កម្មវិធីសិក្សាសិល្បៈ និងរចនារបស់សាលាអន្តរជាតិប្រាយស្តារ ផ្តល់នូវបទពិសោធន៍អប់រំដ៏ល្បីល្បាញ។

(English Below)
កម្មវិធីសិក្សាសិល្បៈ និងរចនារបស់សាលាអន្តរជាតិប្រាយស្តារ ផ្តល់នូវបទពិសោធន៍អប់រំដ៏ល្បីល្បាញ។ វាគឺជាកម្មវិធីសិក្សាលំដាប់ថ្នាក់ស្តង់ដារពិភពលោក ដែលជួយសិស្សឱ្យទទួលបានភាពជោគជ័យទៅថ្ងៃអនាគត តាមរយៈការត្រួតត្រាយផ្លូវជូនសិស្សបានសិក្សាលម្អិតទៅលើមុខវិជ្ជាសិល្បៈប្រកបដោយភាពច្នៃប្រឌិតនៅសាកលវិទ្យាល័យ។ កម្មវិធីនេះផ្តោតសំខាន់លើការសិក្សាអនុវត្តផ្ទាល់ លើកទឹកចិត្តសិស្សឱ្យស្វែងយល់ពីមធ្យោបាយនៃសិល្បៈចម្រុះ។ ជាមួយនឹងការបណ្តុះសិស្សឱ្យបញ្ចេញនូវគំនិតផ្ទាល់ខ្លួន ក៏ដូចជាទស្សនវិស័យជាសាកល កម្មវិធីសិល្បៈ និងរចនារបស់សាលាប្រាយស្តារ ក៏ផ្តល់ឱ្យសិស្សនូវជំនាញ និងចំណេះដឹងក្នុងការបង្កើតផ្ទាំងគំនូរដែលមានលក្ខណៈច្នៃប្រឌិតអស្ចារ្យមិនធ្លាប់មាន។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
The Brightstar Art and Design programme offers an acclaimed educational experience. It stands as a world-standard platform, preparing students for future success by serving as a pathway to university for further study in the Creative Arts. The programme emphasises hands-on experience, encouraging students to explore diverse artistic mediums. With a focus on nurturing individual expression and cultivating a global perspective, Brightstar Art and Design equips students with the skills and knowledge to excel in the ever-evolving creative landscape.
Every child shines like a star at Brightstar.

នៅថ្ងៃពុធទី ៣១ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីប្រគល់លិខិតសរសើរជូនដល់លោកគ្រូអ្នកគ្រូទាំងអស់ ក្នុងន័យបង្ហាញឱ្យឃើញពីសក្ខីភាពការប្តេជ្ញាចិត្តចំពោះការបន្តអភិវឌ្ឍន៍វិជ្ជាជីវៈការងារ។

(English Below)
នៅថ្ងៃពុធទី ៣១ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីប្រគល់លិខិតសរសើរជូនដល់លោកគ្រូអ្នកគ្រូទាំងអស់ ក្នុងន័យបង្ហាញឱ្យឃើញពីសក្ខីភាពការប្តេជ្ញាចិត្តចំពោះការបន្តអភិវឌ្ឍន៍វិជ្ជាជីវៈការងារ។ នេះជាការប្រារព្ធមួយដែលបង្ហាញពីការលះបង់របស់លោកគ្រូអ្នកគ្រូក្នុងការពង្រឹងជំនាញបង្រៀន ជំរុញបរិយាកាសសិក្សាឱ្យកាន់តែរស់រវើក និងបង្កើតអនាគតនៃការអប់រំប្រកបដោយចំណង់ចំណូលចិត្ត និងជំនាញ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
The Brightstar Teachers Recognition Ceremony held today was a testament to their commitment to continuous professional development. It was a celebration of their dedication to enhancing teaching skills, fostering a vibrant learning environment, and shaping the future of education with passion and expertise.
Every child shines like a star at Brightstar.

