សាលាអន្តរជាតិប្រាយស្តារសូមចូលរួមអបអរសាទរដល់សិស្សានុសិស្សរបស់យើងដែលទទួលបានជោគជ័យក្នុងការប្រឡងតម្លើងខ្សែក្រវាត់កីឡាតៃក្វាន់ដូនៅសប្តាហ៍នេះ។

(English Below)
សាលាអន្តរជាតិប្រាយស្តារសូមចូលរួមអបអរសាទរដល់សិស្សានុសិស្សរបស់យើងដែលទទួលបានជោគជ័យក្នុងការប្រឡងតម្លើងខ្សែក្រវាត់កីឡាតៃក្វាន់ដូនៅសប្តាហ៍នេះ។ អបអរសាទរដល់សិស្សានុសិស្សគ្រប់ៗរូបដែលសម្រេចបាននូវភាពជោគជ័យនេះ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is proud to congratulate our Taekwondo martial artists on successfully passing their belt progression exams this week. Well done to everyone who achieved this milestone!
Every child shines like a star at Brighstar.

ចូលរួមជាមួយគ្នាក្នុងចលនាការពារបរិស្ថានជាសកល Eco-Schools Global Action Days!

(English Below)
ចូលរួមជាមួយគ្នាក្នុងចលនាការពារបរិស្ថានជាសកល Eco-Schools Global
Action Days!
សាលាអន្តរជាតិប្រាយស្តារមានមោទនភាពដែលបានចូលរួមក្នុងចលនាការពារបរិស្ថានជាសកលហៅថា Eco-Schools Global Action Days លើកិច្ចការបរិស្ថានជាសកលចំនួន៥ ដែលផ្តោតលើបីចំណុចសំខាន់គឺ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការកាត់បន្ថយកាកសំណល់។
កិច្ចការត្រូវធ្វើដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ រួមមានការប្រើប្រាស់ថង់បរិស្ថានជំនួសឱ្យការប្រើប្រាស់ថង់ផ្លាស្ទិក ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការរៀបចំផែនការម្ហូបអាហារក្នុងកម្រិតជាតិកាបូនទាប និងការរៀនគ្រប់គ្រងបរិស្ថាន។
ការចូលរួមក្នុងចលនាបរិស្ថានជាសកល ផ្តល់ប្រយោជន៍ ដូចជាជួយជំរុញការជជែកពិភាក្សាគិតគូរដល់បរិស្ថាន និងលើកទឹកចិត្តការថែរក្សាបរិស្ថានរយៈពេលយូរអង្វែងដើម្បីសហគមន៍មាននិរន្តរភាព។ កិច្ចការពារបរិស្ថានជាសកលទាំង៥ នេះ ជួយដល់សិស្សានុសិស្សបានចូលរួមអនុវត្តក្នុងសកម្មភាពជាក់ស្តែង បង្កើនទំនាក់ទំនងជាសកល បណ្តុះគំនិតទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងបញ្រ្ជាបការសិក្សាអំពីបរិស្ថាននៅទូទាំងកម្រិតថ្នាក់សិក្សាទាំងអស់នៃសាលារបស់យើង។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Eco-Schools Global Action Days
Brightstar is proud to have joined the Eco-Schools Global Action Days, which featured five diverse environmental tasks addressing climate change, biodiversity loss, and waste reduction.
Tasks included preparations for climate readiness using renewable biodegradable packaging, environmental clean-ups of “waste hot spots”, low-carbon meal planning, and environmental stewardship.
The Global Action Days tasks were tailored to make a significant difference, spark debate, and inspire longer-term action to make our school more sustainable. The five tasks also engaged students in hands-on activities, fostering global connections, inspiring positive climate action, and embedding environmental learning across all year levels within our school.
Every child shines like a star at Brightstar.

អបអរសាទរការប្រកួតជើងឯកកីឡាអេឡិចត្រូនិច វិញ្ញាសា Mobile Legend សាលាអន្តរជាតិប្រាយស្តារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងភាពក្លាហានរបស់សិស្សានុសិស្សជាបេក្ខភាពទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសា Mobile Legend ធ្វើឡើងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៤។

