បណ្តុះនូវភាពឯករាជ្យជូនកុមារៗជាមួយសាលាអន្តរជាតិប្រាយស្តារ! ក្មេងតូចៗនៅទីនេះ បានកំពុងនាំគ្នាសិក្សាក្រេបយកនូវចំណេះដឹង និងបំណិនជីវិតសំខាន់ៗ តួយ៉ាងរាប់ចាប់ពីការរៀនត្បាញក្រដាស ការដេរភ្ជាប់ឡេវ ការថែទាំរុក្ខជាតិ និងការបែងចែកប្រភេទសម្លៀកបំពាក់ទុកសម្រាប់ការបោកគក់។

(English Below)
បណ្តុះនូវភាពឯករាជ្យជូនកុមារៗជាមួយសាលាអន្តរជាតិប្រាយស្តារ!
ក្មេងតូចៗនៅទីនេះ បានកំពុងនាំគ្នាសិក្សាក្រេបយកនូវចំណេះដឹង និងបំណិនជីវិតសំខាន់ៗ តួយ៉ាងរាប់ចាប់ពីការរៀនត្បាញក្រដាស ការដេរភ្ជាប់ឡេវ ការថែទាំរុក្ខជាតិ និងការបែងចែកប្រភេទសម្លៀកបំពាក់ទុកសម្រាប់ការបោកគក់។ ការសិក្សាពីបំណិនទាំងនេះ មានអត្ថប្រយោជន៍ណាស់ដល់កុមារៗរបស់យើង ដោយជួយបង្កើននូវគំនិតចេះច្នៃប្រឌិត ទំនួលខុសត្រូវ និងពិសេសគឺការចេះមានភាពឯករាជ្យលើខ្លួនឯងតែម្តង។ សាលារបស់យើងតែងតែមានមោទនភាពជានិច្ចក្នុងការអប់រំបណ្តុះកូនៗឱ្យចេះដឹង និងធំធាត់ឡើងប្រកបដោយការអភិវឌ្ឍលើគ្រប់ទិដ្ឋភាព។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Growing Independence: Brightstar’s Early Years in Action, our Early Years children are learning essential life skills! From weaving paper and sewing buttons to caring for plants and sorting laundry, these activities foster creativity, responsibility, and independence. We’re proud to nurture their growth and development in such meaningful ways.
Every child shines like a star at Brighstar.

ចូលមកដល់សប្តាហ៍បន្ទាប់នៃកម្មវិធីសិក្សាវគ្គវិស្សមកាលសាលាអន្តរជាតិប្រាយស្តារ កុមារៗបានចាប់ផ្តើមនូវមេរៀនថ្មីនិយាយអំពី “បំណិនជីវិត៖ ការសិក្សាក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត”។

(English Below)
ចូលមកដល់សប្តាហ៍បន្ទាប់នៃកម្មវិធីសិក្សាវគ្គវិស្សមកាលសាលាអន្តរជាតិប្រាយស្តារ កុមារៗបានចាប់ផ្តើមនូវមេរៀនថ្មីនិយាយអំពី “បំណិនជីវិត៖ ការសិក្សាក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត”។ ការសិក្សាចាប់ផ្តើមដោយការរៀនគ្រប់គ្រងទឹកប្រាក់ ការសន្សំ ការចម្អិនម្ហូបសម្បូរដោយជីវជាតិ និងបំណិនសំខាន់ៗផ្សេងទៀតដូចជាការរៀនគ្រប់គ្រងពេលវេលាសម្រាប់កិច្ចការងារជាក្រុម និងការប្រាស្រ័យទាក់ទងជាដើម។ សកម្មភាពទាំងនេះ បានធ្វើឱ្យកុមារាកុមារីរបស់យើងបានរៀនសូត្រដោយក្តីរីករាយ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងនានានៅថ្ងៃអនាគត។ ចូលរួមសិក្សាជាមួយយើងដើម្បីទទួលបាននូវចំណេះដឹងមិនចេះសាបសូន្យ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
This week in Brightstar’s summer programme, we’re excited about “Life Skills, Laboratory!” where children will learn budgeting, saving, cooking nutritious recipes, and essential skills like teambuilding, time management, and communication. Our interactive, hands-on sessions make learning fun and prepare them for real-world challenges. Join us for a week of practical and memorable lessons!
Every child shines like a star at Brightstar.

