នៅក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំសិក្សានេះ ប្អូនៗសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា របស់យើងនៅតែបន្តការសិក្សា ការលេងកម្សាន្ត និងការបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

(English Below)

នៅក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំសិក្សានេះ ប្អូនៗសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា របស់យើងនៅតែបន្តការសិក្សា ការលេងកម្សាន្ត និងការបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ តាមរយៈការបំពេញកិច្ចការក្នុងថ្នាក់ លាយឡំជាមួយភាពសប្បាយរីករាយ បានធ្វើឲ្យយើងមើលឃើញពីការលូតលាស់ និងរីកចម្រើនពេញមួយឆ្នាំរបស់ពួកគេ។
លោកគ្រូអ្នកគ្រូពិតជាមានមោទនភាពចំពោះការសម្រេចបានរបស់ប្អូនៗ និងទន្ទឹងរង់ចាំថ្ងៃពិសេស ដើម្បីអបអរសាទរជាមួយគ្នា៕
As we enjoy our final week of the school year, our EY learners continue to learn, play and create special memories together. From sharing laughter with friends to working together in class, these everyday moments remind us how much they have grown throughout the year.
We are proud of all they have achieved and look forward to making the most of our final days together.

សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ

 

(English Below)

សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាបានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។

At Brightstar, we are proud to promote our national identity through a strong and vibrant Khmer Studies Program.

We are committed to nurturing a new generation that speaks our​ own language with pride and confidence.

កុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងមេរៀនសំដែង ការងូតទឹក និងការផ្តល់ចំណីដល់សត្វពាហនៈប្រកបដោយភាពសប្បាយរីករាយ។

(English Below)

កុមារតូចៗថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមក្នុងមេរៀនសំដែង ការងូតទឹក និងការផ្តល់ចំណីដល់សត្វពាហនៈប្រកបដោយភាពសប្បាយរីករាយ។ ប្អូនៗបានអនុវត្តនូវការមើលថែទាំ អភិវឌ្ឍបំណិនចលករ ក៏ដូចជាផ្សាភ្ជាប់ការស្រមៃជាមួយនឹងជីវភាពរស់នៅពិតៗតាមរយៈសកម្មភាពដូចជា ការលាង ការដុសសម្អាត និងការបញ្ចុកចំណីដល់សត្វរបស់ខ្លួន៕

Our EY learners enjoyed bathing and feeding their toy animals as part of their role-play. As they washed, scrubbed and bottle-fed their animals, they practised caring for others, developed fine motor skills and used their imaginations to bring their play to life.

នៅសប្តាហ៍នេះ ការប្រឡងបញ្ចប់ឆ្នាំរបស់ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សាត្រូវបានធ្វើឡើងដោយជោគជ័យ។ ក្នុងការប្រឡងនេះ សាលាបានដាក់បញ្ចូលនូវវិធីសាស្រ្តខុសៗគ្នា

(English Below)

នៅសប្តាហ៍នេះ ការប្រឡងបញ្ចប់ឆ្នាំរបស់ប្អូនៗសិស្សានុសិស្សថ្នាក់បឋមសិក្សាត្រូវបានធ្វើឡើងដោយជោគជ័យ។ ក្នុងការប្រឡងនេះសាលាបានដាក់បញ្ចូលនូវវិធីសាស្រ្តខុសៗគ្នា ដើម្បីក្នុងគោលបំណងឱ្យសិស្សឆ្លុះបញ្ចាំង និងបង្ហាញពីចំណេះដឹងដែលទទួលបានពីការសិក្សា។​ តាមរយៈវិធីសាស្រ្តនេះ សិស្សបានអភិវឌ្ឍនូវការយល់ដឹង ក៏ដូចជាវឌ្ឍនភាពរបស់ខ្លួន ហើយធានាថា ប្អូនៗសុទ្ធតែទទួលបាននូវការអប់រំដែលមានគុណភាពខ្ពស់៕

In Primary, we have successfully completed our end-of-year assessments. At Brightstar, we incorporate a variety of assessment methods to reflect the different ways students receive, understand, and demonstrate information. This approach allows us to develop a more well-rounded understanding of each student’s progress while continuing to refine and strengthen our educational practices to ensure that every student receives a high-quality education.

ប្អូនៗកុមារថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមនៅក្នុងសកម្មភាពប្រណាំងប្រជែងជញ្ជូនទឹកពីធុងមួយទៅធុងមួយ និងជញ្ជូនកែវទឹកនីមួយៗទៅកាន់គោលដៅ។

(English Below)

ប្អូនៗកុមារថ្នាក់មត្តេយ្យសិក្សារបស់យើង បានចូលរួមនៅក្នុងសកម្មភាពប្រណាំងប្រជែងជញ្ជូនទឹកពីធុងមួយទៅធុងមួយ និងជញ្ជូនកែវទឹកនីមួយៗទៅកាន់គោលដៅ។ ប្អូនបានសហការជាមួយគ្នា ដោយផ្លាស់ប្តូរវេន គោរពតាមការណែនាំ ព្រមទាំងលើកទឹកចិត្តគ្នាទៅវិញទៅមក។នេះគឺជាវិធីសាស្រ្តដ៏ល្អ ព្រមទាំងសប្បាយរីករាយក្នុងការអនុវត្តនូវបំណិនសហការជាក្រុម ក៏ដូចជាពង្រឹងចលនារាងកាយឱ្យមានតុល្យភាពស្របពេលជាមួយគ្នានឹងការកម្សាន្តនៅខាងក្រៅថ្នាក់៕

Our young learners took part in water relay challenges, passing water from bucket to bucket and carefully transporting cups of water to the finish line. They worked together, took turns, followed instructions, and cheered each other on. It was a fun way to practise teamwork, balance and coordination while enjoying the outdoors.

close-link