នៅថ្ងៃអង្គារទី៣០ ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីចែកសញ្ញាប័ត្រជូនសិស្សានុសិស្សប្រចាំឆមាសទី ១ ដើម្បីអបអរសាទរដល់ឧត្តមភាពសិក្សា និងការសម្រេចបាននូវសមិទ្ធផលសិក្សាផ្ទាល់ខ្លួន។

(English Below)
នៅថ្ងៃអង្គារទី៣០ ខែមករានេះ សាលាអន្តរជាតិប្រាយស្តារបានប្រារព្ធនូវពិធីចែកសញ្ញាប័ត្រជូនសិស្សានុសិស្សប្រចាំឆមាសទី ១ ដើម្បីអបអរសាទរដល់ឧត្តមភាពសិក្សា និងការសម្រេចបាននូវសមិទ្ធផលសិក្សាផ្ទាល់ខ្លួន។ ព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែង និងការលះបង់របស់សិស្សគ្រប់រូប។ យើងផ្តល់ការកោតសរសើរអស់ពីចិត្តចំពោះដំណើរនៃការរៀនសូត្រដ៏ធំធេង និងការរីកចម្រើនរបស់ពួកគេ។
សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលទទួលបានជោគជ័យនៅថ្ងៃនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Today’s Brightstar Semester 1 Student Recognition Ceremony celebrated student academic excellence and personal achievements. The event acknowledged the students’ hard work and dedication. It was a heartening tribute to their remarkable journey of learning and growth.
Well done and congratulations to all of our students who were appreciated today!
Every child shines like a star at Brightstar.

ការផ្តោតលើមុខវិជ្ជាលេខថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការយល់ដឹងផ្នែកគណិតវិទ្យាពេញមួយជីវិត។

(English Below)
ការផ្តោតលើមុខវិជ្ជាលេខថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការយល់ដឹងផ្នែកគណិតវិទ្យាពេញមួយជីវិត។ តាមរយៈសកម្មភាពសិក្សាផ្សេងៗ កុមារតូចៗនៅទីនេះ ទទួលបានការអភិវឌ្ឍនូវជំនាញសំខាន់ៗ។ ក្មេងៗចេះទាំងរាប់លេខផង ចេះដឹងទាំងតម្លៃលេខតាមខ្ទង់ផង ដូចជាខ្ទងដប់ និងខ្ទង់រាយជាដើម។ វិធីសាស្រ្តអនុវត្តនេះ ជំរុញដល់ការយល់ដឹងផ្នែកលេខស៊ីជម្រៅ ធ្វើឲ្យកុមារមានសមត្ថភាព និងទំនុកចិត្តលើមុខវិជ្ជាលេខកាន់តែខ្លាំង។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ។
Brightstar’s focus on Early Years Numeracy lays the foundation for lifelong mathematical understanding. Through different activities, young learners develop crucial skills. They grasp not just counting, but also the core concepts of place values, like tens and ones. This hands-on approach fosters a deep, intuitive understanding of numbers, setting children on a path to confident and competent numeracy.
Every child shines like a star at Brightstar.

សិស្សសាលាអន្តរជាតិប្រាយស្តារចាប់ផ្តើមរៀនរិះរកថ្មីមួយទៀត នៅក្នុងមេរៀនមួយឈ្មោះថាសត្វពាហនៈ ដែលជួយជំរុញដល់ការចង់ដឹង និងការកើនចំណេះរបស់ពួកគេ។

