កម្មវិធីសិក្សាថ្នាក់មតេយ្យរបស់សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) គឺប្រើប្រាស់ទៅតាមកម្មវិធី សិក្សាមតេយ្យអន្តរជាតិ (IEYC)។

កម្មវិធីនេះមានផ្ទុកនូវមេរៀនច្រើនមុខខុសៗគ្នា ដែលធ្វើឲ្យសិស្សានុសិស្សរបស់យើងអាចទទួលបាននូវអត្ថប្រយោជន៍និងឱកាសសិក្សាដ៏ជោគជ័យជាបន្តបន្ទាប់។

នៅក្នុងចំណុចមេរៀនដំបូង សិស្សម្នាក់ៗបានចូលរួមក្នុងសកម្មភាពដូចជា រៀនស្គាល់គ្នាទៅវិញទៅមក រៀនសូត្រពីផ្នែករាងកាយមនុស្ស បង្កើតរូបភាពខ្លួនឯង បង្កើតស្នាដៃសិល្បៈដោយប្រើដៃ និងជើង ព្រមទាំងរៀនចេះសម្គាល់អារម្មណ៍រវាងគ្នា។ មេរៀនដែលមានចំណងជើងថា “គ្រប់យ៉ាងអំពីខ្ញុំ!” ត្រូវបានរៀបចំឡើងដើម្បីពង្រីកការចង់ដឹងចង់ឃើញរបស់កុមារ និងធ្វើឱ្យការយល់ដឹងរបស់ពួកគេកាន់តែស៊ីជម្រៅ៕

Brightstar’s early years programme uses the International Early Years Curriculum (IEYC).
There are different “blocks” of study in this unit-based programme.
Our students benefit from varied educational opportunities with each successive Learning Block.
Students in the first learning block are engaged in activities like learning each other’s names, studying the human body, creating a self-portrait, making artwork using their hands and feet, and investigating their emotions. The unit “All about me!” is designed to capture a child’s curiosity and deepen their understanding.

សិស្សានុសិស្សរបស់សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញបានកំពុងតែបន្សាំខ្លួនក្នុងមជ្ឍដ្ឋានជាសិស្សសាលានៅរយ:ពេលប៉ុន្មានសប្តាហ័ដំបូងនៃឆមាស។

សិស្សានុសិស្សរបស់សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញបានកំពុងតែបន្សាំខ្លួនក្នុងមជ្ឍដ្ឋានជាសិស្សសាលានៅរយ:ពេលប៉ុន្មានសប្តាហ័ដំបូងនៃឆមាស។
សកម្មភាពលេងនៅខាងក្រៅដូចជា ការរៀនសូត្រជាក្រុម ការអប់រំកាយ និងការហែលទឹក បានបំពេញបន្ថែមទៅលើទាំងសកម្មភាពខាងក្នុងថ្នាក់ដូចជា ថ្នាក់រៀនឌីជីថល សិល្បៈ និងសិប្បកម្ម គណិតវិទ្យា និងរបាំដែលមាននៅក្នុងកម្មវិធីសិក្សារបស់យើង។
សិស្សៗរបស់យើងបានកំពុងតែមមាញឹក រីករាយនឹងទិដ្ឋភាពផ្សេងៗក្នុងជីវិតសិក្សា។ យ៉ាងណាក្តីយើងមិនដែលភ្លេច និងតែងតែចំណាយពេលសម្រាប់ព្រឹត្តិការណ៍ពិសេសក្នុងឆាកជីវិតរបស់ពួកគេ។ តួយ៉ាងដូចជាការប្រារព្ធនូវថ្ងៃខួបកំណើតជូនដល់ក្មេងៗ និងមិត្តភក្តិរួមថ្នាក់របស់ពួកគេ។

Brightstar students are diving headfirst into campus life here in the first few weeks of the term.
Outdoor activities like learning stations, physical education, and swimming complement indoor interests like digital classrooms, Arts and crafts, Maths, and Dance lessons in our programme of activities. Students are busy enjoying the various aspects of school life, but we always take the time to ensure students recognise and celebrate special moments, such as the birthdays of their classmates and friends.

