគំនិតច្នៃប្រឌិតតាមការស្រមើស្រមៃគឺជាផ្នែកដ៏សំខាន់នៃកម្មវិធីថ្នាក់វិស្សមកាលរបស់យើង។

នៅក្នុងសប្តាហ៍នេះ ប្រធានបទមេរៀនរបស់យើង គឺជាការសិក្សាអំពីរឿងព្រេងនិទាន និងការស្រមើលស្រមៃទៅតាមសាច់រឿង។ ក្នុងនោះប្អូនៗសិស្សានុសិស្សបានចូលរួមសិក្សាស្វែងយល់អំពីរឿងនិទាន រៀនបង្កើតគំនិតច្នៃប្រឌិត ក៏ដូចជារៀនបញ្ចេញគំនិតយោបល់ដោយភាពជឿជាក់ និងការស្រមើលស្រមៃ។

កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Wands ready, crowns on and imaginations wide open. Fairy tales and fantasy week has begun at Brightstar International School and our learners are exploring the power of storytelling, building creativity and learning to express ideas with confidence and imagination.

Every child shines like a star at Brightstar!

close-link