(English Below)
អបអរសាទរការប្រកួតជើងឯកកីឡាអេឡិចត្រូនិច វិញ្ញាសា Mobile Legend
សាលាអន្តរជាតិប្រាយស្តារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងភាពក្លាហានរបស់សិស្សានុសិស្សជាបេក្ខភាពទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសា Mobile Legend ធ្វើឡើងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៤។ ថ្វីត្បិតបានជួបជាមួយគូប្រកួតខ្លាំងក៏ពិតមែន តែបេក្ខភាពរបស់យើងមានស្មារតីក្លាហាន និងបានខិតខំអស់ពីសមត្ថភាពចូលរួមប្រកួតជាមួយសាលាផ្សេងៗមកពីរាជធានីភ្នំពេញ។ អបអរសាទរម្ចាស់ជ័យលាភី និងគូប្រកួតទាំងអស់! យើងរីករាយទន្ទឹងរង់ចាំឱកាសនៃការប្រកួតនេះម្តងទៀតនៅថ្ងៃខាងមុខ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Rise to the Top Mobile Legends Esports Competition.
Brightstar wishes to express our appreciation for our students’ commitment and courage in participating in the ML competition this weekend, 4th May. Despite facing tough competitors, the Brightstar team did their best competing against other schools from Phnom Penh. Well done, and we look forward to more Esports competitions in the future
Every child shines like a star at Brightstar.

សកម្មភាពរាល់ព្រឹកថ្នាក់មត្តេយ្យនៅសាលារបស់យើង គឺការអង្គុយជុំគ្នា។ ម៉ោងរង្វង់ ឬការអង្គុយព័ទ្ធជុំគ្នាជារង្វង់ ត្រូវបានស្គាល់ជាសកម្មភាពសិក្សាមួយដែលអនុញ្ញាតឱ្យកុមារៗអង្គុយជិតៗគ្នាដើម្បីចែករំលែកគំនិត និងអារម្មណ៍ផ្សេងៗ។

(English Below)
សកម្មភាពរាល់ព្រឹកថ្នាក់មត្តេយ្យនៅសាលារបស់យើង គឺការអង្គុយជុំគ្នា។ ម៉ោងរង្វង់ ឬការអង្គុយព័ទ្ធជុំគ្នាជារង្វង់ ត្រូវបានស្គាល់ជាសកម្មភាពសិក្សាមួយដែលអនុញ្ញាតឱ្យកុមារៗអង្គុយជិតៗគ្នាដើម្បីចែករំលែកគំនិត និងអារម្មណ៍ផ្សេងៗ។ លោកគ្រូ អ្នកគ្រូ ប្រើប្រាស់សកម្មភាពនេះដើម្បីជាជំនួយក្នុងការលើកកម្ពស់បំណិនជីវិត និងបញ្ញាស្មារតីរបស់ក្មេងៗឱ្យល្អប្រសើរ ធ្វើឱ្យពួកគេមានការប្រាស្រ័យទាក់ទងល្អ និងការគោរពអ្នកដទៃក្នុងសង្គម។ នេះជារបៀបសិក្សាមួយ ដែលត្រូវបានយកចេញពីទស្សនវិជ្ជា មានប្រយោជន៍ច្រើនសម្រាប់កុមារ ដូចជា ជួយបង្កើនលទ្ធផលសិក្សា ការលូតលាស់ផ្នែកបុគ្គលិកលក្ខណៈ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar we use Circle Time every morning in our Early Years. It is a collaborative activity where children gather to share ideas and feelings. Teachers use it to foster social skills and emotional intelligence, promoting a sense of community and mutual respect. This practice stems from the philosophy that group engagement enhances learning and personal growth, supporting holistic child development.
Evey child shines like a star at Brightstar.

សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការឃើញសិស្សានុសិស្ស ចូលរួមក្នុងសកម្មភាពថែរក្សាបរិស្ថាន។

(English Below)
សាលាអន្តរជាតិប្រាយស្តាររីករាយក្នុងការឃើញសិស្សានុសិស្ស ចូលរួមក្នុងសកម្មភាពថែរក្សាបរិស្ថាន។ យើងមានមោទនភាពណាស់ ដែលបានរៀបចំឱ្យកុមារថ្នាក់មត្តេយ្យកម្រិត១ មានឱកាសបានយល់ដឹងពីការអភិរក្សបរិស្ថាន ដោយការប្រមូលកាកសំណល់សម្រាមធ្វើជាជីកំប៉ុស។ សកម្មភាពសិក្សានេះ លើកកម្ពស់ដល់ការកែច្នៃឡើងវិញ ព្រមទាំងបង្រៀនសិស្សពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar is inspired to see our young learners take active steps towards sustainability. We are proud to share that our EY1 students have embraced conservation by creating a compost bin! This activity not only promotes recycling but also teaches the importance of caring for our environment.
Every child shines like a star at Brightstar.

