ប្អូនៗកុមារតូចៗរបស់យើង បានចូលរួមអនុវត្តនូវកិច្ចការគម្រោងសិល្បៈដ៏ពិសេសមួយ ដោយបង្កើតនូវស្នាដៃរូបគំនូរវីរបុរសពិតៗ។
(English Below)
ប្អូនៗកុមារតូចៗរបស់យើង បានចូលរួមអនុវត្តនូវកិច្ចការគម្រោងសិល្បៈដ៏ពិសេសមួយ ដោយបង្កើតនូវស្នាដៃរូបគំនូរវីរបុរសពិតៗ។
ប្អូនៗបានចាប់ផ្តើមដំបូងដោយការគូសទ្រង់ទ្រាយ រូបរាង មុននឹងផាត់ ក៏ដូចជាច្នៃប្រឌិតបន្ថែម។ គ្រប់គ្នាបានអនុវត្តកិច្ចការនេះ ប្រកបដោយការយកចិត្តទុកដាក់ គំនិតច្នៃប្រឌិត ពិសេសគឺការស្រឡាញ់ពេញចិត្ត និងស្នាមញញឹម។ នៅទីបំផុត ស្នាដៃទាំងនេះ បានធ្វើឱ្យជញ្ជាំងថ្នាក់រៀនរបស់យើងមានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញយ៉ាងខ្លាំង៕
Our little artists recently worked on a very special project that involved creating their own life-sized characters. From painting the base shapes, adding colours and designs, to putting the finishing touches, the students filled each step with heart, creativity and smiles. Now our classroom walls shine with colour and creativity.

ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាលទាំងអស់! សម្រាប់ថ្នាក់កម្មវិធីខ្មែរកាលពីម្សិលមិញ ប្អូនៗបានអនុវត្តអំពីការសរសេរអក្សរ«ក» និងការផាត់ពណ៌។ តាមរយៈសកម្មភាពសិក្សានេះ ប្អូនៗអាចពង្រឹងបន្ថែមលើការសរសេរ ការអាននិងស្គាល់ព្យញ្ជនៈ«ក» បានច្បាស់លាស់។ សូមអរគុណ!

ការដាក់បញ្ចូលល្បែងកម្សាន្ត និងបច្ចេកវិទ្យាទៅក្នុងដំណើរការសិក្សា គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយជួយជំរុញដល់ការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅ។ ដោយវាមិនត្រឹមតែធ្វើឲ្យការសិក្សាមានភាពសកម្មប៉ុណ្ណោះទេ តែក៏បង្កើននូវបំណិនសំខាន់ៗដូចជា ការគិតត្រិះរិះ ការសហការ និងឯករាជ្យភាព ដើម្បីប្រើប្រាស់ក្នុងវិទ្យាសាស្រ្តសម័យទំនើប។ នៅសាលាអន្តរជាតិប្រាយស្តារ យើងមានជំនឿលើការសិក្សាដែលមានភាពរស់រវើក សម្បូរបែប កើតឡើងពីការបណ្តុះគំនិតចង់ដឹងចង់ឃើញ។
(English Below)
ការដាក់បញ្ចូលល្បែងកម្សាន្ត និងបច្ចេកវិទ្យាទៅក្នុងដំណើរការសិក្សា គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយជួយជំរុញដល់ការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅ។
ដោយវាមិនត្រឹមតែធ្វើឲ្យការសិក្សាមានភាពសកម្មប៉ុណ្ណោះទេ តែក៏បង្កើននូវបំណិនសំខាន់ៗដូចជា ការគិតត្រិះរិះ ការសហការ និងឯករាជ្យភាព ដើម្បីប្រើប្រាស់ក្នុងវិទ្យាសាស្រ្តសម័យទំនើប។
នៅសាលាអន្តរជាតិប្រាយស្តារ យើងមានជំនឿលើការសិក្សាដែលមានភាពរស់រវើក សម្បូរបែប កើតឡើងពីការបណ្តុះគំនិតចង់ដឹងចង់ឃើញ។
Integrating games and technology into the learning process serves as a powerful tool in consolidating and deepening student understanding. These approaches not only make learning engaging but also foster critical thinking, collaboration, and independence — essential skills for success in the modern world.
At Brightstar International School, we believe learning should be meaningful, dynamic, and driven by curiosity. ✨

