សាលាអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) យល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៅក្នុងការជួយសិស្សឲ្យធ្វើការអភិវឌ្ឍខ្លួនដើម្បីអាចបន្តឡើងពីថ្នាក់មត្តេយ្យសិក្សាទៅកាន់ថ្នាក់បឋមសិក្សាដោយរលូន។

(English Below)
សាលាអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) យល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៅក្នុងការជួយសិស្សឲ្យធ្វើការអភិវឌ្ឍខ្លួនដើម្បីអាចបន្តឡើងពីថ្នាក់មត្តេយ្យសិក្សាទៅកាន់ថ្នាក់បឋមសិក្សាដោយរលូន។
តាមការសិក្សាបានបង្ហាញថា ដើម្បីឲ្យសិស្សអាចរៀនសូត្រចេះដឹងកាន់តែប្រសើរ និងអាចប្រើប្រាស់បានក្នុងជីវភាពរស់នៅ លុះត្រាតែពួកគេត្រូវបានទទួលការបង្វឹកបង្ហាត់ត្រៀមទុកឲ្យបានល្អមុនពេលចូលរៀនជាផ្លូវការនៅ(អាយុ 5 ឆ្នាំ)។
តួយ៉ាងសាលាអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ផ្តល់ឱ្យសិស្សនូវជំនាញចាំបាច់សម្រាប់ជីវិត ការចង់ដឹងចង់ឃើញ ការចេះទូន្មានខ្លួនឯង និងការរស់នៅដោយឯករាជ្យមុនពេលត្រូវចូលរៀននៅថ្នាក់បឋមសិក្សា ខណ:សាលាបានសាបព្រោះវិធីសាស្ត្ររៀនសូត្រដែលប្រកបដោយបទពិសោធន៍ដ៏មានអត្ថន័យ និងសប្បាយរីករាយចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀន អន្តរជាតិ ប្រាយស្រារ ភ្នំពេញ៕

At Brightstar, we know how crucial it is to help our students make the move from Early Years to Primary School.
Studies have shown that students do better academically and in later life if they are well-prepared for school before entering formal education (age 5). Brightstar provides students with the necessary life skills, curiosity, self-regulation, and independence before they enter primary school by employing meaningful, and engaging experiential learning from day one.

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) លើកទឹកចិត្តមាតាបិតាសិស្សចំពោះការធ្វើការជាដៃគូជាមួយថ្នាក់ដឹកនាំសាលារៀន តាមរយ:ការអញ្ជើញចូលរួមជំនួបទទួលទានកាហ្វេពេលព្រឹកជាប្រចាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកឪកាសសម្រាប់មាតាបិតាអាចជជែកជាមួយថ្នាក់ដឹកនាំសាលា ចែករំលែកគំនិត រួមទាំងពិភាក្សាពីបញ្ហាមន្ទិលផ្សេងៗ។

ជំនួបកាហ្វេពេលព្រឹកនេះមានសារៈសំខាន់ណាស់សម្រាប់មាតាបិតាគ្រប់រូប ព្រោះវាជាពេលវេលាក្រៅផ្លូវការដ៏កក់ក្តៅ និងជាការស្វាគមន៍មួយដែលលោកអ្នកអាចពិភាក្សាអំពីរឿងផ្សេងៗទាំងអស់ទាក់ទងនឹងសាលារបស់យើងជំរុញឲ្យមានការកែលម្អនូវចំណុចខ្វះខាតនានាជាបន្តបន្ទាប់៕
Brightstar encourages parents to work in partnership with our school leadership by attending regular coffee mornings designed to chitchat with the school leadership, share ideas, and discuss concerns. The coffee mornings are very important for parents to have a warm and welcoming informal time together to discuss all things related to our school to drive our continued improvements for all concerned.

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ធានាថាសិស្សានុសិស្សទាំងអស់បានត្រៀមខ្លួនរួចជាស្រេចទុកសម្រាប់ប្រឈមនឹងព្រឹត្តិការណ៍ថ្ងៃអនាគតរបស់ពួកគេ!

(English Below)

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ធានាថាសិស្សានុសិស្សទាំងអស់បានត្រៀមខ្លួនរួចជាស្រេចទុកសម្រាប់ប្រឈមនឹងព្រឹត្តិការណ៍ថ្ងៃអនាគតរបស់ពួកគេ!

