ការកម្តៅសាច់ដុំរាងកាយគឺមានសារៈសំខាន់ព្រោះធ្វើឱ្យបង្កើនចលនារាងកាយ
ការកម្តៅសាច់ដុំរាងកាយគឺមានសារៈសំខាន់ព្រោះធ្វើឱ្យបង្កើនចលនារាងកាយ និងជួយធ្វើអោយមានភាពរឹងមាំមិនងាយរងរបួសក្នុងពេលលេងកីឡា។ នៅសាលារៀន សិស្សានុសិស្សមុនពេលចាប់ផ្តើមលេងកីឡ បាល់ទាត់ ឬបាល់បោះ សិស្សទាំងអស់ត្រូវកម្តៅសាច់ដុំ 10 នាទីមុនពេលលេងកីឡា បន្ទាប់មក សិស្សានុសិស្សអាចចាប់លេងកីឡាដោយរីករាយជាមួយមិត្តរួមថ្នាក់៕
Warm-ups are important because they allow athletes to maximize physical performance and reduce injury risk during sports activities . At school, before soccer or basketball, all students do 10 mins of warm up before playing the sport. Students can then perform at their best and enjoy the team sports activities


ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកជំនួយដល់ការសិក្សា
ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកជំនួយដល់ការសិក្សាគឺវាជាអ្វីដែលសាលាអន្តរជាតិប្រាយស្តារភ្នំពេញតែងតែធ្វើដើម្បីលើកទឹកចិត្តដល់ការសិក្សារបស់សិស្សកម្រិតបឋមសិក្សា។ សំរាប់សិស្សថ្នាក់ទីមួយនៅម៉ោងសិក្សាមុខវិជ្ជាវិទ្យាសាស្រ្តថ្ងៃនេះបានកំពុងរៀនអំពីរបៀបប្រើប្រាស់កុំព្យូទ័រដើម្បីស្រាវជ្រាវអំពីសត្វនិងស្វែងរករូបភាពផ្សេងៗ។
Using technology to enhance learning is what Brightstar International School of Phnom Penh encourages in the primary classrooms.
Grade 1 class in Science has been learning how to use the laptops to research about animals and find images
to strengthen understanding of the lesson objectives on ‘ Animals’ . Well done students!


សិល្បៈគំនូរជាមុខវិជ្ជាមួយដែលជួយដល់សិស្សានុសិស្
សិល្បៈគំនូរជាមុខវិជ្ជាមួយដែលជួយដល់សិស្សានុសិស្សអោយមានភាពឆ្លាតវៃនិងច្នៃប្រឌិតក្នុងការបង្កើតរូបគំនូរចេញពីស្នាដៃខ្លួនឯង។ សិស្សានុសិស្សថ្នាក់ទី 2 បានរៀនគូររូបអំពីសត្វដែលរស់នៅក្នុងទ្វីបអាហ្រ្វិកបានយ៉ាងល្អប្រសើរ។
Art is a subject that helps students to build self confidence through creative expression. Grade 2 students learned about animals from Africa and then used technique of sketching to showcase their creativity. Well done students!


ការរៀនច្រើនភាសាពិតជាសំខាន់ណាស់សម្រាប់សិស្សានុសិស្សទាំងអស់គ្នា
ការរៀនច្រើនភាសាពិតជាសំខាន់ណាស់សម្រាប់សិស្សានុសិស្សទាំងអស់គ្នាទើបសាលាអន្តរជាតិប្រាយស្តារភ្នំពេញបានជ្រើសរើសភាសាពីរបន្ថែមទៀត ដើម្បីដាក់បញ្ចូលជាមួយនឹងភាសាអង់គ្លេសដែលជាភាសាគោល។នៅក្នុងថ្នាក់រៀនភាសាចិនថ្ងៃនេះ សិស្សថ្នាក់ទីពីរបានបង្កើតនូវកាតដែលពាក់ព័ន្ធជាមួយលេខនិងពាក្យដែលជាការងារក្នុងក្ដីស្រម៉ៃរបស់ពួកគាត់។
At Brightstar International School of Phnom Penh, we understand the importance of learning many languages. So though English is the main language of instruction, we also offer Khmer and Chinese as elective subjects for our students. In Chinese class today, G2 students practiced numbers and vocabulary by creatively designing name card’s for their dream jobs.學生幹得好 ( Well done students in Chineses


Spirit Week- Day 5
Spirit Week- Day 5: បើនិយាយពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើងគឺពិតជាបានពាក់មួកស្អាតៗប្លែកៗ ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់ដូចដែលលោកអ្នកបានឃើញក្នុងរូបថតនេះស្រាប់។ ពួកយើងពិតជាធ្វើបានយ៉ាងល្អ រួមទាំងឪពុកម្ដាយ ដែលបានចូលរួមសហការអស់ពីកំលាំងកាយទាំងអស់គ្នា។ អរគុណ Spirit Week ដែលបានធ្វើអោយពួកយើងទាំងអស់គ្នានៅក្នុងសាលាអន្តរជាតិ ប្រាយស្តារភ្នំពេញ ឱ្យកាន់តែមានភាពជិតស្និតជាមួយគ្នា។
Spirit Week- Day 5: Crazy hat Day- Best day to wear hats as the sun was out too! Some students and teachers came in rather unusual hats that were very creative as you will see in the photos .Well done all , parents included for your effort and participation. Spirit week was once again a great success and has surely brought our BISPP community closer. Gentle reminder we are back to uniforms as per the class schedule next week. Have a great weekend all!


