ករាយថ្ងៃចុងសប្តាហ៍ជាមួយកុមារៗថ្នាក់ទារកដ្ឋាន! នៅថ្ងៃនេះ ក្មេងតូចៗដ៏គួរឲ្យស្រឡាញ់នៃសាលាអន្តរជាតិប្រាយស្តាររបស់យើងបានចូលរួមច្រៀង រាំ និងធ្វើលំហាត់ប្រាណពោរពេញដោយក្តីសប្បាយរីករាយ!

English Below)
រីករាយថ្ងៃចុងសប្តាហ៍ជាមួយកុមារៗថ្នាក់ទារកដ្ឋាន!
នៅថ្ងៃនេះ ក្មេងតូចៗដ៏គួរឲ្យស្រឡាញ់នៃសាលាអន្តរជាតិប្រាយស្តាររបស់យើងបានចូលរួមច្រៀង រាំ និងធ្វើលំហាត់ប្រាណពោរពេញដោយក្តីសប្បាយរីករាយ! កុមារនីមួយៗ មានការរីកចម្រើននូវគំនិតច្នៃប្រឌិតរបស់ពួកគេ តាមរយៈការបំពេញសកម្មភាពសិល្ប:ដើមផ្កាបង្កើតឡើងពីស្នាមម្រាមដៃ ម្រាមជើង ព្រមទាំងបានបង្កើននូវបំណិនចលករ ដូចជាការលេងទឹក និងការលេងជាមូយប៉េងប៉ោងផងដែរ។
ជាមួយនឹងការលេងទប់លំនឹងប៉េងប៉ោង បំណិនចលនារបស់ក្មេងៗរឹតតែរីកចម្រើនបន្ថែមទៀត!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Fun Friday in Nursery!
Today, our Brightstar little learners sang, danced, and exercised to energise their day! They developed creativity by finishing their hand and footprint flower crafts and enhanced motor skills with water play and balloon fun. Keeping those balloons in the air helped boost coordination too! What a fantastic Friday!
Every child shines like a star at Brightstar!

កុមារៗថ្នាក់មតេ្តយ្យរបស់យើងកំពុងខិតខំប្រឹងប្រែងរៀនចាប់យកនូវទម្លាប់ដើមឆ្នាំសិក្សាថ្មីដោយភាពស្វាហាប់គ្រប់ៗគ្នា។

(English Below)
កុមារៗថ្នាក់មតេ្តយ្យរបស់យើងកំពុងខិតខំប្រឹងប្រែងរៀនចាប់យកនូវទម្លាប់ដើមឆ្នាំសិក្សាថ្មីដោយភាពស្វាហាប់គ្រប់ៗគ្នា។ សាលាអន្តរជាតិប្រាយស្តារ កំណត់អាទិភាពចម្បងក្នុងការបង្រៀនសិស្សានុសិស្សឱ្យចេះមានភាពឯករាជ្យលើខ្លួនឯងតាំងពីវ័យដំបូង។ តាមរយៈការបង្រៀនសិស្សឱ្យចេះបរិភោគអាហារដោយខ្លួនឯង ពួកគេមិនត្រឹមតែចេះនូវបំណិនជីវិតនោះទេ តែក៏រៀនកសាងនូវទំនុកចិត្ត និងការចេះធ្វើអ្វីដោយខ្លួនឯងផងដែរ។ យើងទាំងអស់គ្នានៅទីនេះ ចាំជួយសិស្សានុសិស្សលើគ្រប់ជំហាន ដើម្បីឱ្យក្លាយជាមនុស្សដែលពោរពេញដោយសមត្ថភាព និងភាពជឿជាក់៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Our early-year learners are settling in beautifully to their new school routines. At Brightstar, we prioritise fostering independence from an early age. By teaching our students to eat by themselves, we are not just helping them master a skill—we’re also building their confidence and self-reliance. We’re here to support them every step of the way as they grow into confident, capable individuals.
Every child shines like a star at Brightstar!

Our little swimmers are making waves in their swimming lessons, splashing their way to their first badges!

Our little swimmers are making waves in their swimming lessons, splashing their way to their first badges! At Brightstar, it’s not just about learning essential water skills and safety; it’s about celebrating every milestone with certificates and badges! Keep swimming, superstars!

