ការសិក្សានៅថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ ត្រូវបានរួមបញ្ចូលទាំងវិធីសាស្ត្តបុរាណ និងទំនើប!

(English Below)
ការសិក្សានៅថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ ត្រូវបានរួមបញ្ចូលទាំងវិធីសាស្ត្តបុរាណ និងទំនើប! ទាំងការក្រឡុកគ្រាប់ឡុកឡាក់ពិត និងគ្រាប់ឡុកឡាក់ដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ ទាំងពីរសុទ្ធតែជួយឲ្យកុមារចេះនូវបំណិនរាប់លេខសំខាន់ៗ និងមានភាពសប្បាយរីករាយ។ មិនថាជាការរាប់លេខពិតៗ ឬតាមរយ:ឧបករណ៍បច្ចេកវិទ្យានោះទេ ក្មេងៗបានស្គាល់នូវចំនួនលេខ ចេះនូវបំណិនដោះស្រាយលំហាត់ និងគណិតវិទ្យាសំខាន់ៗ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar’s Early Years Centre, we mix the old with the new! From rolling classic dice to learning to count, to using modern mobile apps to track numbers—our little ones build essential counting skills while having fun. Whether it’s hands-on or high-tech, they’re mastering number recognition, problem-solving, and early maths skills in playful ways!

នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តាររបស់យើង ការបង្រៀនសិស្សានុសិស្សនូវមុខវិជ្ជាគណិតវិទ្យាតែងតែភ្ជាប់ជាមួយនឹងសកម្មភាពអនុវត្តន៍ផ្ទាល់ដូចជាការកាត់ និងការបិទ។ លំហាត់នេះ ជួយពង្រឹងបំណិនចលករ បំណិនដោះស្រាយបញ្ហា និងការត្រិះរិះរបស់សិស្សឱ្យកាន់តែប្រសើរ។ ហើយសិស្សក៏បានរៀនអំពីលំដាប់លំដោយ និងយល់ដឹងពីការអនុវត្តតាមជំហាន។ យើងយកចិត្តទុកដាក់បង្រៀនក្មេងៗ ធ្វើយ៉ាងណាដើម្បីឱ្យពួកគេសុទ្ធតែមានមូលដ្ឋានគ្រឹះរឹងមាំផ្នែកគំណិតវិទ្យា និងទទួលបានការសិក្សាប្រកបដោយភាពសប្បាយរីករាយ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ

At Brightstar, we love making maths fun with hands-on activities like cutting and pasting! These tasks build fine motor skills, problem-solving, and logical thinking. They also enhance sequencing skills, helping students learn to follow steps in order. We ensure every child develops a strong foundation in maths while enjoying the process!
Every child shines like a star at Brightstar!

រីករាយជាមួយការសិក្សាសប្បាយៗនៅថ្ងៃនេះ! សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាពីចំនួនលេខ ដោយបានកាន់បង្ហាញនូវប័ណ្ណលេខតាមលំដាប់ពី លេខ៦ ដល់លេខ ១០ បានហាត់រៀនគូសតាមគំនូសអក្សរ ‘F’ និងបានត្រងត្រាប់ស្វែងយល់ពីមេរៀនស្តីពីប្រវត្តិក្រុមគ្រួសារ រៀនពីជីដូនជីតា និងការផ្តល់ក្តីស្រឡាញ់។