Spirit Week- Day 4 – Dress to Impress:
Spirit Week- Day 4 – Dress to Impress:
នៅក្នុងបរិវេណសាលាមើលទៅហាក់បីដូចជាកន្លែងប្រារព្ធពិធីជប់លៀងមួយដែលពោរពេញទៅដោយសិស្សានុសិស្សស្លៀកពាក់យ៉ាងស្រស់ស្អាត។ម៉្យាងវិញទៀត លោកគ្រូអ្នកគ្រូក៏បានបង្ហាញនូវភាពសប្បាយរីករាយក្នុងការចូលរួមស្លៀកពាក់យ៉ាងស្រស់ស្អាត ដើម្បីបង្ហាញអំពីស្មារតីសាមគ្គី និងការរួបរួមគ្នាមួយផងដែរ។
យើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅដល់មាតាបិតាទាំងអស់ដែលបានចំណាយពេលវេលាដើម្បីស្លៀកពាក់ឱ្សុសិស្សតូចៗ។
អ្វីដែលយើងមិនអាចបំភ្លេចបានសម្រាប់ថ្ងៃស្អែកទៀតនោះគឺមិនមែនជាការស្លៀកពាក់សម្លៀកបំពាក់ផ្សេងៗនោះទេប៉ុន្តែគឺជាការពាក់មួកប្លែកៗ។ដូច្នេះសូមកុំភ្លេចពាក់មួកស្អាតៗ និងប្លែកៗឲ្យបានគ្រប់ៗគ្នា។សូមរីករាយជាមួយពួកយើងទាំងអស់គ្នា!
Spirit Week- Day 4 – Dress to Impress: The school campus looked like a school party venue with all kids dressed up in beautiful clothes. The teachers too had fun dressing up to show school spirit and togetherness. As always thanks to parents for dressing up the little ones. Remember tomorrow no uniforms- wear casual but don’t forget a ‘ crazy hat’. Enjoy!


Spirit week – Day 3- Wacky Hair
Spirit week – Day 3- Wacky Hair – ភាពឆ្នៃប្រឌិត និង ការស្រមើស្រមៃបានបង្ហាញនូវរូបរាងគ្រប់ទំរង់តាមបែបរញ៉េរញ៉ៃនិងអស្ចារ្យ ទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ នៅពេលដែលចូលមកដល់បរិវេណសាលា។ចំពោះកូនសិស្សប្រុសក៏បានប្រឹងប្រែង បញ្ចេញក្នុងកាធ្វើម៉ូតសក់ប្លែកៗដើម្បីចូលរួមក្នុងប្រធានបទនៃកម្មវិធីថ្ងៃនេះផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដូចសព្វមួយដងដល់មាតាបិតា សិស្សានុសិស្សទាំងអស់ក្នុងការចូលរួមគាំទ្រ Spirit Week!
សំរាប់ថ្ងៃស្អែកនោះគឺ- ” សំលៀកបំពាក់ស្អាតៗ”- សិស្សានុសិស្សអាចចូលរួមស្លៀកពាក់ សំលៀកបំពាក់ចូលរួមកម្មវិធីធំៗ, អាវស្អាតៗ, ក្រវ៉ាត់ ក។ល។ ខាងសាលានិងទន្ទឹងរងចាំ ក្នុងការចូលរួមរបស់លោកអ្នក។ 
Spirit week – Day 3- Wacky Hair – Creativity and imagination was visible in all the crazy and wonderful hair styles , both students and teachers came in. The boys even did their best to join in the celebration of the theme. Thank you parents as always for supporting spirit week! Tomorrow – is ” Dress to impress” – Students can wear their best party dresses, tuxedos, shirts, ties etc.. Looking forward 


