ការសិក្សាដែលផ្សារភ្ជាប់នឹងការអនុវត្ត។

(English Below)
ការសិក្សាដែលផ្សារភ្ជាប់នឹងការអនុវត្ត។
ប្អូនៗសិស្សានុសិស្សក្នុងកម្មវិធីខេមរសិក្សាទទួលបានប្រសិទ្ធផលដ៏ប្រសើរតាមរយៈការសិក្សាដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តសម្បូរបែប ដែលនេះបានជួយឱ្យពួកគេកាន់តែមានភាពស្ទាត់ ចេះចាំ និងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។
Learning Through Practice!
Students in the Khmer Studies Program have achieved remarkable progress through practice-integrated instruction. This approach enables them to develop stronger fluency, improve retention, and build confidence in using their mother tongue.

តើមានមូលហេតុអ្វីបានជានៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សដែលមកពីថ្នាក់បឋមសិក្សារបស់យើង បានចំណាយពេលវេលាសិក្សានៅខាងក្រៅថ្នាក់រៀន?

(English Below)

តើមានមូលហេតុអ្វីបានជានៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សដែលមកពីថ្នាក់បឋមសិក្សារបស់យើង បានចំណាយពេលវេលាសិក្សានៅខាងក្រៅថ្នាក់រៀន?

ជាមួយនឹងការសិក្សានៅខាងក្រៅថ្នាក់ ប្អូនៗមានឱកាសបានអនុវត្តនូវវត្ថុបំណងនៃមេរៀនក្នុងមជ្ឈដ្ឋានថ្មីជាក់ស្តែង។ ការសិក្សាបែបនេះ ជំរុញឱ្យសិស្សមានការចង់ចេះចង់ដឹង បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅ និងជួយឱ្យពួកគេបានយល់ច្បាស់ពីខ្លឹមសារមេរៀនផ្សាភ្ជាប់នឹងទិដ្ឋភាពជាក់ស្តែង។

ការសិក្សាអាចធ្វើទៅបានគ្រប់ទីកន្លែង ហើយសិស្សរបស់យើងក៏អាចធ្វើវាទៅបានដោយរលូន!

 

This week, our Primary students took their learning outdoors — because why not? ✨
By stepping outside the classroom, they were able to practise their learning objectives in a new and stimulating environment. This hands-on experience sparked their curiosity, deepened their understanding, and helped them visualise how classroom concepts apply to the real world.

Learning happens everywhere, and our students embraced it beautifully!

 

នៅក្នុងសប្តាហ៍នេះ ប្អូនៗថ្នាក់មត្តេយ្យរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រស្វែងយល់ពីការធ្វើចលនា ការទប់លំនឹង និងការបត់បែន។

(English Below)

នៅក្នុងសប្តាហ៍នេះ ប្អូនៗថ្នាក់មត្តេយ្យរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រស្វែងយល់ពីការធ្វើចលនា ការទប់លំនឹងនិងការបត់បែន។ ក្នុងនោះប្អូនៗបានហ្វឹកហាត់ដូចជា ការហាត់ដើរទប់លំនឹង ការទាត់ដុំបាល់ និងការបំបែកឧបសគ្គផ្សេងៗទៀត។ ការសិក្សានេះ ជួយឱ្យប្អូនៗកុមារៗរបស់យើង ចេះទាំងបំណិនចលករផង រក្សាបាននូវការផ្ញង់អារម្មណ៍ ភាពជឿជាក់ផង និងភាពសប្បាយរីករាយផង៕

Our Early Years students enjoyed an active and joyful week exploring movement, balance and coordination. From carefully walking on beams to kicking balls and completing simple challenges, they strengthened their motor skills while staying engaged, confident and excited.

