សិស្សានុសិស្សជាជនជាតិខ្មែរ នៅសាលាអន្តរជាតិប្រាយស្តារ តែងតែទទួលបានការអប់រំជាប្រចាំពីឥរិយាបទ និងសីលធម៌ជាខ្មែរតាមរយៈកម្មវិធីខេមរសិក្សាដើម្បីឱ្យពួកគេមានចំណេះដឹងជាអន្តរជាតិ តែនូវតែក្សាបានអត្តសញ្ញាណជាខ្មែរ។

(English Below)
សិស្សានុសិស្សជាជនជាតិខ្មែរ នៅសាលាអន្តរជាតិប្រាយស្តារ តែងតែទទួលបានការអប់រំជាប្រចាំពីឥរិយាបទ និងសីលធម៌ជាខ្មែរតាមរយៈកម្មវិធីខេមរសិក្សាដើម្បីឱ្យពួកគេមានចំណេះដឹងជាអន្តរជាតិ តែនូវតែក្សាបានអត្តសញ្ញាណជាខ្មែរ។
Khmer students at Brighstar International School are regularly educated on Khmer manners and moral values through the Khmer Studies Program, to ensure that they gain international knowledge while preserving their Khmer identity.

នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!

(English Below)

នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!

ប្អូនៗបានអានរួមគ្នាជាដៃគូ ស្វែងយល់ពីគំនិតច្នៃប្រឌិតរបស់ខ្លួនតាមរយៈសកម្មភាពសិក្សាសំណេរសប្បាយៗ និងការស្លៀកសម្លៀកបំពាក់ទៅតាមតួអង្គរឿង ក្នុងថ្ងៃលើកកម្ពស់អក្ខរកម្ម។

This week our students celebrated the joy of reading and writing! 📚

They paired up for shared reading, explored their creativity through exciting writing activities, and capped it all off on Friday with a fantastic Literacy Day dress-up.

សប្តាហ៍លើកកម្ពស់អក្ខរកម្មបានចាប់ផ្តើមជាផ្លូវការហើយ នៅសាលាអន្តរជាតិប្រាយស្តារ! ការសិក្សានៅក្នុងថ្នាក់រៀនថ្ងៃនេះពោរពេញទៅដោយរឿងនិទាន និងសំណើចក្អាកក្អាយ។

 

(English Below)
សប្តាហ៍លើកកម្ពស់អក្ខរកម្មបានចាប់ផ្តើមជាផ្លូវការហើយ នៅសាលាអន្តរជាតិប្រាយស្តារ! ការសិក្សានៅក្នុងថ្នាក់រៀនថ្ងៃនេះពោរពេញទៅដោយរឿងនិទាន និងសំណើចក្អាកក្អាយ។ តាមរយៈសកម្មភាពអំណាន និងការច្នៃប្រឌិត ប្អូនៗសិស្សានុសិស្សរបស់យើងបានយល់ដឹងពីអត្ថន័យ និងតម្លៃអប់រំជាច្រើន។ ប្អូនៗសិស្សានុសិស្សរបស់យើងនឹងបន្តសកម្មភាពសិក្សាដ៏សប្បូរបែបប្រកបដោយភាពរីករាយបន្តទៀតក្នុងសប្តាហ៍នេះ!
Literacy Week has officially started at Brightstar. Today, our classrooms were filled with stories, laughter and the joy of learning. From shared reading moments to creative activities, our students are already showing how powerful words can be. We are looking forward to more exciting moments as the week continues.

ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ! សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។

(English Below)

ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ!

សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។

ការសហការមិនត្រឹមតែជួយកសាងចំណេះដឹងប៉ុណ្ណោះទេ តែជួយបង្កើតទំនុកចិត្ត គំនិតច្នៃប្រឌិត និងទំនាក់ទំនងផងដែរ។

Learning goes beyond books!

Our students grow by learning from each other, working together, and engaging in hands-on group activities.

Collaboration not only builds knowledge but also confidence, creativity, and connection.