កុមារនីមួយៗតែងតែត្រូវបានប្រឈមមុខនឹង “សម្ពាធដែលមិនអាចនឹកស្មានដល់” ហើយត្រូវការ “មេរៀនសម្រាប់ជីវិត” ដើម្បីជួយក្នុងការអប់រំពួកគេឲ្យចេះដោះស្រាយបញ្ហាចំពោះមុខ។

ដូច្នេះហើយទើបវាសំខាន់ណាស់ក្នុងការយល់ដឹងពីការអប់រំ PSHE (ដែលជាការអប់រំស្តីពីរាងកាយ សង្គម និងសុខភាព)។

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) បង្រៀនសិស្សពីរបៀបឆ្លើយតបក្នុងសង្គម ដឹងពីការរក្សាសុវត្ថិភាព និងសុខភាព។ កម្មវិធី PSHE បណ្តុះកុមារចូលទៅកាន់ពិភពលោកពិតតាមរយ:ការអភិវឌ្ឍ ការគោរពខ្លួនឯង មានភាពអត់ធ្មត់ និងការយល់ចិត្ត។ វាថែមទាំងផ្តល់នូវឪកាសដល់ក្មេងៗឲ្យចេះស្គាល់ពីខ្លួនឯង ចេះគ្រប់គ្រងកាល:ទេស: ក្នុងឆាកជីវិតដោះស្រាយដោយសុវត្ថិភាព និងជោគជ័យ៕
Brightstar ensures our students are future-ready!
Children are exposed to “unimaginable pressures” and require a “curriculum for life” that prepares them to deal with today’s issues. This is why it is critical to emphasise the significance of PSHE education (Physical, Social and Health Education). Brightstar teaches students how to interact socially and stay safe and healthy. The Brightstar PSHE programme prepares children for the real world by developing self-esteem, resilience, and empathy. It teaches young people how to react in challenging or unpleasant situations. It provides scenarios for children to see themselves in, so that if the circumstance develops in real life, they will be able to manage it safely and successfully.

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញបានបង្ហាញនូវដំបូលអាងហែលទឹកថ្មីដែលទើបត្រូវបានសាងសង់ជូនសិស្សានុសិស្សនៅសប្តាហ៍នេះ។

(English Below)

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញបានបង្ហាញនូវដំបូលអាងហែលទឹកថ្មីដែលទើបត្រូវបានសាងសង់ជូនសិស្សានុសិស្សនៅសប្តាហ៍នេះ។ មេរៀននៃការហែលទឹកនឹងធ្វើឲ្យសិស្សរបស់យើងកាន់តែមានភាពរីករាយ និងមានសុវត្ថិភាព។

ដំបូលថ្មីរបស់យើងនឹងការពារសិស្សនីមួយៗពីសារធាតុ និងកាំរស្មីស្វាយអ៊ុលត្រាចេញពីព្រះអាទិត្យ។

ការហែលទឹកគឺជាកីឡាដ៏ល្អបំផុតមួយសម្រាប់ក្មេងៗគ្រប់វ័យ ខណ:វាជួយពង្រឹង សារពាង្គកាយទាំងមូល ក៏ដូចជាជំនាញផ្នែកកីឡាជួយបំប៉នដល់សាច់ដុំឲ្យរឹងមាំ។

 ពិតណាស់ វាក៏ជាសកម្មភាពដ៏អស្ចារ្យ និងរីករាយដែលសិស្សៗរបស់យើងទន្ទឹងរង់ចាំជារៀងរាល់សប្តាហ៍ផងដែរ៕

កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀន អន្តរជាតិ ប្រាយស្រារ ភ្នំពេញ៕

This week, Brightstar unveiled its freshly renovated and expanded swimming facilities to our students. Swimming lesson will forever be more enjoyable and safer for our students! Students are protected from the elements and the ultraviolet rays produced by the sun by our recently installed roof. Swimming is an excellent sport for children of all ages since it helps to build their coordination and motor skills while also strengthening their muscles. It is of course great fun and an enjoyable activity that our students look forward to each week. Every child shines like a star at Brightstar.

Brightstar’s learning focus delivers breadth and depth of learning within meaningful experiences.