ក្នុងកម្មវិធីខេមរសិក្សា ប្អូនៗសិស្សានុសិស្សបានបង្ហាញវឌ្ឍនភាពក្នុងការសិក្សាភាសា និងវប្បធម៌ខ្មែរគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយត្រីមាស​កន្លងមកនេះ។

(English Below)
ក្នុងកម្មវិធីខេមរសិក្សា ប្អូនៗសិស្សានុសិស្សបានបង្ហាញវឌ្ឍនភាពក្នុងការសិក្សាភាសា និងវប្បធម៌ខ្មែរគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយត្រីមាស​កន្លងមកនេះ។
ការសិក្សាភាសាខ្មែរ និងវប្បធម៌ប្រពៃណីជាតិត្រូវបានដាក់បញ្ជូលតាមពីថ្នាក់ដំបូងដើម្បីធានាថាប្អូនៗសិស្សានុសិស្សមានគ្រឹះរឹងមាំសម្រាប់ការសិក្សា និងប្រើប្រាស់ភាសាជាតិរបស់ខ្លួនពេញមួយជីវិត។
In the Khmer Studies Program, our students have shown remarkable progress in learning the Khmer language and culture over the past term.
The study of the Khmer language and national traditions has been integrated from the early grades to ensure that students build a strong foundation for learning and using their national language throughout their lives.

ប្អូនៗកុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើងនាំគ្នាលេងនៅខាងក្រៅទីធ្លាសាលា ដើម្បីការកម្សាន្តសប្បាយផង និងការសិក្សារៀនសូត្រ ដែលបណ្តុះនូវការចង់ចេះចង់ដឹងផង។

(English Below)

ប្អូនៗកុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើងនាំគ្នាលេងនៅខាងក្រៅទីធ្លាសាលា ដើម្បីការកម្សាន្តសប្បាយផង និងការសិក្សារៀនសូត្រដែលបណ្តុះនូវការចង់ចេះចង់ដឹងផង។មិនថាតាមរយៈសកម្មភាពសិក្សាដូចជាការស្វែងយល់ជាមួយធម្មជាតិក្តី ការប្រើប្រាស់សម្ភារសិក្សាដែលមានប្រសិទ្ធភាព ឬការអនុវត្តជាក់ស្តែងផ្ទាល់ សុទ្ធតែធ្វើឱ្យទីធ្លាខាងក្រៅថ្នាក់រៀនក្លាយជាកន្លែងសិក្សាមួយដ៏ល្អសម្រាប់ប្អូនៗក្នុងការសិក្សាចាប់យកបំណិនថ្មី និងរីកចម្រើនលូតលាស់ជាមួយនឹងភាពជឿជាក់៕

Our Early Years students use the outdoor environment not just for play, but for learning and purposeful activities that spark curiosity. Whether they are exploring nature, working with practical materials or engaging in hands-on tasks, the outdoor space becomes a place where they can learn new skills and grow with confidence.

https://brightstar.edu.kh/wp-admin/

(English Below)
តាមរយៈកម្មវិធីខេមរសិក្សា ការសិក្សាភាសា និងវប្បធម៌ខ្មែរត្រូវបានលើកកម្ពស់ដើម្បីធានាថាប្អូនៗសិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ភាសាខ្មែរ និងរក្សាបាននូវអត្តសញ្ញាណជាខ្មែរ។
រួមគ្នាដើម្បីលើកកម្ពស់ភាសា វប្បធម៌ និងអត្តសញ្ញាណជាតិយើង។
Through the Khmer Studies Program, the learning of the Khmer language and culture is promoted to ensure that students develop strong proficiency in the Khmer language and can preserve their Khmer identity.
Together, let’s continue to strengthen our language, culture, and national identity.

នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សរបស់យើង បានស្វែងយល់ពីរបៀបសិក្សាបែបរិះរក ដែលជាការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់ ជួយដល់ការចង់ដឹងចង់ឃើញ ការត្រិះរិះ និងការសហការ។

(English Below)

នៅក្នុងសប្តាហ៍នេះ ប្អូនៗសិស្សានុសិស្សរបស់យើង បានស្វែងយល់ពីរបៀបសិក្សាបែបរិះរក ដែលជាការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់ ជួយដល់ការចង់ដឹងចង់ឃើញ ការត្រិះរិះ និងការសហការ។ តាមរយៈនេះ ប្អូនៗបានយល់ដឹងពីទំនាក់ទំនងរវាងទ្រឹស្តីក្នុងមេរៀន និងការអនុវត្តនៅខាងក្រៅពិតជាក់ស្តែង។

យើងមានមោទនភាព និងរំភើបជាមួយនឹងការរីកចម្រើនចំណេះដឹងរបស់ប្អូនៗ ក្រោមរបៀបនៃការសិក្សាប្រកបដោយប្រសិទ្ធភាព!