នៅថ្ងៃនេះ កុមារតូចៗរបស់សាលាអន្តរជាតិប្រាយស្តារបានចូលរួមរៀននិងលេងកម្សាន្តនូវសកម្មភាពសិក្សាជាមួយទឹកដោយក្តីសប្បាយរីករាយ! ពួកគេបានអនុវត្តបំណិនចក្ខុ ដោយបានឆ្លុះមើលប្រដាប់លេងក្នុងកែវទឹកដោយភាពចង់ដឹងចង់ឃើញ។

(English Below)
នៅថ្ងៃនេះ កុមារតូចៗរបស់សាលាអន្តរជាតិប្រាយស្តារបានចូលរួមរៀននិងលេងកម្សាន្តនូវសកម្មភាពសិក្សាជាមួយទឹកដោយក្តីសប្បាយរីករាយ! ពួកគេបានអនុវត្តបំណិនចក្ខុ ដោយបានឆ្លុះមើលប្រដាប់លេងក្នុងកែវទឹកដោយភាពចង់ដឹងចង់ឃើញ។ដោយឡែកនៅក្នុងការសិក្សាពីមេរៀនសូរស័ព្ទតួអក្សរវិញ កុមារម្នាក់ៗក៏ហាក់ដូចជាស្តែងចេញនូវការខិតខំចូលរួមមិនចាញ់គ្នាផងដែរ។ ការគូសវាសគំនូសអក្សរ ស៊ី (C) នៅលើកម្ទេចម្សៅ ជួយបង្កើនការយល់ដឹងរបស់ពួកគេកាន់តែច្បាស់អំពីទម្រង់អក្សរថែមមួយកម្រិតទៀត។ បទពិសោធន៍សិក្សាល្អត្រូវតែរួមមានការលេងកម្សាន្តអនុវត្តផ្ទាល់!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar today the children had a splash-tastic day for our Pre-Nursery students as they enjoyed water play activities! They practiced their eye-hand coordination by scooping water with toys, which was not only fun but educational.
In their phonics lesson, we incorporated a sensory activity that was both fun and engaging. The children traced the letter ‘c’ in shaving cream, enhancing their understanding of letter shapes and enjoying the cool, fluffy texture of the shaving cream on their hands. It was a delightful sensory experience that combined learning with sensory play.
Every child shines like a star at Brightstar!

នៅក្នុងម៉ោងវិទ្យាសាស្រ្តថ្នាក់មត្តេយ្យថ្ងៃនេះ ក្មេងៗបានរៀនអំពីមេរៀនមុខងាររបស់សរីរាង្គសួត។ តាមរយៈការពន្យល់ដោយប្រើភាសាសាមញ្ញ និងគំរូសួតជាឧទាហរណ៍ ក្មេងៗបានយល់ពីមុខងាររបស់សួតសម្រាប់ជួយមនុស្សក្នុងការដកដង្ហើម ស្រូប និងបញ្ចេញខ្យល់។

(English Below)
នៅក្នុងម៉ោងវិទ្យាសាស្រ្តថ្នាក់មត្តេយ្យថ្ងៃនេះ ក្មេងៗបានរៀនអំពីមេរៀនមុខងាររបស់សរីរាង្គសួត។ តាមរយៈការពន្យល់ដោយប្រើភាសាសាមញ្ញ និងគំរូសួតជាឧទាហរណ៍ ក្មេងៗបានយល់ពីមុខងាររបស់សួតសម្រាប់ជួយមនុស្សក្នុងការដកដង្ហើម ស្រូប និងបញ្ចេញខ្យល់។
ក្នុងដំណើរនេះ សួតធ្វើការស្រូបយកនូវឧស្ម័នអុកស៊ីសែនចូល និងបញ្ចេញវិញនូវឧស្ម័នកាបូនិចពីរាងកាយ ដើម្បីធ្វើឲ្យយើងអាចរស់រានមានជីវិតមានសុខភាពល្អ និងមានថាមពល។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Today’s Early Years science lesson at Brightstar explored how lungs work. Using simple language and interactive models, we showed that lungs help us breathe by taking in air and releasing it. This process brings oxygen into the body and expels carbon dioxide, crucial for keeping us healthy and energetic.
Every child shines like a star at Brightstar.

Our Pre-Nursery classes at Brightstar had a delightful time embracing the joy of role-play as little chefs in their imaginative cooking adventures! With smiles wide, they mixed, stirred, and baked their way through a world of culinary discovery.

Our Pre-Nursery classes at Brightstar had a delightful time embracing the joy of role-play as little chefs in their imaginative cooking adventures! With smiles wide, they mixed, stirred, and baked their way through a world of culinary discovery. This heartwarming journey into the world of pretend play not only sparked their creativity but also fostered teamwork and communication, creating memories they’ll cherish.

