នៅរាល់ដើមឆ្នាំសិក្សានីមួយៗ សាលារបស់យើងតែងតែធ្វើការវាយតម្លៃសមត្ថភាពមូលដ្ឋាន (Benchmark Assessments) ដើម្បីទទួលបានព័ត៌មានសំខាន់ៗស្តីពីចំណេះដឹង និងការយល់ដឹងបច្ចុប្បន្នជាក់ស្តែងរបស់សិស្សម្នាក់ៗ។

(English Below)
នៅរាល់ដើមឆ្នាំសិក្សានីមួយៗ សាលារបស់យើងតែងតែធ្វើការវាយតម្លៃសមត្ថភាពមូលដ្ឋាន (Benchmark Assessments) ដើម្បីទទួលបានព័ត៌មានសំខាន់ៗស្តីពីចំណេះដឹង និងការយល់ដឹងបច្ចុប្បន្នជាក់ស្តែងរបស់សិស្សម្នាក់ៗ។
លទ្ធផលនៃការវាយតម្លៃនេះ នឹងជួយឱ្យលោកគ្រូអ្នកគ្រូរបស់យើងកំណត់បានពីចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមដល់ប្អូនៗសិស្សានុសិស្ស។ លើសពីនេះ យើងក៏អាចរៀបចំផែនការបំប៉នលើការសិក្សារបស់សិស្សឱ្យបានសមស្រប និងមានប្រសិទ្ធភាពបំផុតពេញមួយឆ្នាំសិក្សាផងដែរ។
តាមរយៈវិធីសាស្ត្រនេះ អាចធានាបានថាកុមារគ្រប់រូបនឹងមានអារម្មណ៍ថា ខ្លួនទទួលបានការគាំទ្រ ការយកចិត្តទុកដាក់ ការផ្តល់តម្លៃ និងត្រូវបានរាប់បញ្ចូលយ៉ាងពេញលេញក្នុងដំណើរការសិក្សារបស់ពួកគេ៕
At the start of each academic year, our school conducts benchmark assessments to gain valuable insight into each student’s current knowledge and understanding. The results help our teachers identify students’ individual strengths and areas for development, allowing us to plan how best to support their learning throughout the year. This ensures that every child feels supported, valued, and included in their educational journey.

ទន្ទឹមនឹងការឈានចូលសប្តាហ៍ទី២ នៃឆ្នាំសិក្សាថ្មីនេះ ប្អូនៗកុមារៗថ្នាក់មត្តេយ្យរបស់យើងហាក់កាន់តែសម្របខ្លួនបានល្អជាមួយនឹងថ្នាក់រៀនរបស់ពួកគេ ពិសេសប្អូនៗបានស្គាល់មិត្តភក្តិ បង្កើតមិត្តភាព និងមានទំនុកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។

កន្លងមកថ្មីៗនេះ ប្អូនៗបានចូលរួមក្នុងឱកាសសិក្សាជាច្រើនសម្បូរបែបផ្សេងៗរួមមាន ការលេងកម្សាន្ត ការស្វែងយល់ និងសិក្សាជាមួយគ្នា។ សាលារីករាយក្នុងការឃើញកូនៗ រីកចម្រើនទៅមុខ ងាយសម្របខ្លួនបានលឿន មានការងឿងឆ្ងល់ចង់ចេះចង់ដឹង ក្នុងដំណើរនៃឆ្នាំសិក្សាថ្មីនេះ៕
As we move into the second week of the new school year, our EY learners are becoming more familiar with their classrooms, building friendships and growing in confidence each day.
They have been enjoying different opportunities to play, explore and learn together. It is wonderful to see them becoming more comfortable, curious and engaged as they continue to settle into the new school year.

សូមស្វាគមន៍សាជាថ្មីមកកាន់សាលាអន្តរជាតិប្រាយស្តារ! នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំសិក្សាថ្មីនេះ ប្អូនៗសិស្សានុសិស្សរបស់យើងបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជួបជាមួយលោកគ្រូ អ្នកគ្រូ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិឡើងវិញ និង រៀបចំខ្លួនសម្រាប់ការសិក្សាជាបន្តបន្ទាប់។

យើងក៏បានដឹងថា ថ្ងៃដំបូងនៃបវេសនកាលហាក់មានលក្ខណៈពិបាកបន្តិច លាយឡំជាមួយភាពភ័យខ្លាច ហេតុនេះហើយទើបបានជា លោកគ្រូអ្នកគ្រូរបស់យើងបានត្រៀមរួចជាស្រេចនូវសកម្មភាពកម្សាន្តសប្បាយៗ ដើម្បីជាការស្វាគមន៍ និងដាស់ស្មារតីរបស់ប្អូនៗឡើងវិញបន្ទាប់ការឈប់សម្រាកវិស្សមកាល។
រីករាយបវេសនកាលថ្មី បើកទំព័រសម្រាប់ការសម្រេចបាននូវភាពជោគជ័យក្នុងឆ្នាំសិក្សានេះ!
Welcome back from Brightstar! This week, students took time to meet their new teachers, reconnect with old friends, and prepare for their next year of learning.
We know that the first day of school can be scary, so our teachers prepared a range of fun, welcoming activities that were also designed to get students’ brains working after their Summer holiday. An amazing first week of school has set us up for a whole year of academic success!

close-link