ចក្ខុវិស័យសិក្សារបស់សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar ) គឺផ្តល់នូវការរៀនសូត្រទូលំទូលាយ និងស៊ីជម្រៅដល់សិស្សានុសិស្សជាមួយបទពិសោធន៍ដ៏មានអត្ថន័យ។
គ្រូបង្រៀនផ្នែកមត្តេយ្យសិក្សារបស់យើងតែងតែខិតខំបង្កើតមូលដ្ឋានគ្រឹះល្អៗសម្រាប់ការរៀនសូត្រនាពេលអនាគត ក៏ដូចជាភាពជោគជ័យនៅសាលារៀន។ ពួកគេបង្កើតគោលដៅផ្ទាល់ខ្លួន និងមុខវិជ្ជាគោលសម្រាប់សិស្ស តាមរយ:ការលាយបញ្ចូលនូវយុទ្ធសាស្រ្តបង្រៀន ឬការណែនាំមុខវិជ្ជាដែលផ្តោតលើតម្លៃ និងភាពធន់។
គួបផ្សំជាមួយនឹងភាសា សិល្បៈ កីឡា និងការសិក្សាវិជ្ជាស្តីម (STEAM) កូនៗរបស់អ្នកក៏នឹងរៀនអំពីសីលធម៌ ការប្រាស្រ័យទាក់ទង ការចោទសួរ និងការគោរពផងដែរ។

Brightstar’s learning focus delivers breadth and depth of learning within meaningful experiences. Our Early Years teachers work hard to establish the foundation for future learning and success at school. They develop personal and subject goals for students, mixing subject instruction with a focus on values and resilience. Along with languages, arts, sports, and STEAM topics, your child will also learn about morals, communication, inquiry, and respect at Brightstar.

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) យល់ដឹងពីសារៈសំខាន់នៃសកម្មភាពលេងកម្សាន្តរបស់សិស្សវ័យក្មេង និងតែងតែដាក់បញ្ចូលសកម្មភាពនេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) យល់ដឹងពីសារៈសំខាន់នៃសកម្មភាពលេងកម្សាន្តរបស់សិស្សវ័យក្មេង និងតែងតែដាក់បញ្ចូលសកម្មភាពនេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន។ ទស្សនវិស័យរបស់យើងគាំទ្រលើកម្មវិធីសិក្សាដែលផ្អែកលើការលេងកម្សាន្ត ជាក់ស្តែងដូចជាមត្តេយ្យសិក្សាស្តង់ដាខេមប្រ៊ីដ (Cambridge Early Years) និងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិ (IEYC)។
សកម្មភាពលេងកម្សាន្តគឺជាធាតុផ្សំដ៏សំខាន់នៃកម្មវិធីអប់រំថ្នាក់មត្តេយ្យ ខណៈកុមារៗម្នាក់អាចទទួលបានចំណេះដឹងនៅកម្រិតខ្ពស់បំផុតបានក៏ដោយសារតាមរយៈសកម្មភាពនេះដែរ។ វាធ្វើឱ្យកុមារមានការអភិវឌ្ឍផ្នែករាងកាយ បញ្ញាខាងត្រិះរិះ ទំនាក់ទំនងសង្គម និងអារម្មណ៍។ កុមារអាចបង្កើត និងពង្រឹងជំនាញទំនាក់ទំនងនៅក្នុងមជ្ឈមណ្ឌលសិក្សារបស់ប្រព័ន្ធប្រសាទខួរក្បាល។
អត្ថប្រយោជន៍បន្ថែមនៃការរៀនផ្អែកលើសកម្មភាពលេងកម្សាន្តចំពោះសិស្សរបស់យើងរួមមានការរៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ការស្វែងយល់ពីបរិយាកាសជុំវិញខ្លួន ការអនុវត្តជំនាញកីឡា ការច្នៃប្រឌិត ដែលទាំងនេះនឹងធ្វើឱ្យពួកគេមានចំណេះដឹងកាន់តែទូលំទូលាយពីពិភពលោក៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀន អន្តរជាតិ ប្រាយស្រារ ភ្នំពេញ៕
Brightstar recognises the importance of play for young students and routinely incorporates play into its curriculum. Therefore, our philosophy supports play-based curricula, such as Cambridge Early Years and the IEYC.
Play is a crucial element of an educational programme in the Early Years because children learn at the highest level through play. Children develop physically, cognitively, socially, and emotionally through the repetition of play. Moreover, children are able to build and strengthen connections in the learning centre of the brain.
Additional benefits of play-based learning for our students include learning how to interact with others, investigate their environment, practice their motor skills, develop their creativity, all while making sense of the world around them.
Every child shines like a star at Brightstar.