ការសាបព្រោះមូលដ្ឋានគ្រឹះស្តីពីវិទ្យាសាស្រ្តជូនដល់សិស្សានុសិស្សវ័យក្មេងនៅសាលាអន្តរជាតិប្រាយស្តារ គឺពិតជាមានសារៈសំខាន់ណាស់។

(English Below)
ការសាបព្រោះមូលដ្ឋានគ្រឹះស្តីពីវិទ្យាសាស្រ្តជូនដល់សិស្សានុសិស្សវ័យក្មេងនៅសាលាអន្តរជាតិប្រាយស្តារ គឺពិតជាមានសារៈសំខាន់ណាស់។
នៅក្នុងការសិក្សាស្វែងយល់អំពីវិទ្យាសាស្ត្រថ្នាក់មត្តេយ្យសិក្សា កុមារតូចៗបានចូលរួមបង្កើតដុំពពុះទឹកចម្រុះពណ៌ដោយក្តីសប្បាយរីករាយ តាមរយៈការលាយទឹកថ្នាំដែលមានពណ៌ផ្សេងៗគ្នាជាមួយនឹងសាប៊ូ។ មេរៀននេះ មានគោលបំណងពីរ៖ គឺជួយលើកកម្ពស់ដល់បំណិនចលករ (ចលនា) និងជួយបង្កើនការយល់ដឹងពីកាំរស្មីពណ៌កាន់តែស៊ីជម្រៅ។
តាមរយៈការចូលរួមអនុវត្តដោយផ្ទាល់ និងដោយការរៀនលេងកម្សាន្ត នឹងធ្វើឱ្យកុមារចងចាំពីបំណិន និងចំណេះដឹងផ្សេងនៅក្នុងពិភពនៃពណ៌។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, teaching early science concepts is important for our young learners.
In a vibrant exploration of Early Years Science, young learners embarked on a delightful journey, combining the hues of coloured water with soap to craft an array of coloured bubbles. This hands-on activity served a dual purpose: honing the students’ fine motor skills and broadening their understanding of the colour spectrum. Through this engaging process, the essence of playful learning was beautifully encapsulated, fostering both skill and knowledge development in a world of colours.
Every child shines like a star at Brightstar.

អស្ចារ្យណាស់! ទើបតែបានចាប់ផ្តើមចំណុចដំបូងនៃមេរៀនថ្មីក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិសោះ ក្មេងៗហាក់ពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានអារម្មណ៍ចង់សិក្សាបាត់ទៅហើយ។

(English Below )
អស្ចារ្យណាស់! ទើបតែបានចាប់ផ្តើមចំណុចដំបូងនៃមេរៀនថ្មីក្នុងកម្មវិធីមត្តេយ្យសិក្សាអន្តរជាតិសោះ ក្មេងៗហាក់ពោរពេញទៅដោយគំនិតច្នៃប្រឌិត និងមានអារម្មណ៍ចង់សិក្សាបាត់ទៅហើយ។
ជាក់ស្តែងសិស្សានុសិស្សតូចៗរបស់យើងនៅថ្ងៃនេះ បាននាំគ្នារៀនច្នៃប្រឌិតបំប្លែងរូបស្នាមបាតដៃ ធ្វើឲ្យក្លាយទៅជាភួងផ្កាដ៏ស្រស់ស្អាតស្ទើរមិនគួរឲ្យជឿ និងបានអនុវត្តស្វែងរកកាតលេខ១២ តាមរយៈការចូលរួមលេងល្បែងកម្សាន្ត ព្រមទាំងបានសិក្សាស្វែងយល់ពី
ពពួកសត្វពាហនៈរស់នៅតាមតំបន់ទ្វីបអាមេរិកខាងជើងដោយការគូរគំនូរសត្វខ្លាឃ្មុំផងដែរ។
តើចំណុចសំខាន់នៃថ្ងៃរួមមានអ្វីខ្លះ?
ចំណុចសំខាន់ដែលក្មេងៗបានរៀនសូត្រនោះគឺ ពួកគេរៀនក្លាយជាអ្នកប្រយុទ្ធដើម្បីភពផែនដី ប្រយុទ្ធក្នុងស្មារតីថែរក្សាបរិស្ថានឲ្យល្អស្អាតគង់វង្ស។
ហើយចំណុចមួយទៀតនោះគឺ ភាពសប្បាយរីករាយ។ ខណៈការសិក្សាអមដោយអារម្មណ៍សប្បាយ មិនត្រឹមតែជួយដល់បំណិនជំនាញនោះទេ តែក៏ជួយពង្រីកចំណេះដឹងពីពិភពលោកជុំវិញពួកគេផងដែរ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar’s Nursery IEYC entry point was filled with creativity and learning! Our students transformed their handprints into stunning flower bouquets, explored the number 12 through engaging games and practice, and delved into North American animals by crafting adorable bears. The highlight of the day? They became planet warriors, embodying the spirit of environmental champions. A fun, educational journey that not only enhanced their skills but also their awareness of the world around them.
Every child shines like a star at Brightstar.

close-link