 

This week, our students explored through inquiry-based learning, diving into hands-on activities that encouraged curiosity, critical thinking, and collaboration. By discovering answers for themselves, they were able to see how classroom theory connects to real-world situations.

It’s inspiring to watch their understanding grow as they apply their learning in meaningful and practical ways!

កុមារៗនៅសាលារបស់យើង តែងតែបន្តនូវការអភិវឌ្ឍការសិក្សារបស់ពួកគេ យ៉ាងសកម្ម រួមមានតាមរយៈការរុករក ការបង្កើត និងការសិក្សាផ្សេងៗប្រកបដោយអត្ថន័យ។

(English Below)
ប្អូនៗសិស្សានុសិស្សវ័យក្មេងរបស់យើង បន្តអភិវឌ្ឍការសិក្សារបស់ពួកគេ យ៉ាងសកម្មតាមរយៈការស្វែងយល់ ការបង្កើត និងការចូលរួមក្នុងសកម្មភាពសិក្សាសម្បូរបែប។ ជាមួយនឹងសកម្មភាពនៃការសិក្សាស្វែងយល់ ការច្នៃប្រឌិត និងការចូលរួមរាល់សកម្មភាពក្រុម គ្រប់ទិដ្ឋភាពសុទ្ធតែពោរពេញដោយអារម្មណ៍ចង់ចេះចង់ដឹង គំនិតច្នៃប្រឌិត និងការលូតលាស់រីកចម្រើន៕
Our young learners are always on the move as they discover, create and learn in meaningful ways. From playful exploration to creative experiences and engaging group activities, every moment is filled with curiosity, creativity and growth.

របាំប្រពៃណី និងវប្បធម៌ខ្មែរត្រូវបានដាក់បញ្ចូលជាមុខវិជ្ជាមួយក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ។ តាមរយៈការសិក្សានេះ ប្អូនៗសិស្សានុសិស្សបានសិក្សាស្វែងយល់ការតែច្បាស់ពីវប្បធម៌ ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិ តាមរយៈការសិក្សាមេរៀន និងការអនុវត្តផ្ទាល់។

(English Below)
របាំប្រពៃណី និងវប្បធម៌ខ្មែរត្រូវបានដាក់បញ្ចូលជាមុខវិជ្ជាមួយក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ។ តាមរយៈការសិក្សានេះ ប្អូនៗសិស្សានុសិស្សបានសិក្សាស្វែងយល់ការតែច្បាស់ពីវប្បធម៌ ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិ តាមរយៈការសិក្សាមេរៀន និងការអនុវត្តផ្ទាល់។
Khmer Traditional dance and culture have been integrated as a subject in the Khmer Studies Program at Brightstar International School. Through this course, students have gained a clearer understanding of Khmer culture, traditions, and national identity through both lessons and hands-on practice.

តាមរយៈកម្មវិធីខេមរសិក្សានៅប្រាយស្តារ ការសិក្សាភាសាខ្មែរ និងវប្បធម៌ប្រពៃណីជាតិត្រូវបានដាក់បញ្ជូលតាមពីថ្នាក់ដំបូងដើម្បីធានាថាប្អូនៗសិស្សានុសិស្សមានគ្រឹះរឹងមាំសម្រាប់ការសិក្សា និងប្រើប្រាស់ភាសាជាតិរបស់ខ្លួនពេញមួយជីវិត។

(English Below)
តាមរយៈកម្មវិធីខេមរសិក្សានៅប្រាយស្តារ ការសិក្សាភាសាខ្មែរ និងវប្បធម៌ប្រពៃណីជាតិត្រូវបានដាក់បញ្ជូលតាមពីថ្នាក់ដំបូងដើម្បីធានាថាប្អូនៗសិស្សានុសិស្សមានគ្រឹះរឹងមាំសម្រាប់ការសិក្សា និងប្រើប្រាស់ភាសាជាតិរបស់ខ្លួនពេញមួយជីវិត។
At Brightstar, Khmer Studies Program has been integrated from the early grades to ensure that students have a strong foundation for learning and using their national language throughout their lives.

close-link