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) គិតគូរយ៉ាងសំខាន់ទៅលើតម្លៃនៃមុខវិជ្ជាដទៃផ្សេងទៀតក្រៅតែពីភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ។

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) គិតគូរយ៉ាងសំខាន់ទៅលើតម្លៃនៃមុខវិជ្ជាដទៃផ្សេងទៀតក្រៅតែពីភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ។

សាលាថែមទាំងលើកទឹកចិត្តដល់ការអភិវឌ្ឍន៍បំណិនកីឡា និងសិល្ប:ផងដែរ។  បំណិនកីឡាទីនេះ គឺជាជំនាញដែលពាក់ព័ន្ធនឹងចលនាសាច់ដុំសំខាន់ៗ ដូចជាការអង្គុយ ការដើរ លោត ឬការរត់ដោយភាពស្វាហាប់។ ចំណែកឯជំនាញសិល្ប:វិញរួមមានដូចជាការរៀនប្រើដៃ ការរៀនផ្តោតលើវត្ថុ និងការគូសវាសផ្ចង់គំនូរ ខណ:វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍របស់កុមារ។

អាស្រ័យយ៉ាងដូច្នេះហើយទើបសាលាបានរៀបចំដាក់ឲ្យសិស្សបានចូលរួមនូវរាល់សកម្មភាពសិក្សាប្រចាំសប្តាហ៍ ដើម្បីអាចបង្កើត និងអភិវឌ្ឍជំនាញ ព្រមទាំងសមត្ថភាពរបស់ពួកគេឲ្យកាន់តែពូកែ។

កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀន អន្តរជាតិ ប្រាយស្រារ ភ្នំពេញ៕

At Brightstar, we appreciate the significance of subjects other than English, maths and science. We also encourage the development of Gross and Fine motor skills. Gross motor skills are those that involve substantial muscle movements, such as sitting independently, walking, jumping or sprinting. Fine motor skills, such as gripping, object manipulation, and sketching, are very important to a child’s development.

Which is why we engage students in a huge range of weekly activities to build and develop all of these skills and abilities.

Every child shines like a star at Brightstar.

សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងនាមជាសាលារៀនអន្តរជាតិស្តង់ដាខេមប្រ៊ីដសម្រាប់កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាដោយក្លាយជាអ្នកដឹកនាំឈានមុខផ្នែកអប់រំនៅកម្ពុជា។

