គ្រប់លោកគ្រូ អ្នកគ្រូដែលបង្រៀនថ្នាក់មត្តេយ្យនៅសាលាអន្តរជាតិប្រាយស្តាររបស់យើងទាំងអស់សុទ្ធតែដឹងពីសារៈសំខាន់នៃទម្រង់បង្រៀនលេខដល់កុមារៗ។

(English Below)
គ្រប់លោកគ្រូ អ្នកគ្រូដែលបង្រៀនថ្នាក់មត្តេយ្យនៅសាលាអន្តរជាតិប្រាយស្តាររបស់យើងទាំងអស់សុទ្ធតែដឹងពីសារៈសំខាន់នៃទម្រង់បង្រៀនលេខដល់កុមារៗ។ ឆ្លងតាមរយៈនោះ ក្មេងៗអាចអភិវឌ្ឍការយល់ដឹងបន្ថែមកាន់តែស៊ីជម្រៅ ជួយបង្កើនជំនាញក្នុងការដោះស្រាយបញ្ហា និងមានគំនិតចេះត្រិះរិះពិចារណា។ ការចេះបង្កើតទម្រង់នៃការបង្រៀននេះ គឺជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ការយល់ដឹងពីមុខវិជ្ជាគណិតវិទ្យា ពិសេសជួយឱ្យកុមារងាយស្រួលឆាប់ចាប់បាននូវចំណុចគន្លឹះពិបាកៗដទៃផ្សេងទៀត។ បន្ថែមពីនេះ ក្មេងៗក៏ចេះគិតស៊ីជម្រៅ ចេះច្នៃប្រឌិត និងចេះដឹងបានច្រើនពីក្បួនច្បាប់ទ្រឹស្តីគណិតវិទ្យាសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ពេញមួយជីវិត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Brightstar’s Early Years Teachers understand the importance of teaching children patterns in early numeracy fostering cognitive development, and enhancing their problem-solving skills and logical thinking. Recognising and creating patterns lays a foundation for mathematical understanding, preparing them for more advanced concepts. Moreover, it promotes critical thinking, creativity, and a deeper grasp of mathematical principles, ensuring lifelong benefits.
Every Child shines like a star at Brightstar.

Brightstar students are immersed in a learning environment that centres around them. In creative arts,

Brightstar students are immersed in a learning environment that centres around them. In creative arts, they delve into the world of artistic expression, exploring various mediums and honing their creativity. The classroom buzzes with the energy of language acquisition as students engage in Chinese additional language learning, broadening their linguistic horizons. Each aspect of the Brightstar curriculum contributes to a well-rounded and student-centric educational experience.

សូមចូលរួមទស្សនាភាពអស្ចារ្យនៃ “បុណ្យអុំទូក” ដែលត្រូវបានគេស្គាល់ថាជាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកជាមួយសាលាអន្តរជាតិប្រាយស្តារ!

(English Below)
សូមចូលរួមទស្សនាភាពអស្ចារ្យនៃ “បុណ្យអុំទូក” ដែលត្រូវបានគេស្គាល់ថាជាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកជាមួយសាលាអន្តរជាតិប្រាយស្តារ!
សហគមន៍របស់យើងបានប្រារព្ធនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិប្រចាំឆ្នាំរបស់ខ្មែរ ជាមួយនឹងការលេងល្បែងកម្សាន្តបែបប្រពៃណីផ្សេងៗ រួមទាំងសិល្បៈនៃការបត់ធ្វើទូកក្រដាស។ អ្វីដែលធ្វើឱ្យពិធីនេះកាន់តែឱឡារិកនោះ គឺរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃអំបុកដែលជាអាហារដ៏សំខាន់ខ្វះមិនបាន។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Experience the magic of “Bon Om Touk” also known as the Cambodian Water Festival with Brightstar!
Our community celebrated this annual extravaganza with vibrant traditions, from thrilling traditional games to the artistry of paper boat making. The tasty Og Ambok snack, a festival staple, added a delicious touch to the festivities.
Every child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តារជួយក្មេងៗឱ្យរកឃើញនូវសក្តានុពលរបស់ខ្លួនគ្មានដែនកំណត់តាមរយៈការផ្សងព្រេងក្នុងជីវិតពិត!