នៅសាលាអន្តរជាតិប្រាយស្តារសប្តាហ៍នេះ កុមារាកុមារីថ្នាក់មត្តេយ្យបានបញ្ចប់សកម្មភាពសិក្សាវិស្សមកាលសប្តាហ៍ទី៣ ដោយរលូន ក្រោមប្រធានបទ “បេសកកម្មឆ្លងយុគសម័យ”។

(English Below)

នៅសាលាអន្តរជាតិប្រាយស្តារសប្តាហ៍នេះ កុមារាកុមារីថ្នាក់មត្តេយ្យបានបញ្ចប់សកម្មភាពសិក្សាវិស្សមកាលសប្តាហ៍ទី៣ ដោយរលូន ក្រោមប្រធានបទ “បេសកកម្មឆ្លងយុគសម័យ”។ តាមរយៈការសិក្សានេះសិស្សានុសិស្សបានស្វែងយល់ពីមហាកំផែងប្រទេសចិន ដោយការផាត់ពណ៌ម្រាមដៃ និងសង់សំណង់កំផែងពីដីឥដ្ឋ។ សិស្សក៏បានបន្តទៅសិក្សាស្វែងយល់ពីប្រទេសអេហ្ស៊ីប និងអនុវត្តរៀនពីសំណេរអក្សរសិល្បអេហ្ស៊ីបបុរាណផងដែរ។ ក្រៅពីនេះ ក៏រួមមានសកម្មភាពសិក្សាកម្សាន្តផ្សេងៗទៀតដូចជា ការស្លៀកពាក់ឈុតបុរាណ ការលេងសេរី ការធ្វើកំណាយហ្វូស៊ីលសត្វដាយណូស័រ ការរៀបចំឡើងវិញនូវព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក មានទាំងការប្រកួតការបញ្ជូនបាល់ និងការប្រកួតដងទឹកដាក់ធុង។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

At Brightstar this week, our Early Years children concluded the Week 3 summer programme “Expedition Through the Ages” themed activities. Some of this week’s highlights included exploring the Great Wall of China through finger painting and building it with playdough. Then off to Egypt, where they practised writing Egyptian hieroglyphs. The fun continued with dress-up, messy play, digging for dinosaur fossils, and recreating historical Olympic Games like ball relay races and a water bucket object race. What an amazing week!
Every child shines like a star at Brightstar!

ាររៀនលេងសង់ផ្គុំសំណង់ ដែលមានក្នុងកម្មវិធីសិក្សាថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្ស ដូចជាជួយបង្កើនគំនិតច្នៃប្រឌិត អភិវឌ្ឍបំណិនក្នុងការដោះស្រាយបញ្ហា និងបំណិនចលករ។

ការរៀនលេងសង់ផ្គុំសំណង់ ដែលមានក្នុងកម្មវិធីសិក្សាថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិប្រាយស្តារ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្ស ដូចជាជួយបង្កើនគំនិតច្នៃប្រឌិត អភិវឌ្ឍបំណិនក្នុងការដោះស្រាយបញ្ហា និងបំណិនចលករ។ លើសពីនេះ សិស្សក៏មានស្មារតីសាមគ្គីការងារជាក្រុម និងចំណេះដឹងក្នុងការស្ទាបស្ទង់ប៉ាន់ស្មាន ដែលសុទ្ធតែមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីការសិក្សា និងការអភិវឌ្ឍនាថ្ងៃអនាគត។ តាមរយៈសកម្មភាពសង់ផ្គុំសប្បាយៗទាំងនេះ សិស្សបានយល់ដឹងពីអ្វីហៅថាភាពមានលំនឹង រចនាសម្ព័ន្ធ និងរចនាបថ ដែលចាំបាច់សម្រាប់ការលូតលាស់ផ្នែកសមត្ថភាពគិត និងសង្គមរបស់ពួកគេ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Construction play in the Brightstar Early Years Programme fosters creativity, problem-solving, and fine motor skills. It encourages teamwork and spatial awareness, laying a foundation for future learning and development. Through fun building activities, children explore concepts of balance, structure, and design, essential for their cognitive and social growth.
Every child shines like a star at Brightstar

ចាប់ពីពេលដែលកុមារតូចៗថ្នាក់មត្តេយ្យបានហាត់រៀនថ្នាក់បាល់ទាត់ថ្មីមក ពួកគេនៅតែបន្តសិក្សាជាធម្មតានូវម៉ោងអប់រំកាយ និងកីឡាដែលមាននៅក្នុងកម្មវិធីសិក្សារបស់សាលា។ មិនថា