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ប្អូនៗកុមារៗរបស់យើង បានចូលរួមសិក្សាអំពីការស្រមៃស្រមើលរៀនធ្វើជាវេជ្ជបណ្ឌិត និងខ្លះធ្វើជាទន្តបណ្ឌិត។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារថ្ងៃនេះ ប្អូនៗកុមារៗរបស់យើង បានចូលរួមសិក្សាអំពីការស្រមៃស្រមើលរៀនធ្វើជាវេជ្ជបណ្ឌិត និងខ្លះធ្វើជាទន្តបណ្ឌិត។ ក្នុងនោះ ប្អូនៗក៏បានអនុវត្តផ្ទាល់នៅខាងក្រៅថ្នាក់រៀន ដោយសំដែងធ្វើជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យផងដែរ។ តាមរយៈសកម្មភាពរៀនពិនិត្យសុខភាព និងការថែទាំ ប្អូនៗបានសិក្សាចេះដឹងអំពីអ្វីជាការស្រឡាញ់ ការយល់ចិត្ត ការប្រាស្រ័យទាក់ទង ព្រមទាំងទំនុកចិត្តពោរពេញដោយភាពសប្បាយរីករាយ៕

Today at Brightstar, our young learners used their imagination to become doctors and dentists, turning our outdoor space into a playful mini hospital. Through gentle check-ups and caring actions, they nurtured empathy, communication and confidence, all while having fun and building friendships.

សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាក៏បានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។

(English Below)
សាលាអន្តរជាតិប្រាយស្តារមិនត្រឹមតែផ្តល់ជូននៅកម្មវិធីសិក្សាអន្តរជាតិដែលទទួលស្គាល់គុណភាពដោយស្ថាប័នអប់រំខេមប្រ៊ីដប៉ុណ្ណោះទេ សាលាក៏បានផ្តល់ជូននូវកម្មវិធីអប់រំខេមរសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាសមត្ថភាពនៃការប្រើប្រាស់ផ្នែកភាសាខ្មែរ និងការយល់ដឹងអំពីវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។
រួមគ្នាដើម្បីលើកកម្ពស់ភាសា វប្បធម៌ និងអត្តសញ្ញាណជាតិយើង។
At Brightstar, we are proud to promote our national identity through a strong and vibrant Khmer Studies Program.
We are committed to nurturing a new generation that speaks our​ own language with pride and confidence.

អបអរសាទរ ខួប៣ឆ្នាំនៃការបង្កើតសាលាអន្តរជាតិប្រាយស្តារ!

(English Below)
អបអរសាទរ ខួប៣ឆ្នាំនៃការបង្កើតសាលាអន្តរជាតិប្រាយស្តារ!
ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ យើងក៏បានក្លាយជាសហគមន៍ដ៏រឹងមាំដែលមានលោកគ្រូ អ្នកគ្រូ និងមាតាបិតា អ្នកអាណាព្យាបាល ដែលសុទ្ធតែយកចិត្តទុកដាក់ និងស្រឡាញ់ការអប់រំចំពោះកូនៗ។ នៅថ្ងៃនេះ យើងបានអបអរនូវការពិតមួយ គឺ ការកសាងអនាគតភ្លឺស្វាងសម្រាប់សិស្សានុសិស្សរបស់យើងគ្រប់រូបៗ។
Happy Birthday Brightstar! In just a few short years, we have grown into a strong community of educators and parents who are passionate about their children’s education. Today, we celebrated the fact that our students are building a brighter future for all of us.

នៅថ្ងៃសុក្រ ទី ២៩ ខែសីហានេះ សាលារបស់យើងបានរៀបចំនូវ កម្មវិធីការបើកឱ្យចូលទស្សនកិច្ចសម្រាប់ថ្នាក់បឋមសិក្សា (Primary Open House)។

