សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការចែករំលែកនូវភាពសប្បាយៗ ដែលកុមារតូចៗទទួលបានតាមរយៈសកម្មភាពនៃការសិក្សារុករក និងស្វែងយល់នៅក្រៅថ្នាក់។ សកម្មភា

(English Below)

សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការចែករំលែកនូវភាពសប្បាយៗ ដែលកុមារតូចៗទទួលបានតាមរយៈសកម្មភាពនៃការសិក្សារុករក និងស្វែងយល់នៅក្រៅថ្នាក់។ សកម្មភាពផ្សេងៗដូចជា ការតោងឡើង និងការទប់លំនឹងក្តី មិនត្រឹមតែជួយធ្វើឱ្យរាងកាយមាំមួន និងរហ័សរហួនប៉ុណ្ណោះទេ តែក៏ជួយបង្កើនទំនុកចិត្ត និងបំណិនសង្គមការប្រាស្រ័យទាក់ទងផងដែរ។ ការចេញលេងនៅខាងក្រៅ មានអត្ថប្រយោជន៍ច្រើនដល់កុមារ ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងសេចក្តីស្រឡាញ់ចំពោះធម្មជាតិ ផ្តល់នូវបទពិសោធន៍សិក្សាមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ការអភិវឌ្ឍជារួមរបស់កុមារ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Brightstar is excited to share the joys of outdoor exploration for our young learners. Activities like climbing and balancing not only build physical strength and coordination but also boost confidence and social skills. Playing outside sparks creativity and a love for nature, providing essential early learning experiences that support our children’s overall development.
Every child shines like a star at Brightstar!

សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការដាក់បញ្ចូលនូវមេរៀនគណិតវិទ្យា ការសិក្សាពីប្រមាណវិធីដកលេខពីរខ្ទង់ជូនដល់កុមារៗថ្នាក់មត្តេយ្យ។ ការចេះធ្វើប្រមាណនេះ គឺជាជំនាញមួយដ៏សំខាន់ ដែលអាចជួយក្មេងៗរបស់យើងមានគ្រឹះរឹងមាំក្នុងការគណនាលេខ ចេះស្វែងរកដំណោះស្រាយ និងមានទំនុកចិត្តខ្ពស់ក្នុងមុខវិជ្ជាគណិតវិទ្យា។

(English Below)
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការដាក់បញ្ចូលនូវមេរៀនគណិតវិទ្យា ការសិក្សាពីប្រមាណវិធីដកលេខពីរខ្ទង់ជូនដល់កុមារៗថ្នាក់មត្តេយ្យ។ ការចេះធ្វើប្រមាណនេះ គឺជាជំនាញមួយដ៏សំខាន់ ដែលអាចជួយក្មេងៗរបស់យើងមានគ្រឹះរឹងមាំក្នុងការគណនាលេខ ចេះស្វែងរកដំណោះស្រាយ និងមានទំនុកចិត្តខ្ពស់ក្នុងមុខវិជ្ជាគណិតវិទ្យា។ បានឃើញបុត្រធីតាលោកអ្នកចេះបែបនេះ យើងពិតជាមានមោទនភាពណាស់។ យ៉ាងណា ការជួយជ្រោមជ្រែងបង្ហាត់បង្រៀនកូនៗបន្ថែមនៅគេហដ្ឋាន ក៏ជាកត្តាមួយចាំបាច់ផងដែរ ដើម្បីធ្វើឲ្យដំណើរនៃកាសិក្សារបស់ពួកគេកាន់តែទទួលបានជោគជ័យ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is excited to introduce double-digit subtraction in Early Years 2! This essential skill helps build strong numerical understanding, enhances problem-solving abilities, and boosts confidence in maths. Watching your child master these concepts is truly amazing. Your support at home makes a significant difference in their learning journey.
Every child shines like a star at Brightstar.

គណៈគ្រប់គ្រងសាលាអន្តរជាតិប្រាយស្តារ មានសេចក្តីសោមនស្សណាស់ ដោយនៅថ្ងៃនេះ កម្មវិធីជំនួបមាតាបិតា និងគ្រូបង្រៀនរបស់យើង បានប្រព្រឹត្តទៅដោយជោគជ័យ។ ទាំងមាតាបិតា និងលោកគ្រូ អ្នកគ្រូបានចំណាយពេលជាមួយគ្នាយ៉ាងម៉ត់ចត់ក្នុងការពិភាក្សាអំពីលទ្ធផល ក៏ដូចជាជំហានបន្ទាប់ក្នុងដំណើរនៃការអប់រំរបស់កូនៗ។

