ពិតជាសប្បាយរីករាយជាមួយដំណើរទស្សនកិច្ចសិក្សាប្រចាំត្រីមាសរបស់សាលាអន្តរជាតិប្រាយស្តារ!

(English Below)
ពិតជាសប្បាយរីករាយជាមួយដំណើរទស្សនកិច្ចសិក្សាប្រចាំត្រីមាសរបស់សាលាអន្តរជាតិប្រាយស្តារ!
នៅថ្ងៃសុក្រនេះ ប្អូនៗដែលជាសិស្សានុសិស្សថ្នាក់បឋមសិក្សាបានចុះធ្វើទស្សនកិច្ចនៅឯភោជនីយដ្ឋាន Pizza Hut ពោរពេញដោយបទពិសោធន៍ល្អៗជាច្រើន។ ក្នុងនោះ រួមមានទាំងការរៀនធ្វើនំភីហ្សា ការរៀបចំម្ហូបអាហារ អាហារូបត្ថម្ភ និងការរៀនដុតនំ។ ទទួលបានបទពិសោធន៍ពិតៗ សប្បាយ ព្រមទាំងជាអនុស្សារីយ៍ដែលមិនអាចបំភ្លេចបាន!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ
What a blast! As this term’s field trips wrap up, we’re celebrating the fantastic experiences our students had! From making pizza at Pizza Hut to exploring food prep, nutrition, and baking skills, they’ve truly had a slice of hands-on learning and fun. Here’s to delicious memories and exciting lessons!
Every child shines like a star at Brightstar!

សិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងនៅថ្ងៃនេះ បានចុះធ្វើទស្សនកិច្ចសិក្សាប្រកបដោយភាពសប្បាយរីករាយនៅឯBirdie Mini Golf!

(English Below)
សិស្សានុសិស្សថ្នាក់បឋមសិក្សារបស់យើងនៅថ្ងៃនេះ បានចុះធ្វើទស្សនកិច្ចសិក្សាប្រកបដោយភាពសប្បាយរីករាយនៅឯBirdie Mini Golf!
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ប្អូនៗសិស្សានុសិស្សនឹងមានឱកាសរៀនបន្ថែមពីរបៀបធ្វើការ និងសហការជាក្រុម ពង្រឹងបំណិនដោះស្រាយបញ្ហា ដែលនេះនឹងក្លាយជាបទពិសោធន៍សិក្សាមួយដែលមិនអាចបំភ្លេចបាន។ ទស្សនកិច្ចសិក្សាដ៏មានអត្ថន័យ នាំមកនូវស្នាមញញឹម ស្មារតីសិក្សា និងការអនុវត្តពិតៗ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our primary students had a blast combining fun and education at Birdie Mini Golf!
Field trips like these build teamwork, enhance problem-solving skills, and make learning unforgettable. Bright smiles, active minds, and real-world experiences—just a glimpse of the joy field trips bring.
Every child shines like a star at Brightstar.

នៅថ្ងៃនេះ សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារបានចុះអនុវត្តនូវបំណិនត្រិះរិះ និងការដោះស្រាយបញ្ហាតាមរយៈទស្សនកិច្ចសិក្សាទៅកាន់ Birdies Mini Golf!

(English Below)

នៅថ្ងៃនេះ សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារបានចុះអនុវត្តនូវបំណិនត្រិះរិះ និងការដោះស្រាយបញ្ហាតាមរយៈទស្សនកិច្ចសិក្សាទៅកាន់ Birdies Mini Golf!
ជាមួយនឹងសកម្មភាពហាត់វាយកូនហ្គោល សិស្សានុសិស្សបានរៀនសូត្រយល់ដឹងពិតៗពីការត្រិះរិះរកយុទ្ធសាស្រ្ត ការអត់ធ្មត់ ការផ្លាស់ប្តូរវេន និងការសហការជាក្រុមដោយភាពសប្បាយរីករាយ។
ទស្សនកិច្ចសិក្សាដ៏មានអត្ថន័យពោរពេញដោយភាពក្អាកក្អាយ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Today, Brightstar students sharpened their problem-solving skills and critical thinking at Birdies Mini Golf! From planning shots to navigating tricky courses, learners developed strategic thinking, patience, taking turns, and teamwork in a fun, real-life setting. What a fantastic way to blend learning with laughter!
Every child shines like a star at Brightstar!