(English Below)
សិស្សសាលាអន្តរជាតិប្រាយស្តារចាប់ផ្តើមរៀនរិះរកថ្មីមួយទៀត នៅក្នុងមេរៀនមួយឈ្មោះថាសត្វពាហនៈ ដែលជួយជំរុញដល់ការចង់ដឹង និងការកើនចំណេះរបស់ពួកគេ។ វិធីសាស្ត្ររៀននេះជួយបណ្តុះការគិតត្រិះរិះ តាមរយៈការដែលក្មេងចេះសួរ និងស្វែងយល់។ ការជំរុញឲ្យក្មេងមានក្តីមេត្តាដល់សត្វមានជីវិតនានា តាមវិធីសាស្រ្តបង្រៀន និងរៀនបែបរិះរកនេះស្របតាមទស្សនវិជ្ជារួមរបស់សាលាអន្តរជាតិប្រាយស្តារ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
At Brightstar, students start a new inquiry into a unit about animals that fosters curiosity and knowledge growth.
This approach nurtures critical thinking, as children question and explore. Cultivating empathy for living creatures, this inquiry method aligns with Brightstar’s holistic learning philosophy.
Every child shines like a star at Brightstar.

ជីវវិទ្យានៅថ្នាក់មត្តេយ្យគឺមានប្រជាប្រិយភាពជាមួយកូនសិស្សរបស់យើងជាប់មករហូតនៅសាលាអន្តរជាតិប្រាយស្តារ។

(English Below)
ជីវវិទ្យានៅថ្នាក់មត្តេយ្យគឺមានប្រជាប្រិយភាពជាមួយកូនសិស្សរបស់យើងជាប់មករហូតនៅសាលាអន្តរជាតិប្រាយស្តារ។ សកម្មភាពសិក្សាអំពីផ្នែកនៃសរីរាង្គជួយជម្រុញឲ្យមានការលូតលាស់កាយវិញ្ញាណ និងការយល់ដឹងរបស់សិស្សឱ្យកាន់តែស៊ីជម្រៅ។ ការប៉ះពាល់សរីរ:ផ្សេងៗ វាបង្កើតបទពិសោធន៍ឥន្រ្ទីយារម្មណ៍ និងលើកកម្ពស់ការចងចាំ។ វិធីសាស្រ្តអនុវត្តន៍នេះធ្វើឲ្យសិស្សចង់ចេះចង់ដឹង ធ្វើឲ្យដំណើរការរៀនសូត្រមានការចូលរួម និងរីករាយ បង្កើតបានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរុករកផ្នែកវិទ្យាសាស្ត្រនាពេលអនាគត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
At Brightstar, Life Sciences in Early Years is consistently popular with our students. Labelling activities involving physical objects enhances tactile learning, deepening understanding. Handling objects creates a multi-sensory experience, promoting memory retention. This hands-on approach sparks curiosity, making the learning process engaging and enjoyable, laying a robust foundation for future scientific exploration.
Every child shines like a star at Brightstar.

ក្នុងសប្តាហ៍នេះ កុមារតូចៗនៅសាលាអន្តរជាតិប្រាយស្តារថ្នាក់ទារកដ្ឋាន បាននាំគ្នាសិក្សាអំពីភូមិសាស្រ្ត ដោយបានយកដីឥដ្ឋពណ៌បៃតង និងលឿងសូនធ្វើជាកោះ សម្រាប់គម្រោងប្រធានបទនិយាយពីប្រជុំកោះ។