ថ្ងៃដ៏រីករាយជាមួយម៉ោងសិក្សាសូរស័ព្ទអក្សរ! នៅថ្ងៃនេះសិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តាររបស់យើង បានរំឮកឡើងវិញនូវមេរៀនសូរសំឡេងរបស់ព្យព្ជាន: ‘p’ និង ‘c’ រួមជាមួយនឹងសកម្មភាពសិក្សាកម្សាន្តសប្បាយៗជាមួយព្យព្ជាន: ‘n’។

(English Below)
ថ្ងៃដ៏រីករាយជាមួយម៉ោងសិក្សាសូរស័ព្ទអក្សរ!
នៅថ្ងៃនេះសិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តាររបស់យើង បានរំឮកឡើងវិញនូវមេរៀនសូរសំឡេងរបស់ព្យព្ជាន: ‘p’ និង ‘c’ រួមជាមួយនឹងសកម្មភាពសិក្សាកម្សាន្តសប្បាយៗជាមួយព្យព្ជាន: ‘n’។ តាមរយៈការរៀនដាក់ឈ្មោះវត្ថុ និងការហាត់បញ្ចេញសូរសំឡេង ក្មេងៗទទួលបានការចេះដឹងនូវមូលដ្ឋានគ្រឹះអំណានគ្រប់មេរៀន។ ក្រៅពីធ្វើឲ្យសិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ ការសិក្សាសូរស័ព្ទអក្សរក៏ជាជំហានមួយដ៏សំខាន់ក្នុងការឈានទៅក្លាយជាសិស្សពូកែខាងអំណានផងដែរ។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
Exciting day in phonics class!
Brightstar students had a blast reviewing the “p” and “c” sounds and discovering all the fun things that start with “n.” From naming objects to practising their sounds, they’re building strong reading foundations with every lesson. Learning phonics is not only fun but also a key step in becoming confident readers!
Every child shines like a star at Brightstar!

្វែងយល់ពីភាពអស្ចារ្យនៃវិទ្យាសាស្រ្តជាមួយវិធីបង្រៀនដ៏រស់រវើក! នៅថ្ងៃនេះសិស្សានុសិស្សរបស់យើងមកពីកម្រិតថ្នាក់មត្តេយ្យ បានចូលរួមសិក្សាជាមួយគ្នាយ៉ាងសកម្ម តាមរយៈប្រព័ន្ធឌីជីថល និងការអនុវត្តពិសោធន៍ដោយផ្ទាល់។

(English Below)

ស្វែងយល់ពីភាពអស្ចារ្យនៃវិទ្យាសាស្រ្តជាមួយវិធីបង្រៀនដ៏រស់រវើក!

នៅថ្ងៃនេះសិស្សានុសិស្សរបស់យើងមកពីកម្រិតថ្នាក់មត្តេយ្យ បានចូលរួមសិក្សាជាមួយគ្នាយ៉ាងសកម្ម តាមរយៈប្រព័ន្ធឌីជីថល និងការអនុវត្តពិសោធន៍ដោយផ្ទាល់។ ពួកគេបានចូលទៅកាន់វេទិកាអន្តរកម្មអនឡាញ ដោយបានស្វែងយល់អំពីទ្រឹស្តីវិទ្យាសាស្រ្ត និងការអនុវត្តចំណេះដឹងតាមរយៈសកម្មភាពពិតជាក់ស្តែង។ ការរួមបញ្ចូលរបៀបសិក្សាទាំងឌីជីថល និងការសិក្សាអនុវត្តដោយផ្ទាល់នេះ បានផ្តល់ជូននូវបទពិសោធន៍រៀនសូត្រប្លែកអស្ចារ្យជូនដល់សិស្សានុសិស្ស ជួយពង្រឹងដល់បំណិនសតវត្សទី២១របស់ពួកគេឱ្យកាន់តែប្រសើរ សម្រាប់ត្រៀមឆ្ពោះទៅកាន់ថ្ងៃអនាគត៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Exploring the wonders of science with a dynamic approach! Our Primary students are engaging with a blend of digital learning and hands-on experiments. They’re diving into interactive online platforms to explore scientific concepts and applying their knowledge through practical, real-world activities. This combination of digital and hands-on learning provides an exciting and immersive experience, fostering 21st-century skills and preparing our students for the future.
Every child shines like a star at Brightstar.