ចាប់ពីពេលដែលកុមារតូចៗថ្នាក់មត្តេយ្យបានហាត់រៀនថ្នាក់បាល់ទាត់ថ្មីមក ពួកគេនៅតែបន្តសិក្សាជាធម្មតានូវម៉ោងអប់រំកាយ និងកីឡាដែលមាននៅក្នុងកម្មវិធីសិក្សារបស់សាលា។ មិនថាក្មេងៗថ្នាក់មត្តេយ្យ សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារទាំងអស់ ក៏សុទ្ធតែក្រេបបាននូវអត្ថប្រយោជន៍ពីការបង្វឹកបាល់ទាត់ដ៏មានវិជ្ជាជីវៈ របស់គ្រូជំនាញសាលាបាល់ទាត់ ស៊ីជេអេសអេស ដែលធ្វើឱ្យពួកគេចេះនូវបំណិនសំខាន់ៗ ព្រមទាំងមានចំណង់ចំណូលចិត្តខ្ពស់សម្រាប់ការហាត់រៀន។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

From the moment our Nursery children begin their football journey, they receive regular lessons through our comprehensive P.E. and Sports curriculum. Additionally, Brightstar students benefit from professional football coaching provided by experts such as CJSS Soccer School, ensuring they develop essential skills and a passion for the game!
Every child shines like a star at Brightstar.

ជាមួយនឹងការបញ្ចប់មេរៀនប្រចាំសប្តាហ៍ស្តីពីវិទ្យាសាស្រ្តក្រោមកម្មវិធីសិក្សាវិស្សមកាល នៅថ្ងៃនេះយើងក៏បានអនុវត្តសរុបរួមនូវសកម្មភាពសិក្សាផ្សេងៗដែលទាក់ទងនឹងការកសាងមិត្តភាពក្រុម និងការចេះសហការគ្នា។

(English Below)
ជាមួយនឹងការបញ្ចប់មេរៀនប្រចាំសប្តាហ៍ស្តីពីវិទ្យាសាស្រ្តក្រោមកម្មវិធីសិក្សាវិស្សមកាល នៅថ្ងៃនេះយើងក៏បានអនុវត្តសរុបរួមនូវសកម្មភាពសិក្សាផ្សេងៗដែលទាក់ទងនឹងការកសាងមិត្តភាពក្រុម និងការចេះសហការគ្នា។ ការរៀនសូត្រដែលពោរពេញដោយភាពសកម្មនេះហើយ គឺជាការសិក្សាស្នូលមួយដ៏សំខាន់នៅសាលាអន្តរជាតិប្រាយស្តារ ពីព្រោះវាបំពេញគ្រប់ទិដ្ឋភាពនៃការបង្រៀន និងការរៀនទាំងគ្រូ និងសិស្ស។ ហើយវាក៏ធានាបាននូវរាល់បរិយាកាសសិក្សាកាន់តែអំណោយផលជូនសិស្សានុសិស្សផងដែរ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
As we conclude the Science Spectacular week of summer school, today we wrapped up with exciting team-building and collaborative activities. At Brightstar, active learning is integral to every aspect of our teaching and learning, ensuring our students are engaged and inspired every step of the way. Here’s to a fantastic week of discovery and growth!
Every child shines like a star at Brightstar!

កម្មវិធីសិក្សាវគ្គវិស្សមកាលសាលាអន្តរជាតិប្រាយស្តារពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយៗ!

(English Below)
កម្មវិធីសិក្សាវគ្គវិស្សមកាលសាលាអន្តរជាតិប្រាយស្តារពោរពេញទៅដោយសកម្មភាពកម្សាន្តសប្បាយៗ! តួយ៉ាងដូចជាម៉ោងកីឡាយូហ្កា កុមារៗទទួលបានទាំងភាពសប្បាយរីករាយបូករួមទាំងសុខភាពផ្នែករាងកាយ ពង្រឹងដល់លទ្ធភាពបត់បែន និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប៉ះទង្គិចផ្សេងៗ។ កីឡានេះ ក៏ជួយបង្រៀនកុមារៗពីវិន័យ និងការចេះគ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយាផងដែរ។ នៅក្នុងសកម្មភាពលេងជាមួយដីខ្សាច់ និងផ្គុំសង់ជាសំណង់ប្រាសាទ ក្មេងៗមានការអភិវឌ្ឍនូវបំណិនចលករ រួមទាំងចលនាសាច់ដុំភ្នែក និងសាច់ដុំរាងកាយដទៃផ្សេងទៀត។ ក្រៅពីនេះ ពួកគេក៏បានរៀនលេងកម្សាន្តជាមួយសកម្មភាពសិក្សាផ្សេងទៀត ដូចជា “ការបង្កើតដុំពពកទឹកភ្លៀងក្នុងកែវ និងបង្កើតរូបសិល្បៈឥន្ធនូ” ដែលសុទ្ធសឹងតែជាការសិក្សាតាមបែបវិទ្យាសាស្រ្ត។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar’s Early Years Summer Programme was full of exciting activities! Yoga sessions strengthen children’s growing bodies and improve their flexibility, reducing their chance of injury. It taught discipline and helped manage impulsivity and challenging behaviours. In sand play and construction, children developed motor skills, built hand-eye coordination, and strengthened their muscles by making shapes and castles. Themed activities included making a ‘Rain Cloud in a Jar’ and crafting raindrops, blending fun with a touch of science.
Every child shines like a star at Brightstar.

