សប្បាយៗជាមួយការប្រារព្ធពិធីបុណ្យហាឡូវីនប្រចាំសាលាអន្តរជាតិប្រាយស្តារ! នៅថ្ងៃនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើងបានប្រារព្ធនូវពិធីបុណ្យហាឡូវីនប្រចាំឆ្នាំពោរពេញទៅដោយភាពក្អាកក្អាយ និងសប្បាយរីករាយ ដោយមានការចូលរួមពីតួអង្គជាច្រើន រួមមានទាំងតួអង្គបិសាច ខ្មោចមុំាម៉ី ទេពធីតា និងមេធ្មប់។

(English Below)
សប្បាយៗជាមួយការប្រារព្ធពិធីបុណ្យហាឡូវីនប្រចាំសាលាអន្តរជាតិប្រាយស្តារ!
នៅថ្ងៃនេះ សាលាអន្តរជាតិប្រាយស្តាររបស់យើងបានប្រារព្ធនូវពិធីបុណ្យហាឡូវីនប្រចាំឆ្នាំពោរពេញទៅដោយភាពក្អាកក្អាយ និងសប្បាយរីករាយ ដោយមានការចូលរួមពីតួអង្គជាច្រើន រួមមានទាំងតួអង្គបិសាច ខ្មោចមុំាម៉ី ទេពធីតា និងមេធ្មប់។
កម្មវិធីនេះ រៀបចំឡើងជាមួយនឹងសកម្មភាព ល្បែងកម្សាន្តល្អៗជាច្រើន ដែលសុទ្ធសឹងតែជួយបង្កើននូវគំនិតច្នៃប្រឌិត ការសហការជាក្រុម ការរៀនចេះអត់ធ្មត់ ការបង្ហាញអ្វីជាសេចក្តីស្រឡាញ់ផ្ទាល់ខ្លួន និងអភិវឌ្ឍនូវបំណិនសង្គមរបស់សិស្សានុសិស្ស។ តួយ៉ាងដូចជា សកម្មភាព Trick or treating សិស្សបានរៀនពីសុជីវធម៌ និងការចេះចែករំលែកជាមួយគ្នាទៅវិញទៅមក។
បន្ថែមពីនេះ ទាំងសិស្ស និងបុគ្គលិកក៏បានចូលរួមក្នុងការប្រកួតឈុតសម្លៀកបំពាក់ហាឡូវីន ហើយទទួលបាននូវកាដូរង្វាន់ទៅតាមជ័យលាភីរបស់ខ្លួនផងដែរ។
សាលាអន្តរជាតិប្រាយស្តារយើងខ្ញុំ សូមថ្លែងអំណរគុណដល់លោក លោកស្រីជាមាតាបិតា រួមទាំងបុគ្គលិកទាំងអស់ ដែលបានចូលរួមសហការធ្វើឱ្យកម្មវិធីថ្ងៃនេះ ក្លាយជាពេលវេលាគួរជាទីចងចាំសម្រាប់សិស្សានុសិស្សទាំងអស់គ្នា៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Halloween Mayhem at Brightstar
An amazing day was had by all! From Ghouls to Mummies to Fairies and Witches, our community truly shone this year.
The event was filled with activities that encouraged creativity, teamwork, and self-expression, while Halloween games helped students practise friendly competition, resilience, and social skills. Trick-or-treating brought out sharing and good manners in a festive setting.
Certificates for Best Student Costume were awarded, and staff joined the fun with a lively fancy dress competition. Brightstar thanks our parents and staff for making this day so memorable for our children.
Every child shines like a star at Brightstar.