ការសិក្សាក្លាយជាការពិត ការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់នៅសាលាអន្តរជាតិប្រាយស្តារ។ សិស្សានុសិស្សរបស់យើងនៅសប្តាហ៍នេះ សុទ្ធតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពប្រើដង្កៀបចាប់បាល់ដាក់ទៅក្នងចាន ដើម្បីឱ្យត្រូវគ្នាទៅតាមចំនួនលេខនីមួយៗ។

(English Below)
ការសិក្សាក្លាយជាការពិត ការសិក្សាផ្សាភ្ជាប់នឹងការអនុវត្តផ្ទាល់នៅសាលាអន្តរជាតិប្រាយស្តារ។ សិស្សានុសិស្សរបស់យើងនៅសប្តាហ៍នេះ សុទ្ធតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពប្រើដង្កៀបចាប់បាល់ដាក់ទៅក្នងចាន ដើម្បីឱ្យត្រូវគ្នាទៅតាមចំនួនលេខនីមួយៗ។ សកម្មភាពនេះមិនត្រឹមតែពង្រឹងនូវបំណិនចលកររបស់ពួកគេនោះទេ តែក៏ថែមទាំងធ្វើឱ្យការសិក្សាពីចំនួនលេខក្លាយជាឧទាហរណ៍ជាក់ស្តែងពិតៗផងដែរ។ ការសិក្សាត្រូវតែផ្សាភ្ជាប់នឹងការអនុវត្ត ទើបសិស្សានុសិស្សមិនមានភាពធុញទ្រាន់។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
At Brightstar, we bring learning to life! In a dynamic activity, students eagerly used tongs to transfer balls from a container to plates, matching the number on each. This engaging challenge not only sharpened their fine-motor skills but also made numeracy come alive. It’s learning by doing, and our students couldn’t be more thrilled!
Every child shines like a star at Brightstar!

In Early Years maths, incorporating fun concrete examples is crucial for actively engaging young learners and reinforcing foundational skills.

In Early Years maths, incorporating fun concrete examples is crucial for actively engaging young learners and reinforcing foundational skills. At Brightstar, we use tangible materials such as manipulatives, visual aids, and hands-on activities to help children connect abstract concepts with real-world applications. This approach not only enhances cognitive development but also fosters a deeper understanding of mathematical principles from an early age.

ការសិក្សាកំពុងប្រព្រឹត្តិទៅយ៉ាងសកម្មឈានចូលមកដល់សប្តាហ៍ទី២នៃឆ្នាំសិក្សាថ្មីនេះ! សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារកំពុងសម្របខ្លួនជាមួយនឹងកម្រិតថ្នាក់រៀនថ្មីរបស់ពួកគេដោយភាពស្វាហាប់ និងដោយក្តីរីករាយ។

(English Below)
ការសិក្សាកំពុងប្រព្រឹត្តិទៅយ៉ាងសកម្មឈានចូលមកដល់សប្តាហ៍ទី២នៃឆ្នាំសិក្សាថ្មីនេះ! សិស្សានុសិស្សសាលាអន្តរជាតិប្រាយស្តារកំពុងសម្របខ្លួនជាមួយនឹងកម្រិតថ្នាក់រៀនថ្មីរបស់ពួកគេដោយភាពស្វាហាប់ និងដោយក្តីរីករាយ។ សាលារំភើបនៅពេលដែលបានឃើញថា កម្មវិធីសិក្សាស្តង់ដាខេមប្រ៊ីដលំដាប់ថ្នាក់លេខ១លើពិភពលោករបស់យើងកំពុងដំណើរការចេញជាផ្លែផ្កា ដោយប្រែក្លាយទាំងថ្នាក់មត្តេយ្យ និងថ្នាក់បឋមឱ្យកាន់តែមានភាពទាក់ទាញជាមួយសកម្មភាពសិក្សាចម្រុះមុខប្លែកៗ ដែលអំណោយផលដល់ការចង់ដឹងចង់ឃើញរបស់សិស្សានុសិស្ស។
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
The second week at Brightstar is in full swing! Our children are embracing their new classes and levels with enthusiasm. Fresh learning is on the horizon as they settle in beautifully. We’re thrilled to see our No. 1 Cambridge programme in action, spanning from Early Years to Primary, packed with exciting topics and activities that inspire curiosity!
Every child shines like a star at Brightstar.

