សប្បាយៗជាមួយការប្រារព្ធពិធីបុណ្យហាឡូវីនប្រចាំសាលាអន្តរជាតិប្រាយស្តារ! នៅថ្ងៃនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើងបានប្រារព្ធនូវពិធីបុណ្យហាឡូវីនប្រចាំឆ្នាំពោរពេញទៅដោយភាពក្អាកក្អាយ និងសប្បាយរីករាយ ដោយមានការចូលរួមពីតួអង្គជាច្រើន រួមមានទាំងតួអង្គបិសាច ខ្មោចមុំាម៉ី ទេពធីតា និងមេធ្មប់។

សិក្សាមេរៀនសូរស័ព្ទអក្សរកាន់តែពូកែតាមរយៈការអនុវត្តសកម្មភាពពិតៗ ការដាក់ឱ្យកុមារបានចូលរួមសិក្សាក្នុងសកម្មភាពអនុវត្តន៍ពិតៗដូចជា ការគូសអក្សរលើដីខ្សាច់ ការប្រើដីឥដ្ឋ ឬការប្រើម្រាមដៃផាត់រូប សុទ្ធតែជួយធ្វើឱ្យពួកគេបានស្វែងយល់កាន់តែច្បាស់អំពីតួអក្សរ និងសូរសំឡេង។


នៅសាលាអន្តរជាតិប្រាយស្តារ ការសិក្សាតែងតែប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ! នៅក្នុងការសិក្សាអំពីមេរៀន Chatting Children ស្ថិតក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិថ្ងៃនេះ សិស្សានុសិស្សរបស់យើង បានចូលរួមស្វែងយល់អំពីចំណេះដឹងផ្នែកនៃរាងកាយតាមរយ:សកម្មភាពការរៀនបង្កើតមនុស្សដំឡូង។
នៅសាលាអន្តរជាតិប្រាយស្តារ ការសិក្សាតែងតែប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ!
នៅក្នុងការសិក្សាអំពីមេរៀន Chatting Children ស្ថិតក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិថ្ងៃនេះ សិស្សានុសិស្សរបស់យើង បានចូលរួមស្វែងយល់អំពីចំណេះដឹងផ្នែកនៃរាងកាយតាមរយ:សកម្មភាពការរៀនបង្កើតមនុស្សដំឡូង។ កុមារម្នាក់ៗ បានរៀនច្នៃប្រឌិតបង្កើតមនុស្សដំឡូងរៀងៗខ្លួន ដោយប្រើប្រាស់សម្ភារផ្សេងៗ ព្រមទាំងបានរៀនដាក់ឈ្មោះ និងផ្គុំបំណែកនៃរាងកាយឲ្យដំឡូងទាំងនោះផងដែរ។ សំណួរសួរថា តើផ្នែកណាសំខាន់ជាងគេ? ចម្លើយឆ្លើយថា ផ្នែកដែលសំខាន់ជាងគេ គឺនៅពេលកុមារបានបង្ហាញស្នាដៃសិក្សារបស់ពួកគេពោរពេញដោយស្នាមញញឹម!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, learning is always fun!
In today’s activity for the IEYC unit – Chattering Children! – our students explored parts of the body through a creative Mr. Potato Head activity. Each child designed their own potato character using various materials, learning the names and placement of body parts along the way. The best part? Seeing their smiles as they proudly showed off their creations!
Every child shines like a star at Brightstar!

នៅសាលាអន្តរជាតិប្រាយស្តារ យើងបង្រៀនសិស្សតូចៗឱ្យចេះនូវបំណិនការពារខ្លួន និងតិចនិកសំខាន់ៗក្នុងការហែលទឹក។ សិស្សក្រៅពីចេះហែលហើយ ពួកគេក៏ចេះនូវក្បាច់ទះទឹក និងបណ្តែតផ្ងារខ្លួនលើទឹកបានយ៉ាងស្ទាត់ជំនាញផងដែរ។

បង្កើតការយល់ដឹងពីប្រព័ន្ធភាពសុំាតាមរយ:ការធ្វើចលនាសប្បាយៗ! នៅថ្ងៃនេះ សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាក្នុងសកម្មភាពអប់រំសប្បាយៗ តួយ៉ាងដូចជាការចាត់ថ្នាក់វត្ថុរវាងភាពស្អាត និងកខ្វក់។