សិក្សាមេរៀនសូរស័ព្ទអក្សរកាន់តែពូកែតាមរយៈការអនុវត្តសកម្មភាពពិតៗ ការដាក់ឱ្យកុមារបានចូលរួមសិក្សាក្នុងសកម្មភាពអនុវត្តន៍ពិតៗដូចជា ការគូសអក្សរលើដីខ្សាច់ ការប្រើដីឥដ្ឋ ឬការប្រើម្រាមដៃផាត់រូប សុទ្ធតែជួយធ្វើឱ្យពួកគេបានស្វែងយល់កាន់តែច្បាស់អំពីតួអក្សរ និងសូរសំឡេង។

(English Below)
សិក្សាមេរៀនសូរស័ព្ទអក្សរកាន់តែពូកែតាមរយៈការអនុវត្តសកម្មភាពពិតៗ
ការដាក់ឱ្យកុមារបានចូលរួមសិក្សាក្នុងសកម្មភាពអនុវត្តន៍ពិតៗដូចជា ការគូសអក្សរលើដីខ្សាច់ ការប្រើដីឥដ្ឋ ឬការប្រើម្រាមដៃផាត់រូប សុទ្ធតែជួយធ្វើឱ្យពួកគេបានស្វែងយល់កាន់តែច្បាស់អំពីតួអក្សរ និងសូរសំឡេង។ ជាមួយនឹងកាយរូបារម្មណ៍ គួបផ្សំនឹងការបញ្ចេញចលនា សិស្សរបស់យើងមានការចងចាំបានល្អ ដែលធ្វើឱ្យពួកគេមានអារម្មណ៍រីករាយ និងចង់សិក្សានូវមេរៀនសូរស័ព្ទអក្សរនេះ!
សិក្សាតាមរយៈការកម្សាន្តជួយបង្កើនដល់ការយល់ដឹង និងមិនធ្វើឱ្យសិស្សានុសិស្សមានអារម្មណ៍ធុញទ្រាន់!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Tactile Activities At Brightstar Boost Phonics Learning!
Engaging our children in hands-on activities like tracing letters in sand, using playdough, or finger-painting helps them connect sounds with letters more effectively. The combination of touch and movement strengthens their memory retention, making phonics more fun and interactive!
Learning through play encourages deeper understanding and keeps young minds engaged.
Every child shines like a star at Brightstar!

នៅសាលាអន្តរជាតិប្រាយស្តារ ការសិក្សាតែងតែប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ! នៅក្នុងការសិក្សាអំពីមេរៀន Chatting Children ស្ថិតក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិថ្ងៃនេះ សិស្សានុសិស្សរបស់យើង បានចូលរួមស្វែងយល់អំពីចំណេះដឹងផ្នែកនៃរាងកាយតាមរយ:សកម្មភាពការរៀនបង្កើតមនុស្សដំឡូង។

នៅសាលាអន្តរជាតិប្រាយស្តារ ការសិក្សាតែងតែប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ!

នៅក្នុងការសិក្សាអំពីមេរៀន Chatting Children ស្ថិតក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិថ្ងៃនេះ សិស្សានុសិស្សរបស់យើង បានចូលរួមស្វែងយល់អំពីចំណេះដឹងផ្នែកនៃរាងកាយតាមរយ:សកម្មភាពការរៀនបង្កើតមនុស្សដំឡូង។ កុមារម្នាក់ៗ បានរៀនច្នៃប្រឌិតបង្កើតមនុស្សដំឡូងរៀងៗខ្លួន ដោយប្រើប្រាស់សម្ភារផ្សេងៗ ព្រមទាំងបានរៀនដាក់ឈ្មោះ និងផ្គុំបំណែកនៃរាងកាយឲ្យដំឡូងទាំងនោះផងដែរ។ សំណួរសួរថា តើផ្នែកណាសំខាន់ជាងគេ? ចម្លើយឆ្លើយថា ផ្នែកដែលសំខាន់ជាងគេ គឺនៅពេលកុមារបានបង្ហាញស្នាដៃសិក្សារបស់ពួកគេពោរពេញដោយស្នាមញញឹម!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

 

At Brightstar, learning is always fun!
In today’s activity for the IEYC unit – Chattering Children! – our students explored parts of the body through a creative Mr. Potato Head activity. Each child designed their own potato character using various materials, learning the names and placement of body parts along the way. The best part? Seeing their smiles as they proudly showed off their creations!
Every child shines like a star at Brightstar!