កុមារាកុមារីតូចៗគួរឱ្យស្រឡាញ់ថ្នាក់ទារកដ្ឋានទាំងពីរកម្រិតនៅសប្តាហ៍នេះបានទទួលនូវបទពិសោធន៍សិក្សារៀនសូត្រដំបូងបង្អស់របស់ពួកគេប្រកបដោយភាពរីករាយ។ ពួកគេប

(English Below)

កុមារាកុមារីតូចៗគួរឱ្យស្រឡាញ់ថ្នាក់ទារកដ្ឋានទាំងពីរកម្រិតនៅសប្តាហ៍នេះបានទទួលនូវបទពិសោធន៍សិក្សារៀនសូត្រដំបូងបង្អស់របស់ពួកគេប្រកបដោយភាពរីករាយ។ ពួកគេបានរៀន និងចូលរួមក្នុងសកម្មភាពសិក្សាសប្បាយៗដូចជា ការរៀនគូសតាមគំនូសខ្សែបន្ទាត់ និងការកាត់បិទរូប ការរៀនអំពីបន្លែ និងផ្លែឈើ ព្រមទាំងរៀនពីការបោះបាល់ប៊ូលីងផងដែរ។ កាន់តែសប្បាយជាងនេះ កុមារៗក៏បានចំណាយពេលវេលារួមគ្នាលេងល្បែងផ្គុំជ័រ ដែលជាសកម្មភាពមួយដ៏មានសារៈប្រយោជន៍ជួយដល់បំណិនចលករ និងការចេះធ្វើការងារជាក្រុម។ ទាំងនេះពិតជាបទពិសោធន៍សិក្សាដើមឆ្នាំដ៏មានអត្ថន័យ!
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!

Our little stars in Pre-Nursery and Nursery, many of whom have never been to school before, have had a fantastic first week! They’ve settled in beautifully, enjoying activities like tracing with collages, learning about fruits and vegetables, and even bowling. They’ve also built blocks together, boosting their motor skills and teamwork. What an incredible start to the school year!
Every child shines like a star at Brightstar.

បើកឆាកសប្ដាហ៍ដំបូងក្នុងឆ្នាំសិក្សាថ្មីនេះ កុមារៗថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារគ្រប់ៗគ្នាសុទ្ធតែបានចូលរួមក្នុងសកម្មភាពសិក្សាសប្បាយៗ និងសម្បូរបែប។

(English Below)
បើកឆាកសប្ដាហ៍ដំបូងក្នុងឆ្នាំសិក្សាថ្មីនេះ កុមារៗថ្នាក់មត្តេយ្យនៃសាលាអន្តរជាតិប្រាយស្តារគ្រប់ៗគ្នាសុទ្ធតែបានចូលរួមក្នុងសកម្មភាពសិក្សាសប្បាយៗ និងសម្បូរបែប។ ក្នុងនោះពួកគេបានចូលរួមស្វែងយល់អ្វីជាទ្រង់ទ្រាយ និងពណ៍តាមរយ:ការដាក់ឲ្យអនុវត្តនូវមេរៀន “ការជ្រើសរើសយកទ្រង់ទ្រាយ និងពណ៌” ដែលមេរៀននេះក៏ជួយពង្រឹងទៅលើបំណិនចលករក្នុងសកម្មភាព “ការតាមដានគន្លងរបស់សត្វឃ្មុំ” ព្រមទាំងបង្កើនភាពរីករាយក្នុងមេរៀនហែលទឹក។ ពិសេសជាងនេះ កុមារាកុមារីរបស់យើងថែមទាំងបានសិក្សាអំពីអ្វីហៅថា “កំហឹង” “The colour Monster” ជាការផាត់ពណ៌បង្ហាញពីអារម្មណ៍ និងថ្នាក់ភាសាចិនដំបូងសម្រាប់កម្រិតមត្តេយ្យសិក្សាផងដែរ៕
កុមារគ្រប់រូបចែងចាំងដូចដួងតារានៅសាលាអន្តរជាតិប្រាយស្តារ!
In Brightstar’s Early Years Programme’s first week back, students engaged in various enriching activities. They explored shapes and colours through a classroom trail in “Pick the Shape and Colour,” honed their fine motor skills in “Trace the Path of the Bee,” and enjoyed swimming lessons. They also learned about “anger” with “The Colour Monster” and began their first Chinese lessons in EY2.
Every child shines like a star at Brightstar!

Exit mobile version