 

សិស្សានុសិស្សនៅសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញថ្ងៃនេះ បានស្វែងយល់យ៉ាងច្បាស់លាស់ពីមុខវិជ្ជាគណិតវិទ្យា។

សិស្សានុសិស្សនៅសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញថ្ងៃនេះ បានស្វែងយល់យ៉ាងច្បាស់លាស់ពីមុខវិជ្ជាគណិតវិទ្យា។
យើងពិតជាមានក្តីស្ងើចសរសើរយ៉ាងក្រៃលែងចំពោះអ្វីដែលពួកគេសម្រេចបាន ខណ:វាមិនមែនជាកិច្ចការងាយស្រួលសម្រាប់ក្មេងតូចៗក្នុងការយល់ដឹង និងរៀនសូត្រនៅដំណាក់កាលដំបូងឡើយ។
ដើម្បីអភិវឌ្ឍបន្ថែមទៅលើជំនាញកីឡាព្រមទាំងលើកទឹកចិត្តឱ្យមានការប្រើប្រាស់ការស្រមើលស្រមៃ និងការច្នៃប្រឌិត ពួកគេក៏ត្រូវបានដាក់ឲ្យចូលរួមជាមួយលំហាត់ផ្នែកអារម្មណ៍ផងដែរ។

The Brightstar youngsters received a lesson in concrete mathematics today. We are really impressed with what they have accomplished already because it is not an easy assignment for young children to understand when first learning about it. To further develop their motor skills and encourage the use of their imagination and creativity, they also participated in sensory exercises.

សិស្សានុសិស្សថ្នាក់មតេយ្យនៅសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញបានចាប់ផ្តើមដំណើរសិក្សារបស់ពួកគេជាមួយនឹងកម្មវិធីសិក្សាមតេយ្យអន្តរជាតិ (IEYC)ស្តីពីមេរៀន “នេះគឺជាខ្ញុំ” “This is Me!”

សិស្សានុសិស្សថ្នាក់មតេយ្យនៅសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញបានចាប់ផ្តើមដំណើរសិក្សារបស់ពួកគេជាមួយនឹងកម្មវិធីសិក្សាមតេយ្យអន្តរជាតិ (IEYC)ស្តីពីមេរៀន “នេះគឺជាខ្ញុំ” “This is Me!”
មេរៀននេះគឺបង្រៀនសិស្សឲ្យចេះពីរបៀបដែលពួកគេពឹងពាក់ និងគាំទ្រគ្នាទៅវិញទៅមក តាមរយ:ការស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗពីការរៀន និងលេងកម្សាន្តជាមួយគ្នាជារៀងរាល់ថ្ងៃ។
យើងចែករំលែកពីភាពដូចគ្នាដែលយើងមាន តែក៏ប្រកាន់ខ្ជាប់នូវចរិតលក្ខណ:ល្អជារបស់ខ្លួនឯងផងដែរ។ សិស្សានុសិស្សយើងទាំងអស់រួមគ្នាស្វែងយល់អំពីខ្លួនឯង និងមិត្តភក្តិរួចចែករំលែកអ្វីដែលបានរៀនទៅកាន់ក្រុមគ្រួសាររបស់ពួកគេ។

Students at Brightstar begin their learning journey with the IEYC unit “This is Me!”
The unit covers how we support one another as we investigate and experience new things every day by learning and playing together. We share many similarities, but there are also many characteristics that make us unique. Together, students are going to learn about themselves and each other, and then celebrate with their families what they have learned.

នៅសប្តាហ៍នេះ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់សិស្សានុសិស្ស។

នៅសប្តាហ៍នេះ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់សិស្សានុសិស្ស។
ក្នុងសប្តាហ៍ដំបូងនៃបវេសនកាលថ្មីនេះ សាលាបានផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើតទម្លាប់ ការបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិថ្មីនិងចាស់ ព្រមទាំងលោកគ្រូអ្នកគ្រូ។
ក្នុងអំឡុងពេលនេះ វាក៏ចាំបាច់ផងដែរសម្រាប់ការបង្កើតក្តីរំពឹងទុកជូនសិស្សម្នាក់ៗនៅក្នុងថ្នាក់ថ្មីរបស់ពួកគេ។
សិស្សានុសិស្សបានស្វែងយល់បន្ថែមអំពីច្បាប់ និងគោលការណ៍របស់សាលា ស្វែងយល់ពីរបៀបសុាំនឹងសហគមន៍ និងរួមចំណែកក្នុងសហគមន៍។

This week, Brightstar welcomed students back to school. The first week of school focuses on establishing routines, making new friends, and forming connections with fellow students and teachers.
During this period, it is also essential to establish expectations for students in their new classes.
Students learn more about the school’s rules and policies, how they fit into our community, and how they can contribute.