នៅសាលាអន្តរជាតិប្រាយស្តារ យើងបង្រៀនសិស្សតូចៗឱ្យចេះនូវបំណិនការពារខ្លួន និងតិចនិកសំខាន់ៗក្នុងការហែលទឹក។ សិស្សក្រៅពីចេះហែលហើយ ពួកគេក៏ចេះនូវក្បាច់ទះទឹក និងបណ្តែតផ្ងារខ្លួនលើទឹកបានយ៉ាងស្ទាត់ជំនាញផងដែរ។

(English Below)
នៅសាលាអន្តរជាតិប្រាយស្តារ យើងបង្រៀនសិស្សតូចៗឱ្យចេះនូវបំណិនការពារខ្លួន និងតិចនិកសំខាន់ៗក្នុងការហែលទឹក។ សិស្សក្រៅពីចេះហែលហើយ ពួកគេក៏ចេះនូវក្បាច់ទះទឹក និងបណ្តែតផ្ងារខ្លួនលើទឹកបានយ៉ាងស្ទាត់ជំនាញផងដែរ។ គោលដៅរបស់យើងនៅនេះ គឺចង់បណ្តុះក្មេងៗឱ្យមានជំនាញ ក្លាយជាអ្នកហែលទឹកដែលមានភាពជឿជាក់ មានភាពក្លាហាន និងអាចជួយសង្រ្គោះខ្លួនឯងបានពីគ្រោះថ្នាក់ក្នុងទឹកផ្សេងៗដោយសុវត្ថិភាព៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, we equip our children with essential water safety skills and swimming techniques. They not only learn to float but also master breaststroke and swimming on their backs. Our goal is to nurture competent, confident swimmers, ensuring they feel safe and self-assured in the water!
Every child shines like a star at Brightstar!

បង្កើតការយល់ដឹងពីប្រព័ន្ធភាពសុំាតាមរយ:ការធ្វើចលនាសប្បាយៗ! នៅថ្ងៃនេះ សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាក្នុងសកម្មភាពអប់រំសប្បាយៗ តួយ៉ាងដូចជាការចាត់ថ្នាក់វត្ថុរវាងភាពស្អាត និងកខ្វក់។

(English Below)
បង្កើតការយល់ដឹងពីប្រព័ន្ធភាពសុំាតាមរយ:ការធ្វើចលនាសប្បាយៗ!
នៅថ្ងៃនេះ សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាក្នុងសកម្មភាពអប់រំសប្បាយៗ តួយ៉ាងដូចជាការចាត់ថ្នាក់វត្ថុរវាងភាពស្អាត និងកខ្វក់។ សិស្សមិនត្រឹមតែបានរៀនចេះពីអនាម័យ ឬអ្វីជាភាពស្អាតប៉ុណ្ណោះទេ តែក៏បានយល់ដឹងច្រើនជាងមុនអំពីប្រព័ន្ធភាពសុំាក្នុងរាងកាយ និងគុណសម្បត្តិនៃការបញ្ចេញចលនាប្រចាំថ្ងៃចំពោះសុខភាពផងដែរ។
សាលារីករាយដែលបានឃើញសិស្សានុសិស្សចេះសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗតាមរយ:ការបញ្ចេញចលនា និងសកម្មភាពអនុវត្តន៍ផ្ទាល់ ដែលទាំងនេះអាចជួយអភិវឌ្ឍដល់ការគិត ក៏ដូចជាសុខមាលភាពរបស់ពួកគេទាំងមូល!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Building Immune System Awareness Through Hands-On Fun!
Our students took part in a fun and educational activity where they classified objects based on whether they made their hands dirty or clean. This engaging experience was designed to not only teach cleanliness but also to raise awareness about their immune systems—showing how everyday exposure can play a role in keeping us healthy.
We love seeing our students explore and learn through hands-on activities that help them develop both their minds and well-being!
Every child shines like a star at Brightstar!