(English Below)
រីករាយជាមួយការសិក្សាសប្បាយៗនៅថ្ងៃនេះ!
សិស្សានុសិស្សរបស់យើងបានចូលរួមសិក្សាពីចំនួនលេខ ដោយបានកាន់បង្ហាញនូវប័ណ្ណលេខតាមលំដាប់ពី លេខ៦ ដល់លេខ ១០ បានហាត់រៀនគូសតាមគំនូសអក្សរ ‘F’ និងបានត្រងត្រាប់ស្វែងយល់ពីមេរៀនស្តីពីប្រវត្តិក្រុមគ្រួសារ រៀនពីជីដូនជីតា និងការផ្តល់ក្តីស្រឡាញ់។ បន្ថែមពីលើនេះ ក្មេងៗក៏បានហាត់រៀនកីឡាហែលទឹក ដើម្បីជួយពង្រឹងដល់បំណិនចលកររបស់ពួកគេផងដែរ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Today was packed with fun learning! Our students nailed number recognition from 6 to 10, practised tracing the letter “F” to boost their penmanship, and explored their family history to learn about compassion and ancestry. Plus, they splashed their way through swimming lessons, building strong motor skills! Way to go, little learners!
Every child shines like a star at Brightstar!

ថ្ងៃណាក៏ជាថ្ងៃដែលកុមារៗថ្នាក់ទារកដ្ឋានកម្រិតទាបនៃសាលាអន្តរជាតិប្រាយស្តារទទួលបាននូវការរៀនសូត្រចំណេះដឹងថ្មីៗ។

ថ្ងៃណាក៏ជាថ្ងៃដែលកុមារៗថ្នាក់ទារកដ្ឋានកម្រិតទាបនៃសាលាអន្តរជាតិប្រាយស្តារទទួលបាននូវការរៀនសូត្រចំណេះដឹងថ្មីៗ។
រាប់ចាប់ពីការហាត់រៀនអភិវឌ្ឍបំណិនស្តីពីសុវត្ថិភាពក្នុងទឹក ការប្រើចលនាសាច់ដុំដៃ និងភ្នែក រហូតដល់បំណិនចលករសំខាន់ៗ កុមារៗមានភាពសប្បាយរីករាយក្នុងការសិក្សា និងទទួលបាននូវការរីកចម្រើនលើគ្រប់ទិដ្ឋភាព។ យើងបង្រៀនសិស្សានុសិស្សឲ្យចេះមានភាពជឿជាក់ មានការងឿងឆ្ងល់ និងក្លាយជាអ្នករុករកវ័យក្មេង!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Every day is a new learning adventure in Pre-Nursery at Brightstar! From developing water safety skills and refining hand-eye coordination to fostering creative expression and enhancing fine motor skills, our young learners engage in fun, purposeful activities that promote holistic development. We’re building confident, curious, and capable little explorers!
Every child shines like a star at Brightstar!

នៅក្នុងកម្មវិធីព្រឹកនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តាររបស់យើងបានចូលរួមត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់គ្រប់ៗគ្នានូវបទបង្ហាញស្តីពីសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយបានសិក្សាស្វែងយល់ពីអត្ថន័យក៏ដូចជាប្រពៃណី និងបេតិកភណ្ឌរបស់ជាតិខ្មែរ។

(English Below)
នៅក្នុងកម្មវិធីព្រឹកនេះ សិស្សានុសិស្សនៃសាលាអន្តរជាតិប្រាយស្តាររបស់យើងបានចូលរួមត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់គ្រប់ៗគ្នានូវបទបង្ហាញស្តីពីសារៈសំខាន់នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយបានសិក្សាស្វែងយល់ពីអត្ថន័យក៏ដូចជាប្រពៃណី និងបេតិកភណ្ឌរបស់ជាតិខ្មែរ។ កាន់តែពិសេសជាងនេះ ពួកគេក៏បានចូលរួមអនុវត្តរៀនធ្វើនំអន្សមខ្មែរ រួមទាំងបាយបិណ្ឌពីចាស់ព្រឹទ្ធាចារ្យសម្រាប់បោះជូនព្រលឹងអនាថាដែលគ្មានញាតិសណ្តាន។ នេះគឺជាការសិក្សាពោរពេញដោយអត្ថន័យផ្សាភ្ជាប់ជាមួយវប្បធម៌ និងប្រវត្តិសាស្រ្ត៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, our children participated in a meaningful presentation about the significance of Pchum Ben (Ancestors’ Day), learning about their heritage and traditions. They were also taught the traditional practice of making Num Ansom, guided by an elder, and learned how to prepare Bay Ben, specifically offered to ghosts without family. It was a beautiful way for them to connect with their culture and history.
Every child shines like a star at Brightstar!