(English Below)
រាប់ចាប់ពីសប្តាហ៍មុនៗមកដល់ពេលនេះ ថ្នាក់មត្តេយ្យនៅសាលាអន្តរជាតិប្រាយស្តាររបស់យើងសុទ្ធតែទទួលបាននូវបទពិសោធន៍សិក្សាល្អៗ ពោរពេញទៅដោយរបៀបនៃការបង្រៀនចម្រុះមុខផ្សេងៗគ្នា ដើម្បីជួយបង្កើនដល់ការរៀនសូត្ររបស់កុមារៗកាន់តែប្រសើរ។ ជាទូទៅ នៅរៀងរាល់សប្តាហ៍ កុមារៗរបស់យើងនាំគ្នាចូលរួមលេងទឹក និងដីខ្សាច់ សិក្សាស្វែងយល់ពីចំណេះដឹងក្នុងបរិវេណតំបន់វិទ្យាសាស្ត្រ (ស្ទែម) ដើម្បីអភិវឌ្ឍគំនិតច្នៃប្រឌិត និងបំណិនចលករ។ ងាកមកការសិក្សាស្តីពីសូរស័ព្ទអក្សរវិញ កុមារៗក៏បានចូលរួមយ៉ាងស្វិតស្វាញផងដែរក្នុងការរៀនចាប់យកនូវសូរសំឡេងអក្សរ និងការបញ្ចូលគ្នានៃព្យព្ជាន:សម្រាប់ជួយពង្រឹងដល់បំណិនអំណាន។ ការចេះសូរ និងស្គាល់ពីអក្សរ ផ្តល់ភាពងាយស្រួលក្នុងការសង់សំណង់ប្រយោគ ខណ:ដែលការចេះលេខជួយដល់សមត្ថភាពក្នុងការដោះស្រាយបញ្ហា។
របៀបបង្រៀនល្អ ជាការបង្រៀនពហុរបៀប អាចជួយសិស្សានុសិស្សឲ្យទទួលបាននូវការអភិវឌ្ឍពេញលេញ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, our Early years had a fantastic week so far filled with varied instruction to enhance their learning. In a typical week, the children enjoy water and sand play, exploring our STEM area, which promotes creativity and fine motor skills. In phonics, they learn their Jolly Phonics sounds and consonant blends to strengthen reading skills. Literacy activities focused on sentence construction, while numeracy lessons enhance problem-solving abilities. Varied instruction ensures our students receive well-rounded development.
Every child shines like a star at Brightstar!

At Brightstar, our Early years had a fantastic week so far filled with varied instruction to enhance their learning.

At Brightstar, our Early years had a fantastic week so far filled with varied instruction to enhance their learning. In a typical week, the children enjoy water and sand play, exploring our STEM area, which promotes creativity and fine motor skills. In phonics, they learn their Jolly Phonics sounds and consonant blends to strengthen reading skills. Literacy activities focused on sentence construction, while numeracy lessons enhance problem-solving abilities. Varied instruction ensures our students receive well-rounded development.

ស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការរាំសម្រាប់កុមារៗថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ! ការរាំជួយអភិវឌ្ឍផ្នែករាងកាយកុមារឱ្យរឹងមាំ មានឥរិយាបថល្អ និងបង្កើននូវសុខុមាលភាពផ្លូវចិត្តកាន់តែប្រសើរតាមរយៈការបានបញ្ចេញនូវភាពរីករាយផ្សេងៗ។

(English Below)
ស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការរាំសម្រាប់កុមារៗថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ!
ការរាំជួយអភិវឌ្ឍផ្នែករាងកាយកុមារឱ្យរឹងមាំ មានឥរិយាបថល្អ និងបង្កើននូវសុខុមាលភាពផ្លូវចិត្តកាន់តែប្រសើរតាមរយៈការបានបញ្ចេញនូវភាពរីករាយផ្សេងៗ។ វាក៏ជាមធ្យោបាយមួយដ៏មានប្រសិទ្ធិភាពផងដែរក្នុងការបង្កើនជំនាញសង្គម និងកសាងនូវភាពជឿជាក់សម្រាប់ខ្លួនឯង។
បណ្តុះគំនិតច្នៃប្រឌិត និងការរីកចម្រើនតាមរយៈសកម្មភាពរាំសប្បាយៗទាំងអស់គ្នា!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, discover the amazing benefits of dance for Early Years children!
Dancing helps children develop physically, improves coordination, and boosts emotional well-being by providing a fun way to express themselves. It’s a fantastic way to enhance social skills and build confidence. Let’s nurture creativity and growth through the joy of movement!
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារត្រេកអរពេលបានឃើញកុមារតូចៗថ្នាក់ទារកដ្ឋានចេះស្ទាត់យ៉ាងរហ័សនូវជំនាញប្រើម្រាមដៃបី ខណៈជាទូទៅកុមារអាចចេះបាននៅអាយុចន្លោះពី៤ ទៅ ៥ឆ្នាំប៉ុណ្ណោះ។