(English Below)
សាលាអន្តរជាតិប្រាយស្តារជួយក្មេងៗឱ្យរកឃើញនូវសក្តានុពលរបស់ខ្លួនគ្មានដែនកំណត់តាមរយៈការផ្សងព្រេងក្នុងជីវិតពិត!
កុមារៗគឺជាអ្នករុករកពីធម្មជាតិ ហើយពិភពលោកដែលស្ថិតនៅជុំវិញពួកគេនេះហើយគឺជាថ្នាក់រៀនដ៏ល្អស័ក្តសម្យអស្ចារ្យបំផុត។ បទពិសោធន៍ក្នុងជីវិតពិតជាក់ស្តែងញុំាងឱ្យពួកគេកាន់តែមានការចង់ដឹងចង់ឃើញ ពិសេសជំរុញដល់ការយល់ដឹងអំពីពិភពលោកខាងក្រៅឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទាំងការធ្វើដំណើរកំសាន្តទៅតំបន់ស្ទីម (S.T.E.M) ការមើលថែរសត្វចិញ្ចឹម ការធ្វើសិប្បកម្ម ឬដំណើរកំសាន្តធម្មជាតិ សុទ្ធតែផ្តល់នូវមេរៀនជាក់ស្តែងដែលសៀវភៅមិនអាចផ្តល់ឱ្យបាន។ ចាប់ផ្តើមរៀនសូត្រទទួលយកបទពិសោធន៍ពិតៗគ្រប់ជំហាន គ្រប់ការប៉ះ និងការប្រាស្រ័យទាក់ទងគ្នា ដើម្បីទទួលបានអនាគតដ៏ភ្លឺស្វាង!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ៕
Brightstar unlocks boundless potential through real-life adventures!
Children are natural explorers, and the world around them is their greatest classroom!
Real-life experiences ignite their curiosity, fostering a deeper understanding of the world. Whether it’s a trip to our S.T.E.M area, caring for the school Guinea Pigs, crafts or a nature walk, these hands-on encounters provide tangible lessons that textbooks can’t replicate. Let’s celebrate the power of experiential learning, where every step, touch, and interaction becomes a building block for their bright future!
Every child shines like a star at Brightstar.

Brightstar supports and fosters a reading culture in young children, knowing it is paramount for their cognitive and emotional development.

Brightstar supports and fosters a reading culture in young children, knowing it is paramount for their cognitive and emotional development. Introducing reading and story time in our Early Years programme cultivates a lifelong love for literature, enhancing vocabulary, comprehension, and imagination. Beyond academic benefits, regular exposure to books nurtures empathy and social skills, fostering a deeper understanding of diverse perspectives. As young minds absorb narratives, they develop crucial cognitive skills, laying a foundation for future academic success.

(English Below) ពិតជាជោគជ័យដ៏អស្ចារ្យមែនក្នុងថ្ងៃកីឡាថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារ!

(English Below)
ពិតជាជោគជ័យដ៏អស្ចារ្យមែនក្នុងថ្ងៃកីឡាថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារ!
ពិតជាថ្ងៃកីឡាថ្នាក់មត្តេយ្យដែលមិននឹកស្មានដល់!
សាលាអន្តរជាតិប្រាយស្តារ មានសេចក្តីរីករាយក្រៃលែងក្នុងការបើកឱ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ខណៈវាពោរពេញទៅដោយសំណើច ភាពសប្បាយរីករាយ និងថាមពលដ៏រស់រវើកចេញពីម្ចាស់ជើងឯកក្មេងៗរបស់យើង!
តាំងពីពេលចាប់ផ្តើមរហូតដល់ចប់ អត្តពលិកតូចៗរបស់យើងមិនត្រឹមតែបានបង្ហាញសមត្ថភាពកីឡារបស់ពួកគេនោះទេ តែក៏ថែមទាំងបានសហការការងារជាក្រុម និងមានស្មារតីកីឡាគោរពគ្នាផងដែរ។ រាល់ស្នាមញញឹម ភាពរីករាយ និងស្មារតីនៃមិត្តភាពរបស់ក្មេងៗ បានធ្វើឱ្យថ្ងៃនេះក្លាយជាថ្ងៃដ៏វិសេសវិសាលបំផុត។
សាលាអន្តរជាតិប្រាយស្តារ ខិតខំយ៉ាងខ្លាំងដើម្បីបង្កើតបរិយាកាសមួយជួយដល់ម្ចាស់ជើងឯកវ័យក្មេងទាំងអស់ឱ្យរីកចម្រើនទាំងក្នុងនាមជាអត្តពលិកផង ជាបុគ្គលដែលមានចិត្តមេត្តា អត់ធ្មត់ផង និងជាអ្នកដែលស្នេហាវិស័យកីឡាផង។ នេះហើយគឺអ្វីដែលនឹងនាំទៅរកអនាគតភ្លឺស្វាងពោរពេញទៅដោយការប្រកួតប្រជែង និងមេរៀនជីវិត ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន!
ចូរកុំភ្លេចចុចចូលចិត្ត និងចែករំលែក ប្រសិនបើលោកអ្នកគិតថាខាងលើនេះជាសារអប់រំមួយដ៏ល្អ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ៕
Brightstar Early Years Sports Day: A Spectacular Success!
What an incredible day it has been at our Early Years Sports Day!
Brightstar is thrilled to announce this spectacular event, filled with laughter, joy, and boundless energy from our little champions a huge success!
From the starting line to the finish, our tiny athletes showcased not only their budding athleticism but also their teamwork and sportsmanship. Each smile, every cheer, and the spirit of camaraderie made today truly special.
Brightstar strives to create an environment where our little champions grow not only as athletes but as compassionate, resilient, and sports-loving individuals. Here’s to a future filled with valuable life lessons and joyful competition!
Don’t forget to share and like your favourite moments.
Every child shines like a star at Brightstar.