សូមស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ(Brightstar)!

សូមស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ(Brightstar)!
យើងខ្ញុំពិតជាទទួលស្គាល់យ៉ាងក្រៃលែង នូវការគាំទ្រ និងការសហការរួមគ្នារបស់សហគមន៍សាលាដែលមានការចូលរួមពីសំណាក់លោកអ្នកជាមាតាបិតា និងអាណាព្យាបាល ខណ:ដែលវាបានផ្តល់សារៈសំខាន់ខ្លាំងណាស់ចំពោះការសិក្សារៀនសូត្រ និងការរីកចម្រើនលូតលាស់របស់កូនម្នាក់ៗ។
យើងក៏មានការជឿជាក់ទៅលើការផ្លាស់ប្តូរថ្នាក់រៀនថ្មីរបស់សិស្សានុសិស្សយើងផងដែរ ដោយបានយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាព និងសុភមង្គលរបស់សិស្ស ខ្នះខ្នែងយ៉ាងដុតដៃដុតជើងដើម្បីឲ្យសិស្សមានភាពធន់រឹងមាំ ស្គាល់ពីបរិបទសង្គមខាងក្រៅ។ ពិសេសជាងនេះ យើងថែមទាំងប្តេជ្ញារក្សាបាននូវការផ្តល់ជូនចំណេះដឹងសម្បូរបែប និងទូលំទូលាយដល់សិស្សានុសិស្សយើង។
សូមស្វាគមន៏សម្រាប់ការត្រលប់មកវិញ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀនអន្តរជាតិBrightstar។
Back to school at Brightstar.
We recognise that a supportive and inclusive school community is critical for our students’ academic and personal growth, and we believe in a gentle, gradual transition to their new class, whereby we promote our students’ well-being and happiness. We work hard to foster resilience and a sense of community at Brightstar, and we are committed to providing a diverse educational experience for our students.
Welcome back!
Every child shines like a star at Brightstar.

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញលើកទឹកចិត្តគ្រប់សិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបញ្ចេញមតិ និងទទួលស្តាប់នូវគំនិតរបស់អ្នកដទៃ។

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញលើកទឹកចិត្តគ្រប់សិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបញ្ចេញមតិ និងទទួលស្តាប់នូវគំនិតរបស់អ្នកដទៃ។

ក្នុងនាមយើងជាកន្លែងសាបព្រោះចំណេះដឹង យើងក៏បានរៀនសូត្របានច្រើនពីបណ្តាសិស្សានុសិស្សតាមរយៈការទទួលស្តាប់យ៉ាងសកម្មពីគំនិត តម្លៃ ទស្សនៈ ជំនឿ និងការយល់ដឹងផ្សេងៗទៀត ដែលពួកគេបានចែករំលែកជាមួយយើង។

ការចែករំលែកពីសំណាក់សិស្សបែបនេះ បានដើរតួជាកត្តាជំរុញយ៉ាងមុតស្រួច ឆ្លើយតបដល់វិធីសាស្រ្តនៃការបង្រៀនឲ្យមានប្រសិទ្ធិភាពស្របតាមតម្រូវការ ចំណូលចិត្ត និងគោលដៅរបស់សិស្សនីមួយៗ។ ដោយឡែកនៅសប្តាហ៍នេះ សិស្សានុសិស្សដែលមកពីថ្នាក់បឋមរបស់យើង ត្រូវបានរៀបចំឲ្យចូលរួមក្នុងការប្រកួតសិល្បៈមួយ ដែលពិពណ៌នាអំពីសាលារៀន។ ពួកគេត្រូវរិះរកការរចនាដ៏ល្អឥតខ្ចោះបំផុតណាមួយ ដើម្បីបង្ហាញពីសាលារៀន។ តាមរយៈស្នាដៃសិល្បៈទាំងនេះ វានឹងក្លាយជាមោទនភាពដ៏ល្អក្រៃលែងសម្រាប់ពួកយើងទាំងអស់គ្នា៕

Brightstar encourages students to express themselves and to be heard.