#HandsOnLearning #CriticalThinking #BrightstarAdventures

អបអរសាទរដល់ប្អូនៗសិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារ ដែលបានទទួលជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ២០២៤ (IMC) !

(English Below)

អបអរសាទរដល់ប្អូនៗសិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារ ដែលបានទទួលជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ២០២៤ (IMC) !

យើងខ្ញុំជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិក មានមោទនភាពសូមចូលរួមអបអរសាទរ ដល់ប្អូនៗសិស្សានុសិស្សទាំង៩ នាក់ ដែលបានសម្រេចនូវសមិទ្ធិផលជាកិត្តិយសនៅក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ ២០២៤ ហៅកាត់ថា (IMC) ដែលមានបេក្ខភាពកុមារៗចូលរួម ១២៧៧ នាក់មកពីបណ្តាប្រទេសចំនួន ៣៥ ជុំវិញពិភពលោក !
ជ័យលាភីដែលសិស្សានុសិស្សរបស់យើងទទួលបានរួមមានទាំងមេដាយប្រាក់ សំរិត និងវិញ្ញាបនបត្រកិត្តិយស។
ភាពជោគជ័យទាំងនេះ សបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង ចំណង់ចំណូលចិត្ត និងការតាំងចិត្តរបស់ពួកគេ។
អបអរសាទរប្អូនៗដែលបាននាំមកនូវមោទនភាពជូនដល់សហគមន៍សាលាអន្តរជាតិប្រាយស្តាររបស់យើង!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Brightstar Shines at IMC 2024!
We are proud to celebrate the achievements of 9 Brightstar students at the International Mathematics Competition (IMC) 2024, held among 1,277 attendees from 35 countries in the Kids category!
Our students earned an impressive array of awards, including Silver, Bronze, and Honourable Mention certificates.
Their success reflects their hard work, passion, and determination. Let’s applaud them for bringing pride to the Brightstar community!
Every child shines like a star at Brightstar!
#BrightstarSuccess #IMC2024 #ProudMoments

សប្តាហ៍ដ៏សប្បាយរីករាយរបស់សិស្សានុសិស្សថ្នាក់បឋមសិក្សានៅសាលាអន្តរជាតិប្រាយស្តារ!

(English Below)

សប្តាហ៍ដ៏សប្បាយរីករាយរបស់សិស្សានុសិស្សថ្នាក់បឋមសិក្សានៅសាលាអន្តរជាតិប្រាយស្តារ!
សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សារបស់យើងនៅសប្តាហ៍នេះហាក់មានភាពមមាញឹកជាមួយនឹងសកម្មភាពសិក្សាជាច្រើនរួមមាន ការហ្វឹកហាត់ក្បាច់ទាត់កីឡាតៃក្វាន់ដូ កីឡាហែលទឹក ការសិក្សាស្រាវជ្រាវក្រៅថ្នាក់ ព្រមទាំងការបញ្ចេញគំនិតច្នៃប្រឌិតតាមរយៈគម្រោងកិច្ចការងារជាក្រុម។ សាលាពិតជាមានមោទនភាពយ៉ាងខ្លាំងជាមួយនឹងដំណើរនៃការសិក្សាប្រកបដោយភាពរីកចម្រើនបែបនេះ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Exciting Week for primary at Brightstar International School!
Our primary students have been busy: mastering Taekwondo kicks, diving into swimming lessons, exploring the great outdoors, and unleashing creativity through teamwork projects. We’re proud of their holistic learning journey!
Every child shines like a star at Brightstar!

