(English Below)
នៅក្នុងកម្រិតថ្នាក់បឋមសិក្សា ការសិក្សាមិនមែនធ្វើឡើងត្រឹមទ្រឹស្តីមេរៀននៅក្នុងសៀវភៅនោះទេ។ សិស្សរបស់យើងត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់ បង្កើត សហការ និងយកចំណេះដឹងរបស់ពួកគេទៅអនុវត្តតាមរយៈបទពិសោធន៍ជាក់ស្តែងផ្ទាល់តែម្តង។
តាមរយៈការចូលរួមយ៉ាងសកម្មនេះ ប្អូនៗអាចអភិវឌ្ឍបំណិនសំខាន់ៗដូចជា ការដោះស្រាយបញ្ហា ការបំពេញការងារជាក្រុម ការទំនាក់ទំនង និងភាពឯករាជ្យលើខ្លួនឯង។ ទន្ទឹមនឹងនេះ ប្អូនៗក៏អាចបង្កើតទំនុកចិត្តលើខ្លួនឯង និងមានភាពរីករាយក្នុងការសិក្សាផងដែរ។
សាលាសេចក្តីសោមនស្សរីករាយដែលបានឃើញប្អូនៗក្លាយជាអ្នកសិក្សាដែលមានការចង់ដឹងចង់ឃើញ មានទំនុកចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្ររបស់ខ្លួន៕
In Primary, learning goes beyond the pages of a textbook. Our students are encouraged to explore, create, collaborate and apply their knowledge through meaningful hands-on experiences.
By taking an active role in their learning, students develop important skills such as problem-solving, teamwork, communication and independence — all while building confidence and having fun along the way!
We love seeing our students become curious, confident and active participants in their own learning.