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ក្នុងម៉ោងសិក្សាភាសា និងទំនាក់ទំនង សិស្សានុសិស្សបានចំណាយពេលវេលាដ៏រីករាយរៀនសូត្របង្កើតនូវកូនសៀវភៅកំណត់ត្រារៀងៗខ្លួន ដោយពិពណ៌នាពីទីក្រុងដែលពួកគេរស់នៅ!

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ក្នុងម៉ោងសិក្សាភាសា និងទំនាក់ទំនង សិស្សានុសិស្សបានចំណាយពេលវេលាដ៏រីករាយរៀនសូត្របង្កើតនូវកូនសៀវភៅកំណត់ត្រារៀងៗខ្លួន ដោយពិពណ៌នាពីទីក្រុងដែលពួកគេរស់នៅ! ជាមួយនឹងការបង្កើតសៀវភៅនេះ សិស្សបានរៀនសូត្រពីគំនិតច្នៃប្រឌិត ការធ្វើការងារជាក្រុម និងបំណិនក្នុងការនិទានរឿង ដែលទាំងអស់នេះនឹងជួយពង្រឹងដល់បំណិនភាសារបស់ពួកគេឱ្យកាន់តែពូកែបន្ថែមទៀត។ យើងទាំងអស់គ្នារីករាយដែលបានឃើញសិស្សានុសិស្សចេះប្រើប្រាស់នូវក្តីស្រមៃរំលេចនៅក្នុងស្នាដៃដ៏គួរឱ្យស្រឡាញ់ទាំងនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

At Brightstar, students in Language and Communication class had a fantastic time creating their own city minibooks! This hands-on project inspired creativity, teamwork, and storytelling, helping students enhance their language skills in a fun and meaningful way. We love seeing their imaginations come to life through these mini masterpieces!
Every child shines like a star at Brightstar!
#LanguageLearning #CreativityInClass #StudentProjects #BrightstarEducation #HandsOnLearning

នៅសាលាអន្តរជាតិប្រាយស្តារ យើងបណ្តុះនូវសក្តានុពលរបស់កុមារគ្រប់រូប! នៅសប្តាហ៍នេះផងដែរ សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមជាមួយសកម្មភាពសិក្សាជាច្រើនទាំងក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត កីឡា សិល្បៈ ភាសាអង់គ្លេស និងគណិតវិទ្យា។

(English Below)
នៅសាលាអន្តរជាតិប្រាយស្តារ យើងបណ្តុះនូវសក្តានុពលរបស់កុមារគ្រប់រូប!
នៅសប្តាហ៍នេះផងដែរ សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមជាមួយសកម្មភាពសិក្សាជាច្រើនទាំងក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត កីឡា សិល្បៈ ភាសាអង់គ្លេស និងគណិតវិទ្យា។ ជាមួយនឹងសកម្មភាពសម្បូរបែបទាំងនេះ សិស្សចេះបំណិនសំខាន់ៗ បង្កើនដល់ការចង់ដឹងចង់ឃើញ ទំនុកចិត្ត និងការលូតលាស់រីកចម្រើន។
ថ្ងៃណា ក៏ជាថ្ងៃនៃឱកាសសិក្សា ស្វែងយល់ និងរីកចម្រើន!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, we nurture every child’s potential! This week, our Primary students dived into exciting hands-on activities across science, sports, art, English, and maths. Through a rich blend of creativity and practical learning, we’re building skills that inspire curiosity, confidence, and growth. Every day is an opportunity to explore, learn, and shine!
Every child shines like a star at Brightstar!

ការសិក្សានៅថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ ត្រូវបានរួមបញ្ចូលទាំងវិធីសាស្ត្តបុរាណ និងទំនើប!