លោកគ្រូ អ្នកគ្រូដែលពោរពេញដោយបទពិសោធន៍នៃសាលាអន្តរជាតិប្រាយស្តាររបស់យើង បានកត់សម្គាល់ថា ការដែលក្មេងៗបានអនុវត្តជំនាញមត្តេយ្យសិក្សានៅទីនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងជួយឱ្យពួកគេបានរីកចម្រើនលូតលាស់លើគ្រប់ផ្នែក ទាំងផ្នែករាងកាយ និងស្មារតី។

(English Below)
លោកគ្រូ អ្នកគ្រូដែលពោរពេញដោយបទពិសោធន៍នៃសាលាអន្តរជាតិប្រាយស្តាររបស់យើង បានកត់សម្គាល់ថា ការដែលក្មេងៗបានអនុវត្តជំនាញមត្តេយ្យសិក្សានៅទីនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវានឹងជួយឱ្យពួកគេបានរីកចម្រើនលូតលាស់លើគ្រប់ផ្នែក ទាំងផ្នែករាងកាយ និងស្មារតី។ ជំនាញដែលទទួលបាននៅថ្នាក់មត្តេយ្យដំបូងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ភាពជោគជ័យនៃការសិក្សាទៅថ្ងៃអនាគត ជួយដល់សមត្ថភាពប្រាស្រ័យទាក់ទងសង្គម និងសុខមាលភាពផ្លូវចិត្ត។ គ្រូបង្រៀននៅសាលាអន្តរជាតិប្រាយស្តារ ដើរតួស្វិតស្វាញបំផុតក្នុងការបង្កើតបរិយាកាសសិក្សាដែលជំរុញដល់ការលូតលាស់លើជំនាញទាំងនេះ និងគ្រប់គ្រងលើដំណើរសិក្សារបស់កុមារពេញមួយជីវិតតែម្តង។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ៕
At Brightstar, our experienced teachers know that practising Early Years skills is essential for holistic child development. Early Years skills, also known as foundational or pre-primary skills, are crucial for a child’s overall development. These skills lay the groundwork for future academic success, social competence, and emotional well-being. Brightstar teachers play a crucial role in creating an environment that fosters the growth of these skills, setting the stage for a child’s lifelong learning journey.
Every child shines like a star at Brightstar.

Students in the IEYC today engaged in hands-on weather and climate activities to deepen their comprehension of weather patterns.

Students in the IEYC today engaged in hands-on weather and climate activities to deepen their comprehension of weather patterns. Collaborative group projects enhance teamwork and critical thinking skills as they simulate weather scenarios and discuss the impact of climate change. This experiential learning approach fosters a holistic understanding of weather systems, encouraging curiosity and environmental awareness. Ultimately, students gain practical insights into the complex interplay of factors shaping our planet’s weather and climate.

Today our children used their talents to make lanterns in celebration of Diwali – Festival of lights.

Today our children used their talents to make lanterns in celebration of Diwali – Festival of lights.
At Brightstar, painting plays a pivotal role in nurturing creativity and fine motor skills in our Early Years programme. Our tailored art curriculum encourages self-expression, imagination, and cognitive development. Through vibrant strokes and imaginative exploration, children not only learn essential skills but also develop a profound appreciation for aesthetics. Painting at Brightstar is more than an activity; it’s a vital tool for holistic growth, fostering a lifelong love for the arts.

Brightstar’s blended learning model combines the best of both worlds – hands-on concrete learning and structured book-based learning.

Brightstar’s blended learning model combines the best of both worlds – hands-on concrete learning and structured book-based learning. This approach promotes deeper understanding by allowing students to apply theoretical knowledge in practical settings. It enhances retention, critical thinking, and adaptability. Blending these methods fosters a holistic, well-rounded education that equips learners with valuable real-world skills.

close-link