(English Below)
មេរៀនហែលទឹកនៅសាលាអន្តរជាតិ Brightstar ផ្តល់ឱកាសដល់សិស្សានុសិស្សកម្រិតបឋមសិក្សារបស់យើង ក្នុងការកសាងទំនុកចិត្តនៅក្នុងទឹក និងហ្វឹកហាត់ទម្លាប់សំខាន់ៗទាក់ទងនឹងសុវត្ថិភាពក្នុងទឹក។
តាមរយៈការហ្វឹកហាត់ឱ្យស៊ាំនឹងការដាក់ផ្ទៃមុខចូលក្នុងទឹក ព្រមទាំងការអនុវត្តចលនានៃការទាត់ទឹក ការអណ្តែតខ្លួន និងក្បាច់ហែលទឹកផ្សេងៗ សិស្សានុសិស្សនឹងអភិវឌ្ឍបំណិនរបស់ខ្លួនទៅតាមសមត្ថភាព និងល្បឿននៃការរៀនសូត្ររៀងៗខ្លួន។
សាលាពិតជារីករាយនៅពេលបានឃើញការរីកចម្រើនបន្តិចម្តងៗរបស់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាការដែលសិស្សម្នាក់ៗហ៊ានសាកល្បងបំណិនថ្មីជាលើកដំបូង និងចេះលើកទឹកចិត្តដល់មិត្តរួមថ្នាក់ដទៃទៀតឱ្យត្រៀមខ្លួនរួចរាល់ក្នុងការសាលល្បងដូចគ្នា។
រាល់មេរៀនហែលទឹក គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សក្នុងការហ្វឹកហាត់ ពង្រឹងសមត្ថភាពធ្វើអ្វីៗដោយខ្លួនឯង និងរីករាយជាមួយចលនាសកម្មភាពរាងកាយជាក្រុម៕
Swimming lessons at Brightstar give our Primary students the chance to build confidence in the water and practise important water safety habits.
From getting comfortable putting their faces in the water to practising kicking, floating and swimming strokes, students build their skills at their own pace. We love seeing the little moments of progress, like a student trying a new skill for the first time or cheering on a classmate who’s ready to give it a go.
Every lesson is a chance to practise, build independence and enjoy being active together.