(English Below)
សាលាអន្តរជាតិប្រាយស្តារត្រេកអរពេលបានឃើញកុមារតូចៗថ្នាក់ទារកដ្ឋានចេះស្ទាត់យ៉ាងរហ័សនូវជំនាញប្រើម្រាមដៃបី ខណៈជាទូទៅកុមារអាចចេះបាននៅអាយុចន្លោះពី៤ ទៅ ៥ឆ្នាំប៉ុណ្ណោះ។
ជំនាញនេះផ្តល់សារៈសំខាន់ដល់ការអភិវឌ្ឍជំនាញចលករ និងធ្វើឱ្យការសរសេរទទួលបានជោគជ័យនៅថ្ងៃអនាគត។
តាមរយៈសមិទ្ធិផលដែលសម្រេចបាននេះ ឆ្លុះបញ្ចាំងឱ្យឃើញថាលោកគ្រូ អ្នកគ្រូនៃសាលារបស់យើងពិតជាបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបង្រៀន និងមានសមត្ថភាពវិជ្ជាជីវៈពេញលេញ ស្របពេលដែលសិស្សានុសិស្សក៏ទទួលបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការសិក្សា និងការអភិវឌ្ឍពេញមួយជីវិតផងដែរ។
យើងមានមោទនភាពដែលសិស្សានុសិស្សចេះខិតខំប្រឹងប្រែង និងសម្រេចបាននូវការរីកចម្រើន!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is thrilled to see the children in the Nursery class mastering the tripod grip at such an early age, typically developed around 4 to 5 years old. This crucial skill is essential for their fine motor development and future handwriting success. This achievement highlights the dedication and expertise of our teachers. Their commitment to teaching this vital skill is laying a strong foundation for the children’s lifelong learning and development. We are proud of their hard work and the progress being made!
Every child shines like a star at Brightstar.

ស្របពេលដែលការប្រឡងបញ្ចប់ឆ្នាំសិក្សាកំពុងខិតចូលមកដល់នៅសាលាអន្តរជាតិប្រាយស្តារ ក្មេងៗជាសិស្សានុសិស្សបានមមាញឹកយ៉ាងខ្លាំងក្នុងការរំលឹកទាំងមេរៀនសូរស័ព្ទអក្សរ និងលេខ។

(English Below)
ស្របពេលដែលការប្រឡងបញ្ចប់ឆ្នាំសិក្សាកំពុងខិតចូលមកដល់នៅសាលាអន្តរជាតិប្រាយស្តារ ក្មេងៗជាសិស្សានុសិស្សបានមមាញឹកយ៉ាងខ្លាំងក្នុងការរំលឹកទាំងមេរៀនសូរស័ព្ទអក្សរ និងលេខ។
ការខិតខំប្រឹងប្រែងនេះ បានបង្ហាញពីចិត្តស្រឡាញ់ចំពោះការសិក្សាដ៏គួរឲ្យកោតសរសើរ។
ចូលរួមលើកទឹកចិត្តក្មេងៗសម្រាប់ការលះបង់ និងជូនពរឲ្យសិស្សទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡង!កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ។
As the end of the year assessments draw near, Brightstar’s young learners are immersed in reviewing their phonics and numeracy. Their enthusiasm and hard work in mastering these foundational skills is truly commendable. Let’s celebrate their dedication and cheer them on as they prepare to showcase their knowledge!
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនដែលមានគរុកោសល្យជាច្រើនបែបក្នុងការបង្ហាត់កុមារៗថ្នាក់មត្តេយ្យ។

