កម្មវិធីរដូវក្តៅរបស់សាលារៀនអន្តរជាតិ Brightstar នឹងត្រូវបន្តនៅសប្តាហ៍នេះជាមួយដំណើរផ្សងព្រេងបែបបុរេប្រវត្តិសាស្រ្ត!
កម្មវិធីរដូវក្តៅរបស់សាលារៀនអន្តរជាតិ Brightstar នឹងត្រូវបន្តនៅសប្តាហ៍នេះជាមួយដំណើរផ្សងព្រេងបែបបុរេប្រវត្តិសាស្រ្ត!
នៅសប្តាហ៍នេះ សិស្សានុសិស្សរបស់យើង នឹងសិក្សាអំពីទម្រង់ជីវិតបុរាណកាល ពោលគឺជាជីវិតដែលកកើតមុនពេលដែលមនុស្សយើងចាប់ផ្តើមវិវត្តន៍នៅលើផែនដីទៅទៀត។ វាត្រូវបានគេចាត់ចូលជា សម័យកាលបុរេប្រវត្តិ។ ភាវៈរស់ជាច្រើនកាលពីសម័យនោះ បានបាត់បង់ផុតពូជអស់ទាំងស្រុងទៅហើយ។ ជាទូទៅសម័យកាលបុរេប្រវត្តិនេះ ត្រូវបានគេបែងចែកជាយុគសម័យចំនួន ៣ ដាច់ដោយឡែកពីគ្នា ទី១គឺ យុគថ្ម ទី២គឺ យុគសំរិទ្ធ និងទី៣គឺយុគដែក។ តាមរយៈដំណើរផ្សងព្រេងនៅសប្តាហ៍នេះ យើងនឹងនាំគ្នាជីកបើកកកាយសិក្សាអំពីវាជាថ្មីម្តងទៀត!
Brightstar’s Summer Programme continues this week with Prehistoric Adventures!
This week students will be learning all about forms of life that existed before humans evolved on Earth; this time period is known as prehistoric times. Many of those living things are now extinct, which means they have completely disappeared. Prehistoric times after humans evolved are typically divided into three separate eras: the Stone Age, Bronze Age, and Iron Age. Our adventures will rediscover them this week!

សាលារៀនអន្តរជាតិ Brightstar បានបញ្ចប់កម្មវិធីរដូវក្តៅ Animal Explores នៅសប្តាហ៍នេះដោយរលូន ជាមួយនឹងដំណើរកម្សាន្តទស្សន:កិច្ចសិក្សាតាមសួនសត្វ Safari ខណ:នេះជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការនាំសិស្សរបស់យើងទៅស្គាល់មជ្ឈដ្ឋានខាងក្រៅ ទៅកាន់ធម្មជាតិពិតៗ

ពួកយើងឲ្យតម្លៃលើការផ្ទេរចំណេះវិជ្ជាទូទៅនៅសាលារៀនអន្តរជាតិBrightstar។
ពួកយើងឲ្យតម្លៃលើការផ្ទេរចំណេះវិជ្ជាទូទៅនៅសាលារៀនអន្តរជាតិBrightstar។ សកម្មភាពលេងនៅខាងក្រៅ ការប្រើប្រាស់ការស្រមើស្រមៃ ការបង្ហាញខ្លួនជាមួយភាពឆ្នៃប្រឌិត តាមរយៈសិល្បៈ តន្រ្តី របាំ និងការស្វែងយល់ពីបរិយាកាសធម្មជាតិ គឺជាវិធីដ៏ល្អត្រចះត្រចង់ និងជាបទពិសោធន៍សម្រាប់ក្មេងៗ ក្នុងការបណ្តុះបណ្តាលខ្លួនឯងយ៉ាងមានប្រសិទ្ធិភាព។
កុមារៗទទួលបាននូវឳកាសស្វែងយល់ពីចំណេះដឹងពិភពលោកខាងក្រៅដោយខ្លួនឯងផ្ទាល់ អភិវឌ្ឍគំនិតឆ្នៃប្រឌិតបានច្រើន និងមានការចងចាំល្អក្នុងការសិក្សា៕
We value hands-on learning at Brightstar.
Playing outside, using one’s imagination, expressing oneself creatively via art, music, and dance, and exploring one’s natural environment are all great ways for children to learn through experience. Children who have opportunities to explore the world on their own develop more creative minds and they effectively remember their learning.

សាលារៀនអន្តរជាតិBrightstar នៅសប្តាហ៍នេះ គ្រោងនឹងពាំនាំនូវការសិក្សាអំពីអម្បូរសត្វពាហន: ដែលមកពីជម្រកឬ សំបុកផ្សេងៗគ្នា។
សាលារៀនអន្តរជាតិBrightstar នៅសប្តាហ៍នេះ គ្រោងនឹងពាំនាំនូវការសិក្សាអំពីអម្បូរសត្វពាហន: ដែលមកពីជម្រកឬ សំបុកផ្សេងៗគ្នា។ ក្នុងនោះផងដែរ វានឹងរួមមានសត្វមកគ្រប់មជ្ឈដ្ឋានសំខាន់ៗ ដូចជាសត្វដែលរស់នៅក្នុងព្រៃ រស់នៅក្នុងឧទ្យានសួនសត្វ ព្រមទាំងសត្វរស់នៅតាមកសិដ្ឋាន។
យើងនឹងសិក្សាតាមដានយ៉ាងលម្អិត ស្វែងយល់ពីភាពស្មុគ្រស្មាញនៃរបៀបការប្រាស្រ័យទាក់ទងរបស់វា ការរកចំណីអាហារ និងទម្លាប់ជាសភាវគតិប្រចាំថ្ងៃ។
យ៉ាងដូចនេះក្តី យើងក៏នៅតែបន្តទម្លាប់ជាប្រចាំរបស់យើងក្នុងសាលារៀន រួមទាំងការហែលទឹក និងកីឡា ដោយគ្មានការអាក់ខានឡើយ។
រីករាយសប្តាហ៍ដ៏អស្ចារ្យ រីករាយជាមួយទិដ្ឋភាពនៃការរុករកសត្វក្នុងកម្មវិធីរដូវក្តៅរបស់សាលារៀនអន្តជាតិ Brights។
This week at Brightstar, we’re learning about animals in their many different habitats. Animals from all walks of life, including those in the wild, zoos, and farms.
Investigating the intricacies of their social systems, food webs, and customary habits.
Our regular routines, including swimming and sports, continue uninterrupted.
It is Animal Explores Week at Brightstar’s Summer Programme!
This week at Brightstar, we’re learning about animals in their many different habitats.
This week at Brightstar, we’re learning about animals in their many different habitats. Animals from all walks of life, including those in the wild, zoos, and farms.
Investigating the intricacies of their social systems, food webs, and customary habits.
Our regular routines, including swimming and sports, continue uninterrupted.
It is Animal Explores Week at Brightstar’s Summer Programme!

កម្មវិធីសិក្សារដូវក្តៅនៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញ

ហេតុអ្វីបានជាកុមារគួររៀនរាំ?

ដើម្បីជួយជម្រុញដល់ការអភិវឌ្ឍន៍របស់កុមារនោះ

តើការហែលទឹកនៅសាលាអន្តរជាតិប្រាយស្តារភ្នំពេញមានលក្ខណះដូចម្តេចខ្លះ?

សាលាអន្តរជាតិប្រាយស្តារភ្នំពេញបានប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីជាតិខ្មែរនៅថ្ងៃនេះ។