As a school, we can learn a lot from our students by actively listening to the ideas, values, opinions, beliefs, and points of view that they have to share with us.

It aids us in adapting our methods of instruction to meet the needs, preferences, and goals of individual students. This week, the students in our Upper Primary organised an artistic competition to come up with the greatest way to describe our school. The finished art collages have been a source of great pride for us.

ខណ:នេះជាសប្តាហ៍ចុងក្រោយនៃកម្មវិធីសិក្សារដូវក្តៅ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញរបស់យើងបានរៀបចំការប្រកួតកីឡាបិទបញ្ចប់វគ្គមួយ ដោយកុមារៗជាទីស្រឡាញ់របស់យើងបានចូលរួមយ៉ាងមមាញឹក។

ខណ:នេះជាសប្តាហ៍ចុងក្រោយនៃកម្មវិធីសិក្សារដូវក្តៅ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញរបស់យើងបានរៀបចំការប្រកួតកីឡាបិទបញ្ចប់វគ្គមួយ ដោយកុមារៗជាទីស្រឡាញ់របស់យើងបានចូលរួមយ៉ាងមមាញឹក។

កីឡាដែលមានលក្ខណ:បែបប្រកួតប្រជែងពិតមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់ក្មេងៗ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនចំពោះផ្នែករាងកាយ រួមទាំងការជួយដល់លំហាត់ប្រាណសរីរាង្គបេះដូង ការលូតលាស់ផ្នែកសាច់ដុំ និងការដុតកម្រិតជាតិកាឡូរី។

កីឡាមិនត្រឹមតែលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏ជួយដល់កុមារធំធាត់ជាមួយការប្រាស្រ័យទាក់ទងវិជ្ជមាននឹងអ្នកដទៃផងដែរ។

កីឡាតែងបង្រៀនមនុស្សឲ្យស្គាល់ពីតម្លៃនៃវិន័យ ការតស៊ូ និងសារៈសំខាន់នៃការសហការគ្នាដើម្បីសម្រេចបានភាពជោគជ័យ។

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញផ្តល់ឱ្យអ្នកគ្រប់គ្នានូវឱកាសស្មើភាពក្នុងការប្រកួតប្រជែង ហើយសហគមន៍របស់យើងទាំងមូលក៏មិនភ្លេចក្នុងការអបអរសាទររាល់ជ័យជម្នះ។ យើងបង្រៀនសិស្សពីភាពស្និទ្ធស្នាលផ្នែកកីឡា ហ៊ានទទួលយកការបរាជ័យដោយភាពទន់ភ្លន់៕

This week at Brightstar, as part of the end-of-Summer-School decathlon tournament, children participated in a variety of athletic competitions.
Competitive sports are important for a child’s growth because of the many physical benefits they provide, including cardiovascular exercise, muscle development, and calorie burning.
Sport not only promotes physical, mental, and emotional health, but it also helps children grow up and interact with others in positive ways.
Sports teach its participants the value of discipline, perseverance and the importance of working together to achieve success.
Brightstar provides everyone with an equal opportunity to compete and our whole community celebrates each and every win, while also teaching our students good sportsmanship and how to lose with grace.