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ក្នុងម៉ោងសិក្សាភាសា និងទំនាក់ទំនង សិស្សានុសិស្សបានចំណាយពេលវេលាដ៏រីករាយរៀនសូត្របង្កើតនូវកូនសៀវភៅកំណត់ត្រារៀងៗខ្លួន ដោយពិពណ៌នាពីទីក្រុងដែលពួកគេរស់នៅ!
នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ក្នុងម៉ោងសិក្សាភាសា និងទំនាក់ទំនង សិស្សានុសិស្សបានចំណាយពេលវេលាដ៏រីករាយរៀនសូត្របង្កើតនូវកូនសៀវភៅកំណត់ត្រារៀងៗខ្លួន ដោយពិពណ៌នាពីទីក្រុងដែលពួកគេរស់នៅ! ជាមួយនឹងការបង្កើតសៀវភៅនេះ សិស្សបានរៀនសូត្រពីគំនិតច្នៃប្រឌិត ការធ្វើការងារជាក្រុម និងបំណិនក្នុងការនិទានរឿង ដែលទាំងអស់នេះនឹងជួយពង្រឹងដល់បំណិនភាសារបស់ពួកគេឱ្យកាន់តែពូកែបន្ថែមទៀត។ យើងទាំងអស់គ្នារីករាយដែលបានឃើញសិស្សានុសិស្សចេះប្រើប្រាស់នូវក្តីស្រមៃរំលេចនៅក្នុងស្នាដៃដ៏គួរឱ្យស្រឡាញ់ទាំងនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, students in Language and Communication class had a fantastic time creating their own city minibooks! This hands-on project inspired creativity, teamwork, and storytelling, helping students enhance their language skills in a fun and meaningful way. We love seeing their imaginations come to life through these mini masterpieces!
Every child shines like a star at Brightstar!
#LanguageLearning #CreativityInClass #StudentProjects #BrightstarEducation #HandsOnLearning

នៅសាលាអន្តរជាតិប្រាយស្តារ យើងបណ្តុះនូវសក្តានុពលរបស់កុមារគ្រប់រូប! នៅសប្តាហ៍នេះផងដែរ សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមជាមួយសកម្មភាពសិក្សាជាច្រើនទាំងក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត កីឡា សិល្បៈ ភាសាអង់គ្លេស និងគណិតវិទ្យា។

ការសិក្សានៅថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ ត្រូវបានរួមបញ្ចូលទាំងវិធីសាស្ត្តបុរាណ និងទំនើប!

នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។
(English Below)
នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។ លំហាត់នេះ ជួយពង្រឹងបំណិនចលករ បំណិនដោះស្រាយបញ្ហា និងការត្រិះរិះរបស់សិស្សឱ្យកាន់តែប្រសើរ។ ហើយសិស្សក៏បានរៀនអំពីលំដាប់លំដោយ និងយល់ដឹងពីការអនុវត្តតាមជំហាន។ យើងយកចិត្តទុកដាក់បង្រៀនក្មេងៗ ធ្វើយ៉ាងណាដើម្បីឱ្យពួកគេសុទ្ធតែមានមូលដ្ឋានគ្រឹះរឹងមាំផ្នែកគំណិតវិទ្យា និងទទួលបានការសិក្សាប្រកបដោយភាពសប្បាយរីករាយ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ
At Brightstar, we love making maths fun with hands-on activities like cutting and pasting! These tasks build fine motor skills, problem-solving, and logical thinking. They also enhance sequencing skills, helping students learn to follow steps in order. We ensure every child develops a strong foundation in maths while enjoying the process!
Every child shines like a star at Brightstar!

រីករាយជាមួយការសិក្សាសប្បាយៗនៅថ្ងៃនេះ! សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាពីចំនួនលេខ ដោយបានកាន់បង្ហាញនូវប័ណ្ណលេខតាមលំដាប់ពី លេខ៦ ដល់លេខ ១០ បានហាត់រៀនគូសតាមគំនូសអក្សរ ‘F’ និងបានត្រងត្រាប់ស្វែងយល់ពីមេរៀនស្តីពីប្រវត្តិក្រុមគ្រួសារ រៀនពីជីដូនជីតា និងការផ្តល់ក្តីស្រឡាញ់។

