អបអរសាទរការប្រកួតជើងឯកកីឡាអេឡិចត្រូនិច វិញ្ញាសា Mobile Legend សាលាអន្តរជាតិប្រាយស្តារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងភាពក្លាហានរបស់សិស្សានុសិស្សជាបេក្ខភាពទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសា Mobile Legend ធ្វើឡើងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៤។

សកម្មភាពរាល់ព្រឹកថ្នាក់មត្តេយ្យនៅសាលារបស់យើង គឺការអង្គុយជុំគ្នា។ ម៉ោងរង្វង់ ឬការអង្គុយព័ទ្ធជុំគ្នាជារង្វង់ ត្រូវបានស្គាល់ជាសកម្មភាពសិក្សាមួយដែលអនុញ្ញាតឱ្យកុមារៗអង្គុយជិតៗគ្នាដើម្បីចែករំលែកគំនិត និងអារម្មណ៍ផ្សេងៗ។

សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការឃើញសិស្សានុសិស្ស ចូលរួមក្នុងសកម្មភាពថែរក្សាបរិស្ថាន។

នៅថ្ងៃនេះ កុមារតូចៗរបស់សាលាអន្តរជាតិប្រាយស្តារបានចូលរួមរៀននិងលេងកម្សាន្តនូវសកម្មភាពសិក្សាជាមួយទឹកដោយក្តីសប្បាយរីករាយ! ពួកគេបានអនុវត្តបំណិនចក្ខុ ដោយបានឆ្លុះមើលប្រដាប់លេងក្នុងកែវទឹកដោយភាពចង់ដឹងចង់ឃើញ។

នៅក្នុងម៉ោងវិទ្យាសាស្រ្តថ្នាក់មត្តេយ្យថ្ងៃនេះ ក្មេងៗបានរៀនអំពីមេរៀនមុខងាររបស់សរីរាង្គសួត។ តាមរយៈការពន្យល់ដោយប្រើភាសាសាមញ្ញ និងគំរូសួតជាឧទាហរណ៍ ក្មេងៗបានយល់ពីមុខងាររបស់សួតសម្រាប់ជួយមនុស្សក្នុងការដកដង្ហើម ស្រូប និងបញ្ចេញខ្យល់។

Our Pre-Nursery classes at Brightstar had a delightful time embracing the joy of role-play as little chefs in their imaginative cooking adventures! With smiles wide, they mixed, stirred, and baked their way through a world of culinary discovery.
Our Pre-Nursery classes at Brightstar had a delightful time embracing the joy of role-play as little chefs in their imaginative cooking adventures! With smiles wide, they mixed, stirred, and baked their way through a world of culinary discovery. This heartwarming journey into the world of pretend play not only sparked their creativity but also fostered teamwork and communication, creating memories they’ll cherish.

ការសាបព្រោះមូលដ្ឋានគ្រឹះស្តីពីវិទ្យាសាស្រ្តជូនដល់សិស្សានុសិស្សវ័យក្មេងនៅសាលាអន្តរជាតិប្រាយស្តារ គឺពិតជាមានសារៈសំខាន់ណាស់។

អស្ចារ្យណាស់! ទើបតែបានចាប់ផ្តើមចំណុចដំបូងនៃមេរៀនថ្មីក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិសោះ ក្មេងៗហាក់ពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានអារម្មណ៍ចង់សិក្សាបាត់ទៅហើយ។

នៅសប្តាហ៍នេះ សិស្សានុសិស្សថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារបានបន្តសិក្សានូវចំណុចចុងក្រោយនៃមេរៀនមត្តេយ្យសិក្សាអន្តរជាតិ(IEYC) ដែលមានចំណងជើងថា “ស្រមៃថា” ប្រកបដោយភាពរលូន។
(English Below)
នៅសប្តាហ៍នេះ សិស្សានុសិស្សថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារបានបន្តសិក្សានូវចំណុចចុងក្រោយនៃមេរៀនមត្តេយ្យសិក្សាអន្តរជាតិ(IEYC) ដែលមានចំណងជើងថា “ស្រមៃថា” ប្រកបដោយភាពរលូន។
ឆ្លងតាមមេរៀននេះ កុមារៗបានចូលទៅក្នុងពិភពនៃការស្រមើលស្រមៃ និងការច្នៃប្រឌិត ការចូលរួមធ្វើសកម្មភាពផ្សេងៗ ដែលជួយអភិវឌ្ឍសមត្ថភាពចង់ដឹងចង់ឃើញ និងរបៀបនៃការរស់នៅប្រចាំថ្ងៃ។
យើងគ្រប់គ្នាជាគណៈគ្រប់គ្រង និងបុគ្គលិកនៃសាលាអន្តរជាតិប្រាយស្តារទាំងអស់ ពិតជាមានមោទនភាពណាស់ ដែលបានឃើញនូវការរីកចម្រើនរបស់សិស្សានុសិស្ស ហើយតែងតែរីករាយជានិច្ចក្នុងការចែករំលែកពីលទ្ធផលសិក្សាផ្សេងៗរបស់ពួកគេ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតាទាំងអស់ ដែលបានចូលរួមសហការជួយគាំទ្រទៅលើការសិក្សារបស់កូនៗ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, this week we wrapped up our IEYC Exit Point from the unit “Imagine That” and oh, what an incredible adventure it’s been! Our young learners dove deep into a world fuelled by imagination and creativity, engaging in activities that sparked their curiosity and brought their innovative ideas to life.
We’re beyond proud to witness their growth and can’t wait to share their creative journeys with you. A big thank you to all the parents for supporting their little ones’ imaginative explorations.
Every child shines like a star at Brightstar.

ការចូលរួមលេងកម្សាន្តក្នុងទឹកនៅសាលាអន្តរជាតិប្រាយស្តារ មិនមែនត្រឹមតែជាសកម្មភាពធ្វើឱ្យកុមារមានភាពសប្បាយរីករាយតែមួយមុខនោះទេ តែវាពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍរបស់កុមារ។