(English Below)
ការសិក្សានៅថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ ត្រូវបានរួមបញ្ចូលទាំងវិធីសាស្ត្តបុរាណ និងទំនើប! ទាំងការក្រឡុកគ្រាប់ឡុកឡាក់ពិត និងគ្រាប់ឡុកឡាក់ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ ទាំងពីរសុទ្ធតែជួយឲ្យកុមារចេះនូវបំណិនរាប់លេខសំខាន់ៗ និងមានភាពសប្បាយរីករាយ។ មិនថាជាការរាប់លេខពិតៗ ឬតាមរយ:ឧបករណ៍បច្ចេកវិទ្យានោះទេ ក្មេងៗបានស្គាល់នូវចំនួនលេខ ចេះនូវបំណិនដោះស្រាយលំហាត់ និងគណិតវិទ្យាសំខាន់ៗ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar’s Early Years Centre, we mix the old with the new! From rolling classic dice to learning to count, to using modern mobile apps to track numbers—our little ones build essential counting skills while having fun. Whether it’s hands-on or high-tech, they’re mastering number recognition, problem-solving, and early maths skills in playful ways!

នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។ លំហាត់នេះ ជួយពង្រឹងបំណិនចលករ បំណិនដោះស្រាយបញ្ហា និងការត្រិះរិះរបស់សិស្សឱ្យកាន់តែប្រសើរ។ ហើយសិស្សក៏បានរៀនអំពីលំដាប់លំដោយ និងយល់ដឹងពីការអនុវត្តតាមជំហាន។ យើងយកចិត្តទុកដាក់បង្រៀនក្មេងៗ ធ្វើយ៉ាងណាដើម្បីឱ្យពួកគេសុទ្ធតែមានមូលដ្ឋានគ្រឹះរឹងមាំផ្នែកគំណិតវិទ្យា និងទទួលបានការសិក្សាប្រកបដោយភាពសប្បាយរីករាយ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ

At Brightstar, we love making maths fun with hands-on activities like cutting and pasting! These tasks build fine motor skills, problem-solving, and logical thinking. They also enhance sequencing skills, helping students learn to follow steps in order. We ensure every child develops a strong foundation in maths while enjoying the process!
Every child shines like a star at Brightstar!

រីករាយជាមួយការសិក្សាសប្បាយៗនៅថ្ងៃនេះ! សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាពីចំនួនលេខ ដោយបានកាន់បង្ហាញនូវប័ណ្ណលេខតាមលំដាប់ពី លេខ៦ ដល់លេខ ១០ បានហាត់រៀនគូសតាមគំនូសអក្សរ ‘F’ និងបានត្រងត្រាប់ស្វែងយល់ពីមេរៀនស្តីពីប្រវត្តិក្រុមគ្រួសារ រៀនពីជីដូនជីតា និងការផ្តល់ក្តីស្រឡាញ់។

(English Below)
រីករាយជាមួយការសិក្សាសប្បាយៗនៅថ្ងៃនេះ!
សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាពីចំនួនលេខ ដោយបានកាន់បង្ហាញនូវប័ណ្ណលេខតាមលំដាប់ពី លេខ៦ ដល់លេខ ១០ បានហាត់រៀនគូសតាមគំនូសអក្សរ ‘F’ និងបានត្រងត្រាប់ស្វែងយល់ពីមេរៀនស្តីពីប្រវត្តិក្រុមគ្រួសារ រៀនពីជីដូនជីតា និងការផ្តល់ក្តីស្រឡាញ់។ បន្ថែមពីលើនេះ ក្មេងៗក៏បានហាត់រៀនកីឡាហែលទឹក ដើម្បីជួយពង្រឹងដល់បំណិនចលកររបស់ពួកគេផងដែរ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Today was packed with fun learning! Our students nailed number recognition from 6 to 10, practised tracing the letter “F” to boost their penmanship, and explored their family history to learn about compassion and ancestry. Plus, they splashed their way through swimming lessons, building strong motor skills! Way to go, little learners!
Every child shines like a star at Brightstar!

Exit mobile version