🚦 Road Safety Fun! 🚗 This week at Brightstar, our Pre-Nursery children enjoyed learning all about following instructions during their exciting road safety activity!

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារសប្តាហ៍នេះ កុមារតូចៗថ្នាក់ទារកដ្ឋានកម្រិតទាប បានចូលរួមសិក្សាអំពីការណែនាំ ក៏ដូចជាច្បាប់ចរាចរណ៍សំខាន់ៗ ក្នុងអំឡុងពេលនៃការរៀនអនុវត្តសកម្មភាពសុវត្ថិភាពតាមដងផ្លូវ! កុមារៗមិនត្រឹមតែបានស្វែងយល់ពី ការចេះឈប់រង់ចាំមុននឹងឆ្លងកាត់គំនូសផ្លូវ និងការឆ្លងផ្លូវដោយសុវត្ថិភាពនោះទេ ពួកគេក៏បានអនុវត្តនូវបំណិនជីវិតសំខាន់ៗផ្សេងទៀតតាមរយៈការរៀនសំដែងដ៏សប្បាយរីករាយ។ ទាំងនេះគឺសុទ្ធតែជាការបង្រៀនកុមារតូចៗឱ្យចេះយល់ដឹងពីច្បាប់ទម្លាប់!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

This week at Brightstar, our Pre-Nursery children enjoyed learning all about following instructions during their exciting road safety activity! From stopping at the “Zebra Crossing” to safely crossing the “road,” they practised essential life skills through engaging play. It’s all about building early awareness while having fun!
Every child shines like a star at Brightstar!

Exciting Phonics Fun in Early Years! Our young learners are discovering phonics in dynamic new ways—not just through books and worksheets, but by incorporating sight, listening, writing, and using mini boards! By engaging their senses and exploring letters and sounds hands-on, they’re building a strong foundation for reading while having loads of fun.

Exciting Phonics Fun in Early Years!
Our young learners are discovering phonics in dynamic new ways—not just through books and worksheets, but by incorporating sight, listening, writing, and using mini boards! By engaging their senses and exploring letters and sounds hands-on, they’re building a strong foundation for reading while having loads of fun. Watching them connect sounds to words and develop listening skills has been truly magical!

ការសិក្សាដ៏សប្បាយរីករាយប្រចាំថ្នាក់ទារកដ្ឋានសាលាអន្តរជាតិប្រាយស្តារ!

ការសិក្សាដ៏សប្បាយរីករាយប្រចាំថ្នាក់ទារកដ្ឋានសាលាអន្តរជាតិប្រាយស្តារ!

នៅក្នុងសប្តាហ៍នេះ កុមារតូចៗថ្នាក់ទារកដ្ឋានរបស់យើងបានចូលរួមសិក្សាដោយភាពរីករាយ និងក្អាកក្អាយក្នុងមេរៀនស្តីពីសត្វពាហនៈសម្រាប់បម្រើ ក្នុងវិស័យកសិកម្ម។ កុមារម្នាក់ៗរំភើបជាមួយមេរៀននេះ ព្រោះ ពួកគេសុទ្ធតែបានរៀនគូរ និងច្នៃធ្វើស្រោមមុខសត្វពាហនៈ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន ព្រមទាំងបានសំដែងជា សកម្មភាពសត្វពិតៗនៅក្នុងកសិដ្ឋាន។

យើងពិតជារីករាយណាស់ដែលបានឃើញកុមារៗនាំគ្នារៀនសូត្រយ៉ាងសកម្មបែបនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Nursery Fun at Brightstar!
This week, our Nursery children had an exciting time learning about farm animals! They got creative by drawing and making their own animal masks, then brought the farm to life with a playful role-play session. Watching them wear their masks and act out their favourite animals was pure joy! Learning has never been this much fun!
Every child shines like a star at Brightstar!