(English Below)
នៅថ្ងៃសុក្រ ទី ២៩ ខែសីហានេះ សាលារបស់យើងបានរៀបចំនូវ កម្មវិធីការបើកឱ្យចូលទស្សនកិច្ចសម្រាប់ថ្នាក់បឋមសិក្សា (Primary Open House)។
ប្អូនៗសិស្សានុសិស្សបានអមដំណើរមាតាបិតា និងអ្នកអាណាព្យាបាលរបស់ពួកគេទៅកាន់ថ្នាក់រៀនរៀងៗខ្លួន ព្រមទាំងបានធ្វើការណែនាំលោកគ្រូ អ្នកគ្រូទៅកាន់មាតាបិតារបស់ពួកគេផងដែរ​​​។ អ្នកអាណាព្យាបាលក៏បានចូលរួមសង្កេតមើលថ្នាក់រៀនរបស់កូនៗ ពិនិត្យពីទិដ្ឋភាព សោភណភាពជារួមរបស់សាលា ព្រមទាំងបង្កើតទំនាក់ទំនងជាមួយសមាជិកបុគ្គលិករបស់យើងផងដែរ។
ការបង្កើតសហគមន៍រឹងមាំរវាងមាតាបិតា និងលោកគ្រូអ្នកគ្រូ គឺជាមូលហេតុមួយក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឱ្យសាលាអន្តរជាតិប្រាយស្តារ ជាជម្រើសត្រឹមត្រូវសម្រាប់បុត្រធីតាលោកអ្នក!
At Brightstar, we hosted our Primary Open House on Friday, August 29th. Students guided parents to their homeroom classes and introduced their teachers. Parents took the opportunity to observe their children’s classes, tour our school grounds, and get to know our staff members.
Our strong community of parents and educators is one of many reasons that Brightstar is the right choice for your child!

ពិតជាគួរឲ្យកោតសរសើរដែលបានឃើញនូវសកម្មភាពសិក្សាដ៏សកម្មរបស់ប្អូនៗសិស្សានុសិស្ស! នៅពេលសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពសិក្សាជាមួយគ្នា នោះពួកគេអាចទទួលបាននូវចំណេះដឹង ការចង់ដឹងចង់ឃើញ ការជជែកពិភាក្សា និងទំនុកចិត្ត។

(English Below)
ពិតជាគួរឲ្យកោតសរសើរដែលបានឃើញនូវសកម្មភាពសិក្សាដ៏សកម្មរបស់ប្អូនៗសិស្សានុសិស្ស!
នៅពេលសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពសិក្សាជាមួយគ្នា នោះពួកគេអាចទទួលបាននូវចំណេះដឹង ការចង់ដឹងចង់ឃើញ ការជជែកពិភាក្សា និងទំនុកចិត្ត។
ទាំងនេះមិនត្រឹមតែជួយដល់ភាពជោគជ័យនៃការសិក្សាប៉ុណ្ណោះទេ តែក៏ជួយបង្កើតបំណិន និងផ្នត់គំនិតសម្រាប់ការសិក្សាពេញមួយជីវិតផងដែរ។
អប់រំសិស្សនៅថ្ងៃនេះ ដើម្បីឲ្យក្លាយជាអ្នកគិត អ្នកត្រិះរិះនៅថ្ងៃអនាគត៕
It’s incredible to see how student-led learning transforms the classroom! When students take the lead, their engagement soars — curiosity sparks, discussions deepen, and confidence grows. 🌟
This approach doesn’t just support academic success; it builds the skills and mindset for lifelong learning. Empowered learners today become the self-driven thinkers of tomorrow.

ប្អូនៗកុមារតូចៗរបស់យើងកំពុងរៀនសូត្រចាប់យកនូវទម្លាប់ថ្មី ស្វែងយល់ពីបន្ទប់សិក្សា ក៏ដូចជាបរិយាកាសសិក្សាសប្បាយៗផ្សេងៗ។

(English Below)
ប្អូនៗកុមារតូចៗរបស់យើងកំពុងរៀនសូត្រចាប់យកនូវទម្លាប់ថ្មី ស្វែងយល់ពីបន្ទប់សិក្សា ក៏ដូចជាបរិយាកាសសិក្សាសប្បាយៗផ្សេងៗ។ ទន្ទឹមនេះ ម្នាក់ៗបានបង្កើតនូវទំនុកចិត្ត ក៏ដូចជាចំណងមិត្តភាពទាំងជាមួយមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូផងដែរ!
Our Early Years learners are settling into their new routines, exploring their classrooms, and discovering the joy of learning in a fun and nurturing environment. They are getting to know their teachers, making new friends, and building confidence as they begin this exciting journey together!

close-link