(English Below)
ក្នុងសប្តាហ៍នេះ កុមារតូចៗនៅសាលាអន្តរជាតិប្រាយស្តារថ្នាក់ទារកដ្ឋាន បាននាំគ្នាសិក្សាអំពីភូមិសាស្រ្ត ដោយបានយកដីឥដ្ឋពណ៌បៃតង និងលឿងសូនធ្វើជាកោះ សម្រាប់គម្រោងប្រធានបទនិយាយពីប្រជុំកោះ។ ឆ្លងកាត់មេរៀនបន្ទាប់នេះ កុមារៗហាក់មានភាពសប្បាយរីករាយយ៉ាងខ្លាំងក្នុងការរចនាគម្រោងរបស់ពួកគេដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ។ ការសិក្សាអំពីពិភពលោក ផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដល់កុមារ រួមមានបង្កើនចំណេះដឹងផ្នែកទីលំហ វប្បធម៌ និងបណ្តុះការចង់ដឹងចង់ឃើញ។ គោលគំនិតមេរៀនភូមិសាស្រ្តដែលមានក្នុងកម្មវិធីមត្តេយ្យសិក្សារបស់យើងនេះ ក៏ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ផងដែរសម្រាប់ចំណេះដឹងជាសកល ជួយដល់ការចេះត្រិះរិះពិចារណា ព្រមទាំងចេះទំនាក់ទំនងទៅកាន់ពិភពលោកខាងក្រៅ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
This week at Brightstar, our little learners in Nursery Class explored geography by crafting green and yellow playdough islands for their archipelago project. Following last week’s lesson on islands, they delighted in designing and enhancing their project with natural materials. Learning about the world fosters spatial awareness, cultural understanding, and curiosity. Geographical concepts in our Early Years Programme lay the foundation for global awareness, critical thinking, and a sense of connection to the world.
Every child shines like a star at Brightstar.

ស្វែងយល់បន្ថែមពីការផ្លាស់ប្តូររីកចម្រើននៃកីឡាក្បាច់គុនតៃក្វាន់ដូ ដែលលើសពីក្បាច់ទាត់ និងការប្រើកណ្តាប់ដៃ។

(English Below)
ស្វែងយល់បន្ថែមពីការផ្លាស់ប្តូររីកចម្រើននៃកីឡាក្បាច់គុនតៃក្វាន់ដូ ដែលលើសពីក្បាច់ទាត់ និងការប្រើកណ្តាប់ដៃ។ តាមរយៈវិន័យ និងការតាំងចិត្ត កុមារម្នាក់ៗរៀនសូត្រពីគុណធម៌ដូចជា ការគោរព សុចរិតភាព និងការចេះតស៊ូ។ តួយ៉ាងដូចជាកម្រងរូបភាពទាំងនេះ បានស្តែងឱ្យឃើញពីតថភាពពិតនៃការរៀនកសាងបុគ្គលិកលក្ខណៈថ្មី តាមរយៈកីឡាតៃក្វាន់ដូដែលត្រូវបានដាក់បញ្ចូលនៅសាលាអន្តរជាតិប្រាយស្តារ។ តៃក្វាន់ដូ មិនមែនមានឈ្មោះត្រឹមជាកីឡានោះទេ តែពិតណាស់វាគឺជាផ្លូវសម្រាប់នាំសិស្សទៅរកការចេះស្គាល់ខ្លួនឯង ព្រមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាពអំណត់ក្នុងជីវិត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Discover the transformative journey of Taekwondo beyond kicks and punches. Through discipline and dedication, students cultivate virtues like respect, integrity, and perseverance. These powerful photos capture moments of character building, highlighting the profound personal values that Taekwondo instills at Brightstar. It’s not just a sport; it’s a path to self-discovery and a foundation for a resilient, principled life.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារ ប្រើប្រាស់កម្មវិធីសិក្សាសូរសព្ទអក្សរល្អជាងគេបំផុតនៅក្នុងពិភពលោក ដែលរួមមានដូចជា ស៊ីស្ទែម៉ាទិក និងសូរសព្ទស៊ីនទែតិក(SSP)។

(English Below)

