(English below)
ទ្រឹស្តីមេរៀន ត្រូវបានបម្លែងទៅជាសកម្មភាពសិក្សាជាក់ស្តែងសម្រាប់ប្អូនៗសិស្សានុសិស្សរបស់យើង ក្នុងថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេអាចសិក្សាកាន់តែសកម្ម និងមានប្រសិទ្ធិភាព។ លោកគ្រូ អ្នកគ្រូរបស់យើងបាន ប្រើវិធីសាស្រ្តបង្រៀនដូចជាការអនុវត្តគម្រោងកិច្ចការច្នៃប្រឌិត សកម្មភាពអនុវត្តផ្ទាល់ៗ និងឧទាហរណ៍ដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីឱ្យសិស្សអាចយកចំណេះដឹងដែលបានរៀនមកអនុវត្តបានភ្លាមៗ។
វិធីសាស្ត្រនេះជួយឱ្យសិស្សអាចផ្សាភ្ជាប់ការសិក្សានៅក្នុងថ្នាក់ទៅនឹងជីវិត ក៏ដូចជាពិភពលោកខាងក្រៅបានយ៉ាងមានអត្ថន័យ៕
In our primary classes, theoretical concepts from books become active learning experiences. Teachers use creative, hands-on projects and real-world examples so students can immediately apply what they learn. This helps children make meaningful connections between lessons and life beyond the classroom.