Spirit Week-Day 2- Mismatch Madness
Spirit Week-Day 2- Mismatch Madness- ពួកយើងពិតជារីករាយខ្លាំងណាស់ដែលបានឃើញលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ស្លៀកពាក់ទៅតាមប្រធានបទថ្ងៃនេះ។ Spirit Week គឺជាការប្រារព្ធពិធីដែលបង្ហាញអំពីអ្វីដែលប្លែកៗនិងភាពសម្បូរបែបក្នុងការរស់នៅ លើសពីនេះទៅទៀតក៏ជាការបង្ហាញពីការចូលរួមយ៉ាងរីករាយក្នុងការប្រារព្ធពិធី និងកោតសរសើរចំពោះ ភាពច្នៃប្រឌិត និងភាពក្លាហានរបស់សិស្ស! ពួកយើងក៏សូមអរគុណទៅដល់ឪពុកម្តាយដែលបានចូលរួម ហើយក៏កុំភ្លេចថ្ងៃស្អែក – ថ្ងៃពុធទី 23 ខែកុម្ភៈគឺជា “ម៉ូតសក់ប្លែកៗ” ។ ឱ្យកូនរបស់អ្នកពាក់សក់ប្លែកៗ, ដាក់ស្ទីគ័រលើសក់, ធ្វើឱ្យប្លែកៗលើម៉ូដសក់។ ពួកយើងទន្ទឹងរង់ចាំការចូលរៀនរបស់សិស្សានុសិស្សទាំងអស់គ្នា! នេះជា រូបភាពខ្លះៗនៅក្នុងថ្ងៃនេះ។
Spirit Week- Day 2- Mismatch Madness- It was so much fun to see students and teachers dressed up in the theme of today. Spirit week is all about celebrating our uniqueness and our diversity. Its about being able to enjoy the celebrations and appreciating the creativity and boldness of students! Thank you parents for participating and remember tomorrow-Wednesday Feb 23 is ‘ Crazy hair Day’ . Let your kids wear wigs, put stickers in hair, make crazy over the top hairstyles etc! Looking forward to everyone getting into the school spirit! Here are some snap shots from today.


Spirit Week-Day 1- Jungle Safari
Spirit Week-Day 1- Jungle Safari- ខាងសាលាពិតជា សប្បាយណាស់ដែលបានឃើញសិស្ស និងគ្រូ ស្លៀកពាក់តាមប្រធានបទថ្ងៃនេះ។ Spirit week គឺជាការប្រារព្ធពិធីរួមគ្នានៅក្នុងសហគមន៍។ នេះពិតជាបង្ហាញ អំពីភាពរីករាយនិងការប្រារព្ធពិធីនេះ ហើយពួកយើងក៏សូមកោតសរសើរ ចំពោះភាពច្នៃប្រឌិតរបស់សិស្ស!សូមអរគុណមាតាបិតា ដែលបានចូលរួម ហើយក៏កុំភ្លេចការស្លៀកពាក់សំរាប់ថ្ងៃស្អែក-ថ្ងៃអង្គារ ទី 21 ខែកុម្ភៈ គឺជា ‘Mismatch Madness’ ។
សូមឱ្យកូនរបស់អ្នកពាក់ប្រភេទបំពាក់ដែលមានពណ៌/ជាស្បែកជើង/ជាស្រោមជើង/និងជាសម្លៀកបំពាក់មិនត្រូវគ្នា។
ពួកយើងទន្ទឹងរង់ចាំការចូលរៀនរបស់សិស្សានុសិស្សទាំងអស់គ្នា! នេះជា រូបភាពខ្លះៗដែលមានក្នុងថ្ងៃនេះ
Spirit Week- Day 1- Jungle Safari- It was so much fun to see students and teachers dressed up in the theme of today. Spirit week is all about celebrating togetherness and community. Its about being able to enjoy the celebrations and appreciating the creativity of students! Thank you parents for participating and remember tomorrow-Tuesday Feb 21 is ‘ Mismatch Madness’ . Let your kids wear mismatch patters/ colors/shoes/socks/ clothes. Looking forward to everyone getting into the school spirit! Here are some snap shots from today.


ការប្រឡងប្រចាំត្រីមាសសំរាប់មុខវិជ្ជាស្នូលគឺត្រូវបានធ្វើឡើងពីរដង
ការប្រឡងប្រចាំត្រីមាសសំរាប់មុខវិជ្ជាស្នូលគឺត្រូវបានធ្វើឡើងពីរដងនៅក្នុងមួយឆមាសហើយនេះក៏ជាវិធីល្អបំផុតក្នុងការជួយជំរុញនិងជួយគាំទ្រទៅដល់ការសិក្សារបស់សិស្សថ្នាក់បឋមសិក្សាឲ្យរៀនបានកាន់តែប្រសើរឡើង ហើយការប្រឡងនេះដែរក៏មានសារៈសំខាន់ក្នុងការជួយលើកទឹកចិត្តដល់សិស្សក្នុងការរំឭកមេរៀនដោយផ្សារភ្ជាប់នឹងទស្សនវិស័យរបស់គាត់ទៅលើមុខវិជ្ជានីមួយៗដោយបង្ហាញនូវការប្រឡងជាក់ស្ដែងសម្រាប់ពួកគាត់អនុវត្តផ្ទាល់ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការប្រឡងហើយអរគុណសម្រាប់ការចូលរួមរបស់គ្រូនិងសិស្សានុសិស្សដែលបានប្រឹងប្រែងដែលបានយ៉ាងល្អ។
Progressive tests in core subjects are internal tests administered twice every semester. They are a great way for teachers to check for student learning and to find strategies to support primary students better in the classroom. They also encourage students to review important concepts, skills and knowledge and provide evidence of learning in a ‘test environment’. Today was the last test. Well done students and teachers!