ប្អូនៗសិស្សានុសិស្សនៅសាលាអន្តរជាតិប្រាយស្តាររបស់យើង កំពុងសិក្សាចាប់យកនូវបំណិនសូរស័ព្ទអក្សរសំខាន់ៗដោយផ្តោតតាមរយៈការស្តាប់ ការអនុវត្តបញ្ចេញសំឡេងច្បាស់ៗ ការគូសផ្តាមអក្សរ ការស្គាល់ពាក្យមូលដ្ឋានដែលពេញនិយមក្នុងការប្រើប្រាស់ និងការសិក្សាស្គាល់សូរដំបូងរបស់ពាក្យ។

ក្នុងកម្មវិធីខេមរសិក្សានៅសាលាអន្តរជាតិប្រាយស្តារ ការពិភាក្សាក្រុមដោយប្រើប្រាស់ភាសាខ្មែរបានពង្រឹងបន្ថែមនូវសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែររបស់សិស្សានុសិស្សដែលជួយឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទង ចែករំលែកគំនិត និងវែកញែកការយល់ឃើញដោយប្រើប្រាស់ភាសាកំណើតរបស់ខ្លួន។

Read More
(English Below)
នៅក្នុងថ្នាក់មត្តេយ្យសិក្សា ការលេងមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវចំណេះដឹង និងការសិក្សារៀនសូត្រផ្សេងៗផងដែរ។
ជាមួយនឹងការអនុវត្តសកម្មភាពសិក្សាផ្ទាល់ដូចជា ការគូរគំនូរ និងការរៀនលេងសម្តែង កុមារៗតែងមានឱកាសក្នុងការសិក្សាស្វែងយល់ ការស្រមើលស្រមៃ និងការរុករក។
In our Early Years classrooms, play is not just fun, it is how our young learners learn best. From hands-on activities like painting and pretend play to practical life experiences, each day is filled with opportunities for exploration, imagination and discovery.

សិស្សានុសិស្សជាជនជាតិខ្មែរ នៅសាលាអន្តរជាតិប្រាយស្តារ តែងតែទទួលបានការអប់រំជាប្រចាំពីឥរិយាបទ និងសីលធម៌ជាខ្មែរតាមរយៈកម្មវិធីខេមរសិក្សាដើម្បីឱ្យពួកគេមានចំណេះដឹងជាអន្តរជាតិ តែនូវតែក្សាបានអត្តសញ្ញាណជាខ្មែរ។

នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!
(English Below)
នៅក្នុងសប្តាហ៍នេះប្អូនៗសិក្សានុសិស្សរបស់យើងបានចូលរួមរីករាយជាមួយនឹងការសិក្សាអំណាន និងសំណេរ!
ប្អូនៗបានអានរួមគ្នាជាដៃគូ ស្វែងយល់ពីគំនិតច្នៃប្រឌិតរបស់ខ្លួនតាមរយៈសកម្មភាពសិក្សាសំណេរសប្បាយៗ និងការស្លៀកសម្លៀកបំពាក់ទៅតាមតួអង្គរឿង ក្នុងថ្ងៃលើកកម្ពស់អក្ខរកម្ម។
This week our students celebrated the joy of reading and writing! 📚
They paired up for shared reading, explored their creativity through exciting writing activities, and capped it all off on Friday with a fantastic Literacy Day dress-up.

សប្តាហ៍លើកកម្ពស់អក្ខរកម្មបានចាប់ផ្តើមជាផ្លូវការហើយ នៅសាលាអន្តរជាតិប្រាយស្តារ! ការសិក្សានៅក្នុងថ្នាក់រៀនថ្ងៃនេះពោរពេញទៅដោយរឿងនិទាន និងសំណើចក្អាកក្អាយ។

ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ! សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។
(English Below)
ការសិក្សាលើសពីទ្រឹស្តីក្នុងសៀវភៅ!
សិស្សានុសិស្សរបស់យើងរៀនចេះដឹងលូតលាស់តាមរយៈការសិក្សាពីគ្នា ការសហការ និងការបំពេញសកម្មភាពសិក្សាជាមួយគ្នា។
ការសហការមិនត្រឹមតែជួយកសាងចំណេះដឹងប៉ុណ្ណោះទេ តែជួយបង្កើតទំនុកចិត្ត គំនិតច្នៃប្រឌិត និងទំនាក់ទំនងផងដែរ។
Learning goes beyond books!
Our students grow by learning from each other, working together, and engaging in hands-on group activities.
Collaboration not only builds knowledge but also confidence, creativity, and connection.
