នៅទីបំផុត វគ្គសិក្សាវិស្សមកាលរបស់សាលាអន្តរជាតិប្រាយស្តារក៏បានឈានចូលមកដល់សប្តាហ៍ចុងក្រោយ ក្រោមប្រធានបទមេរៀន “តោះ! យើងចូលរួមអបអរ” ឬ “Let’s Celebrate!”។
(English Below)
នៅទីបំផុត វគ្គសិក្សាវិស្សមកាលរបស់សាលាអន្តរជាតិប្រាយស្តារក៏បានឈានចូលមកដល់សប្តាហ៍ចុងក្រោយ ក្រោមប្រធានបទមេរៀន “តោះ! យើងចូលរួមអបអរ” ឬ “Let’s Celebrate!”។ ប្អូនៗជាសិស្សតូចៗកម្រិតថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមសិក្សាលេងកម្សាន្តយ៉ាងសប្បាយរីករាយក្នុងសកម្មភាព និងល្បែងអប់រំចម្រុះផ្សេងៗមកពីជុំវិញពិភពលោក។
ការសិក្សាអំពីវប្បធម៌ ក៏ដូចជាប្រពៃណីទំនៀមទម្លាប់នៃប្រទេសដទៃ បានជួយឱ្យសិស្សកសាងនូវទឹកចិត្តស្រឡាញ់ ពង្រឹងបំណិនសង្គម និងពង្រីកផ្នត់គំនិតឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ យើងក៏បានអបអរសាទរដល់ការខិតខំសម្រេចបានរបស់សិស្សានុសិស្សរបស់យើង ក្នុងអំឡុងពេលនៃកម្មវិធីសិក្សាវគ្គវិស្សមកាលនេះផងដែរ។ យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះកូនៗ ប្អូនៗ សិស្សានុសិស្សគ្រប់រូបនៃសាលាអន្តរជាតិប្រាយស្តារ!
It’s the final week of Brightstar’s Summer School, and our theme is “Let’s Celebrate!” Our Early Years learners had an exciting week taking part in games and activities from around the world.
Learning about other cultures and traditions helps students build empathy, strengthen social skills, and expand cognitive flexibility. At the same time, it allows us to celebrate how far our students have come during our summer program! We’re proud of each and every one of our Brightstar students.

សាលាអន្តរជាតិប្រាយស្តារមានមោទនភាពយ៉ាងក្រៃលែងចំពោះប្អូនៗសិស្សានុសិស្សរបស់យើង ដែលបានសម្រេចលទ្ធផលដ៏ល្អប្រសើរក្នុងការប្រឡងបញ្ចប់កម្រិតបឋមសិក្សា Cambridge Primary Checkpoint ឆ្នាំ ២០២៦នេះ។
(English Below)
សាលាអន្តរជាតិប្រាយស្តារមានមោទនភាពយ៉ាងក្រៃលែងចំពោះប្អូនៗសិស្សានុសិស្សរបស់យើង ដែលបានសម្រេចលទ្ធផលដ៏ល្អប្រសើរក្នុងការប្រឡងបញ្ចប់កម្រិតបឋមសិក្សា Cambridge Primary Checkpoint ឆ្នាំ ២០២៦នេះ។
លទ្ធផលដ៏គួរឱ្យកោតសរសើរនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ និងកិច្ចសហការយ៉ាងល្អពីមាតាបិតា និងអាណាព្យាបាលសិស្ស។
នៅប្រាយស្តារ យើងបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងជំរុញឱ្យសិស្សគ្រប់រូបអភិវឌ្ឍសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ។
សូមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលទទួលបានសមិទ្ធផលដ៏អស្ចារ្យក្នុងការប្រឡង Cambridge Primary Checkpoint!
We are incredibly proud of our students for their outstanding achievements in the Cambridge Primary Checkpoint May 2026 Series.
These results reflect not only our students’ hard work and determination, but also the dedication of our teachers and the strong partnership with our parents.
At Brightstar International School, we remain committed to providing a caring learning environment where every child is encouraged to achieve their full potential.
Congratulations to all of our Cambridge Checkpoint achievers!

កម្មវិធីសិក្សាវិស្សមកាលរបស់យើងបានចាប់ផ្តើមឡើងយ៉ាងល្អ! ប្រធានបទមេរៀនសម្រាប់សប្តាហ៍នេះគឺ ការយកចិត្តទុកដាក់ចំពោះខ្លួនឯង ឬការសមាធិចិត្ត (Mindfulness) ហើយសិស្សានុសិស្សរបស់យើងកំពុងរីករាយជាមួយសកម្មភាពសិក្សាដែលជួយឲ្យពួកគេចេះរំពៃមើលពីជីវិតប្រចាំថ្ងៃ សង្កេតអារម្មណ៍របស់ខ្លួនឯង និងស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពលោកជុំវិញខ្លួន។
(English Below)
កម្មវិធីសិក្សាវិស្សមកាលរបស់យើងបានចាប់ផ្តើមឡើងយ៉ាងល្អ! ប្រធានបទមេរៀនសម្រាប់សប្តាហ៍នេះគឺ ការយកចិត្តទុកដាក់ចំពោះខ្លួនឯង ឬការសមាធិចិត្ត (Mindfulness) ហើយសិស្សានុសិស្សរបស់យើងកំពុងរីករាយជាមួយសកម្មភាពសិក្សាដែលជួយឲ្យពួកគេចេះរំពៃមើលពីជីវិតប្រចាំថ្ងៃ សង្កេតអារម្មណ៍របស់ខ្លួនឯង និងស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពលោកជុំវិញខ្លួន។
ពេញមួយសប្តាហ៍នេះ កុមារៗបានចូលរួមក្នុងសកម្មភាពជាច្រើន ដូចជា ការហាត់សន្ធឹងរាងកាយថ្នមៗ ការហ្វឹកហាត់តុល្យភាពរាងកាយ ការបង្កើតគំរូដើមឈើ ការផាតពណ៌អាងត្រី ការជីកអូរដីខ្សាច់ និងការសម្តែងលេង ហាងលក់ការ៉េម។
រីករាយក្នុងការសិក្សា និងការស្វែងយល់ថ្មីៗដែលនឹងមាននៅក្នុងសប្តាហ៍ខាងមុខជាបន្តបន្ទាប់ទៀត៕
Our Summer Programme is off to a wonderful start! This week’s theme is Mindfulness, and our learners are enjoying opportunities to slow down, notice their feelings and appreciate the world around them.
Throughout the week, the children have taken part in a variety of activities, including gentle stretching, balance challenges in the gym, creating our Kindness Tree, painting our outdoor aquarium, digging in the sand pit, and running our Ice Cream Shop during role-play.
We are looking forward to more moments of learning and discovery as the week continues.