សាលាអន្តរជាតិប្រាយស្តារ ប្រើប្រាស់កម្មវិធីសូរស័ព្ទល្អជាងគេបំផុតនៅក្នុងពិភពលោក ដែលមានឈ្មោះថា សូរស័ព្ទប្រព័ន្ធ និងសំយោគ។ កម្មវិធីសូរសព្ទប្រ័ព្ធ និងសំយោគផ្តល់ប្រយោជន៍ដល់ក្មេងៗថ្នាក់មត្តេយ្យតាមរយ:ការបង្រៀនពួកគេពីទំនាក់ទំនងរវាងសូរស័ព្ទ និងអក្សរមានលក្ខណ:ជាប្រព័ន្ធ។ កម្មវិធីនេះ ជួយពង្រឹងជំនាញអាន និងប្រកបរបស់ក្មេងៗឱ្យកាន់តែពូកែ ជួយដល់ការយល់ដឹងពីសូរសំឡេង និងបង្កើតមូលដ្ឋានគ្រឹះអក្ខរក្រមរឹងមាំ ងាយស្រួលរៀនឆាប់ចេះផ្នែកភាសា។ ទន្ទឹមនេះ លោកគ្រូអ្នកគ្រូរបស់យើងម្នាក់ៗ សុទ្ធតែកំពុងប្រើនូវវិធីសាស្រ្តបង្រៀនច្រើនយ៉ាងខុសៗគ្នា ដើម្បីធ្វើឱ្យទិដ្ឋភាពរៀនជារួមពោរពេញដោយភាពសប្បាយរីករាយ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕

Brightstar uses the very best phonics programme in the world, Systematic, Synthetic Phonics (SSP). The SSP programme benefits Early Years children by teaching them the relationship between sounds and letters systematically. It enhances reading and spelling skills, promotes phonemic awareness, and builds a strong foundation for literacy, ensuring a solid start in language development. Our Brightstar teachers also make it a lot of fun and engaging by using different styles of learning.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារប្រើប្រាស់មធ្យោបាយបង្រៀនមុខវិជ្ជាលេខច្រើនយ៉ាងដល់កុមារតូចៗ រួមមានទាំងការប្រើដីខ្សាច់ ជ័រផ្គុំ សន្លឹកកិច្ចការ ក្តារខៀន និងសៀវភៅ ដើម្បីឱ្យពួកគេឆាប់ចេះពីមូលដ្ឋានគ្រឹះគណិតវិទ្យា។ មធ្យោបាយទាំង

(English Below)

សាលាអន្តរជាតិប្រាយស្តារប្រើប្រាស់មធ្យោបាយបង្រៀនមុខវិជ្ជាលេខច្រើនយ៉ាងដល់កុមារតូចៗ រួមមានទាំងការប្រើដីខ្សាច់ ជ័រផ្គុំ សន្លឹកកិច្ចការ ក្តារខៀន និងសៀវភៅ ដើម្បីឱ្យពួកគេឆាប់ចេះពីមូលដ្ឋានគ្រឹះគណិតវិទ្យា។ មធ្យោបាយទាំងនេះ ជួយឱ្យក្មេងៗមានរបៀបរៀនសូត្រកាន់តែសម្បូរបែប បានមើលឃើញ ប៉ះ និងស្តាប់ឮដោយផ្ទាល់។ តាមរយៈការផ្សាភ្ជាប់ញ្ញាណអារម្មណ៍ ទៅនឹងវិធីសាស្រ្តរៀនសូត្រនេះទៀតសោត សាលាអន្តរជាតិប្រាយស្តារមានគោលបំណងសំខាន់ចង់បង្កើតបរិយាកាសសិក្សាប្រកបដោយភាពរស់រវើក រួមបញ្ចូលគ្រប់មុខ ដែលធានាបាននូវការយល់ដឹង និងការអនុវត្តជំនាញមូលដ្ឋានគ្រឹះលេខជូនអ្នកសិក្សាវ័យក្មេងប្រកបដោយប្រសិទ្ធភាព។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕

Brightstar utilises diverse mediums like sand, manipulatives, worksheets, whiteboards, and books for early numeracy education. This varied approach accommodates different learning styles, providing tactile, visual, and auditory experiences. By engaging multiple senses and methods, Brightstar aims to create a dynamic and inclusive learning environment, ensuring effective comprehension and application of foundational numeracy skills in young learners.
Every child shines like a star at Brightstar.

close-link