រីករាយជាមួយនឹងការសិក្សាលំហែក្រៅថ្នាក់របស់កុមារៗថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ! ការសិក្សាប្រព្រឹត្តិទៅដោយការដើរលំហែស្វែងរកកំណប់ក្នុងធម្មជាតិ និងសូនដីឥដ្ឋធ្វើជារូបតាមការស្រមើលស្រមៃ។

(English Below)
រីករាយជាមួយនឹងការសិក្សាលំហែក្រៅថ្នាក់របស់កុមារៗថ្នាក់មត្តេយ្យសាលាអន្តរជាតិប្រាយស្តារ!
ការសិក្សាប្រព្រឹត្តិទៅដោយការដើរលំហែស្វែងរកកំណប់ក្នុងធម្មជាតិ និងសូនដីឥដ្ឋធ្វើជារូបតាមការស្រមើលស្រមៃ។ សិក្សាជាមួយបរិស្ថានធម្មជាតិប្រកបដោយខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យកុមារមានអារម្មណ៍ភ្លឺថ្លា មានបំណិនចលករល្អ បង្កើនប្រាជ្ញាគំនិតច្នៃប្រឌិត និងមានសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះធម្មជាតិ។ ចូលរួមជាមួយយើង ដើម្បីបណ្តុះការសិក្សាចង់ដឹងចង់ឃើញរបស់កុមារៗ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, our Early Years explorers thrive outdoors! Collecting treasures on nature walks, they craft their own playdough to sculpt imaginative creations. Learning in the fresh air and natural school grounds enhances fine motor skills, fosters creativity, and deepens their connection to the natural world. Join us in nurturing curious minds!
Every child shines like a star at Brightstar!

នៅក្នុងថ្ងៃនៃព្រឹត្តិការណ៍កីឡារបស់សាលាអន្តរជាតិប្រាយស្តារ ក្រុមកីឡាករកុមាររបស់យើងហាក់បង្ហាញនូវភាពស្វាហាប់ និងការរួមសហការគ្នាគួរឲ្យកោតសរសើរ!

(English Below)
នៅក្នុងថ្ងៃនៃព្រឹត្តិការណ៍កីឡារបស់សាលាអន្តរជាតិប្រាយស្តារ ក្រុមកីឡាករកុមាររបស់យើងហាក់បង្ហាញនូវភាពស្វាហាប់ និងការរួមសហការគ្នាគួរឲ្យកោតសរសើរ!
តាមរយៈការចូលរួមប្រណាំងប្រជែងក្នុងវិញ្ញាសាកីឡាដែលយើងបានរៀបចំឡើង ដែលក្នុងនោះកុមារគ្រប់រូបបានបង្ហាញនូវការប្តេជ្ញាចិត្ត ក៏ដូចជាស្មារតីភាពចំពោះកីឡា។ សាលាមានមោទនភាពចំពោះភាពជាកីឡាកររបស់ប្អូនៗកុមារគ្រប់ក្រុមទាំងអស់ ហើយក៏សូមចូលរួមអបអរដល់ក្រុម GAIA ដែលបានទទួលជ័យជម្នះលេខ១ ក្រុមSolar លេខ២ និងក្រុមAqua សម្រាប់ជ័យលាភីលេខ៣។
សូមអបអរសាទរសាជាថ្មីដល់ប្អូនៗទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងនៅថ្ងៃនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Today at Brightstar, our Early Years House Teams showcased their energy and teamwork during Sports Day! From exciting races to skill-based challenges, our students demonstrated incredible determination and sportsmanship. We’re proud of every participant and thrilled to announce that House Team GAIA emerged as the winner! House Team Sola came 2nd and in 3rd place House Team Aqua. Congratulations to all the teams for their fantastic efforts!
Every child shines like a star at Brightstar!

យើងទាំងអស់គ្នាអបអរសាទរចំពោះភាពសម្បូរបែបនៃវប្បធម៌ចម្រុះ បានមកពីសិស្សានុសិស្ស និងបុគ្គលិកនៅសាលាអន្តរជាតិប្រាយស្តារ។