(English Below)
សាលាអន្តរជាតិប្រាយស្តារប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនដែលមានគរុកោសល្យជាច្រើនបែបក្នុងការបង្ហាត់កុមារៗថ្នាក់មត្តេយ្យ។ លោកគ្រូ អ្នកគ្រូឯកទេសបានលើកយកនូវបច្ចេកទេសផ្សេងៗមកបង្រៀន រួមមានដូចជា ការរៀនផ្តោតលើការលេង ការនិទានរឿងឆ្លើយឆ្លង និងការអនុវត្តសកម្មភាពជាក់ស្តែងដទៃផ្សេងទៀតក្នុងគោលបំណងដើម្បីបង្កើនការរីកចម្រើនផ្នែកគិតត្រិះរិះ បំណិនសង្គម និងផ្លូវចិត្ត។ របៀបសិក្សាទាំងនេះ ជួយធានាបាននូវបទពិសោធន៍សិក្សាទូលំទូលាយ និងប្រកបដោយការចូលរួមស្រុះគ្នា ស្របតាមតម្រូវការរបស់សិស្សានុសិស្សក្មេងៗ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, our Early Years programme employs multiple pedagogical methodologies throughout the day. Expert teachers integrate diverse techniques such as play-based learning, interactive storytelling, and hands-on activities to enhance cognitive, social, and emotional development in children. These strategies ensure a comprehensive and engaging learning experience tailored to young learners’ needs.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារសូមចូលរួមអបអរសាទរដល់សិស្សានុសិស្សរបស់យើងដែលទទួលបានជោគជ័យក្នុងការប្រឡងតម្លើងខ្សែក្រវាត់កីឡាតៃក្វាន់ដូនៅសប្តាហ៍នេះ។

(English Below)
សាលាអន្តរជាតិប្រាយស្តារសូមចូលរួមអបអរសាទរដល់សិស្សានុសិស្សរបស់យើងដែលទទួលបានជោគជ័យក្នុងការប្រឡងតម្លើងខ្សែក្រវាត់កីឡាតៃក្វាន់ដូនៅសប្តាហ៍នេះ។ អបអរសាទរដល់សិស្សានុសិស្សគ្រប់ៗរូបដែលសម្រេចបាននូវភាពជោគជ័យនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is proud to congratulate our Taekwondo martial artists on successfully passing their belt progression exams this week. Well done to everyone who achieved this milestone!
Every child shines like a star at Brighstar.

ចូលរួមជាមួយគ្នាក្នុងចលនាការពារបរិស្ថានជាសកល Eco-Schools Global Action Days!

(English Below)
ចូលរួមជាមួយគ្នាក្នុងចលនាការពារបរិស្ថានជាសកល Eco-Schools Global
Action Days!
សាលាអន្តរជាតិប្រាយស្តារមានមោទនភាពដែលបានចូលរួមក្នុងចលនាការពារបរិស្ថានជាសកលហៅថា Eco-Schools Global Action Days លើកិច្ចការបរិស្ថានជាសកលចំនួន៥ ដែលផ្តោតលើបីចំណុចសំខាន់គឺ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការកាត់បន្ថយកាកសំណល់។
កិច្ចការត្រូវធ្វើដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ រួមមានការប្រើប្រាស់ថង់បរិស្ថានជំនួសឱ្យការប្រើប្រាស់ថង់ផ្លាស្ទិក ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការរៀបចំផែនការម្ហូបអាហារក្នុងកម្រិតជាតិកាបូនទាប និងការរៀនគ្រប់គ្រងបរិស្ថាន។
ការចូលរួមក្នុងចលនាបរិស្ថានជាសកល ផ្តល់ប្រយោជន៍ ដូចជាជួយជំរុញការជជែកពិភាក្សាគិតគូរដល់បរិស្ថាន និងលើកទឹកចិត្តការថែរក្សាបរិស្ថានរយៈពេលយូរអង្វែងដើម្បីសហគមន៍មាននិរន្តរភាព។ កិច្ចការពារបរិស្ថានជាសកលទាំង៥ នេះ ជួយដល់សិស្សានុសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពជាក់ស្តែង បង្កើនទំនាក់ទំនងជាសកល បណ្តុះគំនិតទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងបញ្រ្ជាបការសិក្សាអំពីបរិស្ថាននៅទូទាំងកម្រិតថ្នាក់សិក្សាទាំងអស់នៃសាលារបស់យើង។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Eco-Schools Global Action Days
Brightstar is proud to have joined the Eco-Schools Global Action Days, which featured five diverse environmental tasks addressing climate change, biodiversity loss, and waste reduction.
Tasks included preparations for climate readiness using renewable biodegradable packaging, environmental clean-ups of “waste hot spots”, low-carbon meal planning, and environmental stewardship.
The Global Action Days tasks were tailored to make a significant difference, spark debate, and inspire longer-term action to make our school more sustainable. The five tasks also engaged students in hands-on activities, fostering global connections, inspiring positive climate action, and embedding environmental learning across all year levels within our school.
Every child shines like a star at Brightstar.

close-link