នៅថ្ងៃនេះកុមារាកុមារីរបស់យើងគ្រប់ៗគ្នា សុទ្ធតែបានខិតខំបំពេញនូវកិច្ចការមេរៀនស្តីពីការហ្វឹកហាត់គំនូសលើក្តារឈ្នួនប្រកបដោយភាពស្វាហាប់គួរឲ្យកោតសរសើរ!

 

(English Below)
នៅថ្ងៃនេះកុមារាកុមារីរបស់យើងគ្រប់ៗគ្នា សុទ្ធតែបានខិតខំបំពេញនូវកិច្ចការមេរៀនស្តីពីការហ្វឹកហាត់គំនូសលើក្តារឈ្នួនប្រកបដោយភាពស្វាហាប់គួរឲ្យកោតសរសើរ! សកម្មភាពសិក្សាដែលមានលក្ខណ:សប្បាយបែបនេះ មិនត្រឹមតែបង្រៀនកុមារឲ្យចេះនូវការហាត់សរសេរដោយប្រើដៃតែមួយមុខនោះទេ តែក៏បង្កើននូវបំណិនចលករ និងការផ្ចង់អារម្មណ៍ឲ្យកាន់តែប្រសើរផងដែរ។ រីករាយជាមួយនឹងគំនូសសិល្ប:លើក្តារឈ្នួន លាយឡំជាមួយទឹកមុខស្វាហាប់របស់កុមារៗសាលាអន្តរជាតិប្រាយស្តារ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our students are hard at work perfecting their penmanship with mini whiteboards and pens! This fun activity is not just about handwriting – it’s also boosting their fine motor skills and concentration. Check out these focused faces as they master the art of writing one line at a time! #LearningInAction
Every child shines like a star at Brightstar!

នៅថ្ងៃនេះសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សានៃសាលាអន្តរជាតិប្រាយស្តារ បានចូលរួមស្វែងយល់អំពីរូបារម្មណ៍វិទ្យាសាស្រ្តតាមរយ:ការអនុវត្តសកម្មភាពពិតជាក់ស្តែងទាំងក្នុង និងក្រៅថ្នាក់រៀន។

(English Below)
នៅថ្ងៃនេះសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សានៃសាលាអន្តរជាតិប្រាយស្តារ បានចូលរួមស្វែងយល់អំពីរូបារម្មណ៍វិទ្យាសាស្រ្តតាមរយ:ការអនុវត្តសកម្មភាពពិតជាក់ស្តែងទាំងក្នុង និងក្រៅថ្នាក់រៀន។ នៅក្នុងថ្នាក់ ក្មេងៗបានរៀនអំពីទ្រឹស្តីទាក់ទងនឹងការមើល ការស្តាប់ ការស្រង់ក្លិន ការភ្លក្ស និងការប៉ះ។ បន្ទាប់មក ពួកគេបានយកទ្រឹស្តីទាំងនេះ មកអនុវត្តស្វែងយល់ផ្ទាល់ពីប្រភេទសំឡេង រូបភាព រួមទាំងក្លិន ដែលមាននៅក្នុងបរិស្ថានខាងក្រៅ។
ទាំងនេះគឺជាការសិក្សាដ៏មានប្រសិទ្ធិភាពមួយផ្សាភ្ជាប់នឹងការកម្សាន្តសប្បាយរីករាយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar’s EY students are exploring their senses in Science both inside the classroom and outside on the school grounds! In class, they’re learning the theory behind how they see, hear, smell, taste, and touch. Then, they take their knowledge outdoors to identify sounds, textures, and smells in the real world. It’s a wonderful mix of learning and adventure!
Every child shines like a star at Brightstar!

close-link