(English Below)
យើងទាំងអស់គ្នាអបអរសាទរចំពោះភាពសម្បូរបែបនៃវប្បធម៌ចម្រុះ បានមកពីសិស្សានុសិស្ស និងបុគ្គលិកនៅសាលាអន្តរជាតិប្រាយស្តារ។ នៅក្នុងថ្ងៃនៃពិធីបុណ្យពន្លឺឌីវ៉ាលីនេះ យើងខ្ញុំសូមដឹងគុណចំពោះប្រពៃណីទំនៀមទម្លាប់ ដែលបានបណ្តាលនូវភាពបរិសុទ្ធដល់យើងរាល់គ្នា នាំមកនូវការរួបរួម ការចេះគោរព និងការយោគយល់។ យើងរួមគ្នា បំភ្លឺអនាគតឱ្យត្រចះត្រចង់ ដោយការចែករំលែកតម្លៃរួម និងសាមគ្គីភាព។ រីករាយពិធីបុណ្យពន្លឺឌីវ៉ាលី!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar International School, we celebrate the rich tapestry of cultural diversity that our students and staff bring to our community. This Diwali, we honor the traditions that make us unique, fostering inclusivity, respect, and understanding. Together, we light up the future with shared values and inclusive celebrations. Happy Diwali!
Every child shines like a star at Brightstar!

នៅថ្ងៃសុក្រនេះ កុមារៗថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តាររបស់យើង បានចូលរួមសិក្សាមេរៀនលេខពី លេខ១ ដល់លេខ១៥ ដោយបានអនុវត្តនូវសកម្មភាពហក់រំលងលេខយ៉ាងសប្បាយរីករាយ។

(English Below)
នៅថ្ងៃសុក្រនេះ កុមារៗថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តាររបស់យើង បានចូលរួមសិក្សាមេរៀនលេខពី លេខ១ ដល់លេខ១៥ ដោយបានអនុវត្តនូវសកម្មភាពហក់រំលងលេខយ៉ាងសប្បាយរីករាយ។
សកម្មភាពនេះមិនត្រឹមតែពង្រឹងដល់ការហ្វឹកហាត់រាងកាយ និងភាពសប្បាយរីករាយប៉ុណ្ណោះទេ តែក៏ជួយបង្កើនចំណេះដឹង និងការចងចាំលេខផងដែរ។
តើនរណានិយាយថា ការសិក្សាមេរៀនលេខមិនអាចច្នៃជាសកម្មភាពកម្សាន្ត?
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our Brightstar EY1 students had a blast with their Number Skipping Activity – 1 to 15!
Not only was it fun and energetic, but it also helped boost their numeracy and number recognition skills in an exciting way.
Who says learning numbers can’t be a jumpin’ good time?
Every child shines like a star at Brightstar!

ថ្ងៃដ៏ស្វិតស្វាញនៅសាលាអន្តរជាតិប្រាយស្តារក្រោមការប្រកួតប្រជែងប្រកបពាក្យ និងអក្ខរាវិរុទ្ធ!

(English Below)
ថ្ងៃដ៏ស្វិតស្វាញនៅសាលាអន្តរជាតិប្រាយស្តារក្រោមការប្រកួតប្រជែងប្រកបពាក្យ និងអក្ខរាវិរុទ្ធ!
ឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេល២ថ្ងៃមកនេះ នៅទីបំផុតយើងក៏បានរកឃើញជ័យលាភីសិស្សឆ្នើមខាងប្រកបពាក្យ និងអក្ខរាវិរុទ្ធហើយ។ សិស្សម្នាក់ៗហាក់ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចងចាំ ក៏ដូចជាប្រកបពាក្យឲ្យបានត្រឹមត្រូវ តែយ៉ាងណាចុងក្រោយមានតែអ្នកដែលពូកែខ្លាំងជាងគេប៉ុណ្ណោះដែលអាចទទួលបានជ័យលាភី។
សូមអបអរសាទរជាថ្មីជូនដល់កំពូលអ្នកប្រកបពាក្យប្រចាំសាលារបស់យើង!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Today at Brightstar, the tension was high, and the spelling was fierce as we crowned our Spelling Bee winners and Grand Champion! 🏆
After two intense days of elimination rounds, the competition wrapped up with the top spellers battling it out for victory. Words flew, nerves were tested, and in the end, only the best spellers in the school stood triumphant! Congratulations to our amazing word wizards—you’ve spelt your way to greatness!
Every child shines like a star at Brightstar!

close-link