ការទទួលស្គាល់ពីសំណាក់ប្រព័ន្ធស្តង់ដាអន្តរជាតិខេមប្រ៊ីដនេះ (Cambridge) គឺជាសញ្ញាសម្គាល់នៃសមត្ថភាពខ្ពស់បំផុតមួយនៅក្នុងវិស័យអប់រំ។
គណៈនាយិការនៃសាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញលោកស្រី ហ្វីលីប៉ា បាសាន់ (Philippa Barson) បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សក្រៃលែងណាស់ក្នុងរយៈពេលដ៏ខ្លីនេះ ដែលយើងត្រូវបានទទួលស្គាល់ពីសាកលវិទ្យាល័យខេមប្រ៊ីដ(Cambridge) ខណៈវាបានបង្ហាញពីឧត្តមភាពសិក្សារបស់យើងកាន់តែច្បាស់បន្ថែមទៀត”។
លើសពីនេះ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ក៏ជាសាលារៀនដំបូងគេបង្អស់នៅក្នុងទីក្រុងភ្នំពេញ ដែលបានទទួលឋានៈជាមជ្ឈមណ្ឌលមត្តេយ្យសិក្សាស្តង់ដាខេមប្រ៊ីដ (Cambridge Early Years Center)។ សមិទ្ធិផលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារដ៏ប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាមរបស់យើង។
យើងគ្រប់គ្នាមានសេចក្តីរំភើបសម្រាប់សិស្សានុសិស្សដែលនឹងមានឱកាសសិក្សានៅទូទាំងពិភពលោក ក្រោមការទទួលស្គាល់ដ៏មានមោទនភាពនេះ។
សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញ (Brightstar) ផ្តល់ការអប់រំប្រកបដោយភាពជឿជាក់ និងពេញលេញដល់សិស្សដែលមានអាយុពី ៣ទៅ១៩ឆ្នាំ ជាមួយនឹងកម្មវិធីសិក្សាសម្បូណ៍បែបរចនាឡើងក្នុងបំណងដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកបុគ្គលិកលក្ខណៈ ជំនាញសង្គម និងចំណេះដឹងបែបស៊ីជម្រៅ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀន អន្តរជាតិ ប្រាយស្រារ ភ្នំពេញ៕
Brightstar International School is thrilled it is now officially accredited and recognised as a Cambridge International School in Early Years, Primary, and Lower Secondary, reinforcing its position as an educational leader in Cambodia.
Cambridge accreditation is a hallmark of the highest calibre in education.
Brightstar’s Director, Ms Philippa Barson stated, “We are delighted in such a short time, to have received Cambridge accreditation, which further demonstrates our academic excellence. Not only that, but Brightstar is the first school in Phnom Penh to receive its Cambridge Early Years Centre status. This achievement reflects the dedication and hard work of our diligent and talented team, and we are all thrilled that students will have worldwide opportunities thanks to this acclaimed accreditation.”
Brightstar provides a trusted, well-rounded education to students aged 2-19, with a curriculum that is designed to foster personal development, transferable skills, and in-depth knowledge.
Every child shines like a star at Brightstar.

កិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទង គឺជាធាតុផ្សំដ៏សំខាន់ដើម្បីធានាដល់ការរៀនសូត្រឲ្យទទួលបានប្រសិទ្ធភាព។

កិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទង គឺជាធាតុផ្សំដ៏សំខាន់ដើម្បីធានាដល់ការរៀនសូត្រឲ្យទទួលបានប្រសិទ្ធភាព។
នៅពេលដែលសិស្សៗបានធ្វើការរួមគ្នាលើគម្រោង ឬកិច្ចការសិក្សានានា ពួកគេនឹងមានឱកាសស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាទៅវិញទៅមក។ សិស្សក៏មានការយល់ដឹងកាន់តែស៊ីជម្រៅពីចំណុចប្រឈមផ្សេងៗ និងទទួលបានការលើកស្ទួយបរិយាកាសសិក្សារួមគ្នារបស់គេឲ្យកាន់តែរីកចម្រើនផងដែរ។
ការចូលរួមសហការជាមួយមិត្តរួមថ្នាក់នេះទៀតសោតអាចបង្កើតនូវទស្សនៈថ្មី និងគំនិតថ្មីដល់សិស្ស មានសមត្ថភាពចេះដោះស្រាយបញ្ហា និងត្រិះរិះដោយភាពច្នៃប្រឌិត។
សរុបមក ការប្រាស្រ័យទាក់ទងដែលច្បាស់លាស់ និងមានប្រសិទ្ធភាព គឺជាកត្តាស្នូលមិនអាចខ្វះបាន និងជាឬសគល់សម្រាប់កិច្ចការងារជាក្រុម។ តាមរយៈការខិតខំនេះ សិស្សានុសិស្សប្រាកដជារីកចម្រើនគួរឲ្យកត់សម្គាល់ទៅលើសមត្ថភាពផ្នែកទំនាក់ទំនង ស្តាប់ និយាយ និងសរសេរ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅឯសាលារៀន អន្តរជាតិ ប្រាយស្រារ ភ្នំពេញ។
Cooperation and communication are key components to ensure effective learning.
When students work together on projects or assignments, they have the opportunity to learn from each other’s strengths and weaknesses. This could lead to a deeper understanding of the subject matter and cultivate a collaborative learning environment. Collaborating with classmates can also provide students with new points of view and new ideas, leading to innovative solutions and creative thinking.
Clear and effective communication is crucial for teamwork. By working together, students can improve their communication abilities, including listening, speaking, and writing

close-link