សិស្សានុសិស្សក្មេងៗសាលាអន្តរជាតិប្រាយស្តារបានចូលរួមនូវសកម្មភាពសិក្សានិយាយអំពីទីអវកាស ដែលជាសកម្មភាពសិក្សាចុងក្រោយប្រចាំសប្តាហ៍នេះ។
ដំណើរសិក្សាផ្សងព្រេងទៅកាន់ទីអវកាសរបស់សាលាអន្តរជាតិកំពុងប្រព្រឹត្តិទៅយ៉ាងរលូន!
រីករាយជាមួយសកម្មភាពសិក្សាថ្នាក់មត្តេយ្យវគ្គវិស្សមកាលសាលាអន្តរជាតិប្រាយស្តារ! ក្រោមការសិក្សាម៉ោងអប់រំកាយ និងកីឡាកាយនៅថ្ងៃនេះ បានធ្វើឲ្យយើងស្វែងយល់យ៉ាងច្បាស់ពីអត្ថន័យគុណតម្លៃនៃការចំណាយពេលជាមួយគ្រួសារ រួមមាន ជំរុញឲ្យមានការសិក្សាកាន់តែពូកែ និងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។
ឆ្លៀតក្នុងថ្ងៃចុងក្រោយនៃឆ្នាំសិក្សា២០២៣-២០២៤ របស់សាលាអន្តរជាតិប្រាយស្តារ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកគ្រប់គ្នា ដែលបានខិតខំប្រឹងប្រែងលះបង់បំពេញនូវកាតព្វកិច្ចរៀងៗខ្លួន។
សាលាអន្តរជាតិប្រាយស្តារ យល់ពីសារៈសំខាន់នៃសកម្មភាពនៃការហាត់សម ពីព្រោះនេះជាសកម្មភាពសប្បាយរីករាយមួយ ព្រមទាំងអនុញ្ញាតឱ្យសិស្សានុសិស្សបានចូលរួមបញ្ចេញនូវគំនិតច្នៃប្រឌិត និងការសហការជាក្រុម។ តាមរយៈនេះសិស្សានុសិស្ស ក៏បានបង្កើតនូវទំនុកចិត្ត និងអភិវឌ្ឍបំណិនសំខាន់ៗ។
នៅសប្តាហ៍នេះ កុមារតូចៗថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារបានអនុវត្តនូវជំនាញចលករដោយប្រើដង្កៀបចាប់កូនដុំបាល់សំឡីចម្រុះពណ៌។
រៀនហែលទឹកសប្បាយៗជាមួយកុមារតូចៗសាលាអន្តរជាតិប្រាយស្តារ! ការហែលទឹកគឺជាបំណិនដ៏សំខាន់មួយ ដែលកុមារតូចៗចាំបាច់ត្រូវហាត់រៀន។
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការចែករំលែកនូវភាពសប្បាយៗ ដែលកុមារតូចៗទទួលបានតាមរយៈសកម្មភាពនៃការសិក្សារុករក និងស្វែងយល់នៅក្រៅថ្នាក់។ សកម្មភា
(English Below)
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការចែករំលែកនូវភាពសប្បាយៗ ដែលកុមារតូចៗទទួលបានតាមរយៈសកម្មភាពនៃការសិក្សារុករក និងស្វែងយល់នៅក្រៅថ្នាក់។ សកម្មភាពផ្សេងៗដូចជា ការតោងឡើង និងការទប់លំនឹងក្តី មិនត្រឹមតែជួយធ្វើឱ្យរាងកាយមាំមួន និងរហ័សរហួនប៉ុណ្ណោះទេ តែក៏ជួយបង្កើនទំនុកចិត្ត និងបំណិនសង្គមការប្រាស្រ័យទាក់ទងផងដែរ។ ការចេញលេងនៅខាងក្រៅ មានអត្ថប្រយោជន៍ច្រើនដល់កុមារ ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងសេចក្តីស្រឡាញ់ចំពោះធម្មជាតិ ផ្តល់នូវបទពិសោធន៍សិក្សាមូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ការអភិវឌ្ឍជារួមរបស់កុមារ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is excited to share the joys of outdoor exploration for our young learners. Activities like climbing and balancing not only build physical strength and coordination but also boost confidence and social skills. Playing outside sparks creativity and a love for nature, providing essential early learning experiences that support our children’s overall development.
Every child shines like a star at Brightstar!