នៅសប្តាហ៍នេះ កុមារៗសាលាអន្តរជាតិប្រាយស្តារបានកំពុងចាប់ផ្តើមសិក្សាជាមួយសកម្មភាពវិទ្យាសាស្ត្រថ្មីៗទៀតហើយ!

(English Below)
នៅសប្តាហ៍នេះ កុមារៗសាលាអន្តរជាតិប្រាយស្តារបានកំពុងចាប់ផ្តើមសិក្សាជាមួយសកម្មភាពវិទ្យាសាស្ត្រថ្មីៗទៀតហើយ!
នៅថ្ងៃនេះកុមារៗរបស់យើងបានសិក្សាអំពីវដ្តជីវិតនៃសត្វមេអំបៅ។ តាមរយៈមេរៀន
នេះ ក្មេងៗបានស្វែងយល់ និងបានដឹងពីដំណាក់កាល ដែលសត្វមេអំបៅវិវត្តខ្លួន រួមទាំងរៀនបង្កើតស្នាដៃសិល្ប:អំពីជីវិតនៃសត្វមេអំបៅផងដែរ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
This week, our Brightstar children are diving into our exciting “Science Spectacular” activities!
Today in Early Years, they learned about the life cycle of a butterfly. Through this fun and educational session, they explored the stages of a butterfly’s transformation and created their own butterfly life cycle crafts.
Every child shines like a star at Brightstar!

សិស្សានុសិស្សក្មេងៗសាលាអន្តរជាតិប្រាយស្តារបានចូលរួមនូវសកម្មភាពសិក្សានិយាយអំពីទីអវកាស ដែលជាសកម្មភាពសិក្សាចុងក្រោយប្រចាំសប្តាហ៍នេះ។

(English Below)
សិស្សានុសិស្សក្មេងៗសាលាអន្តរជាតិប្រាយស្តារបានចូលរួមនូវសកម្មភាពសិក្សានិយាយអំពីទីអវកាស ដែលជាសកម្មភាពសិក្សាចុងក្រោយប្រចាំសប្តាហ៍នេះ។ ពួកគេបានសម្តែងធ្វើជាមនុស្សក្រៅភព និងជាអ្នកវិទ្យាសាស្រ្ត ដោយជិះនូវរ៉ុក្កែតបាញ់បង្ហោះឆ្ពោះទៅកាន់ភពព្រះអង្គារ និងព្រះចន្ទ។ តាមរយៈការរៀនបែបនេះ កុមារៗមានការដុះដាលទៅលើគំនិតច្នៃប្រឌិត ស្មារតីភាពការងារជាក្រុម និងបង្កើនការយល់ដឹងអំពីទីវកាស និងប្រព័ន្ធព្រះអាទិត្យ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our Brightstar students enjoyed their last activity for this week’s theme about outer space. They had fun acting as aliens and astronauts, riding the space rocket, and flying to Mars and the moon. Through this activity, students enhanced their creativity, improved teamwork skills, and gained a basic understanding of space science and the solar system
Every child shines like a star at Brightstar!

ដំណើរសិក្សាផ្សងព្រេងទៅកាន់ទីអវកាសរបស់សាលាអន្តរជាតិកំពុងប្រព្រឹត្តិទៅយ៉ាងរលូន!

(English Below)
ដំណើរសិក្សាផ្សងព្រេងទៅកាន់ទីអវកាសរបស់សាលាអន្តរជាតិកំពុងប្រព្រឹត្តិទៅយ៉ាងរលូន!
មកដល់ពាក់កណ្តាលសប្តាហ៍នេះ ការសិក្សាអំពីដំណើរទីអវកាសពោរពេញដោយភាពរីករាយ។ ក្នុងអំឡុងពេលនៃការសិក្សា យើងក៏បានផ្តោតទៅលើការពង្រឹងបំណិនមូលដ្ឋានសំខាន់ៗរបស់ក្មេងៗដើម្បីមានសមត្ថភាពឡើងទៅកាន់ថ្នា
ក់បន្ទាប់។ ចូលរួមធ្វើឲ្យដំណើរសិក្សារបស់ក្មេងៗត្រចះត្រចង់!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Brightstar’s “Stellar Space Adventures” is in full swing! We’re halfway through the week, filled with thrilling space-themed activities. While having fun, we’re also focusing on enhancing the children’s foundational skills to ensure they’re fully prepared for the next level. Join us in celebrating their journey to the stars!
Every child shines like a star at Brightstar.

close-link