ជាមួយនឹងក្តីសាទរ សាលារៀនអន្តរជាតិប្រាយស្តាររបស់យើងបានបញ្ចប់នូវកិច្ចការងារសិក្សាវគ្គវិស្សមកាលសប្តាហ៍ទី ៧ ដោយភាពរលូន។

ជាមួយនឹងក្តីសាទរ សាលារៀនអន្តរជាតិប្រាយស្តាររបស់យើងបានបញ្ចប់នូវកិច្ចការងារសិក្សាវគ្គវិស្សមកាលសប្តាហ៍ទី ៧ ដោយភាពរលូន។
ក្រៅតែពីបានដឹងនូវទ្រឹស្តីវិទ្យាសាស្រ្តនៃការកកើតចក្រវាឡ ឬហៅថា”Big Bang” កម្មវិធីសិក្សាក្រោមប្រធានបទថ្មីអ្នកអង្កេតតារា និងភព ក៏បានបង្រៀនពីសកម្មភាពគួរឱ្យចាប់អារម្មណ៍ និងអប់រំផ្សេងៗទៀតផងដែរ។
សិស្សានុសិស្ស បានធ្វើការពិសោធន៍វិទ្យាសាស្ត្រជាក់ស្តែង ដូចជាការបង្កើតគំរូភពសិប្បនិម្មិតតាមរយ:គំនូររបស់ភពនីមួយៗ ពិសេសបានកត់ត្រាពីចំណេះដឹងថ្មីៗដែលពួកគេទទួលបាន។
គួរជម្រាបថា រាល់អ្វីដែលយើងបានធ្វើនៅសប្តាហ៍នេះ សុទ្ធតែត្រូវបានរចនាឡើងក្នុងគោលបំណងដើម្បីជួយពួកគេឲ្យស្វែងយល់បន្ថែមអំពីប្រព័ន្ធព្រះអាទិត្យ បង្កើតភាពច្នៃប្រឌិត ក៏ដូចជាពង្រឹងការកែច្នៃរូបភាព និងជំនាញផ្នែកផ្គុំរូប។
យ៉ាងនេះក្តី យើងនឹងចូលរួមទាំងអស់គ្នាបន្តទៀតនៅសប្តាហ៍ក្រោយដែលត្រូវជាសប្តាហ៍ចុងក្រោយបង្អស់នៃកម្មវិធីសិក្សាវគ្គវិស្សមកាល ក្រោមប្រធានបទ “កំពូលអ្នកវិទ្យាសាស្ត្រ”៕
With a bang, Brightstar finished off our seventh themed week.
Instead of the “Big Bang,” the conclusion of Stars and Planet Spotters Week was celebrated with captivating and educational activities.
The students conducted science experiments, constructed Planet Spotters crafts through Planet Painting, and wrote on the board their newly acquired knowledge.
Everything we did today was designed to help them learn more about the planets, be more creative, and strengthen their spatial-visual processing and fine motor skills.
Next week, come and enjoy the final week of Summer School with us as we explore “Super Scientists”

នៅសប្តាហ៍នេះសិស្សានុសិស្សដែលមកពីថ្នាក់បឋមកម្រិតទាប នៃសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ ត្រូវបានផ្តោតការយកចិត្តទុកដាក់បង្ហាត់បង្រៀនពីចំណេះដឹងអំពីភព និងទីតាំងរបស់ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ។

នៅសប្តាហ៍នេះសិស្សានុសិស្សដែលមកពីថ្នាក់បឋមកម្រិតទាប នៃសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ ត្រូវបានផ្តោតការយកចិត្តទុកដាក់បង្ហាត់បង្រៀនពីចំណេះដឹងអំពីភព និងទីតាំងរបស់ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ តាមរយៈការប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិច (Chromebook) ដើម្បីជាមធ្យោបាយក្នុងការក្លែងធ្វើជាភពតាមវេលាជាក់ស្តែង សិស្សៗរបស់យើងបានទទួលចំណេះដឹងច្បាស់ និងបានអនុវត្តន៍យ៉ាងសកម្ម។
រហូតមកដល់ពេលនេះ ក្នុងសប្តាហ៍នេះ សិស្សៗរបស់យើងបានឆ្លងកាត់ និងបានកំពុងបន្តធ្វើការរួមគ្នាដើម្បីបញ្ចប់គម្រោងសិក្សាជាច្រើនផ្សេងៗទៀតរបស់ពួកគេ។

This week at Brightstar, student activities in Lower Primary have mostly focused on helping children learn about each planet and its relative position in our solar system. By utilising their Chromebooks as a way to see planetary simulations in real-time, students were able to take an active role in their education.
So far this week, our students’ favourite part of the learning experience has been working together to complete the many projects chosen by them.

 

close-link